Category: ព័ត៌មានសង្គម

  • ស្លាប់៥នាក់ និងរបួស ១៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៧ ខែឧសភាម្សិលមិញ

    ស្លាប់៥នាក់ និងរបួស ១៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៧ ខែឧសភាម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យយដឹងថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឱ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល១៦នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, ប្រជែងគ្រោះថ្នាក់ និងបត់គ្រោះថ្នាក់៕ ដោយ/ ឆៃហួត

  • YouTube បានផ្អាកការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូនៅប្រទេសជាង ៩០ក្នុងនេះរួមមានទាំងកម្ពុជាផង

    YouTube បានផ្អាកការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូនៅប្រទេសជាង ៩០ក្នុងនេះរួមមានទាំងកម្ពុជាផង

    រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ ២០២១នេះដោយបានបញ្ជាក់ថានាពេលថ្មីៗកន្លងទៅនេះ យូធូប (YouTube) បានផ្អាកមិនឱ្យមានការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូ នៅប្រទេសកម្ពុជា និងប្រទេសជាង ៩០ ទៀត ដែលធ្វើឱ្យអ្នកទស្សនាវីដេអូសប្បាយចិត្តព្រោះមិនមានការរំខាន ពីការផ្សាយពាណិជ្ជកម្ម ផ្ទុយទៅវិញអ្នកផលិតមាតិកាចុះផ្សាយក្នុង YouTube មិនអាចរកចំណូលនៅប្រទេសទាំង នោះបានទៀតទេ។ សេចក្តីប្រកាសព័ត៌មានខាងលើនេះបានបញ្ជាក់បន្ថែមថាបន្ទាប់ពីបានទាក់ទងតំណាង YouTube ដើម្បីធ្វើការបំភ្លឺ និងជំរុញឱ្យមានដំណោះស្រាយ ឆាប់រហ័សពាក់ព័ន្ធបញ្ហាខាងលើ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនមេត្តាជ្រាប ដូចខាងក្រោម៖ ១. YouTube បានផ្អាកការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូនៅប្រទេសជាង ៩០ រួមទាំងកម្ពុជា ដោយ ហេតុថាក្រុមហ៊ុនកំពុងកែសម្រួលគោលការណ៍ផ្សាយពាណិជ្ជកម្ម ដើម្បីធ្វើឱ្យមាតិកាវីដេអូកាន់តែល្អ ប្រសើរ និងតម្រូវឱ្យអ្នកផលិតមាតិកាវីដេអូបំពេញតាមលក្ខខណ្ឌ “កម្មវិធីភាពជាដៃគូ” (YouTube Partner Program) នៅក្នុងប្រទេសដែលជាដៃគូ ទើបអាចរកចំណូលពីការផ្សាយពាណិជ្ជកម្មបាន។ ២. ក្នុងចំណោមប្រទេសទាំងជាង ៩០ ខាងលើ ការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូ YouTube នឹងត្រូវ ផ្តល់ជូនជាបន្តបន្ទាប់ តាមរយៈការទទួលបាន “កម្មវិធីភាពជាដៃគូ”។ តាមការពិនិត្យជាបឋមរបស់ អ្នកតំណាង YouTube…

  • សមត្ថកិច្ច ចុះណែនាំដល់អ្នកបើកបររថយន្តដឹកទំនិញធុនធំ មិនឲ្យបើកចូល ក្នុងក្រុងប៉ៃលិន

    សមត្ថកិច្ច ចុះណែនាំដល់អ្នកបើកបររថយន្តដឹកទំនិញធុនធំ មិនឲ្យបើកចូល ក្នុងក្រុងប៉ៃលិន

    ខេត្តប៉ៃលិន ៖ កងកម្លាំងសមត្ថកិច្ចចុះឃាត់ និងណែនាំដល់ម្ចាស់រថយន្តធុនធំ មិនឱ្យបើកចូលក្នុងក្រុងប៉ៃលិនបន្តទៀត។ ហេតុការណ៍ចុះឃាត់រថយន្តធុនធំបើកបរចូលក្នុងក្រុងនេះ បានធ្វើឡើងនៅវេលាម៉ោង២រសៀល ថ្ងៃ១៦ ខែឧសភាឆ្នាំ២០២១ នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ចំណុចផ្លូវបំបែកចម្ការកាហ្វេ ស្ថិតនៅភូមិចម្ការកាហ្វេ សង្កាត់ទួលល្វាក្រុងប៉ៃលិន ខេត្តប៉ៃលិន។ យោងតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ត្រី គិត ធីរ៉ា ស្នងរងទទួលបន្ទុកផែនចរាចរណ៍នៃស្នងការនគរបាលខេត្តប៉ៃលិន វិធានការនេះ រៀបចំឡើង ក្រោយពីថយន្តធន់ធំ១គ្រឿងដឹកផ្ទាំងដែកសំណាញ់ក្រឡាប់ចាក់ចោលពេញផ្លូវនៅចំណុចវិមានឯករាជ្យក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ។ ម្យ៉ាងវិញទៀត ការបើកបររថយន្តធំៗ ចូលក្នុងក្រុងគឺបំពាននឹងបំរាមរបស់រដ្ឋបាលខេត្តប៉ៃលិនដែលកំណត់នាពេលកន្លងមកផងដែរ ។ លោកឧត្តមសេនីយ៍ត្រី គិត ធីរ៉ា បានឲ្យដឹងដែរថា ៖ ក្រោយមានការណែនាំពីលោកជំទាវ បាន ស្រមុំ អភិបាលខេត្ត និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន ស្តីពីការហាមប្រាមរថយន្តដឹកទំនិញធន់ធំបើកបរចូលក្នុងក្រុងជាដាច់ខាត ជាពិសេសគឺនៅពេលថ្ងៃតែម្តង សមត្ថកិច្ចមិនអនុញ្ញាតឱ្យរថយន្តចាប់ពីផ្ទុកទម្ងន់៣តោនកន្លះឡើងទៅចូលក្រុងប៉ៃលិនជាដាច់ខាត ។ សូមបញ្ជាក់ថា ក្នុងពេលចាប់ផ្តើមវិធានការនេះ កម្លាំងសមត្ថកិច្ចបាន ធ្វើការណែនាំដល់ម្ចាស់បញ្ឈប់ការបើកបរចូលក្នុងក្រុងប៉ៃលិន ដោយមិនមានការពិន័យឡើយ៕ ដោយ ចិន្ដា

  • រថយន្តកូរ៉េបុករះរថយន្ត និងម៉ូតូពីរគ្រឿង ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    រថយន្តកូរ៉េបុករះរថយន្ត និងម៉ូតូពីរគ្រឿង ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ ៖ រថយន្តកូរ៉េមួយគ្រឿង បុករះរថយន្ត និងម៉ូតូពីរគ្រឿង ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង១០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចផ្លូវបំបែកជាបួនផ្លូវលេខ៥១ កែងនិងផ្លូវលេខ១៣០ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីតៃកុងរថយន្តកូរ៉េ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើករថយន្តកូរ៉េមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2S-0697 ដឹកកំទេចកំទីឥដ្ឋ យកទៅចាក់ចោលនៅបឹងទំពុន ដោយរួមដំណើរគ្នាពីរនាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសម ខណៈមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួនផ្លូវលេខ៥១ កែងនិងផ្លូវលេខ១៣០ ក៏មានរថយន្តម៉ាក ហាយព្រីត ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2P-6555 មួយគ្រឿងទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៣០ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ក៏ស្រាប់តែអកហ្សឺរាងៗខ្លួន រួចជ្រុលបុកចំរថយន្តម៉ាក ហាយព្រីត ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2P-6555 ចំពេញទំហឹង រួចរថយន្តកូរ៉េដែលគាត់កំពុងបើកមិនទាន់អស់ល្បឿន…

  • សមាជិកគ្រួសារ CEO Master Club ប្រគល់អង្ករ ១០តោនជូនរដ្ឋបាលរាជធានី ដើម្បីជួយឧបត្ថម្ភពលរដ្ឋ ដែលទទូលរងគ្រោះ ប៉ះពាល់ធ្ងន់ធ្ងរ ពី មេរោគកូវីដ-១៩

    សមាជិកគ្រួសារ CEO Master Club ប្រគល់អង្ករ ១០តោនជូនរដ្ឋបាលរាជធានី ដើម្បីជួយឧបត្ថម្ភពលរដ្ឋ ដែលទទូលរងគ្រោះ ប៉ះពាល់ធ្ងន់ធ្ងរ ពី មេរោគកូវីដ-១៩

    ភ្នំពេញ៖ អង្ករចំនួន១០តោន ត្រូវបានសមាជិកគ្រួសារ CEO Master Club ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទូលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពី មេរោគកូវីដ-១៩ ។ ពិធីប្រគល់និងទទួលនេះបានធ្វើឡើង នារសៀល ថ្ងៃទី១៧ឧសភា នេះនៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ។លោកនួន ផារ័ត្ន ក្នុងឱកាសនោះ បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាជិកគ្រួសារ CEO Master Club ដែលបានឧបត្ថម្ភ អង្ករ ចំនួន ១០តោន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ-១៩ ។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩…

  • រដ្ឋលេខាធិការក្រសួងព័ត៌មាន បើកកិច្ចប្រជុំពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈសម្រាប់តួនាទីជាប្រធានអាស៊ាន នៅឆ្នាំក្រោយ

    រដ្ឋលេខាធិការក្រសួងព័ត៌មាន បើកកិច្ចប្រជុំពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈសម្រាប់តួនាទីជាប្រធានអាស៊ាន នៅឆ្នាំក្រោយ

    រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការទី៥ សារព័ត៌មាន នឹងផ្សព្វផ្សាយ ដើម្បីរៀបចំគម្រោងថវិកាចំណាយ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ។ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលពង្រឹង នឹងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការទី៥ សារព័ត៌មាន និងផ្សព្វផ្សាយ ដើម្បីរៀបចំគម្រោងថវិកាចំណាយ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីការត្រៀមលក្ខណៈអនុវត្ត តួនាទីរបស់កម្ពុជា ជាប្រធានអាស៊ាន និងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ ខាងមុខនេះ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅក្នុងសាលប្រជុំទីស្ដីការក្រសួងព័ត៌មាន នឹងមានការអញ្ជើញចូលរួមពីមន្ត្រីសំខាន់ៗ នៃក្រសួងព័ត៌មាន នាព្រឹកថ្ងៃច័ន្ទ ៦កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា…

  • លោកស្រី គឹម ញឹប នាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ប្រជាពលរដ្ឋខ្វះខាត ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩

    លោកស្រី គឹម ញឹប នាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ប្រជាពលរដ្ឋខ្វះខាត ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩

    ភ្នំពេញ ៖ លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន៧០គ្រួសារ រស់នៅក្នុងសង្កាត់ដង្កោ នាព្រឹកថ្ងៃចន្ទ ៦កេីត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២១ ។ នាឱកាសនោះ លោកស្រីប្រធានកិត្តិយសអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ព្រមទាំងសូមឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ និងជាពិសេសអនុវត្តវិធានការការពារពីការឆ្លងជំងឺកូវីដ-១៩ ដូចខាងក្រោម ៖ ៣ការពារ ( ១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) និង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩…

  • អាជ្ញាធរខណ្ឌមានជ័យ បន្តយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ទៅជូនប្រជាជាពលរដ្ឋ ដែរស្នាក់នៅបន្ទប់ផ្ទះជួលជួបជីវភាពខ្វះខាត

    អាជ្ញាធរខណ្ឌមានជ័យ បន្តយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ  ទៅជូនប្រជាជាពលរដ្ឋ ដែរស្នាក់នៅបន្ទប់ផ្ទះជួលជួបជីវភាពខ្វះខាត

    ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បាននាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋ និងកម្មករ កម្មការនី ចំនួន ២៤០ គ្រួសារ តាមខ្នងផ្ទះ ដល់បន្ទប់ជួល ដែលកន្លងមកជាប់ ធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ និងតំបន់បិទខ្ទប់ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ២៤០ គ្រួសារ មកពី ៨ភូមិ ក្នុងខណ្ឌមានជ័យ នៅថ្ងៃចន្ទ ៦កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ។ ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានលើកឡើងថា អំណោយដ៏ថ្លៃថ្លាទាំងអស់នេះ…

  • តុលាការដោះលែងកូនបង្កើត និងកូនប្រសារលោកឧកញ៉ា ហេង សៀ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលកំហុស

    តុលាការដោះលែងកូនបង្កើត និងកូនប្រសារលោកឧកញ៉ា ហេង សៀ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលកំហុស

    ភ្នំពេញ ៖ ឧកញ៉ា ឃន ឈុនតារា និងលោកស្រី តាំង គីម ហៀង ម្ចាស់ធុរកិច្ចធំៗ ជាច្រើន និងត្រូវជា កូនបង្កើត និងកូនប្រសារ របស់លោកឧក ញ៉ា ហេង សៀ ត្រូវបានអយ្យការ អម សាលាដំបូង រាជធានីភ្នំពេញ សម្រេច ដោះលែង អោយមានសេរីភាព ឡើងវិញ ទាំងពីររូប នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២១ នេះ ។ យោងតាម សេចក្តីថ្លែងការណ៍ របស់ អ្នកនាំពាក្យ អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ ត្រង់ចំណុច ទី ៣ បាន បញ្ជាក់ថា « អយ្យការ រាជធានី ភ្នំពេញ បានទទួល ពិនិត្យ យ៉ាងម៉ត់ចត់ នូវលទ្ធផលនៃការស៊ើបអង្កេតករណី…

  • បញ្ជាការដ្ឋានអង្គរក្ស បន្តដឹកជញ្ជូនស្បៀង គ្រឿងឧបភោគបរិភោគ របស់សម្តេច តេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់

    បញ្ជាការដ្ឋានអង្គរក្ស បន្តដឹកជញ្ជូនស្បៀង គ្រឿងឧបភោគបរិភោគ របស់សម្តេច តេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់

    យោងតាមអនុសាសន៍ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានដឹកនាំនិងបញ្ជាឱ្យប្រើប្រាស់កម្លាំងបញ្ជាការដ្ឋានអង្គរក្ស ក្នុងការរៀបចំ លី ច្រកជាកញ្ចប់ លើកដាក់ និង ដឹកជញ្ជូន អង្ករ មី ត្រីខ ទឹកស៊ីអីវ និងទឹកត្រី ទឹកសុទ្ធ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេច តេជោ និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិតយកទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ តំបន់ក្រហម ក្នុងខណ្ឌទាំង ១៤ នៅរាជធានីភ្នំពេញ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, ដោយមានអាជ្ញាធរខណ្ឌទាំង១៤ បានសហការយ៉ាងល្អជាមួយកម្លាំង បញ្ជាការដ្ឋានអង្គរក្ស ដើម្បីចែកជូនស្បៀងជូនទៅប្រជាពលរដ្ឋដែលជួបនូវជីវភាពខ្វះខាតបានទាន់ពេលវេលា នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេល នៃការបិទខ្ទប់ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។ដោយ -រ៉ាវុធ