Category: ព័ត៌មានសង្គម

  • ឯកឧត្តម យឿង សុខុន បាននាំយកអំណោយឯកឧត្តម ហ៊ុន ម៉ាណែត រួមមានថវិកាមួយចំនួន ជូនដល់ក្រុមការងារចាក់វ៉ាក់សាំង នៅរាជធានីភ្នំពេញ

    ឯកឧត្តម យឿង សុខុន បាននាំយកអំណោយឯកឧត្តម ហ៊ុន ម៉ាណែត រួមមានថវិកាមួយចំនួន ជូនដល់ក្រុមការងារចាក់វ៉ាក់សាំង នៅរាជធានីភ្នំពេញ

    ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៣ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ព្រមទាំងនាំយកអំណោយឯកឧត្តម ហ៊ុន ម៉ាណែត រួមមានថវិកា កាហ្វេ ទឹកក្រូច ជូនដល់ក្រុមការងារចាក់វ៉ាក់សាំងយោធភូមិភាគ ដែលបានចុះចាក់កន្លងមកនៅខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ។ ក្នុងឱកាសនោះឯកឧត្តម បានរំលឹកដល់ក្រុមការងារឲ្យយកចិត្តទុកដាក់បំពេញភារកិច្ចឲ្យបានម៉ត់ចត់ គោរពវិន័យ គោរពស្រឡាញ់ប្រជាពលរដ្ឋ សហការណ៏ល្អជាមួយអាជ្ញាធរដែនដី និងអនុវត្តឲ្យបានខ្ជាប់ខ្ជូនតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការ ៣កុំ ៣ការពារដាច់ខាត។ ឯកឧត្តម បានបន្តថាក្រុមការងារនឹងបន្តឈរជើងនៅរាជធានីភ្នំពេញ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ឲ្យបានគ្រប់ៗគ្នា មុននឹងត្រលប់ចូលអង្គភាពវិញ ៕

  • នៅថ្ងៃអាទិត្យនេះ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជំងឺកូវីដ-១៩ ចំនួនជាង ៨០០០គ្រួសារទៀត ទទួលបានស្បៀងអាហារ ពីអាជ្ញាធររាជធានីភ្នំពេញ

    នៅថ្ងៃអាទិត្យនេះ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជំងឺកូវីដ-១៩ ចំនួនជាង ៨០០០គ្រួសារទៀត ទទួលបានស្បៀងអាហារ ពីអាជ្ញាធររាជធានីភ្នំពេញ

    ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញនៅថ្ងៃអាទិត្យទី១៦ឧសភានេះ បានបន្តចែកជូនស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន៨១០០គ្រួសារបន្ថែមទៀត ហើយ បើគិតមកដល់ពេលនេះ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ ចំនួនជាង៤១ម៉ឺនគ្រួសារហើយ ដែលទទួលបានស្បៀងអាហារដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖សម្រាប់ថ្ងៃអាទិត្យទី១៦ឧសភានេះ អាជ្ញាធររាជធានីភ្នំពេញ បានបន្តចែកជូនស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន៨១០០គ្រួសារបន្ថែមទៀត ហើយក្នុងចំនួននេះ បានចែកជូនទៅ ប្រជាពលរដ្ឋ រស់នៅខណ្ឌមានជ័យចំនូន២០០០គ្រួសារ ខណ្ឌសែន សុខ ៣០០គ្រួសា ខណ្ឌព្រែកព្នៅ ៥០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន១៥០០គ្រួសារ ខណ្ឌជ្រោយចង្វា ៧០០គ្រួសារ ខណ្ឌដូនពេញចំនួន២០០គ្រួសារ ខណ្ឌ៧មករា ៣០០គ្រួសារ ខណ្ឌចំការមន ៨០០គ្រួសារ ខណ្ឌច្បារអំពៅចំនួន៨០០គ្រួសារ ខណ្ឌកំបូលចំនួន១០០០គ្រួសារ និងក្រុមការងារចំនួន៤០០គ្រួសារ ។ មន្ត្រីដដែលបន្តថា ៖អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំនិងបញ្ជាពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន…

  • មន្ទីរប្រឆាំងគ្រឿងញៀន ស្រាវជ្រាវបង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀនម្នាក់ និងថ្នាំញៀនជិត ៧គីឡូក្រាម

    មន្ទីរប្រឆាំងគ្រឿងញៀន ស្រាវជ្រាវបង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀនម្នាក់ និងថ្នាំញៀនជិត ៧គីឡូក្រាម

    ឧក្រិដ្ឋជនគ្រឿងញៀនម្នាក់ និងថ្នាំញៀនជិត៧គីឡូក្រាម ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ស្រាវជ្រាវបង្ក្រាបបាន ក្នុងប្រតិបត្តិការបានធ្វើឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១១នឹង៣៥នាទី នៅចំណុចបេនឡានអូរឫស្សី ផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា និងបន្តឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបករណីខាងលើ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយក មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៥) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ (ក៥) ព្រមទាំងដឹកនាំសម្របសម្រួលពី…

  • ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ៣៥០នាក់

    ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ៣៥០នាក់

    ភ្នំពេញៈ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ចំនួន៣៥០នាក់ ហើយអាត្រានៃអ្នកស្លាប់កើនដល់ចំនួន១៥០នាក់។

  • ឯកឧត្តម ទៀ សុខា និងភរិយា បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ទៅប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

    ឯកឧត្តម ទៀ សុខា និងភរិយា បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ទៅប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

    ខេត្តព្រះសីហនុ: ថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១ ឯ ឧ ទៀ សុខា និងភរិយា បានដឹកនាំសមាជិក សមាជិកា សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តព្រះសីហនុ នាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន យកទៅប្រគល់ជូន ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩(Covid-19) នាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះសីហនុ។ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់រួមមាន:១.អង្ករ ១០តោន២.អាល់កុល ១៥កាន៣.មីថៃ ១៥កេសធំ៤.ត្រីខ ១៥កេសធំ៥.ទឹកត្រី ៩០យួរ៦.ទឹកសុីអ៊ីវ ៩០យួរ៧.ទឹកបរិសុទ្ធ ២០០កេស៨.ប៊ីចេង ០៧បាវ៩.ខ្ទឹមស ០៧បាវ១០.ម៉ាស ០៧កេសធំ ស្មើនិង១៧.៥០០ម៉ាស សរុបថវិកាចំនួន៤២.៤០០.០០០៛។ ខ្ញុំបាទ សូមជូនពរ ក្រុមគ្រូពេទ្យជួរមុខ កងកម្លាំង សមត្ថកិច្ច និងពុកម៉ែ បងប្អូន មានសុខភាពល្អ សូមអនុវត្តនូវវិធានការចាំបាច់…

  • សមត្ថកិច្ច បន្តឃាត់ខ្លួនកូនស្រីឧកញ៉ា ហេង សៀ ថែមទៀតពាក់ព័ន្ធរួមគំនិតជាមួយប្ដី

    សមត្ថកិច្ច បន្តឃាត់ខ្លួនកូនស្រីឧកញ៉ា ហេង សៀ ថែមទៀតពាក់ព័ន្ធរួមគំនិតជាមួយប្ដី

    ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច បានបន្ដនាំខ្លួនកូនស្រីបង្កើតរបស់ឧកញ៉ា ហេង សៀ ពាក់ព័ន្ធរួមគំនិតគ្នាជាមួយប្ដីជួលមនុស្សប្រុស-ស្រី ថតរូបភាពអាសអាសភាសដើម្បីបំភ័ន្តសាធារណជន និងបំផ្លាញកិត្តិយសកញ្ញាមានពេជ្ររីតា។ សមត្ថកិច្ចបានឲ្យដឹងថា កូនស្រីបង្កើតរបស់ឧកញ៉ា ហេង សៀ ដែលត្រូវឃាត់ខ្លួននៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ឈ្មោះ តាំង គីមហៀង ពាក់ព័ន្ធរួមគំនិតជាគ្នាជាមួយប្ដី ដើម្បីបំផ្លាញកិត្តិយសកញ្ញាមានពេជ្ររីតា។ ការនាំខ្លួននេះធ្វើឡើងនៅទីតាំងក្រុមហ៊ុនកញ្ចក់ ហេង ស្រេង ហុង តាមបណ្ដោយផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។ គួរបញ្ជាក់ថា កាលពីល្ងាចមិញថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ កម្លាំងនគរបាលបានចាប់ខ្លួនកូនប្រសាររបស់លោកឧកញ៉ា ហេង សៀ ឈ្មោះ ឃន ឈុន ដារ៉ាដែលត្រូវជាប្ដីរបស់ឈ្មោះ តាំង គីមហៀង ៕

  • កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ វាយខ្នោះកូនប្រសារឧកញ៉ា ហេង សៀ ដែលជួល មនុស្សប្រុស-ស្រី ថតរូបអាសអាភាស បន្លំភ្នែកមហាជន

    កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ វាយខ្នោះកូនប្រសារឧកញ៉ា ហេង សៀ ដែលជួល មនុស្សប្រុស-ស្រី ថតរូបអាសអាភាស បន្លំភ្នែកមហាជន

    ភ្នំពេញ៖ កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ វាយខ្នោះកូនប្រសារឧកញ៉ា ហេង សៀ ដែលជួល មនុស្សប្រុស-ស្រី ថតរូបអាសអាភាស បន្លំភ្នែកមហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដែលបានធ្វើ ឲ្យប៉ះពាល់ដល់កិត្ដិយសកញ្ញា មាន ពេជ្ររីតា ដែលជាពិធីការនីទូរទស្សន៍ My TV និងជាតារាម៉ូឌែល យ៉ាងធ្ងន់ធ្ងរ។ លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាធានីភ្នំពេញ បានបញ្ជាក់ថា ការឃាត់ខ្លួន ឃន ឈុនដារ៉ា នេះ ធ្វើឡើងតាមដីកាតុលាការដោយ ជនសង្ស័យរូបនេះជា “អ្នកផ្ដួចផ្ដើមគំនិតដើម្បីថតរូបអាសអាភាស។ មានបក្ខពួក២នាក់ទៀត និង៣នាក់ (រួម)ទាំងគាត់” ។ “យើងទើបតែឃាត់ បានម្នាក់ទេ។ ហើយនឹងបន្ត (ស្វែងរក) តទៅទៀត”។ យោងតាម៣៩នៃក្រមព្រហ្មទណ្ឌ គឺមានទោស ពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី ២០ម៉ឺនរៀល ទៅ២លានរៀល។ ជនសង្ស័យ ត្រូវបានបញ្ជូន មកសាកសួរនៅ ស្នង ការដ្ឋាន នគរបាល រាជធានីភ្នំពេញ…

  • លោកជំទាវ ម៉ែន សំអន ប្រគល់អង្គរជាង ៦តោន និងថវិកាចំនួន ២ម៉ឺនដុល្លារ ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង

    លោកជំទាវ ម៉ែន សំអន ប្រគល់អង្គរជាង ៦តោន និងថវិកាចំនួន ២ម៉ឺនដុល្លារ ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានទទួល អង្គរចំនួន ៦តោន និង ១២៥គីឡូក្រាម និងថវិកាចំនួន ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ពីសប្បុរសជន និងប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ។ សូមបញ្ជាក់ថាអំណោយក្នុងថ្ងៃនេះ រួមមាន របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស ជូន លោកជំទាវកិត្តិសង្គហបណ្ឌិត តាមរយៈ ឯកឧត្តមឧកញ៉ា លី យ៉ូគៀត រួមមាន ៖ អង្ករ ៦,១២៥គ.ក្រ និងថវិការបស់សប្បុរសជនចំនួន ២០,០០០ ដុល្លារ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក្នុងឱកាសអបអរខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨…

  • សម្ដេច ស ខេង ផ្ញើសារលិខិតជូនពរ ជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍លើកទី៧៦ ថ្ងៃកំណើតនគរបាលជាតិ

    សម្ដេច ស ខេង ផ្ញើសារលិខិតជូនពរ ជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍លើកទី៧៦ ថ្ងៃកំណើតនគរបាលជាតិ

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតជូនពរ ជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍លើកទី ៧៦ ថ្ងៃកំណើតនគរបាលជាតិ៕ ដោយ -រ៉ាវុធ

  • នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ និងកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាតិ

    នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ និងកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាតិ

    ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង ០៥ និង៣០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២១ ត្រង់ចំណុច បន្ទប់មុខហាងនំបុ័ងបាយ័ន ផ្លូវ១០១៩ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពាក់ព័ន្ធ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ និងកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាតិ (ដាវកែច្នៃ) ។ ជនសង្ស័យខាងលេីមាន ឈ្មោះ ចាប ម៉ាឡៃ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ(គ្មានសារធាតុញៀន) ធ្វើសកម្មភាពប៉ុនប៉ងលួចទ្រព្យសម្បត្តិតាទីសាធារណៈ ។ សម្ភារៈបន្សល់ទុក ម៉ូតូរ០១គ្រឿង ម៉ាកសេសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខកំពុងស្ពឺ1F-4109 របស់ជនសង្ស័យ ។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី