Category: ព័ត៌មានសង្គម

  • គិតត្រឹមថ្ងៃ១៣ឧសភាៈការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានជិត២០ភាគរយនៃប្រជាជនគោលដៅ១០លាននាក់

    គិតត្រឹមថ្ងៃ១៣ឧសភាៈការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានជិត២០ភាគរយនៃប្រជាជនគោលដៅ១០លាននាក់

    ភ្នំពេញៈសកម្មភាពនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ)គិតពីថ្ងៃទី១០ខែកុម្ភៈ មកដល់ថ្ងៃទី១៣ខែឧសភាឆ្នាំ២០២១​ម្សិលមិញនេះ សម្រេចចាក់ជូនប្រជាជនបានចំនួន ១.៩៩៦.៧៧៥ នាក់ ក្នុងចំណោមអ្នកស្ម័គ្រចិត្តចំនួន ២.០៦៤.៨៨៣ នាក់។ចំនួននេះបានបង្ហាញថា កម្ពុជាសម្រេចបាន១៩,៩៧ ភាគរយនៃអត្រាគ្របដណ្ដប់ធៀបនឹងប្រជាជនគោលដៅសរុបចំនួន ១០ លាននាក់។ គួររំលឹកថា ដើម្បីការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន ក៏ដូចជាដើម្បីធានាស្ថិរភាពនៅក្នុងដំណើរការ ជាប្រក្រតីផ្នែកសង្គម និងសេដ្ឋកិច្ច ព្រមទាំងដើម្បីបិទបញ្ចប់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺនេះនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងខេត្តកណ្តាល ក៏ដូចជានៅតាមបណ្តាខេត្តដទៃផ្សេងទៀត រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវ “យុទ្ធនាការជាតិចាក់វ៉ាក់សាំង” ការពារជំងឺកូវីដ-១៩ ដោយប្រើប្រាស់កម្លាំងសរុប និង មធ្យោបាយសរុបរបស់ជាតិ ដើម្បីជំរុញការចាក់វ៉ាក់សាំងនេះឱ្យបានលឿន និងឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លីសម្រាប់ប្រជាពលរដ្ឋដែលមានអាយុ ចាប់ពី ១៨ ឆ្នាំឡើងទៅឱ្យបានគ្រប់រូប សំដៅបង្កើតឱ្យមានភាពសុំ សហគមន៍ (Herd Immunity)ទប់ទល់នឹងការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ប្រទេសកម្ពុជាត្រូវបានវាយតម្លៃនៅចំណាត់ថ្នាក់ទី២ នៃប្រទេសជាសមាជិកអាស៊ានបន្ទាប់ពីប្រទេសព្រុយណេ ដែលបានចាក់វ៉ាក់សាំងជូនប្រជាជនបានច្រើនជាងគេ។ សូមអានតារាងបង្ហាញ

  • ឧត្តមសេនីយ៍ឯក ចាប ភក្តី ចែកអំណោយស្បៀងអាហារ ជូនគ្រួសារកងទ័ពក្នុងឱកាសបិទខ្ទប់ ដោយសារជំងឺកូវីដ-១៩

    ឧត្តមសេនីយ៍ឯក ចាប ភក្តី ចែកអំណោយស្បៀងអាហារ ជូនគ្រួសារកងទ័ពក្នុងឱកាសបិទខ្ទប់ ដោយសារជំងឺកូវីដ-១៩

    អំណោយជាគ្រឿងឧបភោគ បរិភោគរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលផ្តល់ជូនតាមរយៈឯកឧត្តម គីម វីរៈ ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានអង្ករ ៣០០បាវ មី៣០០កេស ទឹកស៊ីអ៊ីវ៣០០យួរ ទឹកត្រី៣០០យួរ និងម៉ាស់១០កេសធំត្រូវបាន ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេសប្រគល់ជូនក្រុមគ្រួសារកងទ័ពក្នុងបញ្ជាការដ្ឋានទ័ពពិសេសចំនួន២៩៣គ្រួសារកាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ស្របពេលដែលការបិទខ្ទប់នៃជំងឺកូវីដ-១៩នៅបន្ត១សប្តាហ៍ទៀត។ ឧត្តមសេនីយ៍ឯក ចាបភក្តី បានមានប្រសាសន៍ថា ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ តាមរយៈមេបញ្ជាការកងទ័ពជើងគោក បានគិតគូរនិងព្រួយបារម្ភខ្លាំងបំផុតចំពោះ សុខទុក្ខ បងប្អូន គ្រួសារកងទ័ព ក៏ដូចជាប្រជាពលរដ្ឋទូទៅ ពិសេសក្នុងដំណាក់កាលកូវីដ-១៩នេះ ដោយសម្ដេចបានចេញនូវសេចក្តីសម្រេចជាច្រើនលើក ច្រើនសារក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងតំបន់មួយចំនួនទៀត ដើម្បីបង្កា និងទប់ស្កាត់នូវជំងឺដ៏កាចសាហាវនេះ។ ដូច្នេះសូមបងប្អូនគ្រួសារកងទ័ពក្នុងទីបញ្ជាការទ័ពពិសេសទាំងអស់មេត្តាចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន គឺ ៣កុំ និង៣ការពារ ដើម្បីចូលរួមទប់ស្កាត់ទាំងអស់គ្នា ពិសេស ក្នុងអំឡុងពេលនៃការបិទខ្ទប់ទីបញ្ជាការ…

  • ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ ថ្ងៃនេះចំនួន ៥០០០គ្រួសារទៀត សរុប ៤០ម៉ឺនគ្រួសារហើយទទួលបានស្បៀងអាហារ ពីអាជ្ញាធររាជធានីភ្នំពេញ

    ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ ថ្ងៃនេះចំនួន ៥០០០គ្រួសារទៀត សរុប ៤០ម៉ឺនគ្រួសារហើយទទួលបានស្បៀងអាហារ ពីអាជ្ញាធររាជធានីភ្នំពេញ

    ភ្នំពេញ៖ សម្រាប់ថ្ងៃទី១៣ ឧសភានេះ អាជ្ញាធររាជធានីភ្នំពេញ បន្តចែកជូនស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ បានចំនួន៥០០០គ្រួសារបន្ថែមទៀត ។ បើគិតមកដល់ថ្ងៃនេះ ១៣ឧសភាប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ ចំនួន ប្រមាណ៤០ម៉ឺនគ្រួសារហើយ ដែលទទួលបានស្បៀងអាហារដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖សម្រាប់ថ្ងៃទី១៣ ឧសភានេះ អាជ្ញាធររាជធានីភ្នំពេញ បានបន្តចែកជូនស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន៥០០០គ្រួសារបន្ថែមទៀតក្នុងនោះបានចែកជូនប្រជាពលរដ្ឋនៅខណ្ឌមានជ័យចំនូន៨០០គ្រួសារ ខណ្ឌកំបូលចំនួន១០០គ្រួសារ ខណ្ឌ៧មករាចំនួន៥០០គ្រួសារ ខណ្ឌច្បារអំពៅ៨០០គ្រួសារ ខណ្ឌដូនពេញ ២០០គ្រួសារខណ្ឌទួលគោកចំនួន៥០០គ្រួសារ ខណ្ឌចំការមន ៥០០គ្រួសារ ខណ្ឌបឹងកេងកង ២០០គ្រួសារនិង ខណ្ឌព្រែកព្នៅ ៥០០គ្រួសារ។ មន្ត្រីដដែលបន្តថា ៖អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំនិងបញ្ជាពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត…

  • កិច្ចប្រជុំពង្រឹងក្រុមការងារច្រកអន្តរជាតិដូង ដើម្បីចូលរួមទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ពីប្រទេសជិតខាង មកប្រទេសកម្ពុជា

    កិច្ចប្រជុំពង្រឹងក្រុមការងារច្រកអន្តរជាតិដូង ដើម្បីចូលរួមទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ពីប្រទេសជិតខាង មកប្រទេសកម្ពុជា

    បាត់ដំបង៖ លោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានអញ្ជើញក្នុងពិធីប្រជុំពង្រឹងក្រុមការងារ ដែលឈរជើងត្រួតពិនិត្យការចេញ-ចូលរបស់ប្រជាពលរដ្ឋ នៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ។ នៅក្នុងកិច្ចប្រជុំនេះ លោក ណុប ដារ៉ា បានសង្កត់ធ្ងន់ទៅលើបញ្ហាតួនាទី ភារកិច្ចរបស់កម្លាំងដែលកំពុងឈរជើងត្រួតពិនិត្យការចេញ-ចូលរបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ក៏ដូចជាការចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពីប្រទេសជិតខាងមកប្រទេសកម្ពុជា ។ លោក បានបន្តទៀតថា បើសិនជាស្រាវជ្រាវរកឃើញមន្ត្រីណាម្នាក់ ដែលឈរជើងនៅទីនេះ មានការឃុបឃិតគ្នាជាមួយមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ លោកនឹងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីសុំការដកមន្ត្រីនោះ យកទៅអនុវត្តតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។ បន្ទាប់ពីប្រជុំចប់ ឯកឧត្តម ណុប ដារ៉ា បានអញ្ជើញចុះត្រួតពិនិត្យ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ៕ ដោយ៖ វណ្ណលុក

  • ក្រុមហ៊ុនឯកជន ២ក្រុមប្រគល់ស្បៀងអាហារជាច្រើនមុខ ជូនរដ្ឋបាលរាជធានីភ្នំពេញ

    ក្រុមហ៊ុនឯកជន ២ក្រុមប្រគល់ស្បៀងអាហារជាច្រើនមុខ ជូនរដ្ឋបាលរាជធានីភ្នំពេញ

    ភ្នំពេញ៖ ស្បៀងអាហារ ដែលមានដូចជាអង្ករ មី ពងទា និងត្រីខ ត្រូវបានក្រុមហ៊ុនឯកជនចំនួន២ យកមក ប្រគល់ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ធ្ងន់ធ្ងរពីកូវីដ-១៩ ខណៈដែលជម្ងឺនេះបាននិងកំពុងរីករាលដាលនៅក្នុងរាជធានីភ្នំពេញនូវឡើយ។ ពិធីប្រគល់និងទទួលនេះបានធ្វើឡើង នារសៀល ថ្ងៃទី១៣ឧសភា នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។ក្រុមហ៊ុនឯកជនទាំង២ ដែលប្រគល់ស្បៀងអាហារជូនរដ្ឋបាលរាជធានីភ្នំពេញនេះ រួមមាន៖ ក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ័ អីសួរ៉ិនស៍ ភីអិលស៊ី ឧបត្ថម្ភមី ចំនួន ៥០០កេស តូច ក្រុមហ៊ុន HUAVEI TECHNOLOGIES (CAMBODIA) Co.,LTD ឧបត្ថម្ភ អង្ករ ៥,០០០គីឡូក្រាម ត្រីខចំនួន៥០០យួរ មីចំនួន៥០០កេសតូច និងពងទាចំនួន ៥,០០០គ្រាប់ ។ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ទាំង២ ដែលបានជួយឧបត្ថម្ភស្បៀងអាហារទាំងនេះមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពី មេរោគកូវីដ-១៩ ។…

  • យន្តការពង្រឹងគុណភាពសេវាសេវាប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

    យន្តការពង្រឹងគុណភាពសេវាសេវាប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

    «ដើម្បីទទួលបានទិន្នន័យពេញលេញសម្រាប់រៀបចំគោលនយោបាយ និងធ្វើការសម្រេចចិត្តដោះស្រាយបញ្ហាគ្រប់ទីកន្លែងបានគ្រប់ជ្រុងជ្រោយ ក្រសួងបានបង្កើត “ក្រុមការងារលើកកម្ពស់គុណភាពសេវាប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន” តំបន់ប្រតិបត្តិចំនួន ៥» នេះជាការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំតំបន់ប្រតិបត្តិទាំង៥ និងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ទាំង២៤ តាមរយៈប្រព័ន្ធអនឡាញ Zoom ចាប់តាំងពីថ្ងៃទី១១-១២ ខែឧសភា ឆ្នាំ២០២១។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រុមការងារប្រតិបត្តិតាមតំបន់ទាំង ៥ បង្កើតឡើងដើម្បីចុះត្រួតពិនិត្យ វាស់ស្ទង់ ប្រមូលព័ត៌មាន ទិន្នន័យពាក់ព័ន្ធនឹងសេវា ជាអាទិ៍ ទីតាំងស្ថានីយ និងបង្គោលអង់តែនទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាប្លិ៍អុបទិច ទិន្នន័យវាស់ស្ទង់គុណភាពសេវាទូរសព្ទចល័ត និងការប្រើប្រាស់ហ្រេ្វកង់ស៍វិទ្យុ។ ក្រុមការងារ ក៏អាចជួយពង្រឹងសមត្ថភាពមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងតំបន់របស់ខ្លួន ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាដល់ការផ្តល់សេវាសាធារណៈ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ក្រុមការងារប្រតិបត្តិតាមតំបន់ចំនួន ៥ រួមមាន៖ តំបន់១៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង តំបន់២៖ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តតាកែវ តំបន់៣៖ ខេត្តកំពង់ឆ្នាំង…

  • តំបន់មួយចំនួនអាចនឹងរងខ្យល់កន្ត្រាក់ខ្លាំងចាប់ពីថ្ងៃ១៤ ដល់ ១៦ឧសភា

    តំបន់មួយចំនួនអាចនឹងរងខ្យល់កន្ត្រាក់ខ្លាំងចាប់ពីថ្ងៃ១៤ ដល់ ១៦ឧសភា

    យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក នៅថ្ងៃទី១៣ ឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា បណ្ដុំសម្ពាធទាបរួមជាមួយនឹងខ្យល់និរតីដែលបក់មកពីឈូងសមុទ្រថៃនឹងមានឥទ្ធិពលខ្លាំងមកលើប្រទេសម្ពុជា។ ស្ថានភាពនោះ នឹងធ្វើឲ្យខេត្តមួយចំនួនរួមមាន ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តស្ទឹងត្រែង, ឧត្តរមានាជ័យ ,ព្រះវិហារ, ខេត្តតាកែវ, កណ្ដាល, កំពង់ស្ពឺ, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, ប៉ៃលិន, ខេត្តកំពង់, ខេត្តព្រះសីហនុ និងខេត្តកោះកុង អាចនឹងមានភ្លៀងលាយឡំជាមួយផ្គររន្ទះ ពីបង្គួរទៅខ្លាំងស្ទើរគ្រប់ទីកន្លែង និងមានខ្យល់កន្ត្រាក់មានល្បឿនលឿនខ្លាំងពី១០ទៅ២០ម៉ែត្រក្នុង១វិនាទី និងផ្ទៃសមុទ្រមានរលកមធ្យម។

  • ឯកឧត្តម ថោង ខុន សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

    ឯកឧត្តម ថោង ខុន សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

    ភ្នំពេញ៖ ទូលព្រះបង្គំជាខ្ញុំ ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងទេសចរណ៍ សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៨ យាងចូល ៦៩ ព្រះវស្សា ដែលប្រព្រឹត្តទៅនាថ្ងៃសុក្រ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ នាឱកាសប្រកបដោយនក្ខត្តឫក្សឧត្ដុងឧត្ដមថ្លៃថ្លា ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត បួងសួងដល់វត្ថុស័ក្តិសិទ្ធិ បារមីព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្ស ត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះបារមី នៃព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ និងទេវតាឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី សូមជួយថែរក្សាអភិបាលប្រោះព្រំ នូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត ទ្រង់មានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរ ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជារាស្ត្រខ្មែរអស់កាលជានិច្ចនិរន្តរ៍តរៀងទៅ…

  • ក្រុមហ៊ុនសែលកាត ចូលរួមជួយគាំទ្រដល់ការសិក្សាតាមអនឡាញ តាមរយៈការផ្តល់ជូននូវទិន្នន័យឥតគិតថ្លៃសម្រាប់ការប្រើប្រាស់កម្មវិធីសិក្សាពីចម្ងាយ

    ក្រុមហ៊ុនសែលកាត ចូលរួមជួយគាំទ្រដល់ការសិក្សាតាមអនឡាញ តាមរយៈការផ្តល់ជូននូវទិន្នន័យឥតគិតថ្លៃសម្រាប់ការប្រើប្រាស់កម្មវិធីសិក្សាពីចម្ងាយ

    ក្រុមហ៊ុនសែលកាត បានសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយឱ្យការសិក្សាពីចម្ងាយមានភាពងាយស្រួលសម្រាប់សិស្សកំពុងសិក្សា និងគ្រូបង្រៀនទាំងអស់ តាមរយៈការផ្តល់ជូននូវទិន្នន័យឥតគិតថ្លៃសម្រាប់ការប្រើប្រាស់កម្មវិធីអប់រំ។ កម្មវិធី ‘MoEYS E-Learning App’ ប្រកបដោយនវានុវត្តន៍នេះ ត្រូវបានគេរំពឹងទុកថានឹងក្លាយជាធនធានដ៏សំខាន់មួយ ដើម្បីជួយដល់ការសិក្សាតាមអនឡាញ ស្របពេលដែលសាលានៅទូទាំងប្រទេសត្រូវបានបិទផ្អាក ដែលជាផ្នែកមួយនៃវិធានការណ៍ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺកូវីដ19។ កម្មវិធីសិក្សាពីចម្ងាយតាមបែបឌីជីថលនេះ ត្រូវបានបង្កើតឡើងសម្រាប់គ្រូបង្រៀន និងសិស្សកំពុងសិក្សាចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ១២។ កម្មវិធីទូរស័ព្ទនេះ មានផ្តល់ជូននូវធនធាន និងកម្មវិធីអប់រំដែលមានអត្ថប្រយោជន៍ជាច្រើនដូចជា សៀវភៅអេឡិចត្រូនិចផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡា មេរៀនតាមអនឡាញ ការវាយតម្លៃការសិក្សាដោយខ្លួនឯង និងការត្រៀមខ្លួនសម្រាប់វគ្គប្រឡងជាដើម។ ក្រោមកិច្ចព្រមព្រៀងរួមគ្នារវាងក្រុមហ៊ុនសែលកាត ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា សែលកាត នឹងផ្តល់ជូននូវទិន្នន័យឥតគិតថ្លៃសម្រាប់ការប្រើប្រាស់កម្មវិធី ដើម្បីជួយរក្សាស្តង់ដារនៃការអប់រំ ស្របពេលដែលសាលារៀននៅតែបន្តបិទផ្អាកនៅឡើយ។ ជាងនេះទៅទៀត ក្រសួងអប់រំ យុវជន និងកីឡា នឹងទទួលបាននូវការផ្ទៀងផ្ទាត់តាមរយៈសារដោយឥតគិតថ្លៃ នៅពេលដែលអ្នកប្រើប្រាស់ចុះឈ្មោះដើម្បីប្រើប្រាស់កម្មវិធីផងដែរ។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ដែលគ្រប់គ្រងដោយជនជាតិខ្មែរ 100ភាគរយតែមួយគត់នៅក្នុងប្រទេសកម្ពុជា សែលកាត…

  • ពលរដ្ឋរស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ទទួលបានអំណោយ របស់ក្រុមកាងាររៀបចំអង្គការចាត់តាំង គណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក

    ពលរដ្ឋរស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ទទួលបានអំណោយ របស់ក្រុមកាងាររៀបចំអង្គការចាត់តាំង គណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក

    រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានសហការជាមួយក្រុមការងារ រៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេសរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ដឹកនាំដោយ ឯកឧត្តម ស សេរីវិចិត្រ ប្រធានក្រុមការងារៀបចំអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក បាននាំយកអំណោយរបស់ក្រុមកាងាររៀបចំអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរ ខាងលិច នៅសហរដ្ឋអាមេរិក ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ៤៤១គ្រួសារ ដែលរស់នៅក្នុងភូមិ៤, ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ។ ក្នុងនាមឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុម ការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេស, ឯកឧត្តម ម៉ឹង ពន្លក ប្រធានក្រុមការងារ រៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកសហរដ្ឋអាមេរិក ឯកឧត្តម ស សេរីវិចិត្រ បាននាំនូវ ការផ្ដាំសួរសុខទុក្ខ និងដោយបានមើលឃើញពីការលំបាករបស់បងប្អូនទាំងអស់នៅទីនេះ ហើយក្នុងនាមជាជនរួមជាតិ តែមួយ ក៏ដូចជាការចូលរួមសម្រាលបន្ទុកជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការកាត់ផ្ដាច់ចង្វាក់នៃការចម្លងជម្ងឺកូវីដ-១៩ ទើបបងប្អូនរស់នៅក្រៅប្រទេស បានប្រមូលនៅមូលនិធិសប្បុរសមួយចំនួន…