Category: ព័ត៌មានសង្គម

  • សន្តិសុខមាតុភូមិ (វីដេអូ)

    សន្តិសុខមាតុភូមិ (វីដេអូ)

    សន្តិសុខមាតុភូមិ ៖ របាយការណ៍ទៅទាំងប្រទេស ប្រចាំថ្ងៃទី១២ ឧសភា ឆ្នាំ២០២១៖

  • តុលាការ សម្រេចបង្គាប់ឱ្យដោះលែងកញ្ញា មាន ពេជ្ររីតា ពិធីការិនី My TV នៅក្រៅឃុំជាបណ្តោះអាសន្ន

    តុលាការ សម្រេចបង្គាប់ឱ្យដោះលែងកញ្ញា មាន ពេជ្ររីតា ពិធីការិនី My TV នៅក្រៅឃុំជាបណ្តោះអាសន្ន

    ភ្នំពេញ៖ យោងតាមដីកាបង្គាប់អោយដោះលែង របស់លោក កូយ សៅ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ សម្រេចបង្គាប់អោយដោះលែង កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV នៅក្រៅឃុំជាបណ្តោះអាសន្ន តែដាក់អោយស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។ ការសម្រេចដោះលែងនេះ ក្រោយពីមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បានដាក់ពាក្យស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ។ គួររំលឹកថា កញ្ញា មាន ពេជ្ររីតា ជាប់ចោទពីបទ «លួចមានស្ថានទម្ងន់ទោស» ពាក់ព័ន្ធការយកកាំបិតចុងស្រួច ចាក់ទៅលើលោកឧកញ៉ា ហេង សៀ ចំនួន២កាំបិត បណ្តាលអោយរងរបួសក្បាលពោះស្តាំធ្ងន់ធ្ងរ ប្រព្រឹត្តនៅចំណុចផ្លូវលេខ១៣៨កែងផ្លូវលេខ២៥៩ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ តាមមាត្រា៣៥៣ និង មាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ ។ ទន្ទឹមនេះ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ កញ្ញា…

  • អាជ្ញាធរខេត្តកណ្ដាល នាំយកស្បៀងអាហារចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយជំងឺកូវីដ-១៩

    អាជ្ញាធរខេត្តកណ្ដាល នាំយកស្បៀងអាហារចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយជំងឺកូវីដ-១៩

    ស្រុកស្អាង៖ ស្ថិតក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងការឆ្លងរាលបដាល នៃជំងឺកូវីដ-១៩ ហើយរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទូកដាក់ ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ ទន្ទឹមនឹងនោះប្រជាពលរដ្ឋមួយចំនួន ក៏ទទួលរងនូវការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោក ញឹម វណ្ណឌឹន អភិបាលស្រុកស្អាង បាននាំយកស្បៀងអាហារ របស់ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយជំងឺកូវីដ-១៩ ក្នុងឃុំព្រែកគយ ចំនួន២៣៧គ្រួសារ នៅសាលាស្រុកស្អាង។ លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បានមានប្រសាសន៍ថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្អាង ហើយផ្សារមួយចំនួនត្រូវបានបិទ រោងចក្រសហគ្រាសមួយចំនួន ត្រូវបានផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ការប្រកបមុខរបបមួយចំនួនក៏ត្រូវបាន ផ្អាកជាបណ្ដោះអាសន្នផងដែរ ដែលកត្តាទាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកស្អាង ពិសេសបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ក្រ១ ក្រ២ ជាដើម ដែលតម្រូវឱ្យរដ្ឋបាលស្រុក…

  • តុលាការបន្តការសាកសួរលើពិធីការិនីទូរទស្សន៍ My TV មាន ពេជ្ររីតា តាមបណ្តឹងឧកញ៉ា ហេង សៀ

    តុលាការបន្តការសាកសួរលើពិធីការិនីទូរទស្សន៍ My TV មាន ពេជ្ររីតា តាមបណ្តឹងឧកញ៉ា ហេង សៀ

    នៅព្រឹកនេះ តុលាការបន្តការសាកសួរលើពិធីការិនីទូរទស្សន៍ My TV មាន ពេជ្ររីតា តាមបណ្តឹងឧកញ៉ា ហេង សៀ ខណៈមេធាវីសម្តេចតេជោ ស្នើសុំឱ្យនាងនៅក្រៅឃុំ, គ្រាដែល វីដេអូថ្មីបន្ថែមមួយទៀតបង្ហាញថា ក្រោយមានជម្លោះជាមួយកញ្ញា មាន ពេជ្ររីតា រួចហើយ, ឧកញ៉ា ហេង សៀ បានបើករថយន្ត របស់ខ្លួនទៅបុករថយន្តឡង់គ្រីស័រ មួយគ្រឿងទៀត៕

  • ប្រមុខរាជរដ្ឋាភិបាល អបអរសាទរបងប្អូនខ្មែរឥស្លាម ដែលបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌន ប្រកបដោយជោគជ័យ

    ប្រមុខរាជរដ្ឋាភិបាល អបអរសាទរបងប្អូនខ្មែរឥស្លាម ដែលបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌន ប្រកបដោយជោគជ័យ

    ភ្នំពេញ៖ តាមរយៈ Facebook ផ្លូវការនៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារអបអរសាទរ និងជូនពរជ័យ ដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោក ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់បងប្អូនឥស្លាមកម្ពុជា ដែលចូលរួមថែរក្សាសុខសន្តិភាព ដោយជំនឿជឿជាក់ លើការដឹកនាំរបស់សម្តេច និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ផ្លូវការរបស់សម្តេចថា ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ ហើយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃព្រហស្បតិ៍ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ១៤៤២ មូហាំម៉ាត់សករាជ…

  • អង្កការក្រៅរដ្ឋាភិបាល ចូលរួមចំណែក ក្នុងការងារមនុស្សធម៍ ជាមួយរដ្ឋបាលខណ្ឌច្បារអំពៅ

    អង្កការក្រៅរដ្ឋាភិបាល ចូលរួមចំណែក ក្នុងការងារមនុស្សធម៍ ជាមួយរដ្ឋបាលខណ្ឌច្បារអំពៅ

    ភ្នំពេញ ៖ ស្របពេលដែលជំងឺឆ្លង កូវីដ-១៩ កំពុងគំរាមកំហែងសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស មានអង្កការក្រៅរដ្ឋាភិបាល និងសប្បុរសជននានា បានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារមនុស្សធម៍ដើម្បីជួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈ ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ប្រជាពលរដ្ឋជាប់ធ្វើចក្តាឡីស័ក ។ សំរាប់រដ្ឋបាលខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លោកចេង មុនីរ៉ា អភិបាលខណ្ឌ បាន នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិក របស់អង្កការផ្កាយសមុទ្រ ដែលដឹកនាំដោយលោកស្រីជួប វិច្ឆិកា នាយិការអង្កការ យកទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងកំពុងធ្វើចក្តាឡីស័ក ចំនួន១២៥ គ្រួសារ នៅក្នុងសង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅ ។ ថ្លែងសំណេះសំណាលនៅក្នុងពិធីនាំយកអំណោយមនុស្សធម៍ចែកជូនប្រជាពលរដ្ឋដែលជួបបញ្ហាកង្វះខាតក្នុងជីវភាពនេះដែ លោក ចេង មុនីរ៉ា អភិបាលខណ្ឌនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានសុំអោយប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ បន្តយកចិត្តទុកដាក់អនុវត្តនូវវិធាននានារបស់ក្រសួងសុខាភិបាល ក្នុងការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺ Cvid-19 ។ ខណៈនៅរាជធានី ពិសេសមូលដ្ឋានសង្កាត់ច្បារអំពៅទី២ តំបន់យឿត្រី បានរកឃើញអ្នកវិជ្ជមាន Cvid-19 ជាបន្តបន្ទាប់ និងមានអ្នកស្លាប់ដោយសារជំងឺនេះផងដែរនោះដូច្នេះដើម្បីការពារកុំឱ្យ Cvid-19 បន្តឆ្លងក្នុងសហគមន៍ទៀត មានតែយើងទាំងអស់គ្នា ចូលរួមអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន…

  • លោកជំទាវ ម៉ែន សំអន អញ្ជើញថ្វាយបង្គំ និងសួរព្រះរាជសុខទុក្ខ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត

    លោកជំទាវ ម៉ែន សំអន អញ្ជើញថ្វាយបង្គំ និងសួរព្រះរាជសុខទុក្ខ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញ ថ្វាយបង្គំសួរព្រះរាជសុខទុក្ខ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបទុមវតីរាជវរារាម ដែលសម្តេចជាអម្ចាស់កំពុងប្រឈួនដោយព្រះជរាគាពាធ នារសៀលថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក តាមជួយអភិបាល គ្រងរក្សាការពារថ្វាយព្រះពរចំពោះ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចជាអម្ចាស់ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ រួចចាកអស់រោគាពាធទាំងពួង ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់បន្តដឹកនាំវិស័យព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនតរៀងទៅ៕

  • អ្នកជំនាញរកឃើញទបង្ហូរទឹកបុរាណ នៅព្រះលានជលដំរី ក្នុងបរិវេណនៃប្រសាទអង្គរធំ

    អ្នកជំនាញរកឃើញទបង្ហូរទឹកបុរាណ នៅព្រះលានជលដំរី ក្នុងបរិវេណនៃប្រសាទអង្គរធំ

    ក្រុមបុរាណវិទូបានរកឃើញទបង្ហូរ (លូបង្ហូរទឹក) បុរាណមួយបន្ថែមទៀត នៅខាងជើងផ្លូវចុះកណ្តាលនៃខឿនព្រះលានជល់ដំរីបន្តិច ដែលបុព្វបុរសស្ថាបនាឆ្លងកាត់ផ្លូវទទឹងថ្ងៃ (ផ្លូវចេញពីប្រាសាទបាយ័នទៅខ្លោងទ្វារដីឆ្នាំង) នៃក្រុងអង្គរធំ។ នេះបើតាមអាជ្ញាធរជាតិអប្សរា ស្ថាប័នគ្រប់គ្រងនិងអភិរក្សតំបន់អង្គរ ដែលបានផ្សព្វផ្សាយពីការរកឃើញថ្មីនេះនៅថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១ ក្នុងអំឡុងពេលអនុវត្តគម្រោងកែលម្អផ្លូវដើរ ដាំស្មៅ និងប្រព័ន្ធរំដោះទឹកនៅបរិវេណព្រះលានជល់ដំរីក្នុងក្រុងអង្គរធំ។ លោក ខៀវ ច័ន្ទ បុរាណវិទូនិងជាអ្នកទទួលខុសត្រូវការដ្ឋានកំណាយបានសន្និដ្ឋានថា ទបង្ហូរទឹក(លូបង្ហូរទឹក)បុរាណដែលទើបរកឃើញថ្មីនេះ បានស្ថាបនាឡើងដោយយកថ្មបាយក្រៀមធ្វើជាជញ្ជាំងសងខាង និងថ្មភក់ធ្វើជាគម្របពីលើ មានកម្ពស់ជិតកន្លះម៉ែត្រនិងទទឹងមុខសម្រាប់ទឹកហូ០,២ម៉ែត្រនិងមានបណ្តោយ៦ម៉ែត្រ។ បុរាណវិទូរូបនេះបានឱ្យដឹងបន្ថែមថា ដើម្បីរំដោះទឹកចេញពីមុខព្រះបរមរាជវាំង ចូលទៅក្នុងប្រព័ន្ធប្រឡាយធំខាងកើតដែលនៅរ៉បផ្លូវទៅខ្លោងទ្វារជ័យ ហើយហូចូលទៅបឹងធំដែលស្ថិតនៅទិសនិរតី និងធ្លាក់ទៅក្នុងសិន្ធុអង្គរធំតាមរន្ធត្រដេវ។ បើផ្អែកលើសមុច្ច័យដែលបានរកឃើញនៅក្នុងស្រទាប់ដីនិមួយៗ គេអាចសន្និដ្ឋានជាបឋមបានថា ទបង្ហូរទឹកបុរាណនេះអាចស្ថាបនាឡើងនៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ក្នុងពេលដែលព្រះអង្គបានរៀបចំក្រុងអង្គរធំឲ្យមានប្រព័ន្ធផ្លូវនិងប្រព័ន្ធប្រឡាយទឹកខ្វាត់ខ្វែងជាក្រឡាចត្រង្គពាសពេញក្រុង។ លោក ខៀវ ច័ន្ទ បញ្ជាក់ដែរថា ដោយមានរន្ធត្រដេវនៅទិសឥ្ឍសាន្តសម្រាប់បញ្ជូលទឹកមកក្នុងក្រុង និងរន្ធត្រដេវនូទិសនិរតីសម្រាប់បង្ហូទឹកចេញពីក្រុងទៅសិន្ធុខាងក្រៅធ្លាក់ទៅបឹងទន្លេសាប។ ក្រៅពីនេព្រះអង្គក៏បានស្ថាបនាកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញក្រុងដែលមានទំហំ៣គីឡូម៉ែត្របួនជ្រុងផងដែរ។ លោក ខៀវ ច័ន្ទ បុរាណវិទូនិងជាអ្នកទទួលខុសត្រូវការដ្ឋានកំណាយបានសន្និដ្ឋានថា ទបង្ហូរទឹក(លូបង្ហូរទឹក)បុរាណដែលទើបរកឃើញថ្មីនេះ បានស្ថាបនាឡើងដោយយកថ្មបាយក្រៀមធ្វើជាជញ្ជាំងសងខាង និងថ្មភក់ធ្វើជាគម្របពីលើ មានកម្ពស់ជិតកន្លះម៉ែត្រនិងទទឹងមុខសម្រាប់ទឹកហូ០,២ម៉ែត្រនិងមានបណ្តោយ៦ម៉ែត្រ។ បុរាណវិទូរូបនេះបានឱ្យដឹងបន្ថែមថា ដើម្បីរំដោះទឹកចេញពីមុខព្រះបរមរាជវាំង ចូលទៅក្នុងប្រព័ន្ធប្រឡាយធំខាងកើតដែលនៅរ៉បផ្លូវទៅខ្លោងទ្វារជ័យ ហើយហូចូលទៅបឹងធំដែលស្ថិតនៅទិសនិរតី និងធ្លាក់ទៅក្នុងសិន្ធុអង្គរធំតាមរន្ធត្រដេវ។ បើផ្អែកលើសមុច្ច័យដែលបានរកឃើញនៅក្នុងស្រទាប់ដីនិមួយៗ គេអាចសន្និដ្ឋានជាបឋមបានថា…

  • សម្ដេច ស ខេង ថ្វាយសារលិខិត ថ្វាយព្រះពរព្រះករុណា ព្រះបាទសម្ដេចព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

    សម្ដេច ស ខេង ថ្វាយសារលិខិត ថ្វាយព្រះពរព្រះករុណា ព្រះបាទសម្ដេចព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្វាយសារលិខិតថ្វាយព្រះពរព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៦៨ យាងចូល ៦៩ព្រះវស្សា។ តាងនាមថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទទាំងអស់ សម្ដេចក្រឡាហោម ស ខេង សូមព្រះបរមរាជានុញ្ញាតសម្តែងការវកិច្ច ក្នុងមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសប្រកបដោយអភិសិរីមង្គល នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៨ យាងចូល ៦៩ព្រះវស្សា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។ នាឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំ សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះ រតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង សូមព្រះអង្គមានព្រះកាយពលរឹងមាំ និងព្រះបញ្ញាញាណភ្លឺថ្លា ព្រមទាំងបានប្រកបដោយព្រះពុទ្ធពរ ទាំងបួនប្រការី គឺ អាយុ វណ្ណៈ សុខៈ…

  • រដ្ឋបាលរាជធានី បានកំពុងអ៊ុតកៅស៊ូផ្លូវលេខ៣៦១ នៅមុខសាលាខណ្ឌច្បារអំពៅ បើទោះបីក្នុងតំណាក់កាលការរីករាលដាលជំងឺកូវីដ-១៩ ក្តី

    រដ្ឋបាលរាជធានី បានកំពុងអ៊ុតកៅស៊ូផ្លូវលេខ៣៦១ នៅមុខសាលាខណ្ឌច្បារអំពៅ បើទោះបីក្នុងតំណាក់កាលការរីករាលដាលជំងឺកូវីដ-១៩ ក្តី

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បើទោះបីក្នុងតំណាក់កាលនៃការរីករាលដាលជម្ងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែការអភិវឌ្ឍក៏នៅតែបន្តធ្វើ ពោលគឺដៃម្ខាងធ្វើការអភិវឌ្ឍនិងដៃម្ខាងទៀតធ្វើការទប់ស្កាត់នៃការរីករាលដាលជម្ងឺកូវីដ-១៩។ ជាក់ស្តែងការជួសជុល និងអ៊ុតកៅស៊ូកំណាត់ផ្លូវទាំង២៩ខ្សែ ដែលទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បាននិងកំពុងបន្តធ្វើយ៉ាងសកម្មទៅតាមគម្រោងដែលបានគ្រោងទុក ដោយគិតមកដល់ពេលនេះ បានឈានដល់ ជិតទីបញ្ចប់ហើយ ។ នៅព្រឹកថ្ងៃទី១២ឧសភាពនេះលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅជាតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញចុះត្រួតពិនិត្យមើលការងារជួសជុលនិងអ៊ុតចៅស៊ូផ្លូវ៣៦១នេះ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ៖នៅថ្ងៃទី១២ ឧសភានេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអ៊ុតកៅស៊ូផ្លូវលេខ៣៦១ ស្ថិតនៅក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ដោយកំណាត់ផ្លូវនេះត្រូវប្រើប្រាស់ពេលវេលានៃការអ៊ុតកៅស៊ូACចំនួន២ថ្ងៃ ហើយក្រោយការអ៊ុតកៅស៊ូACលើផ្លូវលេខ៣៦១នេះរួចហើយ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តទៅស៊ុតកៅស៊ូនៅផ្លូវ៦០ម៉ែត្របន្តទៀតដែលជាផ្លូវបញ្ចាប់គម្រោងតែម្តង។ បើតាមលោក ញាណ ចាន់សោភា នាយករដ្ឋបាលខណ្ឌច្បារអំពៅបានឱ្យដឹងថា ៖ការអ៊ុតជួសជុលផ្លូវកៅស៊ូលេខ៣៦១នេះ គឺជាគម្រោងជួសជុលផ្លូវដែលរងការខូចខាតដោយទឹកភ្លៀង របស់ រដ្ឋបាលរាជធានីភ្នំពេញ ដែលមានប្រវែងប្រមាណ ២៥០ម៉ែត្រ ទទឹង ៨ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ១ កាត់មុខសាលាខណ្ឌច្បារអំពៅ ឆ្លងកាត់មុខបន្ទាយប៉េអឹមខណ្ឌ រហូតដល់មុខស្នាក់ការពន្ឋដារខណ្ឌ ស្ថិតនៅក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងទៀតថា ក្រោយទឹកជំនន់ទឹកភ្លៀងផ្លូវចំនួន…