Category: ព័ត៌មានសង្គម

  • បញ្ជាការដ្ឋានអង្គរក្ស បន្តប្រើប្រាស់កម្លាំងដឹកជញ្ជូនស្បៀង របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់

    បញ្ជាការដ្ឋានអង្គរក្ស បន្តប្រើប្រាស់កម្លាំងដឹកជញ្ជូនស្បៀង របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់

    យោងតាមអនុសាសន៍ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី១១ ខែឧសភាឆ្នាំ២០២១នេះ បានដឹកនាំបញ្ជាឱ្យប្រើប្រាស់កម្លាំងបញ្ជាការដ្ឋានអង្គរក្ស ក្នុងការរៀបចំច្រកជាកញ្ចប់ លើកដាក់ និងដឹកជញ្ជូន អង្ករ មី ត្រីខ ទឹកស៊ីអីវ និងទឹកត្រី ទឹកសុទ្ធ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត យកទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ក្នុងតំបន់ក្រហម ក្នុងខណ្ឌទាំង ១៤នៅរាជធានីភ្នំពេញ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, អជ្ញាធរខណ្ឌទាំង១៤ បានសហការយ៉ាងល្អជាមួយបញ្ជាការដ្ឋានអង្គរក្ស ដើម្បីចែកជូនស្បៀងជូនទៅប្រជាពលរដ្ឋដែលជួបនូវជីវភាពខ្វះខាតបានទាន់ពេលវេលា នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេល នៃការបិទខ្ទប់ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។ដោយ -រ៉ាវុធ

  • សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា មិនមានអ្នកកើតកូវីដហើយមកចាក់វ៉ាក់សាំងទេ

    សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា មិនមានអ្នកកើតកូវីដហើយមកចាក់វ៉ាក់សាំងទេ

    ភ្នំពេញៈសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅរសៀលថ្ងៃទី១១ ខែឧសភានេះថា ព័ត៌មានដំបូងដែលថាមានអ្នកកើតជំងឺកូវីដហើយនៅមក ចាកវ៉ាក់សាំាងបង្ការជំងឺកូវីដ១៩នោះ គឺមិនពិតឡើយ។ អ្នកនោះបានឆ្លងកូវីដ នៅក្រោយពេលចាក់វ៉ាក់សាំងទេ។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា បន្ទាប់ពីសម្តេចបានទទួលព័ត៌មាននេះ សម្តេចបានបញ្ជាឲ្យខាងជំនាញសិក្សាស្រាវជ្រាវព័ត៌មានថា មានអ្នកដែលដឹងថា មានជំងឺកូវីដ១៩ ហើយនៅតែបណ្តោយឲ្យមកចាក់វ៉ាក់សាំង។ តាមការស្រាវជ្រាវ គឺមិនដូចជាព័ត៌មានដែលទទួលបានកាលពីព្រឹកថ្ងៃទី១១ ខែឧសភា នោះទេ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា បន្ទាប់ពីដំណើរការស្រាវជ្រាវតាមដានរឿងនេះទៅ គឺអ្នកដែលមកចាក់វ៉ាក់សាំងនោះមិនទាន់កើតជំងឺកូវីដ១៩នោះទេ។ គាត់ចាក់វ៉ាក់សាំងតាំងពីថ្ងៃទី៦ ខែឧសភា មកម្ល៉េះ។ ក៏ប៉ុន្តែមកដល់ថ្ងៃទី១០ ខែឧសភា គាត់ក៏មានអាការៈមិនស្រួល ហើយក៏បានទៅយកសំណាករកមេរោគកូវីដ១៩ ដល់ពេលយកសំណាកឃើញថា មានកូវីដ១៩។ ដូច្នេះករណីនេះ គឺវាផុតប៉ុន្មានថ្ងៃហើយដោយនៅថ្ងៃគាត់មក​ចាក់វ៉ាក់សាំងគឺអត់មានកូវីដ១៩ទេ។ ដូច្នេះរឿងនេះវាមានការធូរស្រាលឡើងវិញបន្តិច។ សម្តេចបន្ថែមថាព័ត៌មានដែលបានផ្សព្វផ្សាយកាលពីព្រឹកថ្ងៃទី១១ ខែឧសភា គឺមានការឆ្គាំឆ្គងបន្តិច មិនមែនកើតកូវីដហើយមកចាក់ វ៉ាក់សាំងនេះទេ៕ដោយៈពលជ័យ

  • ដើមភ្លៅនាង រលោងស្រិល និងស្រស់ស្អាតត្រូវបានគេប្រទះឃើញដុះច្រើននៅដែនជម្រកសត្វព្រៃលំផាត់

    ដើមភ្លៅនាង រលោងស្រិល និងស្រស់ស្អាតត្រូវបានគេប្រទះឃើញដុះច្រើននៅដែនជម្រកសត្វព្រៃលំផាត់

    មណ្ឌលគិរី៖ដើម ភ្លៅនាង ជាច្រើនដើមដែលមានលក្ខណៈយ៉ាងរលោងស្រិល ហើយដែលដើមខ្លះមានកម្ពស់រហូតដល់២០ម៉ែត្រ និងដុះរាយប៉ាយត្រូវបានគេប្រទះឃើញជាច្រើននៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ភូមិសាស្រ្ត ខេត្ត មណ្ឌលគិរី ។ តាមប្រភពពី មន្ទីរបរិស្ថាន ខេត្តមណ្ឌល គិរី បានឱ្យដឹងថា ដើមឈើយ៉ាងស្រស់ស្អាតមួយប្រភេទនេះត្រូវបានគេប្រទះឃើញកន្លែងខ្លះមានដុះផ្ដុំគ្នាប្រហែល១០ទៅ២០ដើម និងកន្លែងខ្លះមានរហូតដល់៥០ដើម។ វាជាប្រភេទដើមឈើដែលដុះនៅក្នុងព្រៃហើយទាក់ទាញការចាប់អារម្មណ៍ពីភ្នែកមនុស្សត្រង់ថា វាជាប្រភេទដើមឈើខ្ពស់ស្រឡូនរលោងល្អប្រៀបដូចជាសាច់ឬភ្លៅមនុស្សយ៉ាងដូច្នោះដែរ។ គួរបញ្ជាក់ថាដើម ភ្លៅនាង មិនមែនជាឈ្មោះហៅតៗគ្នានៃក្រុមមន្ត្រីឧទ្យានុរក្សដែលប្រទះឃើញដើមឈើមួយប្រភេទនេះនៅក្នុងតំបន់ព្រៃអភិរក្សលំផាត់នោះទេ។ នៅក្នុងភាសាបច្ចេកទេសក៏មានសំគាល់ដើមភ្លៅនាងនេះដែរ ហើយនៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាត ក៏បានកំណត់ឬសម្គាល់ដើមភ្លៅនាងនេះថាជារុក្ខជាតិមួយប្រភេទផងដែរ៕ ដោយ៖ ម៉ាដេប៉ូ

  • កម្លាំងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា ជួយសង្រ្គោះសត្វពពូលរស់ជិត ១០០ក្បាល ឱ្យផុតពីក្រញាំព្រានព្រៃ

    កម្លាំងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា ជួយសង្រ្គោះសត្វពពូលរស់ជិត ១០០ក្បាល ឱ្យផុតពីក្រញាំព្រានព្រៃ

    ខេត្តមណ្ឌលគិរី ៖ សត្វពពូលរស់ជិត១០០ក្បាលត្រូវបានសង្រ្គោះឱ្យផុតពីក្រញាំដៃព្រានព្រៃដោយធ្វើការពន្លែងឱ្យពួកវាទៅរស់នៅក្នុងព្រៃធម្មជាតិវិញក្រោយពីក្រុមកងកម្លាំងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី បានធ្វើការចុះបង្រ្កាបនិងស្ទាក់ចាប់បានបរួចមក។ បើយោងតាមប្រភពពី មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានឱ្យដឹងថាមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការរងរហ៊ូត នៃដែនជម្រកសត្វព្រៃ កែវសីមា ខេត្ត មណ្ឌលគិរីកាលពី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១  រួមជាមួយកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្ត ដោយមានការគាំទ្រពីគម្រោងរបស់អង្គការ WCS បានចុះល្បាតក្នុងភូមិសាស្រ្ត ហើយបានដេញប៉ផាប់ចាប់ពភីងជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពដាក់លប់ធ្វើជាធ្នាក់ទាក់ចាប់សត្វពពូលប្រមាណជាង១០០ក្បាល នៅចំណុចភូមិចក់ចារ ឃុំ ស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែនជម្រកសត្វព្រៃកែវសីមា។ ប្រភពខាងលើនេះបានបញ្ជាក់ថា ជនសង្ស័យបានរត់គេចខ្លួនបាត់បន្សល់ទុកវត្ថុតាងនៅនឹងកន្លែងកើតហេតុរួមមាន មងទាក់សត្វ និងសត្វពពូលងាប់ចំនួន២៥ក្បាល ត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែងកើតហេតុ ព្រមទាំងសត្វពពូល រស់ក្នុងទ្រុងជាង១០០ក្បាល ត្រូវបានក្រុមការងារលែងឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ៕ដោយ៖ម៉ាដេប៉ូ

  • រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន២៥១នាក់ ដែលទើបរកឃើញថ្មី

    រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន២៥១នាក់ ដែលទើបរកឃើញថ្មី

    ភ្នំពេញៈ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន២៥១នាក់ថ្មីបន្ថែមទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩៕

  • រថយន្ត ២គ្រឿងបុកគ្នាពេញទំហឹង និងខ្ទាតមកកិនម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យបុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

    រថយន្ត ២គ្រឿងបុកគ្នាពេញទំហឹង និងខ្ទាតមកកិនម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យបុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

    ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត២គ្រឿងបុកគ្នាពេញទំហឹង និងខ្ទាតទៅកិនម៉ូតូ​១គ្រឿងទៀត កាលពីវេលាម៉ោង ១០ និង ៣០នាទី ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ6A ត្រង់ចំណុចស្ពានទី១១ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា សពជនរងគ្រោះ(ជាម្ចាស់ម៉ូតូ) មានឈ្មោះ កាន ថូយ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម ។ យោងតាមប្រភពពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត កូរ៉េមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3D-5390 និងរថយន្តដឹកដី មួយគ្រឿងទៀតមិនចាំស្លាកលេខ ដោយរថយន្តទាំងពីរគ្រឿងបើកបរបញ្ច្រាស់គ្នាតាមបណ្តោយផ្លូវជាតិលេខ6A ក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុ រថយន្តទាំងពីរគ្រឿងនេះបានបុកគ្នាពេញទំហឹង បណ្តាលឱ្យរថយន្តកូរ៉េ បាក់ស៊ុមដែកខាងក្រោយ និង ទំនិញ ធ្លាក់ត្រូវម៉ូតូមួយគ្រឿង ម៉ាក់ហុងដាឌ្រីមសង់ ស៊េរី2021 ពណ៍ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ1IF-1173 បើកបរដោយបុរសម្នាក់ទន្ទឹមគ្នាជារថយន្តកូរ៉េ…

  • អ្នកឧកញ៉ា និងឧកញ៉ាកម្ពុជា ១២៦នាក់ រួមគ្នាឧបត្ថម្ភថវិកាជាង ១លានដុល្លារ និងសម្ភារៈមួយចំនួនដល់កងទ័ពជើងគោក និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

    អ្នកឧកញ៉ា និងឧកញ៉ាកម្ពុជា ១២៦នាក់ រួមគ្នាឧបត្ថម្ភថវិកាជាង ១លានដុល្លារ និងសម្ភារៈមួយចំនួនដល់កងទ័ពជើងគោក និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

    នៅព្រឹកថ្ងៃអង្គារ ទី១១ឧសភា ឆ្នាំ២០២១ ក្រុមសប្បុរសជនដែលជាអ្នកឧកញ៉ា និងឧកញ៉ាកម្ពុជា ចំនួន ១២៦នាក់ បានរួបរួមគ្នាបរិច្ចាគជាថវិកាសរុប ១លាន ៩ម៉ឺន ៥ពាន់ ៣៣៤ដុល្លារអាមេរិក និងសម្ភារៈមួយចំនួនទៀតរួមមាន ម៉ាស់ ១០ម៉ឺន, អាល់កុល៣ពាន់ ៦០០លីត្រ, សាប៊ូលាងដៃ ៦ពាន់លីត្រ, ត្រីខ៥០កេស, ទឹកបរិសុទ្ធ១ម៉ឺនកេស និងចេកទុំ២០កេស ជូនដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សម្រាប់ជាការរួមចំណែកជួយគាំទ្រដល់ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ នៅក្នុងឱកាសទទួលថវិកា និងសម្ភារៈទាំងនោះ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក៏ដូចជាជំនួសមុខជូនលោកស្រី ពេជ ចន្ទមុន្នី ប្រធានដឹកនាំក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរចំពោះការផ្តួចផ្តើម និងសមានចិត្តរបស់សប្បុរសជនទាំង ១២៦រូប ដែលបានរួបរួមគ្នាឧបត្ថម្ភគាំទ្រដល់កងទ័ព ក៏ដូចជាសមាគមនៅក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលនៅក្នុងប្រទេស។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា គឺជាកិច្ចការរួមមួយដែលគ្រប់ភាគីពាក់ព័ន្ធចាំបាច់ត្រូវចូលរួមជាមួយក្រសួងសុខាភិបាល ដែលក្នុងនោះ…

  • សម្តេច ហេង សំរិន ផ្ញើសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម

    សម្តេច ហេង សំរិន ផ្ញើសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មាយុ គម្រប់៦៨ យាងចូល៦៩ ព្រះវស្សា។

  • អាជ្ញាធររាជធានីផ្ដល់ស្បៀងអាហារជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជំងឺកូវីដ-១៩ ចំនួនជាង ៣៧ម៉ឺនគ្រួសារហើយ

    អាជ្ញាធររាជធានីផ្ដល់ស្បៀងអាហារជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជំងឺកូវីដ-១៩ ចំនួនជាង ៣៧ម៉ឺនគ្រួសារហើយ

    ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី១១ឧសភា នេះ បានបន្តដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន១៥០០០គ្រួសារបន្ថែមទៀត ហើយបើគិតមកដល់ថ្ងៃនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ ចំនួនជាង៣៧ម៉ឺនគ្រួសារហើយ ដែលទទួលបានស្បៀងអាហារដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាពីអាជ្ញាធររាជធានីភ្នំពេញ។ ប្រជាពលរដ្ឋទាំង១៥០០០គ្រួសារដែលទទួលអំណោយនៅថ្ងៃ១១ឧសភានេះរួមមាន៖ នៅខណ្ឌមានជ័យចំនូន៤៥៦២គ្រួសារ នៅពោធិសែនជ័យចំនួន៦៩១៣គ្រួសារ ខណ្ឌឬស្សីកែវចំនួន៣០២០គ្រួសារនិងខណ្ឌកំបូលចំនួន៥០០គ្រួសារ ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំនិងបញ្ជាពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា យកទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃ១១ ខែ ឧសភានេះ បានចំនួន៣៧៤៦៥២គ្រួសារ ។ គួរបញ្ជាក់ថា ៖អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន…

  • លោកអភិបាលខណ្ឌច្បារអំពៅ នាំយកអំណោយរបស់សម្តេចតេជោ ចែកជូនប្រជាពលរដ្ឋ នៅតំបន់ធ្វើចក្តាឡីស័ក

    លោកអភិបាលខណ្ឌច្បារអំពៅ នាំយកអំណោយរបស់សម្តេចតេជោ ចែកជូនប្រជាពលរដ្ឋ នៅតំបន់ធ្វើចក្តាឡីស័ក

    ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន ២២គ្រួសារដែលរស់នៅក្នុងតំបន់កំពុងធ្វើចក្តាឡីស័ក បានទទួលអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រុមការងាររបស់រដ្ឋបាលខណ្ឌដឹកនាំលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ។ សកម្មភាពមនុស្សធម៍នាំយកអំណោយសម្តេចតេជោចែកជូនប្រជាពលរដ្ឋនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅតំបន់ធ្វើសក្តាឡីស័កប្លុកផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ។ ក្នុងពិធីនេះដែរលោកអភិបាលខណ្ឌបានសំណេះសំណាលនិងផ្តាំផ្ញើរអោយបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ផ្ទះជួលដែលកំពុងធ្វើចក្តាឡីស័កត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរ សង្កាត់-ខណ្ឌ និងក្រុមគ្រូពេទ្យ ។ ជំងឺកូវីដ-១៩នេះជាជំងឺកាចសាហាវកំពុងតែគំរាមកំហែងសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជុំវិញពិភពលោក មិនមែនមានតែប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ ។ បើសិនមានប្រជាពលរដ្ឋណាស្លាប់ដោយសារជំកូវីដ-១៩ គ្មានសាច់ញាតិ បងប្អូន ណាអាចទៅចូលរួមចំអាសទឹកឬជួបជុំគ្នាធ្វើបុណ្យតាមប្រពៃណីបានឡើយ គឺមានគែក្រុមគ្រូពេទ្យជំនាញជាអ្នកវេចខ្ចប់សាកសពយកទៅបូជា រួចហើយយកធាតុមួយកញ្ចប់ប្រគល់អោយក្រុមគ្រួសារ គ្រប់គ្នាបានត្រឹមតែអាលោះអាល័យតែប៉ុណ្ណោះ ។ លោកអភិបាលខណ្ឌបានបន្តថា តាមរបាយការណ៍ ប្រជាពលរដ្ឋដែលស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទូទាំងប្រទេសជាង១០០នាក់ហើយ ដូច្នេះដើម្បីជៀសផុតពីជំងឺកាចសាហាវនេះបានសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ធ្វើចក្តាឡីស័កត្រូវមានអនាម័យ អនុវត្តអោយខ្ជាប់ខ្ជួននូវវីធានការ ៣ការពារ ៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ អំណោយដែលប្រជាពលរដ្ឋទទួលបាននៅពេលនេះក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកស៉ីអ៉ីវ១យួ ត្រីខ១យួរ ៕ ប៊ុនធី-សណ្តោស