-
បុរសម្នាក់រស់នៅខេត្តកណ្តាល មានសំណាងឈ្នះទឹកប្រាក់ ៤0,000 ដុល្លារ ពីក្រុមហ៊ុនសែលកាត

បុរសម្នាក់រស់នៅខេត្តកណ្តាល មានសំណាងឈ្នះទឹកប្រាក់ ៤0,000 ដុល្លារ ពីក្រុមហ៊ុនសែលកាត ក្នុងកម្មវិធីផ្ញើសារឈ្នះរង្វាន់១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ ។តំណាងក្រុមហ៊ុន សែលកាត បានឲ្យដឹងថា ការប្រគល់ប្រាក់រង្វាន់ ត្រូវបានធ្វើឡើងពិតៗ ពុំមានការក្លែងបន្លំ ជូនដល់អតិថិជន របស់សែលកាត ដែលបានចូលរួម ផ្សងសំណាង ជាមួយកម្មវិធី “ផ្ញើសារដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ” ក្នុងនោះក្រុមហ៊ុន និងធ្វើការបង្វិល លេខកូដសំណាង ៦ខ្ទង់ ដើម្បីស្វែងរក អ្នកដែលមានសំណាង ឈ្នះនូវទឹកប្រាក់ ១០០០០ដុល្លារឡើងទៅ ជារៀងរាល់ថ្ងៃ ចាប់ពីវេលាម៉ោង ៦ល្ងាច តាមរយៈ Channel Youtube សែលកាតផ្ទាល់តែម្តង ។ សូមបញ្ជាក់ថា ក្រុមហ៊ុន CellCard នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់គ្រប់ទូទាំងខេត្ត-ក្រុង អតិថិជនទាំងអស់ ដែលបានគាំទ្រ និងប្រើប្រាស់ នូវសេវាទូរសព្ទចល័ត លំដាប់លេខ១ នៅក្នុងប្រទេសកម្ពុជា ។ អ្នកដែលបានប្រើប្រាស់ នូវប្រព័ន្ធ សែលកាត បាននឹងកំពុងតែបន្តលេង ជាមួយកម្មវិធី «ផ្ញើសារដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ…
-
វ៉ាក់សាំងប្រឆាំងកូវីដ១៩ ស៊ីណូវ៉ាក់៥០ម៉ឺនដូស បានមកដល់កម្ពុជា ខណៈ១,៥ លានដូសទៀតនឹងមកដល់ឆាប់ៗ

ភ្នំពេញៈវ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់(Sinovac)ចំនួន៥០ម៉ឺនដូស បានមកដល់កម្ពុជានៅព្រឹកថ្ងៃអង្គារទី១១ ខែឧសភាឆ្នាំ២០២១។ នេះជាវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់(Sinovac) ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន។ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចនៅមុននេះបន្តិចថា វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងលើកទី៣ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន១,៥លានដូសបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា និងជើងទី២ មានចំនួន៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា។ សម្តេចតេជោបានបន្តថាវ៉ាក់សាំងកូវីដ១៩ជាផ្នែកដ៏សំខាន់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារ សុខភាពរបស់ប្រជាពលរដ្ឋពីការវាយប្រហារដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលបានស្វះស្វែងរកវ៉ាក់សាំងហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។ ដោយឡែកនៅព្រឹកថ្ងៃទី១១ខែឧសភភានេះដែរ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភភិបាល បានជូនដំណឹងថា ក្នុងខែឧសភានេះ វ៉ាក់សាំងនឹងមកដល់ជាបន្តបន្ទាប់។ ក្នុងនោះថ្ងៃនេះចំនួន៥០ម៉ឺនដូស, នៅថ្ងៃទី១៦ឧសភាចំនួន៥០ម៉ឺនដូស និងថ្ងៃទី២៣ឧសភាចំនួនមួយលានដូស។ សូមបញ្ជាក់ថា កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៤លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាម(Sinopharm) ដែលជាជំនួយរបស់រដ្ឋាភិបាលចិន១,៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)…
-
ក្រុមអ្នកសង្រ្គោះ បានជួយសត្វសំពោចមួយក្បាល និងសត្វឆ្លកមួយក្បាល

រាជធានីភ្នំពេញ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឱ្យដឹងថា សត្វសំពោចមួយក្បាល និងសត្វឆ្លកមួយក្បាលផ្សេងទៀតត្រូវបានជួយសង្រ្គោះបន្ទាប់ពីពួកវាត្រូវបានគេចាប់ដោយខុសច្បាប់រួចមក។ អង្គការមួយនេះបានឱ្យដឹងដែរថាក្រុមអ្នកសង្រ្គោះបានជួយពួកវាកាលពីសប្តាហ៍មុន។អង្គការមួយនេះបានធ្វើការណែនាំថាការរក្សាទុកសត្វទាំងនេះគឺជាបទឧក្រិដ្ឋ។ពួកវាត្រូវទទួលបានការការពារនៅក្នុងប្រទេសកម្ពុជា។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឱ្យដឹងដែរថាចំពោះការរក្សាសត្វទាំងនេះទុកជាសត្វចិញ្ចឹមអាចនឹងមានបច្ច័យអាក្រក់៣យ៉ាង៖បើរក្សាពួកវាទុកជាសត្វចិញ្ចឹមនៅតាមផ្ទះ វាអាចបង្ករបួសស្នាមដល់អ្នក និងគ្រួសារអ្នក។ម្យ៉ាវិញទៀតពួកវាអាចបង្កគ្រោះថ្នាក់ដល់សុខភាព ជាពិសេសសត្វសំពោចដែលមានទំនាក់ទំនងជាមួយនិងជម្ងឺឆ្លងហ្សូណូទិកដូចជា កូវីដ-១៩ ជាដើម និងពួកវាជាសត្វព្រៃ ដូចនេះពួកវាត្រូវការរស់នៅក្នុងទីជម្រកជាព្រៃធម្មជាតិ៕ ដោយ៖ ម៉ាដេប៉ូ
-
ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ៤៨០នាក់

-
មន្រ្តីឧទ្យានុរក្សបានជួយសង្រ្គោះសត្វអណ្តើកទឹកចំនួន ១០ក្បាលនៅតំបន់ជួរភ្នំក្រវាញ

រាជធានីភ្នំពេញ៖សត្វអណ្តើកទឹកជាសត្វដ៏កម្រមួយដែរនាពេលបច្ចុប្បន្ន ហើយកំពុងត្រូវបានមន្រ្តីពាក់ព័ន្ធ បានរួមគ្នាយកចិត្តទុកដាក់អភិរក្ស និងនាំគ្នាចូលរួមការពារយ៉ាងខ្លាំងក្លា។ កាលពីថ្មីៗមកនេះអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឱ្យដឹងថាក្រុមមន្ត្រីឧទ្យានុរក្សក្នុងតំបន់ជួរភ្នំក្រវាញបានធ្វើការជួយសង្គ្រោះសត្វអណ្តើកទឹកចំនួន១០ក្បាល បន្ទាប់ពីជនខិលខូចលបលួចចាប់សត្វទាំងអស់នេះដោយខុសច្បាប់រួចមក។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឱ្យដឹងដែរថា សត្វអណ្តើកទាំងនេះត្រូវទទួលបានការការពារនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបែរជាទទួលការគំរាមកំហែងដោយសារតែមានតម្រូវការសាច់របស់ពួកវាជាអាហារដូចជាស៊ុបអណ្តើកជាដើម។ ជាមួយគ្នាអង្គការមួយនេះបានអំពាវនាវដល់សាធារណៈជនដែរថា ប្រសិនបើលោកអ្នកប្រទះឃើញសត្វអណ្តើកកំពុងដាក់លក់នៅក្នុងទីផ្សារ អាហារដ្ឋានគួររាយការណ៍រឺហាងលក់សត្វចិញ្ចឹមណាមួយសូមហៅទូរស័ព្ទទៅកាន់ក្រុមអន្តរាគមន៍បទល្មើសសត្វព្រៃកម្ពុជាតាមរយៈលេខ ០១២៥០០០៩៤ Wildlife Crime Hotline – Cambodia “បង្ក្រាបបទល្មើសសត្វព្រៃកម្ពុជា”៕ដោយ៖ម៉ាដេប៉ូ
-
អាជ្ញាធរខណ្ឌមានជ័យ បន្តយកអំណោយរបស់សម្ដេចតេជោ ទៅជូនប្រជាជាពលរដ្ឋ ចំនួន ៥,០០០ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក និងបិទខ្ទប់ នៅសង្កាត់ស្ទឹងមានជ័យទី៣

ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បន្តនាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋ និងកម្មករ កម្មការនី ចំនួន ៥,០០០ គ្រួសារ ដល់ខ្នងផ្ទះ ដល់បន្ទប់ជួល ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ និងបិទខ្ទប់ នៃតំបន់ក្រហម នៅសង្កាត់ស្ទឹងមានជ័យ៣ គឺភូមិដំណាក់ធំ២ ចំនួន ២,០០០ គ្រួសារ ភូមិដំណាក់ធំ៣ ចំនួន ២,០០០ គ្រួសារ ភូមិទ្រា៤ ចំនួន ១,០០០ គ្រួសារ កាលពីថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ ។ ក្នុងឱកាសនេះដែរ អាជ្ញាធរខណ្ឌមានជ័យ បានលើកឡើងថា អំណោយដ៏ថ្លៃថ្លាទាំងអស់នេះ…
-
បុរសម្នាក់ ត្រូវបានរន្ទះបាញ់ស្លាប់នៅក្នុងកញ្ចុះចាំដីឡូតិ៍មួយកន្លែង នៅខេត្តកំពង់ស្ពឺ

សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថាហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៦យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅចំណុចដីឡូតិ៍ចាក់ដីថ្មី ភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានអោយដឹងថាបុរសដែលត្រូវបានរន្ទះបាញ់ស្លាប់នៅក្នុងកញ្ចុះចាំដីឡូតិ៍មានឈ្មោះ បាន សំពុត្តសី អាយុ៣២ឆ្នាំ មានស្នាក់នៅភូមិដំបង់វិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាកម្មករចាំដីឲ្យគេ។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ក្រសួងធនធានទឹកនិងឧតុនិយម បាន ដាស់តឿនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់បន្តថែមទៀតក្នុងសប្តាហ៍នេះ។
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើសារលិខិតថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

-
តំបន់មួយចំនួននៃប្រទេសកម្ពុជាអាចនឹងរងនូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ច្រើនចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ឧសភាឆ្នាំ២០២១

-
លិខិតថ្វាយព្រះពររបស់សម្តេច សាយ ឈុំ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម
