-
នាយឧត្តមសេនីយ៍ សៅ សុខា និងមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ធ្វើតេស្តរកកូវីដ១៩

ភ្នំពេញៈ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការរង រួមទាំងមន្ត្រីអាវុធហត្ថនៃបញ្ជាការដ្ឋានកង រាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់នៅថ្ងៃទី១០ ខែឧសភា នេះ បានធ្វើតេស្តរកវិជ្ជមានកូវីដ១៩ដើម្បីជាការបង្ការទប់ ស្កាត់ការឆ្លងរាលដាលនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។បន្ទាប់ពីការធ្វើតេស្តរកមេរោគកូវីដ១៩នៅទីបញ្ជាការដ្ឋានកងរាជ អាវុធហត្ថលើផ្ទៃប្រទេសរួចហើយនោះ គឺមន្ត្រីអាវុធហត្ថនៅទូទាំងប្រទេសនឹងចាប់ផ្តើមធ្វើតេស្តទាំងអស់។ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេសបានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី១០ ខែឧសភានេះថា ជាវិធានការបង្ការទុកជាមុន ក្នុងការទប់ស្កាត់ ក៏ដូចជាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩បន្ទាប់ពីអាវុធហត្ថបានធ្វើការផ្លាស់ប្តូរបន្ទាប់ពី ការបិទខ្ទប់មកចែកតំបន់ ហើយពីចែកតំបន់ធំ បង្រួមទៅជាតំបន់តូច ។តំបន់ក្រហម តំបន់លឿងទុំ តំបន់លឿង គឺកម្លាំងអាវុធហត្ថមួយចំនួនក៏បន្ថយតាមនឹងដែរ ទៅតាមទំហំនៃភារកិច្ច។ ដូច្នេះដើម្បីត្រួតពិនិត្យសុខភាពកម្លាំង អាវុធហត្ថទាំងអស់ក្នុងការរកឲ្យឃើញថា តើនៅក្នុងចំណោមកម្លាំងដែលកំពុងតែបំពេញភារកិច្ចសព្វថ្ងៃនេះ មានអ្នកផ្ទុកមេរោគកូវីដ១៩ ឬក៏អត់? ទោះបីជាចាក់វ៉ាក់សាំងហើយក៏ដោយ។ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ការធ្វើតេស្តរកមេរោគកូវីដ១៩ នេះគឺចាប់ផ្តើមពីបញ្ជាការដ្ឋាន កងរាជអាវុធលើផ្ទៃប្រទេសហើយនឹងធ្វើនៅទូទាំងប្រទេសតែម្តង។លោកបន្តថាតាមរយៈការធ្វើតេស្តកាលពីព្រឹកថ្ងៃទី១០ ខែឧសភា រហូតមកដល់ល្ងាចនេះ មិនទាន់រកឃើញថា មានវិជ្ជមានកូវីដ១៩នៅឡើយទេ ។គឺអវិជ្ជមានទាំងអស់គ្នាចំពោះអ្នកដែលបានធ្វើតេស្តរួចហើយ។ ឯកឧត្តមមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថា “ធ្វើ(តេស្ត)ទាំងអស់គ្នា។និយាយរួមចាប់ផ្តើមពី បញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេសមុនគេ ហើយមុនគេបំផុតនឹងគឺខ្ញុំធ្វើមុនគេតែម្តងហើយបន្ទាប់មកគឺមាន មេបញ្ជាការរង មាននាយទាហានរបស់កងរាជអាវុធហត្ថ…
-
កម្មកររោងចក្រ GW ឯកភាពចូលធ្វើការធម្មតាវិញ ក្រោយមានការសម្របសម្រួលពីអជ្ញាធរខណ្ឌសែនសុខ

ភ្នំពេញ៖ អភិបាលខណ្ឌសែនសុខ លោកម៉ូវ ម៉ានិត នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញចុះធ្វើការសម្របសម្រួលជាមួយបងប្អូនកម្មករ កម្មការិនី នៅរោងចក្រ GW មានទីតាំងស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមិនចូលធ្វើការទាមទារប្រាក់៥០ភាគរយ ក្នុងកំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ ដោយមានការចូលរួមសម្របសម្រួលពីគ្រប់ភាគីពាក់ព័ន្ធបងប្អូនកម្មករ កម្មការិនី មួយចំនួនបានចូលរួមធ្វើការវិញ នៅសេសសល់តិចតួចកំពុងសម្របសម្រួលបន្ត។ លោកអភិបាលខណ្ឌ បានអោយដឹងថា គ្មានបញ្ហារអ្វីដែលដោះស្រាយមិនបាននោះទេ អោយតែយើងមានឆន្ទៈក្នុងការចូលរួមរកដំណោះស្រាយ ហើយក៏គ្មានអ្វីដែលសំខាន់ជាងអាយុជីវិតយើងដែរ ក្នុងកំឡុងពេលនៃឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលយើងត្រូវតែចូលរួមអនុវត្តវិធានការសុខាភិបាល។ ក្នុងនោះដែរលោកក៏សូមអំពាវនាវដល់បងប្អូនកម្មករកម្មការនី ទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់និងចូលរួមអនុវត្តវិធានការសុខាភិបាលជាប្រចាំ រក្សាគម្លាតសង្គម ព៉ាក់ម៉ាស់ លាងដៃជាមួយអាល់កុលជាប្រចាំ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ៕
-
សម្តេចពិជ័យសេនា ទៀ បាញ់ ៖ យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម១០ថ្ងៃ គឺបានប្រព្រឹត្តទៅដោយរលូន, ប្រជាជនជិត៤០ម៉ឺននាក់បានចាក់រួច

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមនៃរាជធានីភ្នំពេញរយៈពេល១០ថ្ងៃមក នេះគឺបានប្រព្រឹត្តទៅដោយរលូនមិនមានឧបសគ្គអ្វីរារាំងនោះទេ។ចំនួនប្រជាពលរដ្ឋដែលមកចាក់វ៉ាក់សាំង មានការកើនឡើងជាលំដាប់។គ្រូពេទ្យនឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមនិងតំបន់ទាំងឡាយដែល មានការចាំបាច់ឲ្យអស់។បើចាក់មិនអស់គឺមិនដកចេញទេ។តាមតួលេខប្រជាពលរដ្ឋនៅតំបន់ក្រហម ចំនួនជិត៤០ម៉ឺននាក់ ក្នុងចំនួនជាង៥២ម៉ឺននាក់ត្រូវបានចាក់រួចហើយ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី១០ ខែឧសភានេះថា នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម គឺនៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ ខែឧសភាគឺបានប្រព្រឹត្តដោយរលូននិងពុំមានឧបសគ្គអ្វីរារាំង នោះទេ។ សម្តេចពិជ័យសេនាបានបញ្ជាក់ថាចំពោះចំនួនប្រជាពលរដ្ឋនៅតំបន់ក្រហមដែលមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានចំនួនកើនឡើងជាលំដាប់ ហើយបើទោះបីជាចំនួននៃការចាក់វ៉ាក់សាំងមានការកើនឡើងយ៉ាងណាក៏ដោយ ក៏ក្រុមគ្រូពេទ្យនៃក្រសួងការពារជាតិនៅតែបំពេញការងារតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពោលគឺចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យអស់នៅក្នុងតំបន់ក្រហមនិងតំបន់ទាំងឡាយដែល មានការចាំបាច់គឺចាក់ជូនឱ្យបានគ្រប់គ្នា។បើចាក់មិនអស់មិនដកចេញទេ។ដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដំណើរការទៅមុខជានិច្ចអត់មានការដកថយទេ។ គួររំលឹកថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងសារជាសំឡេងកាលពីព្រឹកថ្ងៃទី៥ខែឧសភា ជម្រាបទៅសម្តេចពិជ័យសេនា ទៀ បាញ់ ,ឯកឧត្តម វង្សី វិសុទ្ធ ,លោកជំទាវ ឱ វណ្ណឌីន, ឯកឧត្តម ឥត សារ៉ាត់ ,ឯកឧត្តម…
-
រដ្ឋបាលរាជធានីផ្ដល់ស្បៀងដល់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ ដោយជំងឺកូវីដ-១៩ ជាង ៣៥ម៉ឺនគ្រួសារហើយគិតត្រឹមថ្ងៃទី១០ ឧសភានេះ

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ មានចំនួនជាង៣៥ម៉ឺនគ្រួសារហើយ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាពីអាជ្ញាធររាជធានីភ្នំពេញ គិតមកដល់ត្រឹមថ្ងៃទី១០ឧសភានេះ ។ ជាក់ស្តែងនៅថ្ងៃទី០៩និង១០ ឧសភា ២ថ្ងៃជាប់គ្នានេះ អាជ្ញាធររាជធានី បានបន្តដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់បានចំនួន៣០០០០គ្រួសារបន្ថែមទៀត ក្នុងនោះបានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋក្រីក្រី នៅខណ្ឌមានជ័យចំនូន១០០០០គ្រួសារ នៅពោធិសែនជ័យចំនួន១០០០០គ្រួសារ ខណ្ឌសែន សុខ ១០០០គ្រួសា ខណ្ឌឬស្សីកែវចំនួន៦០០០គ្រួសារខណ្ឌ៧មករា ៥០០គ្រួសារ ខណ្ឌច្បារអំពៅចំនួន១០០០គ្រួសារ ខណ្ឌកំបូលចំនួន១៥០០គ្រួសារ ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំនិងបញ្ជាពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា យកទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃ១០ខែ ឧសភា…
-
អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ហ៊ុន ម៉ានី យកផ្តល់ជូនប្រជាជនកំពុងខ្វះខាតស្បៀងអាហារដែលស្ថិតក្នុងតំបន់បិទខ្ទប់ ចំនួន២០០គ្រួសារ នៅក្នុងមូលដ្ឋានខេត្តតាកែវ

តាកែវ ៖ លោក គិត ច័ន្ទគ្រឹស្នា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ តំណាង លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ និងមានការចូលរួមពីសំណាក់ លោក ទូច រដ្ឋា នាយកសហគ្រាសចុងភៅ សេង ហុកហេង (តំណាងមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ និងជា Admin Group Telegram AntiCovid19Cambodia) បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មកចែកជូនប្រជាជនដែលកំពុងខ្វះខាតស្បៀងអាហាររស់នៅក្នុងតំបន់បិទខ្ទប់ដើម្បីទប់ស្កាត់ការ រីករាលដាលនៃជំងឺ កូវីដ-១៩ ចំនួន២០០គ្រួសារ នៅក្នុងមូលដ្ឋានខេត្តតាកែវ តាមរយៈសមាគមពាណិជ្ជករវ័យក្មេងកម្ពុជា កាលពីថ្ងៃអាទិត្យ ១៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ។ គ្រួសារនីមួយៗទទួលបាន៖ អង្ករ ១០គ.ក ឱសថប្រចាំគ្រួសារ១ប្រអប់(មានបួនមុខ) ទឹកស៊ីអុីវ ១ដប ទឹកត្រី១ដប…
-
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន២៣០នាក់ ដែលទើបរកឃើញថ្មី

-
សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យ ៥នាក់រួមនឹងថ្នាំញៀនទម្ងន់ជាង១០គីឡូក្រាម នៅខេត្តស្វាយរៀង

ការចាប់ឃាត់ខ្លួននោះគឺបានធ្វើឡើងកាលពីថ្ងៃទី៩ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ សមត្ថកិច្ចបានបញ្ជាក់អោយដឹងថាជនសង្ស័យទាំង៥នាក់រួមមាន ឈ្មោះ ហ៊ួ តឹក អាយុ៥៩ឆ្នាំ ជាជនជាតិវៀតណាមជាមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀនពីភ្នំពេញមកខេត្តស្វាយរៀង, និងបក្ខពួក៤នាក់ទៀតរួមមានឈ្មោះ នុត ប៊ុនធឿន អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ,ឈ្មោះ ឡេ យាំងគួ ជនជាតិវៀតណាម, ឈ្មោះ ង្វៀង ថាន់លីន អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម,និងឈ្មោះ ហេង សុវុត្ថា អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ។ ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានដកហូតវត្ថុតាងបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១០កញ្ចប់ទម្ងន់៩ពាន់៩៥៨.៦២ក្រាម,ថ្នាំញៀនប្រភេទកេតាមីនចំនួន២កញ្ចប់ធំ ទម្ងន់១ពាន់៣៦៥.១៣ក្រាម,ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៣កញ្ចប់តូចទម្ងន់២០,៩៩ក្រាម,ទឹកថ្នាំដបសារធាតុញៀនចំនួន១ដប,រថយន្ត១គ្រឿងម៉ាក CRVពណ៌ទឹកប្រាក់និងទូរសព្ទដៃមួយគ្រឿង។ ជនសង្ស័យទាំង៥នាក់ត្រូវបានសម្តកិច្ចបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
-
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់បានសម្រេច

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បាន ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់បានសម្រេចហើយព្យាយាមជិះម៉ូតូគេចខ្លួន បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ លើកំណាត់មហាវិថីសហព័ន្ធរុស្សុី ភូមិក្បាដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ទី១ឈ្មោះ ណាន ណារិទ្ធ អាយុ១៧ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ ។ ទី២ឈ្មោះ កែវ វិឆ័យ អាយុ១៧ឆ្នាំមុខរបរសិស្សសាលាពោធិ៍ចិនតុងស្នាក់នៅភូមិតាងួនសង្កាត់កាកាប១ខណ្ឌពោធិ៍សែនជ័យ។ ដើមបណ្តឹងជាជនរងគ្រោះឈ្មោះ ង៉ែត សេរីរ័ត្ន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកពេទ្យកុមារជាតិស្នាក់នៅសង្កាត់បឹងកក់២ខណ្ឌទួលគោករាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនកេីតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកស្កូបពីពណ៌ សចេញពីផ្ទះគោល បំណងទៅលេងផ្ទះមិត្តភក្រ័នៅផ្សារតាំង កសាំងថ្មី ពេលមកដល់ចំណុចកេីតហេតុ ខាងលើ បបានឈប់និយាយទូរស័ព្ទ ពេលនោះស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់ពណ៎ខ្មៅមកពីក្រោយធ្វើសកម្មភាព ឆក់យកទូរសព្ទពីនាងហើយបានបេីកម៉ូតូព្យាយាមគេចខ្លួនពេលនោះនាងបានជិះម៉ូតូដេញតាមពីក្រោយស្រែកចោរៗគាប់ជួនកម្លាំងសម្តកិច្ចប៉ុស្តិគរបាលរដ្ឋបាលកាកាប១ កំពុងល្បាតក៍ធ្វេីការឃាត់បានជនសង្ស័យខាងលេីភ្លាមៗតែម្តង ។ បច្ចប្បន្ននេះ ជនសង្ស័យទាំង០២នាក់ខាងលើសមត្ថកិច្ចបានកសាង សំណុំរឿង បញ្ចូន ទៅផ្នែកជំនាញ អធិការ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីផ្លូវច្បាប់…
-
មន្ត្រីជំនាញ ក.ប.ប ខេត្ត បន្តរកឃើញសារធាតុគីមី ដាក់ក្នុងពោះសណ្ដែក នៅផ្សារវាលយន្ត ក្រុងស្វាយរៀង

ដើម្បីចូលរួមលើកកម្ពស់ សុខមាលភាព ប្រជាពលរដ្ឋ ក្នុងគ្រាដែលប្រទេសកម្ពុជា កំពុងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានចុះពិនិត្យទំនិញ នៅផ្សារវាលយន្ត ក្រុងស្វាយរៀង ដើម្បីស្វែងរកសារធាតុគីមី ដែលដាក់ក្នុងម្ហូបអាហារ ។ លោក ផឹង និល ប្រធានសាខា ក ក ប ខេត្ត បានឲ្យដឹងថា សកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន ២៣ គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ដោយសារកន្លងមកមន្ត្រីជំនាញយើងចុះអង្កេតទីផ្សារញឹកញាប់ដូចនេះអាជីវករទូទាំងខេត្តស្វាយរៀងមានការយល់ដឹងខ្ពស់។លោកបានបន្តថា ជាលទ្ធផល ក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើង បានរកឃើញទំនិញ មានសារធាតុគីមី ពពុះសណ្តែកចំនួន ១ Kg សារធាតុគីមី Borax ហើយមន្ត្រីជំនាញយើង បានធ្វើកំណត់ហេតុ…
-
មេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ ២នាក់ ត្រូវបានឃាត់ខ្លួននៅខេត្តបន្ទាយមានជ័យ

លោក វរសេនីយ៍ឯក រឹទ្ធ រ៉ម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានឲ្យដឹងថា កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នៅចន្លោះពីម៉ោង១និង៣០នាទី ដល់ម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១០ឧសភា ឆ្នាំ២០២១ បានឃាត់ខ្លួនពលករខំនួន២៥នាក់ នៅត្រង់ភូមិសាស្ត្រ អូរព្រំដែន ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ការឃាត់ខ្លួននោះ គឺធ្វើឡើងខណៈដែលពួកគេបម្រុងឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់។ លោកបានបន្តថា នៅពេលឃាត់ខ្លួនពលករនោះ មេខ្យល់នាំពលករចំនួន២នាក់ បានដឹងខ្លួន ហើយបានរត់ទៅសំងំក្នុងផ្ទះស្ថិតក្នុងឃុំម៉ាឡៃលុះដល់វេលាម៉ោង៧ព្រឹកថ្ងៃទី១០ឧសភា ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនបាន។ មេខ្យល់ដែលត្រូវបានចាប់ខ្លួន មានឈ្មោះ ដឹប នុន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងម្នាក់ទៀត មានឈ្មោះ ម៉ៃ សៃហុន ប្រុស អាយុ២១ឆ្នាំ រស់នៅ ភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ។ ពួកគេទាំង២នាក់ ត្រូវបានឃុំខ្លួន ដើម្បីសួរចម្លើយនៅ ស្នាក់ការកងរាជអាវុធហត្ថស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ចំណែកឯពលករទាំង២៥នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕