Category: ព័ត៌មានសង្គម

  • អាជ្ញាធររាជធានីឃាត់ខ្លួន អ្នករត់តាក់ស៊ី និងប្រជាពលរដ្ឋ ជាង ១០០នាក់ ដែលព្យាយាមសម្រុកចាកចេញពីតំបន់ក្រហម នៅក្នុងខណ្ឌពោធិ៍សែនជ័យ

    អាជ្ញាធររាជធានីឃាត់ខ្លួន អ្នករត់តាក់ស៊ី និងប្រជាពលរដ្ឋ ជាង ១០០នាក់ ដែលព្យាយាមសម្រុកចាកចេញពីតំបន់ក្រហម នៅក្នុងខណ្ឌពោធិ៍សែនជ័យ

    ភ្នំពេញ៖ អ្នករត់តាក់ស៊ីនិងប្រជាពលរដ្ឋដែលបានព្យាយាម សម្រុកចាកចេញពីតំបន់ក្រហម ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យប្រមាណជាង១០០នាក់ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននិងបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃជាមួយនឹងការយកសំណាកពីពួកគាត់ទាំងអស់គ្នានេះផងដែរ ខណៈដែលពួកគាត់បានសម្រុកចាកចេញពីតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ ការឃាត់ខ្លួនអ្នកល្មើសទាំងជាង១០០នាក់ខាងលើធ្វើឡើងនារសៀល ថ្ងៃទី០៨ខែឧសភានេះ ទៅតាមបទបញ្ជានិងការណែនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញដែលជាអ្នកចុះអនុវត្តការងារនេះផ្ទាល់ បានមានប្រសាសន៍លើកឡើងថា ដោយមានការ បញ្ជាផ្ទាល់ ពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គណៈបញ្ជារការឯកភាពរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនអ្នករត់តាក់ស៊ីចំនួន៥៥នាក់ រថយន្ត៤២គ្រឿង និងបានឃាត់ប្រជាពលរដ្ឋចំនួន៤៩នាក់ សរុបទាំងអស់ចំនួន១០៤នាក់ ខណៈដែលពួកគាត់ សម្រុកចេញពីតំបន់ហាមឃាត់(តំបន់ក្រហម) ក្នុងគោលបំណងធ្វើដំណើរទៅតាមបណ្តាខេត្តនានា ។ លោកបញ្ជាក់ថា ៖ពួកគាត់ទាំង១០៤នាក់ ត្រូវបានបញ្ជូនទៅធ្វើធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅអនុវិទ្យាល័យគោកបញ្ជាន់ ជាមួយនឹងការយកសំណាករកជម្ងឺកូវីដ-១៩ផងដែរ។ ក្នុងឱកាសនោះដែរ លោកមាន ចាន់យ៉ាដា បានធ្វើការអំពាវនាវទៅដល់ បងប្អូនប្រជាពលរដ្ឋដទៃទៀត ដែលរស់នៅក្នុងតំបន់ក្រហម សូមកុំធ្វើអ្វីដែលល្មើសដូចបងប្អូនប្រជាពលរដ្ឋទាំង១០៤នាក់ខាងលើនេះ សូមកុំព្យាយាមចាកចេញពីតំបន់ក្រហមដែលជាតំបន់មានហានិភ័យខ្ពស់នៃការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ ។ លោកសូមឱ្យបងប្អូនទាំងអស់ ចូលរួមអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរក៏ដូចជាកម្លាំងមានសមត្ថកិច្ច ដើម្បីកាត់ផ្ដាច់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩នេះទាំងអស់គ្នា ៕

  • រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៤៤៥នាក់ ដែលទើបរកឃើញថ្មី

    រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៤៤៥នាក់ ដែលទើបរកឃើញថ្មី

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៤៤៥ នាក់ថ្មីបន្ថែមទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩៕

  • ប្រជាពលរដ្ឋនៅស្រុកកោះធំចំនួន ៦.២៤៣ គ្រួសារ ទទួលអំណោយដ៏ថ្លៃថ្លាជាគ្រឿងឧបភោគបរិភោគពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងកាលៈទេសនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩

    ប្រជាពលរដ្ឋនៅស្រុកកោះធំចំនួន ៦.២៤៣ គ្រួសារ ទទួលអំណោយដ៏ថ្លៃថ្លាជាគ្រឿងឧបភោគបរិភោគពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងកាលៈទេសនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩

    ខេត្តកណ្ដាល៖ ថ្ងៃសៅរិ៍ ១២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងនាំយកគ្រឿងឧបភោគបរិភោគដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទៅផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩។ សូមជម្រាបជូនថា៖ គ្រឿងឧបភោគបរិភោគ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រីដែលត្រូវបាននាំយកទៅប្រគល់ជូនក្នុងឱកាសនោះរួមមាន៖ អង្ករចំនួន ៦២.៤៣០ គីឡូក្រាម មីចំនួន ៩៣.៦៤៥ និងកញ្ចប់ ត្រីខចំនួន ៦.២៤៣ យួរ។ គ្រឿងឧបភោគបរិភោគទាំងនេះ នឹងត្រូវធ្វើការបែងចែកជូនប្រជាពលរដ្ឋក្នុងឃុំទាំង១១ នៃស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីសម្រួលដល់ការលំបាកក្នុងកំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ គួរកត់សម្គាល់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនប្រកាន់វណ្ណ: ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ធ្វើយ៉ាងណាជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានៅក្នុងកាលៈទេសៈជួបការលំបាក។ ជាមួយគ្នានេះផងដែរ ក្រសួងក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកកោះធំ ក៏ដូចជាក្នុងក្របខ័ណ្ឌទូទាំងប្រទេស…

  • អាជ្ញាធររាជធានី ផ្តល់ស្បៀងអាហារ ជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ បានជាង ៣២ម៉ឺនគ្រួសារហើយ គិតត្រឹមថ្ងៃទី០៨ ឧសភានេះ

    អាជ្ញាធររាជធានី ផ្តល់ស្បៀងអាហារ ជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ បានជាង ៣២ម៉ឺនគ្រួសារហើយ គិតត្រឹមថ្ងៃទី០៨ ឧសភានេះ

    ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ បានចំនួនជាង៣២ម៉ឺនគ្រួសារហើយ គិតត្រឹមថ្ងៃទី០៨ឧសភានេះ ។ ជាក់ស្តែងនៅថ្ងៃទី០៧និង០៨ឧសភា ២ថ្ងៃជាប់គ្នានេះ អាជ្ញាធររាជធានី បានបន្តដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់បានចំនួន៣៥០០០គ្រួសារបន្ថែមទៀត ក្នុងនោះបានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋក្រីក្រី នៅខណ្ឌមានជ័យចំនូន៣០០០គ្រួសារ នៅពោធិសែនជ័យចំនួន១០០០០គ្រួសារ ខណ្ឌសែន សុខ ២០០០គ្រួសា ខណ្ឌព្រែកព្នៅ ៦០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន៤៥០០គ្រួសារ ខណ្ឌជ្រោយចង្វា ១៩៥០គ្រួសារ ខណ្ឌ៧មករា ៥០០គ្រួសារ ខណ្ឌទួលគោក ១៦០០គ្រួសារ ខណ្ឌចំការមន ៨០០គ្រួសារ ខណ្ឌច្បារអំពៅចំនួន១០០០គ្រួសារ ខណ្ឌកំបូលចំនួន៣៧៥០គ្រួសារ ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំនិងបញ្ជាពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំវិធានការបិទខ្ទប់ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាន…

  • ក្រសួងប្រៃសណីយ៍បញ្ចេញតែមប្រិ៍ “ខួបទី១៤០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម”

    ក្រសួងប្រៃសណីយ៍បញ្ចេញតែមប្រិ៍ “ខួបទី១៤០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម”

    រាជធានីភ្នំពេញ៖ នាក្នុងឱកាសខួបទី១៥៨ ទិវា ៨ ឧសភា ឆ្នាំ២០២១នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្ហាញនូវប្រភេទ តែមប្រិ៍ “ខួបទី១៤០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម”។ តែមប្រិ៍ថ្មីនេះដែរមានតម្លៃ ៨០០ រៀល និង ៤០០០ រៀល ដែលបានបោះពុម្ពនៅឆ្នាំ ២០០៣៕ដោយម៉ាដេប៉ូ

  • នារីម្នាក់ ជិះម៉ូតូទាក់ដៃចង្កូតដួលចូលក្រោមកង់រថយន្តមួយគ្រឿង បណ្តាលឲ្យរថយន្តកិនបែកក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែង

    នារីម្នាក់ ជិះម៉ូតូទាក់ដៃចង្កូតដួលចូលក្រោមកង់រថយន្តមួយគ្រឿង បណ្តាលឲ្យរថយន្តកិនបែកក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែង

    ភ្នំពេញ៖ នារីម្នាក់ បានជិះម៉ូតូទាក់ដៃចង្កូតដួលចូលក្រោមកង់រថយន្តមួយគ្រឿង បណ្តាលឲ្យរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកេីតឡេីងនៅវេលាម៉ោង៩ និង៥៥នាទីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នៅត្រង់ចំណុចគល់ស្ពានជ្រោយចង្វារត្រេីយខាងលិច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ សាកសពស្លាប់មានឈ្មោះ រ័ត្ន ចាន់ណារុណ (ហៅ អាខួច) ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បើតាមប្រភពនៅកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុុ គេឃេីញនារីម្នាក់ ជិះម៉ូតូម៉ាល Honda Scoopy មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HD-4083 ជិះម្នាក់ឯង ធ្វើដំណើរចុះពីលើស្ពានជ្រោយចង្វារ មកទទ្ទឹមគ្នា ជាមួយរថយន្តមួយគ្រឿងទៀតម៉ាក Lexus LX 570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-7666 ធ្វេីដំណេីររួមគ្នាពីរនាក់ប្ដីប្រពន្ធ ខណៈមកដល់ត្រង់ចំណុចកេីតហេតុ ខាងលើ ស្របនិងផ្លូវរួមតូចផង ក៏ស្រាប់តែទាក់ដៃចង្កូតម៉ូតូម៉ាក Honda Scoopy ជាមួយរថយន្តម៉ាក Lexus LX…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រជាពលរដ្ឋចំនួន ៥៨០គ្រួសារ រងគ្រោះខ្យល់កន្ត្រាក់នៅស្រុករមាសហែក ទទួលអំណោយពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រជាពលរដ្ឋចំនួន ៥៨០គ្រួសារ រងគ្រោះខ្យល់កន្ត្រាក់នៅស្រុករមាសហែក ទទួលអំណោយពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង និង ឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ចែកជូនដល់ប្រជាពលរដ្ឋចំនួន ៥៨០គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិ និងអ្នកដែលរងរបួសដោយគ្រោះធម្មជាតិដែលស្ថិតក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ភូមិក្រសាំង ឃុំក្រសាំង និង ភូមិអន្សោង ឃុំជ្រៃធំ នៃស្រុករមាសហែក ខេត្តស្វាយរៀងនាព្រឹកថ្ងៃសៅរ៍ ១២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ។ លោកជំទាវក៏បានការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ដែលសម្តេចបានខិតខំប្រឹងប្រែងបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំម្ងឺកូវីដ១៩ ក៏ដូចជាការជម្រុញឲ្យប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា ព្រមទាំងការគិតគូរអំពីការផ្តល់ស្បៀង និងជំនួយសង្គ្រោះបឋមនៅតំបន់បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល និងបានសំណូមពរឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការបម្រែបម្រួលអាកាសធាតុ និងគ្រោះធម្មជាតិជាដើម និងជាពិសេស ត្រូវគោរពតាមវិធានការណ៍របស់រាជរដ្ឋាភិបាល គឺ ៣ការពារ ៣កុំ ឲ្យបានជាប់ជាប្រចាំ ។អំណោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី…

  • កាកកាហ្វេ និងកាកតែ ក្រោយពីឆុងទទួលទានហើយ កុំទាន់បោះវាចោល ព្រោះនៅមាន ប្រយោជន៍សម្រាប់មនុស្សយើងតទៅទៀត!

    កាកកាហ្វេ និងកាកតែ ក្រោយពីឆុងទទួលទានហើយ កុំទាន់បោះវាចោល ព្រោះនៅមាន ប្រយោជន៍សម្រាប់មនុស្សយើងតទៅទៀត!

    ក្លិនកាហ្វេ និងក្លិនតែ នៅក្នុងពេលព្រឹកក្នុងផ្ទះរបស់យើងធ្វើឲ្យមនុស្សទាំងអស់មានសេចក្តីសុខយ៉ាងចម្លែក។ ក្រោយពីយើងទទួលទានកាហ្វេ ឬតែរួចហើយ កាករបស់វាមានមនុស្សភាគច្រើនបោះចោល ដោយគិតថាជារបស់គ្មានប្រយោជន៍តទៅទៀត។ នៅក្នុងតំបន់បិទខ្ទប់ ដែលជាតំបន់ចូលរួមយ៉ាងមានប្រសិទ្ធភាពក្នុងការកាត់ផ្តាច់ចោលនូវខ្សែរចម្លងមេរោគCovid-19 និងមេរោគផ្សេងទៀត ធ្វើឲ្យយើងនឹងឃើញដល់កាហ្វេក្នុងទូរចាន នឹកឃើញដល់កញ្ចប់តែនៅក្នុងទូរតាំង ដែលយើងពុំនឹករបស់ទាំងពីរនេះអស់ពេលដ៏យូរ។ សភាពស្អុសស្អាប់ និងតប់ប្រមល់របស់យើងត្រូវកំចាត់អស់ចេញពីអារម្មណ៍របស់យើងដោយសារក្លិនកាហ្វេ និងក្លិនតែក្នុងពេលព្រឹកព្រហាម។ ក្លិនឈ្ងុយរបស់កាហ្វេមកពីខេត្តរតនគិរី និងក្លិនតែមកពីប្រភពជាមួយគ្នានេះ បានជួយបញ្ចេញអ្វីៗក្នុងអារម្មណ៍រំខានទាំងប៉ុន្មានឲ្យចាកចេញទៅដោយសន្តិវិធី។ក្រោយពីជួយឲ្យយើងទទួលបាននូវអារម្មណ៍ស្រស់ស្រាយរួចមក កាកកាហ្វេ និងកាកតែនៅតែផ្តល់ប្រយោជន៍ដល់យើងបានទៀតដូចជា៖ ១/ យកកាហ្វេទៅរោយដាក់នៅគល់ដើមផ្កាមុខផ្ទះធ្វើឲ្យដើមផ្ការឹតតែល្អលូតលាស់យ៉ាងឆាប់រហ័ស។២/កាកកាហ្វេអាចជួយដេញស្រមោចដែលកជាសំបុកកៀនជញ្ជាំងបានដោយមិនបាច់បាញ់ថ្នាំគីមីទេ។៣/ កាកកាហ្វេបុកលាយនឹងសំបកក្រូចរួចហើយយកទៅដាក់តាមដើមផ្កា ឬបន្លែក្បែរផ្ទះ នៅត្រង់គល់របស់វា ធ្វើឲ្យយើងគ្មានកង្វល់ពីការំខានរបស់ឆ្មា និងសុនខ ដែលជាសត្វរពឹសចូលចិត្តកកាយដីនៅតាមគល់ផ្កា ឬបន្លែរបស់យើង។ សប្តាហ៍ក្រោយ នឹងជូនពីប្រយោជន៍របស់កាកតែជាបន្តទៀត….

  • បុរសម្នាក់ វាយបំផ្លាញទ្រព្យសម្បត្តិរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

    បុរសម្នាក់ វាយបំផ្លាញទ្រព្យសម្បត្តិរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

    ភ្នំពេញ ៖ បុរសម្នាក់ សង្ស័យថាប្រើប្រាស់គ្រឿងញៀនលើសកម្រិត វង្វេងស្មារតី បានយកដំបងដែកទៅវាយបំផ្លាញទ្រព្យសម្បត្តិរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងប្រអប់ឃ្លុបរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលតាំងនៅមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយបានយកដុំថ្មដេញគប់អ្នកធ្វើដំណើរ បណ្ដាលឲ្យមានអ្នករងរបួស ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នៅក្បែរអគ្គស្នងការនគរបាលជាតិ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោតម្ត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេមិនដែលស្គាល់បុរសជាជនបង្កនេះទេ ខណៈអ្នកខ្លះអះអាងថា ជនបង្កទំនងដូចជាខឹងគេ មិនឲ្យគេងនៅមុខក្រុមហ៊ុនមួយកន្លែង ហើយនៅថ្ងៃនេះ ក៏ស្រាប់តែជនសង្ស័យបានយកដំបងដែកមួយដើម មានប្រវែងប្រហែល១ម៉ែត្រ ទៅវាយកម្ទេចទូកញ្ចក់ ដែលតាំងនៅមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បែកខ្ទេចតែម្ដង។ រួចហើយក៏បន្តទៅវាយកម្ទេចរបស់របរដែលនៅក្បែរកន្លែងនោះ បានយកដុំថ្មដេញគប់អ្នកធ្វើដំណើរនៅតាមដងផ្លូវថែមទៀត បណ្ដាលឲ្យមានអ្នករងរបួសចំនួន ២នាក់ តែម្តង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ បានចុះមកអន្តរាគមន៍ ដើម្បីទប់ស្កាត់សកម្មភាពនេះភ្លាមៗ និងឃាត់បុរសជាជនបង្ក ដើម្បីយកទៅចាត់ការតាមនីតិវិធីច្បាប់៕ ដោយ/ ឆៃហួត

  • ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ៥៣៨នាក់

    ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ៥៣៨នាក់

    ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ចំនួន៥៣៨នាក់ និងអ្នកជំងឺ៤៥៦នាក់ ជាសះស្បើយ។៕ គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ អ្នកឆ្លងសរុប= 18717 នាក់ អ្នកជាសះស្បើយ= 7340 នាក់ អ្នកស្លាប់= 114 នាក់