Category: ព័ត៌មានសង្គម

  • លោក ឌី រ័ត្នខេមរុណ នាំយកអំណោយមនុស្សធម៍តាមរយៈលោក យន្ត សួន ម្ចាស់អំណោយសប្បុរសជននៅសហរដ្ឋអាមេរិច ប្រគល់ជូនប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យទី២ ចំនួន៣០០គ្រួសារ

    លោក ឌី រ័ត្នខេមរុណ នាំយកអំណោយមនុស្សធម៍តាមរយៈលោក យន្ត សួន ម្ចាស់អំណោយសប្បុរសជននៅសហរដ្ឋអាមេរិច ប្រគល់ជូនប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យទី២ ចំនួន៣០០គ្រួសារ

    ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បាននាំយកអំណោយមនុស្សធម៍តាមរយះលោក យន្ត សួន ដែរ ជាម្ចាស់អំណោយ សប្បុរសជននៅសហរដ្ឋអាមេរិច ចំនួន ៣០០ គ្រួសារ មកប្រគល់ជូនប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យ ទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃ សុក្រ ១១រោច ខែ ពិសាខ ឆ្នាំ ឆ្លូវ ព,ស ២៥៦៥ ត្រូវ និង ថ្ងៃទី ០៧ ខែ ឩសភា ឆ្នាំ ២០២១ នៅតំបន់ទីលានចាក់សំរាម ។ ក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧបាសក ឆាយ អុីវ ស៊ាង និងឧបាសិកា ហុង គឹមសែ តាមរយៈលោក យន្ត សួន តំណាងម្ចាស់អំណោយ…

  • នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នាំយកអំណោយក្នុងនាម សម្តេចតេជោ និងសម្តចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំង និងរដ្ឋបាលក្រុង-ស្រុកចំនួន៣

    នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នាំយកអំណោយក្នុងនាម សម្តេចតេជោ និងសម្តចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំង និងរដ្ឋបាលក្រុង-ស្រុកចំនួន៣

    ខេត្តកណ្ដាល៖ លោក លីង យ៉ាង ប្រធានក្រុមហ៊ុន ជីន សាគង់ ហ្គូ Co.,Ltd បាននាំយកអំណោយជាសម្ភារៈ និងថវិកា ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីចែកជូនដល់កងកម្លាំង និងរដ្ឋបាលក្រុង-ស្រុក រួមមាន៖ រដ្ឋបាលក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ស្រុកកោះធំ បញ្ជាការដ្ឋានកាំភ្លើងធំ អ.ប.ក បញ្ជាការដ្ឋានយោធភូមិភាគពិសេស តំបន់ប្រតិបត្តិការសឹករងកណ្ដាល ស្នងការនគរបាលខេត្តកណ្ដាល និងកងរាជអាវុធហត្ថខេត្តកណ្ដាល តាមរយៈ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការដ្ឋានអង្គរក្ស កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ នៅទីបញ្ជាការដ្ឋានអង្គរក្សទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្ដាល។ នៅក្នុងពិធីប្រគល់ និងទទួលសម្ភារៈ និងថវិកានាឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្តានចិត្តដ៏សប្បុរស…

  • ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ចំនួន៥៥៨នាក់

    ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ចំនួន៥៥៨នាក់

    ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៥៥៨នាក់ និងអ្នកជំងឺ៤១នាក់ជាសះស្បើយ៕

  • ក្រសួងអប់រំបញ្ជាក់ប្រាប់មន្ទីរអប់រំ រាជធានី ខេត្តពីការដាក់ឲ្យដំណើរការ នូវកម្មវិធីស្វ័យសិក្សា MoEYS E-Learning App

    ក្រសួងអប់រំបញ្ជាក់ប្រាប់មន្ទីរអប់រំ រាជធានី ខេត្តពីការដាក់ឲ្យដំណើរការ នូវកម្មវិធីស្វ័យសិក្សា MoEYS E-Learning App

    រាជធានីភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡាបានបញ្ជាក់ប្រាប់ដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តពី ការដាក់ឲ្យដំណើរការជាផ្លូវការនូវកម្មវិធីស្វ័យសិក្សា MoEYS E-Learning App។ ពាក់ព័ន្ធក្នុងរឿងនេះក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថាតាមរយៈកិច្ចសហការរវាងក្រសួងអប់រំ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បានរួមគ្នាផលិតកម្មវិធីទូរសព្ទដៃឆ្លាតវៃមានឈ្មោះថា កម្មវិធីស្វ័យសិក្សា MoEYS E-Learning។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងស្របតាមចក្ខុវិស័យរបស់ក្រសួង និងបរិបទឧស្សាហកម្ម ៤.០ ក៏ដូចជាការឆ្លើយតបទៅនឹងវិបត្តិ នៃជំងឺកូវីត-១៩ ដែលកំពុងរីករាលដាលនៅក្នុង ប្រទេសកម្ពុជា និងសកលលោក។ ក្រសួងបន្តឱ្យដឹងថា កម្មវិធីស្វ័យសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកនេះ មានវីដេអូសិក្សាពីថ្នាក់ទី១ ដល់ ថ្នាក់ទី១២ សៀវភៅសិក្សាអេឡិចត្រូនិក ដូចជា៖ សៀវភៅសិក្សាគោល សៀវភៅកំណអំណានទូទៅ ចំណេះដឹងសកល រឿងនិទាន កម្មវិធីតេស្តសមត្ថភាពសិស្ស និងទំព័រព័ត៌មានអប់រំ។ ជាមួយគ្នាក្រសួងអប់រំ គ្រោងនឹងដាក់ ដំណើរការកម្មវិធីនេះឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ដែលសិស្សានុសិស្ស អ្នក អាណាព្យាបាលសិស្ស គ្រូបង្រៀន និងសាធារណជនទូទៅ អាចទាញយកនៅលើ PlayStore AppStore និង App Gallery…

  • ក្រសួងអប់រំ និង​ ស.ស.យ.ក ដាក់ឲ្យប្រើជាផ្លូវការនៃកម្មវិធីស្វ័យសិក្សាដែលមានឈ្មោះថា “MoEYS E-Learning”

    ក្រសួងអប់រំ និង​ ស.ស.យ.ក ដាក់ឲ្យប្រើជាផ្លូវការនៃកម្មវិធីស្វ័យសិក្សាដែលមានឈ្មោះថា “MoEYS E-Learning”

    ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជាដាក់ឲ្យប្រើជាផ្លូវការនៃកម្មវិធីស្វ័យសិក្សាដែលមានឈ្មោះថា “MoEYS E-Learning” ចាប់ពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ តទៅ។

  • រដ្ឋបាលខេត្តត្បូងឃ្មុំ បំភ្លឺករណីដួលរលំដើមពោធិ ដោយខ្យល់កន្ត្រាក់ នារសៀលថ្ងៃទី០៦ ខែឧសភា

    រដ្ឋបាលខេត្តត្បូងឃ្មុំ បំភ្លឺករណីដួលរលំដើមពោធិ ដោយខ្យល់កន្ត្រាក់ នារសៀលថ្ងៃទី០៦ ខែឧសភា

    រដ្ឋបាលខេត្តត្បូងឃ្មុំ បំភ្លឺករណីដួលរលំដើមពោធិ ដោយខ្យល់កន្ត្រាក់ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ គឺជាដើមពោធិ “ លោកតាក្រហមក “ មានចម្ងាយ ៧០ម៉ែត្រ ពីដើមពោធិជើងខាល “ ប្រវត្តស្នេហ៏ ទុំ និងទាវ “៖

  • ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ ប្ដេជ្ញាចិត្តធ្វើយ៉ាងណាមើលថែ ព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យអស់ពីលទ្ធភាព

    ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ ប្ដេជ្ញាចិត្តធ្វើយ៉ាងណាមើលថែ ព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យអស់ពីលទ្ធភាព

    ភ្នំពេញៈក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានធ្វើការប្ដេជ្ញាចិត្តធ្វើយ៉ាងណាមើលថែ ព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យអស់ពីលទ្ធភាព៕ វីដេអូដោយៈ TYDA

  • ស្លាប់ ៣នាក់ និងរបួស ៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៦ ខែឧសភាម្សិលមិញ

    ស្លាប់ ៣នាក់ និងរបួស ៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៦ ខែឧសភាម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យយដឹងថា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឱ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល៥នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនប្រកាន់ស្តាំ, កត្តាអាកាសធាតុ និងបត់គ្រោះថ្នាក់៕ ដោយ/ ឆៃហួត

  • បាក់ផ្ទាំងប៉ាណូកាត់ទទឹងផ្លូវជាតិលេខ២ ក្រោយមានខ្យល់កន្ត្រាក់ និងភ្លៀងមួយមេធំ

    បាក់ផ្ទាំងប៉ាណូកាត់ទទឹងផ្លូវជាតិលេខ២ ក្រោយមានខ្យល់កន្ត្រាក់ និងភ្លៀងមួយមេធំ

    ភ្នំពេញ ៖ បន្ទាប់ពីមានខ្យល់កន្ត្រាក់ និងភ្លៀងលាយឡំជាមួយផងនោះ បណ្ដាលឱ្យមានការបាក់រលំផ្ទាំងប៉ាណូមួយដ៏ធំធ្លាក់កាត់ទទឹងផ្លូវជាតិលេខ២ តែសំណាងល្អ មិនបណ្តាលឱ្យមាននរណាម្នាក់គ្រោះថ្នាក់នោះទេ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅទីតាំងចុះពីស្ពានអាកាសក្បាលថ្នល់បន្តិច នៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋ ដែលរស់នៅជិតកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្នុងករណីនេះ ដោយសារស្ថានភាពមានខ្យល់បក់បោកយ៉ាងខ្លាំង បន្ទាប់មកក៏មានភ្លៀងធ្លាក់មួយមេយ៉ាងធំ ក៏ស្រាប់តែបង្គោលផ្ទាំងប៉ាណូដ៏ធំរលំដាច់ចេញពីគល់ប៉ើងបង្គោលមួយចំហៀង រួចក៏រលំធ្លាក់មកដល់ដីកាត់ទទឹងផ្លូវជាតិលេខ២ តែម្តង។ តែសំណាងល្អ ក្នុងករណីនេះ មិនបណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋ ដែលគាត់កំពុងតែធ្វើរដំណើរឆ្លងកាត់គ្រោះថ្នាក់នោះទេ។ គ្រាន់តែរងការខូចខាតផ្ទាំងប៉ាណូដ៏ធំនេះតែប៉ុណ្ណោះ។ ហើយភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការសម្រួលចរាចរណ៍ឱ្យបងប្អូនប្រជាពលរដ្ឋ វាងផ្លូវសិនផងដែរ។ បន្ទាប់មកក្នុងករណីនេះផងដែរ គេឃើញមានវត្តមានរបស់លោក អភិបាលខណ្ឌមានជ័យ បានទៅដល់ទីតាំងចំណុចបាក់ផ្ទាំងប៉ាណូខាងលើ ព្រមទាំងធ្វើការអន្តរាគមន៍បន្ទាន់ទាក់ទងទៅកាន់រថយន្តស្ទូច ដើម្បីមកស្ទូចយកផ្ទាំងប៉ាណូខាងលើនោះចេញជាបន្ទាន់ មិនតែប៉ុណ្ណោះគេឃើញមានក្រុមអគ្គិសនីប្រអប់ភ្លើង ក៏បានចុះទៅធ្វើការផ្ដាច់ចរន្តអគ្គិសនីចេញពីផ្ទាំងប៉ាណូខាងលើផងដែរ៕ ដោយ/ ឆៃហួត

  • អ្នកនាំពាក្យអគ្គស្នងការ៖​ឃាត់ខ្លួនមនុស្សជាង២ពាន់នាក់ ល្មើសបម្រាមរបស់រាជរដ្ឋាភិបាល

    អ្នកនាំពាក្យអគ្គស្នងការ៖​ឃាត់ខ្លួនមនុស្សជាង២ពាន់នាក់ ល្មើសបម្រាមរបស់រាជរដ្ឋាភិបាល

    ភ្នំពេញ: សមត្ថកិច្ចបានបង្ក្រាបសកម្មភាពល្មើសបម្រាមរបស់រាជរដ្ឋាភិបាល គិតចាប់ពីថ្ងៃទី២០ ខែកុម្ភៈ មកដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ និងការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយបានឃាត់ខ្លួនមនុស្សជាង២ពាន់នាក់។ ក្នុងនោះបានបញ្ជូនទៅតុលាការ ផាកពិន័យអន្តរការណ៍ និងធ្វើកិច្ចសន្យា អប់រំណែនាំ។អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ប្រាប់ AMS នៅរសៀលថ្ងៃទី៦ខែឧសភានេះថា លទ្ធផលនៃការបង្រ្កាបសកម្មភាពល្មើស បម្រាមរបស់រាជរដ្ឋាភិបាល គិតចាប់ពីថ្ងៃទី២០ ខែកុម្ភៈ មកដល់ត្រឹមថ្ងៃទី៥ ខែឧសភា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបញ្ជូនទៅតុលាការចំនួន១២៧ករណី ស្មើមនុស្ស ៧៥៥នាក់ (ស្រី ១៤៦នាក់) , បង់ពិន័យអន្តរការណ៍ចំនួន ៥៣ករណី ស្មើមនុស្ស ១៩២នាក់ (ស្រី ២៦នាក់) និងធ្វើកិច្ចសន្យា អប់រំ បានចំនួន ៤៨៤ករណី ស្មើមនុស្សចំនួន ១៤២២នាក់ (ស្រី ៣៦៩នាក់)។ ចំណែកអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានបញ្ជាក់ប្រាប់ AMS កាលពីព្រឹកថ្ងៃទី៦ ខែឧសភានេះដែរថា…