Category: ព័ត៌មានសង្គម

  • អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ៖ បើទោះជាទទួលរងផលប៉ះពាល់ដោយសារកូវីដ-១៩ ក៏ដោយ កំពង់ផែស្វយ័តភ្នំពេញ រកប្រាក់ចំណេញបានជិត ១០លានដុល្លារ ក្នុងឆ្នាំ២០២០

    អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ៖ បើទោះជាទទួលរងផលប៉ះពាល់ដោយសារកូវីដ-១៩ ក៏ដោយ កំពង់ផែស្វយ័តភ្នំពេញ រកប្រាក់ចំណេញបានជិត ១០លានដុល្លារ ក្នុងឆ្នាំ២០២០

    ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកមហាសន្និបាតភាគហ៊ុនិក លើកទី៦ នៅទីស្នាក់ការកណ្ដាលកំពង់ផែស្វយ័តភ្នំពេញ នាព្រឹក ថ្ងៃទី៥ ឧសភា ឆ្នាំ២០២១ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វ័យយ័តភ្នំពេញ បានលើកឡើងថា បើទោះជាទទួលរងផលប៉ះពាល់ដោយសារកូវីដ-១៩ ក៏ដោយ ប្រាក់ចំណូលដែលកំពង់ផែស្វយ័ត ភ្នំពេញ រកបានពីការនាំចូល-នាំចេញទំនិញឆ្លងកាត់កំពង់ផែ ក្នុងឆ្នាំ២០២០ សម្រេចបានជិត១០លានដុល្លារអាមេរិក ។ ឯកឧត្តម ហ៊ឺ បាវី បានមានប្រសាសន៍បន្តថា កំពង់ផែស្វយ័តភ្នំពេញ បានប្រារព្ធធ្វើមហាសន្និបាតភាគហ៊ុនិក ជាលើក ទី៦ នេះ បន្ទាប់ពីកំពង់ផែ បានចុះបញ្ជីលក់មូលបត្រជាសាធារណៈនៅលើទីផ្សារមូលបត្រកម្ពុជានៅចុងឆ្នាំ២០១៥មក ស្របតាមលក្ខន្តិកៈរបស់កំពង់ផែស្វយ័តភ្នំពេញ និងបទបញ្ញត្តិពាក់ព័ន្ធរបស់និយ័តករមូលបត្រកម្ពុជា។ ដោយឡែក សម្រាប់ឆ្នាំនេះ ដោយសារស្ថានភាពជាក់ស្តែងនៃការឆ្លងរាលដាលធ្ងន់ធ្ងរនៃជម្ងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា ជាពិសេស ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភ: កំពង់ផែស្វយ័តភ្នំពេញ នៅតែបន្តរៀបចំមហាសន្និបាតនេះដដែល ដោយធ្វើឡើង តាមរយៈអនឡាញ ក្នុងគោលបំណងរាយការណ៍អំពីលទ្ធផលការងារ ដែលកំពង់ផែ សម្រេចបានក្នុងឆ្នាំ២០២០ និង ទិសដៅការងារឆ្នាំ២០២១នេះ ព្រមទាំងដាក់ជូននូវសំណើរសុំបែងចែកភាគលាភជូនភាគហ៊ុនិកសម្រាប់ឆ្នាំ២០២០ ជូនមហាសន្និបាតធ្វើការបោះឆ្នោតអនុម័ត ។ ឯកឧត្តមអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ក៏បានបង្ហាញមោទនភាពចំពោះស្នាដៃ ជាសមិទ្ធផលមូលប័ត្រដែលកំពង់ផែ…

  • បុរសម្នាក់ បានផ្ទុះកំហឹងទាញកាំបិតប៉័ងតោកាប់ទៅលើស្រ្តីជាប្រពន្ធចំនួន ៤កាំបិត បណ្តាលឱ្យស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ

    បុរសម្នាក់ បានផ្ទុះកំហឹងទាញកាំបិតប៉័ងតោកាប់ទៅលើស្រ្តីជាប្រពន្ធចំនួន ៤កាំបិត បណ្តាលឱ្យស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ

    ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ បានផ្ទុះកំហឹងទាញកាំបិតប៉័ងតោកាប់ទៅលើស្រ្តីជាប្រពន្ធចំនួន ៤កាំបិត បណ្តាលឱ្យស្លាប់បាត់បង់ជីវីត នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែខឹងប្រពន្ធជេរម៉ែហើយបានទៅដេកលើអង្រឹងរអ៊ូរទាំង៉ូវៗ។ ការប្រើហឹង្សានេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅចំណុចរោងរបស់កម្មករ បុរីភ្នំពេញផាក ស្ថិតនៅតាមផ្លូវជាតិលេខ៦ ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បន្ទាប់ពីប្រើហឹង្សា លោកប្តីរូបនោះ ក៏បានកាន់កាំបិតប៉័ងតោដើរចូលទៅកន្លែងយាមរបស់សន្តិសុខ ប្រគល់ខ្លួនតែម្តង។ ឃាតករដៃឆៅ ដែលកាប់សម្លាប់ប្រពន្ធឈ្មោះ ញឹម ពិសិដ្ឋ ភេទប្រុស អាយុ ៣៥ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅរោងកម្មករ កន្លែងកើតហេតុខាងលើ។ ចំណែកឯ ជនរងគ្រោះ ដែលជាប្រពន្ធឈ្មោះ វែង នី ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរលក់អីវ៉ាន់ចាប់ហួយ ស្នាក់នៅកន្លែងកើតហេតុខាងលើ បានត្រូវចំនួន ៤កាំបិត ស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្រះកុសុះមះ។ តាមនគរបាលប៉ុស្តិ៍ព្រែកលៀប បានឱ្យដឹងថា ជនដៃដល់ បានប្រើកាំបិតប៉័ងតោកាប់ទៅលើស្រ្តីជាភរិយាចំនួន ៤កាំបិត នៅពេលកំពុងតែដេកលើអង្រឹងបន្ទាប់ពីមានទំនាស់គ្នា ក្នុងគ្រួសារ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ…

  • នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក ឧបត្ថម្ភថវិកាជិត៤០០លានរៀល ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

    នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក ឧបត្ថម្ភថវិកាជិត៤០០លានរៀល ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

    ភ្នំពេញ: នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានឧបត្ថម្ភថវិកាជិត៤០០លានរៀលជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងជាការចូលរួមចំណែកសកម្មភាពមនុស្សធម៌។ តបចំពោះទឹកចត្តនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានថ្លែងអំណរគុណចំពោះនាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទដែលឧបត្ថម្ភថវិកាចំនួន៣៦៨.៥០៤.៣០០រៀល និង៦០០ដុល្លារដើម្បីចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ កាន់តែមានចំនួនកើនឡើង មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ ជំងឺកូវីដ-១៩៕ដោយ: ពលជ័យ

  • ឯកឧត្តម ហ៊ុន ម៉ានី ឧបត្ថម្ភស្បៀងអាហារដល់កងរាជអាវុធហត្ថ ដែលកំពុងប្រចាំការ តាមគ្រប់គោលដៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងគោលដៅចាក់វ៉ាក់សាំងនានា

    ឯកឧត្តម ហ៊ុន ម៉ានី ឧបត្ថម្ភស្បៀងអាហារដល់កងរាជអាវុធហត្ថ ដែលកំពុងប្រចាំការ តាមគ្រប់គោលដៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងគោលដៅចាក់វ៉ាក់សាំងនានា

    ភ្នំពេញ ៖ ក្រុមការងារលេខាធិការដ្ឋាននៃ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ បាននាំយកបន្លែល្ពៅចំនួន ១០០០ គីឡូ និងត្រឡាច ១០០០ គីឡូដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជូនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកគាំទ្រដល់ការផ្គត់ផញកង់ស្បៀងអាហារប្រចាំថ្ងៃរបស់កងកម្លាំងជួរមុខដែលកំពុងប្រចាំការការពារសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋនៅតាមតំបន់គោលដៅបិទខ្ទប់ ។ ក្នុងឱកាសនោះ តំណាងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចិត្តទុកដាក់គិតគូរពីកងកម្លាំងដែលកំពុងមមាញឹក ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ៕ ដោយ / គ្រី សម្បត្តិ

  • ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅគោលដៅបិទខ្ទប់ ផ្លូវ ៦០ម៉ែត្រ កែងផ្លូវ ៥០ម៉ែត្រ ក្រោយពីលួចម៉ូតូបានសម្រេច ពីខណ្ឌមានជ័យ

    ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅគោលដៅបិទខ្ទប់ ផ្លូវ ៦០ម៉ែត្រ កែងផ្លូវ ៥០ម៉ែត្រ ក្រោយពីលួចម៉ូតូបានសម្រេច ពីខណ្ឌមានជ័យ

    ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ត្រូវបានកម្លាំងអន្តរាគមន៍ នៃអគ្គស្នងការនគរបាលរជាតិ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចគោលដៅបិតខ្ទប់ តាមបណ្ដោយផ្លូវ៦០ម៉ែត្រកែងនឹងផ្លូវ៥០ម៉ែត្រ ក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ បន្ទាប់ពីពួកគេធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋបានសម្រេចនៅខណ្ឌមានជ័យ ។ ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១មានឈ្មោះ ប៊ុត ធាវី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ទី២ ឈ្មោះ ឈន ប៊ុនលាង ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរជាងផ្សារដែក ស្នាក់នៅ សង្កាត់បឹងត្របែក ខណ្ឌចំការមន។ចំណែកជនរងគ្រោះមានទី១ឈ្មោះជ័យ សុផល ភេទប្រុស អាយុ ៣៩ឆ្នាំបើកបរ និងជនរងគ្រោះទី២មានឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបរ អ្នកទាំងពីរស្នាក់នៅភូមិចំរេីនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គឺកម្លាំងអគ្គស្នងការនគរបាលជាតិបានដាក់គោលដៅតំបន់បិទខ្ទប់ត្រង់ចំណុចផ្លូវ៦០ម៉ែត្រកែង៥០ម៉ែត្រដូចសព្វដង ហេីយបានប្រទះឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកZoomerxពណ៌ស ពាក់ស្លាកលេខភ្នំពេញ1DD-6524បានឃាត់ធ្វើការសួរនាំ ខណៈពេលដែលសមត្ថកិច្ចកំពុងសួរនាំ មានជនសង្ស័យម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី២០១១ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AV-3893 មកពីក្រោយដល់ចំណុចកើតហេតុឃើញកម្លាំងសមត្ថកិច្ចក៏បត់ម៉ូតូត្រឡប់ក្រោយ តែត្រូវបានកម្លាំងសមត្ថកិច្ចដេញតាមឃាត់ធ្វេីឲ្យជនសង្ស័យភ័យក៏ដួលម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យបានទាំងពីរនាក់តែម្ដងរួចសហការជាមួយសមត្ថកិច្ចខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ ។ បន្ទាប់ពីធ្វើការសាកសួររួចទើបដឹងថា…

  • ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី​ ចំនួន៦៧២នាក់

    ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី​ ចំនួន៦៧២នាក់

    ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៦៧២នាក់ ជាសះស្បើយ២២៨នាក់ និងស្លាប់០៣នាក់។គិតត្រឹមព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ អ្នកឆ្លងសរុបចំនួន១៦៩៧១ អ្នកជាសះស្បើយចំនួន៦០១៩នាក់ និងអ្នកស្លាប់ចំនួន១១០នាក់៕

  • សម្តេច ស ខេង និងលោកជំទាវ ឧបត្ថម្ភថវិកា ៥ពាន់ដុល្លារ ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១

    សម្តេច ស ខេង និងលោកជំទាវ ឧបត្ថម្ភថវិកា ៥ពាន់ដុល្លារ ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១

    ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន៥,០០០ដុល្លារ (ប្រាំពាន់ដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១នេះ។ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ កន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា។ដោយ -រ៉ាវុធ

  • កងទ័ពបន្តប្រតិបត្តិការដឹកជញ្ជូនជំនួយសង្គមរបស់រាជរដ្ឋាភិបាល សម្រាប់ចែកជូនប្រជាពលរដ្ឋនៅតំបន់ក្រហមបិទខ្ទប់

    កងទ័ពបន្តប្រតិបត្តិការដឹកជញ្ជូនជំនួយសង្គមរបស់រាជរដ្ឋាភិបាល សម្រាប់ចែកជូនប្រជាពលរដ្ឋនៅតំបន់ក្រហមបិទខ្ទប់

    កងកម្លាំងរបស់បញ្ជាការដ្ឋានទ័ពពិសេស ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ស៊ុ សំណាង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេស និង កម្លាំងកងពលតូចដឹកជញ្ជូនលេខ៩០ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កែប ចន័្ទតូ មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩០ នៅថ្ងៃទី៤ឧសភាឆ្នាំ២០២១ បានបន្តអនុវត្តតាមបទបញ្ជារបស់ លោកមេបញ្ជាការកងទ័ពជើងគោក ក្នុងការចូលអន្តរាគមន៍ ដឹកជំនួយសង្គមរបស់រាជរដ្ឋាភិបាល សម្រាប់បែងចែកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ នៅបណ្តាខណ្ឌមួយចំនួនតាមការស្នើសុំរបស់សាលារាជធានីភ្នំពេញ។ តាមរបាយការណ៍ របស់លោកឧត្តមសេនីយ៍ត្រី ស៊ុ សំណាង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេសបាន ឱ្យដឹងថា សម្រាប់ថ្ងៃ៤កងកម្លាំងបានចុះធ្វើការលើកដាក់ ដឹកជញ្ជូនស្បៀងអាហារ រួមមាន អង្ករ គ្រឿងឧបភោគ បរិភោគ ដែលរដ្ឋបាលរាជធានីភ្នំពេញត្រូវបែងចែកជូនប្រជាពលរដ្ឋ ក្នុងនោះខណ្ឌមានជ័យ ស្បៀងសម្រាប់ចែកជូនប្រជាពលរដ្ឋ៦ពាន់៧០០គ្រួសារ រួមមាន អង្ករ ចំនួន៦ពាន់៧០០បាវ, មីចំនួន៦ពាន់៧០០កេស, ទឹកត្រីចំនួន៣ពាន់៤០០យួរ, ទឹកស៊ីអ៊ីវចំនួន៣ពាន់៣០០យួរ, និងត្រីខចំនួន៦៧០កេស។ លោកឧត្តមសេនីយ៍ត្រី ស៊ុ សំណាង បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់បិទខ្ទប់ទាំងអស់ ឱ្យមានការអត់ធ្មត់អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន និងកុំចេញក្រៅផ្ទះបើមិនមានការចាំបាច់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន…

  • ប៉ុស្តិ៍នគរបាល រដ្ឋបាលឃ្មួញ ឃាត់ខ្លួន ជនសង្ស័យ ០២នាក់ ករណីរក្សារទុកអាវុធដោយខុសច្បាប់ និងជួញដូរគ្រឿងញៀន

    ប៉ុស្តិ៍នគរបាល រដ្ឋបាលឃ្មួញ ឃាត់ខ្លួន ជនសង្ស័យ ០២នាក់ ករណីរក្សារទុកអាវុធដោយខុសច្បាប់ និងជួញដូរគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ០ ២នាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាល សង្កាត់ឃ្មួញ សហការជាមួយនឹងកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួនបានករណីលួចមានស្ថានទំងន់ទោស។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីម៉ោង ១១និង ៣០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅចំណុចមុខធានាគារអេស៊ីលីដា ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ សមត្ថកិច្ចបានអោយដឹងថា៖ កាលពីថ្ងៃទី០៤-០៥-២០២១ ម៉ោង០៥ និង៣០នាទីភ្លឺជនសង្ស័យមានគ្នា០៦នាក់ គេចខ្លួន ០៤នាក់មិនស្គាល់ឈ្មោះ មធ្យោបាយ ម៉ូតូ០៦គ្រឿងបានធ្វើសកម្មភាព យកជើងធាក់ផ្តួលយកម៉ូតូជនរងគ្រោះ ហើយរក្សាទុកអាវុធខ្លីគ្មានការអនុញ្ញាតិ នៅក្នុងបន្ទប់ខណៈកម្លាំងជំនាញឆែកឆេរកឃើញហើយក្រុមនេះក៏បានប្រព្រិតបទល្មើស ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនទៀតផង។ ជនសង្ស័យដែលឃាត់ជនសង្ស័យបាន១-ឈ្មោះ អ៊ុង ដាវី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវជាតិលេខ៥ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន)ជាអ្នកផ្សំគំនិត ។ ២-ឈ្មោះ សឹក គីរីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកសាច់គោ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវជាតិលេខ៥ ភូមិខ២…

  • ស្លាប់ ៣នាក់ និងរបួស ៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នាថ្ងៃទី០៤ ខែឧសភា ម្សិលមិញ

    ស្លាប់ ៣នាក់ និងរបួស ៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នាថ្ងៃទី០៤ ខែឧសភា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឱ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល៥នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, ស្រវឹង, បត់គ្រោះថ្នាក់ និងកត្តាយាន៕ ដោយ/ ឆៃហួត