-
លោកជំទាវ ម៉ែន សំអន៖ សូមពលរដ្ឋរស់នៅ និងធ្វើការតំបន់ណា រក្សានៅតំបន់នោះដដែល ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានសំណូមពរដល់បងប្អូនទាំងអស់ ដែលមានកូនចៅរស់នៅ និងធ្វើការនៅក្នុងតំបន់ណា សូមរក្សានៅតំបន់នោះដដែល កុំមានការផ្លាស់ទីប្រសិនបើមិនចាំបាច់ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ។ លោកជំទាវមានប្រសាសន៍បែបនេះ ខណៈលោកជំទាវ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចែកជូនដល់ប្រជាពលលរដ្ឋចំនួន ៣៩គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិ កាលពីថ្ងៃម្សិលម៉ិញ ដែលស្ថិតក្នុងឃុំត្នោត និងឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ។ មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវក៏បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា…
-
រដ្ឋបាលរាជធានីភ្នំពេញ មិនបានហាមឃាត់មិនឱ្យយកជំនួយទៅជួយប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់នោះទេ

ភ្នំពេញៈ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា មកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនបានហាមឃាត់មិនឲ្យសប្បុរសជនចូលរួមចំណែកយកជំនួយទៅជួយប្រជាពលរដ្ឋទេ ប៉ុន្តែស្នើសុំត្រូវគោរពទៅតាមវិធានការ សុខាភិបាល។មកដល់ពេលនេះរដ្ឋបាលរាជធានីភ្នំពេញបានផ្គត់ផ្គង់ស្បៀងចែកជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម លឿងទុំ និងលឿង ប្រមាណជិត៣០ម៉ឺនកញ្ចប់ (២៨៤.៤០៦កញ្ចប់) នៅក្នុងរយៈពេលមួយខ្លី។ ឯកឧត្តមសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់កងទ័ពនៅក្នុងការងារផ្គត់ផ្គង់ស្បៀង និងមន្ត្រីមូលដ្ឋាន។ ការបញ្ជាក់នេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៦ ខែឧសភាឆ្នាំ២០២១នាសាលារាជធានី ភ្នំពេញស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ កូវីដ-១៩ ដោយបែងចែកជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” សម្រាប់រយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី៦ ខែឧសភារហូតដល់ថ្ងៃទី១២ ខែឧសភា។ ឯកឧត្តមអភិបាលរងបានបន្តថា រាជធានីភ្នំពេញមកដល់ពេលនេះបានទទួលអំណោយពីអង្គការ ទស្សនៈពិភពលោក(WORLD VISION) នូវអង្ករចំនួន ៣,៥តោន ត្រីខ ៥០យួរ ទឹកស៊ីអ៊ីវ ៥០ឡូ និងម៉ាស ២០០ប្រអប់ និងបានទទួលជំនួយរបស់សប្បុរសជន ក្រុមហ៊ុន និងវិស័យឯកជនជាបន្តបន្ទាប់ ហើយអាចនឹងមានជំនួយខ្លះគេយកទៅចែក ជូនដល់កន្លែង។ អភិបាលរងរូបនេះបានបញ្ជាក់ច្បាស់ថា”មកទល់យើងមិនបានហាមឃាត់មិនឲ្យបងប្អូនចូលរួម ចំណែកយកជំនួយទៅជួយប្រជាពលរដ្ឋទេ ប៉ុន្តែអ្វីដែលយើងស្នើសុំនោះត្រូវគោរពទៅតាមវិធានការសុខាភិបាល។ យន្តការមួយទៀត គឺយន្តការឆ្លើយតបភ្លាមៗ តាមរយៈសារព័ត៌មានក្តី…
-
ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ចំនួន៦៥០នាក់

-
ផ្ទះប្រជាពលរដ្ឋចំនួន ១០១ខ្នង ក្នុងខេត្តចំនួន៥ ត្រូវបានបំផ្លាញដោយសារភ្លៀង និងខ្យល់កន្ត្រាក់

សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា ខេត្តទាំង៥ នោះគឺខេត្តកណ្តាល , ខេត្តកំពង់ឆ្នាំង ,ខេត្តឧត្តរមានជ័យ, ខេត្តបាត់ដំបងនិងខេត្តត្បូងឃ្មុំ។ សេចក្តីរាយការណ៍ពីខេត្តកណ្តាល កាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១មានភ្លៀងធ្លាក់ដោយលាយឡំ និងខ្យល់កន្ត្រាក់បានបណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៨ខ្នង បានរងការខូចខាត។ ខេត្តកំពង់ឆ្នាំង៖ មានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់បំផ្លាញ លំនៅឋានប្រជាពលរដ្ឋ ចំនួន២៨ខ្នង បណ្តាលឲ្យ របើកដំបូលផ្ទះរងការខូចខាត។ខេត្តឧត្តរមានជ័យ មានភ្លៀងធ្លាក់ លាយឡំ និងខ្យល់កន្រ្តាក់បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ២៦ខ្នង បានរងការខូចខាត ស្ថិតនៅភូមិប្រាសាទល្បើក បេង ទំនប់ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ។ ខេត្តបាត់ដំបង មានករណីភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បណ្ដាលអោយខូចខាតផ្ទះរបស់ប្រជាពលរដ្ឋចំនួន ២៥ខ្នង ក្នុងនោះខូចខាតដំបូលស័ង្កសី សរុបចំនួន ១៤៦សន្លឹក នៅស្រុកសំពៅលូនប៉ះពាល់២ឃុំគឺ ឃុំសន្តិភាព និងឃុំជ្រៃសីមា។ ខេត្តត្បូងឃ្មុំ ផ្ទះប្រជាពលរដ្ឋ១៤ខ្នង រងការខូចខាតដោយសារខ្យល់កន្ត្រាក់ មាននៅទីតាំងភូមិបឹងកាង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខូចខាតដួលរលំរោងអាជីវកម្មឡឥដ្ឋចំនួន១ខ្នង, ខូចខាតដំបូលនិងជញ្ជាំងផ្ទះចំនួន៨ខ្នង, ខូចខាតដំបូលផ្ទះចំនួន៤ខ្នង,ខូចខាតផ្ទះទាំងស្រុងចំនួន១ខ្នង។ មិនមានសេចក្តីរាយការណ៍ពីមនុស្សណាម្នាក់បានរងរបួសនោះឡើយ។ ក្រសួងធនធានទឹកនិងឧតុនិយម បានដាស់តឿនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់ក្នុងសប្តាហ៍នេះ។
-
បញ្ចប់ការបិទខ្ទប់: ឃាត់ខ្លួនមនុស្សជិត៥០០នាក់, ឃុំខ្លួន១០នាក់ និងពិន័យ៣៤៩នាក់

ភ្នំពេញ:មនុស្សជិត៥០០នាក់ត្រូវបានឃាត់ខ្លួននៅក្នុងអំឡុងពេលនៃការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភានេះ។ ក្នុងនោះសមត្ថកិច្ចបានបញ្ជូន ទៅកាន់តុលាការ ,ធ្វើការអប់រំណែនាំ និងផាកពិន័យអន្តរការណ៍។ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ AMS នៅព្រឹកថ្ងៃទី៦ ខែឧសភានេះថា ក្នុងដំណាក់កាលនៃការអនុវត្តបម្រាមគោចរ ក៏ដូចជា ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ មេសា មកដល់ត្រឹមថ្ងៃទី០៥ ខែឧសភា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៤៧៨នាក់។ ក្នុងនោះតុលាការបានចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារចំនួន១០នាក់, បញ្ជូនទៅតុលាការចំនួន៣នាក់ បានធ្វើការអប់រំណែនាំចំនួន៨៣នាក់, បញ្ជូនទៅធ្វើចត្តាឡីស័កចំនួន៣១នាក់ និងពិន័យអន្តរការណ៍ចំនួន៣៤៩នាក់។ គួរបញ្ជាក់ថា នៅក្នុងចំណោមមនុស្ស៤៧៨នាក់ គឺមានមន្ត្រីនគរបាលផ្កាយពីរ ឈ្មោះ អ៊ុង ចាន់ធួក និងបក្ខពួកពីរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែមេសានៅក្នុងទឹកដី ខណ្ឌមានជ័យ ពាក់ព័ន្ធករណីនាំកម្មករជួបជុំគ្នាផឹកស៊ីចាក់ធុងបាស់ ហើយត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ។ ឈ្មោះ សៀង រង្ស៊ី ក្លែងជានគរបាលផ្កាយពីរ និងជិះរថយន្ត ទំនើបពាក់ស្លាកលេខ នគរបាល ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែមេសានៅខណ្ឌជ្រោយចង្វារហើយតុលាការចេញដីកាឲ្យឃុំខ្លួន ពាក់ព័ន្ធករណីរារារាំងការអនុវត្តវិធានការរដ្ឋបាល និងប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្តសម្គាល់ប្រើប្រាស់ដោយនគរបាល។ ឈ្មោះ ខៀវ…
-
សមត្ថកិច្ចបានចាប់ឃាត់ខ្លួន មនុស្ស ២នាក់រួមនឹងគ្រឿងញៀន ទម្ងន់ជាង៣គីឡួក្រាម នៅស្រុកកំរៀង ខេត្តបាត់ដំបង

ប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននោះគឺបានធ្វើឡើងកាលពី ថ្ងៃទី៥ ខែ ឧសភា ឆ្នាំ ២០២១ នៅចំណុច ភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យចំនួន២នាក់ដែលចាប់ឃាត់ខ្លួនរួមមានឈ្មោះ ឡេង សម្បត្តិ អាយុ៣៧ឆ្នាំ និង ឈ្មោះ គយ រដ្ឋា អាយុ៣១ឆ្នាំ។ សមត្ថកិច្ចនូវបានដកហូតបានវត្ថុតាងនូវថ្នាំញៀនសរុបរួមមានទម្ងន់ ៣ពាន់១៣២,២០ក្រាម រួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន៣កញ្ចប់ មានទម្ងន់ ២ពាន់៩៨៩,៣៤ក្រាម (ថ្នាំសុទ្ធ) ,ថ្នាំញៀនប្រភេទមេតំហ្វេ មីនយ៉ាម៉ាWYចំនួន ១ពាន់៦គ្រាប់មានទម្ងន់៨៧,៣២ក្រាម ,ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី MDMA ចំនួន ១៤៩ គ្រាប់ មានទម្ងន់ ៥១,៦២ក្រាម ,ថ្នាំញៀនប្រភេទកេតាមីន KETTAMIN ចំនួន២០ គ្រាប់មានទម្ងន់៣,៩២ក្រាម។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រាវ និងរៀបចំបញ្ជូនទៅសាលាដំបូងខេត្តបាត់ ដំបងចាត់វិធានការតាមផ្លូវច្បាប់៕
-
រដ្ឋបាលខេត្តកណ្តាល ចេញសេចក្តីសម្រេចកំណត់ «តំបន់ក្រហម» និង «តំបន់លឿង» ក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្តាល

-
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តបិទខ្ទប់តំបន់មួយចំនួនចែកចេញជា «តំបន់ក្រហម» «តំបន់លឿងទុំ» «តំបន់លឿង»

-
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៥៩៤នាក់ ដែលទើបរកឃើញថ្មី

-
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីការបិទជាបណ្តោះអាសន្នបន្ទប់ពិគ្រោះព្យាបាលជំងឺ ជេត សំអាត ស្ថិតនៅភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ
