-
សម្តេចតេជោ ស្នើរសុំកុំឱ្យទារថ្លៃឈ្នួលផ្ទះ និងសម្រួលថ្លៃទឹក ថ្លៃភ្លើង ជូនកម្មករ កម្មការិនីនៅតំបន់ បិទខ្ទប់ និងណែនាំម្ចាស់គ្រឹះស្ថានការងារ មិនឱ្យកំណត់លក្ខខណ្ឌ បានចាក់វ៉ាក់សាំង ទើបឱ្យចូលធ្វើការងារ នោះឡើយ

ភ្នំពេញ៖ ក្រោយពីមានការតវ៉ាមួយចំនួនពីកម្មករ កម្មការិនី នៅតំបន់បិទខ្ទប់ ហើយត្រូវម្ចាស់ផ្ទះ និងបន្ទប់ជួល ទារថ្លៃឈ្នួលផ្ទះ និងបន្ទប់ពីពួកគេ ទាំងពួកគេមិនទាន់បានបើកប្រាក់ឈ្នួលការងារនៅឡើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើរសុំឱ្យម្ចាស់ផ្ទះ និងបន្ទប់ជួល មេត្តាយោគយល់កុំទាន់ទារថ្លៃឈ្នួលផ្ទះ និងបន្ទប់ ពីកម្មករ កម្មការិនីនៅតំបន់បិទខ្ទប់។ សម្តេចតេជោ ក៏បានស្នើទៅអគ្គិសនីកម្ពុជា និងរដ្ឋាករទឹក ជួយសម្រួលថ្លៃថាមពលអគ្គិសនី និងទឹក សម្រាប់កម្មករ កម្មការិនី នៅក្នុងតំបន់បិទខ្ទប់នេះផងដែរ។ ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើតាមរយៈសារសំឡេងពិសេសមួយ ចេញផ្សាយនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ដោយសម្តេច បានថ្លែងទទូចអង្វរទៅកាន់ម្ចាស់ផ្ទះ និងបន្ទប់ជួលថា ខ្ញុំអង្វរកម្ចាស់ផ្ទះ និងបន្ទប់ជួលទាំងឡាយ សូមផ្អាកជាបណ្តោះអាសន្ននូវការយកប្រាក់ឈ្នួលពីកម្មករ កម្មការិនី ក្នុងពេលកម្មករ កម្មការិនី មិនទាន់បានបើកប្រាក់ឈ្នួល ពីថៅកែនៅឡើយ ហើយបើសិនម្ចាស់ផ្ទះឈ្នួលទាំងឡាយ អាចធ្វើទៅបាន រួមគ្នាធ្វើ ដើម្បីជួយដល់កម្មករ កម្មការិនីរបស់យើង ឧទាហរណ៍ ការបញ្ចុះថ្លៃប្រាក់ថ្លៃឈ្នួលផ្ទះ ដែលកំពុងស្នាក់នៅក្នុងចំនួនប៉ុន្មានភាគរយ ចំនួនតិច ឬចំនួនច្រើនតាមលទ្ធភាព…
-
ស្លាប់២នាក់ និងរបួស២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៧ ខែឧសភាម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៣លើក បណ្ដាលឱ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់ស្រាល២នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, និងមិនប្រកាន់ស្តាំ៕ ដោយ/ ឆៃហួត
-
សម្ដេចតេជោ អបអរសាទរខួបលើកទី១៥៨ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែឩសភា ឆ្នាំ២០២១ ថា ចូលរួមអបអរសាទរខួបលើកទី១៥៨ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកថា ថ្ងៃនេះ គឺជាខួបលើកទី១៥៨ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។ ទិវាពិភពលោកកាក បាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែរយៈពេល២ ឆ្នាំចុងក្រោយនេះ គឺឆ្នាំ២០២០ និង២០២១នេះ មិនបានប្រារព្ធពិធីនោះទេ ដោយសារតែការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរបន្តថា តែទោះជាយ៉ាងណាក៏ដោយទិវានេះ នៅតែបន្តគោលដៅរួមចំណែកយ៉ាងសកម្ម លើកទឹកចិត្តខ្ពស់ដល់កិច្ចប្រតិបត្តិការនានា នៅក្នុងបុព្វហេតុមនុស្សធម៌ ជាពិសេសការ ជួយ សំរាលទុក្ខលំបាក របស់បងប្អូនប្រជាជ ន ដែលទទួលរងនូវគ្រោះ ថ្នាក់ដោយសារគ្រោះមហន្តរាយផ្សេងៗ…
-
ស.ស.យ.ក ខណ្ឌទាំង១៤ បន្តចូលរួមសម្របសម្រួលការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ

ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌទាំង១៤ បាននឹងកំពុងបន្តចូលរួមសម្របសម្រួលការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ។ ក្រុមគ្រួសារ ស.ស.យ. ក ទាំងអស់ ប្តេជ្ញា បន្តរក្សាគោល ជំហរ និងឆន្ទះ ដ៏ មុះមុត ក្នុងការ ចូល រួម គ្រប់ សកម្មភាព ជាពិេសសរួមគ្នាជាធ្លុងមួយក្នុងបេសកកម្មនាំនាវាកម្ពុជាឆ្ពោះទៅការបិទបញ្ចប់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុង ស្មារតី ខ្មែរ តែមួយ អនាគត តែមួយ ដេីម្បី បុព្វហេតុ ជាតិ មាតុ ភូមិ និង ប្រជាជន ។ សូមប្រជាពលរដ្ធទាំងអស់នាំគ្នាអត់ធ្មត់នៅក្នុងដំណាក់កាលនេះ និងចូលរួមក្នុងការអនុវត្តនូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ៕ដោយ / គ្រី សម្បត្តិ
-
ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញពិនិត្យមើលទីតាំងរៀបចំធ្វើកន្លែង ចត្តាឡីស័ក និង ប្រគេនអង្ករ បច្ច័យ ដល់វត្តទាំង ២៧ និងជូនដល់ឃុំ ទាំង ៨ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម

ក្នុងឱកាសអញ្ជើញចុះបំពេញបេសកកម្មការងារ នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន រួមជាមួយ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកទាំង ៥ ចំណុះអោយក្រសួង ព័ត៌មាន បានអញ្ជើញទៅពិនិត្យមើលទីតាំង ត្រៀមធ្វើជាមណ្ឌលចត្តាឡីស័ក មួយកន្លែង ស្ថិត នៅ ក្នុងសាលាពុទ្ធិកសិក្សា វត្តដំណាក់ព្រីង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបានរៀបចំហើយរួចរាល់ក្រោមការចំណាយថវិកា ពី ឯឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ។ តាមការបញ្ជាក់របស់អាជ្ញាធរដែនដី ស្រុកកោះសូទិន បានអោយដឹងថា ដោយពិនិត្យ ឃើញពីមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កាន់តែច្រើននៅតាមបណ្តាខេត្ត និង រាជ ធានី ជាបន្តបន្ទាប់មកនេះ អាជ្ញាធរដែនដីស្រុក បានលើកគម្រោងរៀបចំទីតាំង ចត្តាឡីស័ក មួយកន្លែង ក្នុងសាលាពុទ្ធិកសិក្សា វត្ត ដំណាក់ព្រីង ឃុំមហាលាភ…
-
ស.ស.យ.ក រាជធានីភ្នំពេញ ប្រមូលទិញកសិផលប្រជាពលរដ្ធយ៉ាងច្រើន សម្រាប់ផ្គត់ផ្គង់កងកម្លាំងតាមគោលដៅសំខាន់ៗ

ស.ស.យ.ក រាជធានីភ្នំពេញ បានប្រមូលទិញបន្ថែមនូវទិន្នផលពីបងប្អូនប្រជាកសិករ មានដូចជាផ្លែល្ពៅ ចំនួន ៥តោន (សរុប ៨តោន) និង ផ្លែត្រឡាច ចំនួន ៤,៥តោន ។ ក្នុងរយ:ពេលប៉ុន្មានថ្ងៃនេះ ស.ស.យ.ក រាជធានីភ្នំពេញ បានកំពុងធ្វេីការចែកចាយទៅតាមគោលដៅសំខាន់ៗមួយចំនួនដែលមានតម្រូវការ ។ នេះគឺជាសិល្ប:នៃការចែករំលែកដ៏សំខាន់ ក្នុងស្ថានភាពដែលប្រទេសកំពុងជួបការលំបាកដោយការរីករាលដាលនៃជំងឺ Covid-19 មួយផ្នែក គឺសម្រួលការលំបាកដែលបងប្អូនប្រជាកសិករ និងមួយផ្នែកទៀតគឺបងប្អូនដែលមានជីវភាពខ្វះខាត ហេីយមានតម្រូវការស្បៀង។ ទាំងអស់គ្នាដេីម្បីមាតុភូមិកម្ពុជា
-
រដ្ឋបាលខណ្ឌចំការមន បន្តចែកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត

ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ បានបន្តចុះចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនកម្មករសំណង់ដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ១៦០នាក់ នៅរោងស្នាក់នៅកម្មករ ក្នុងទីក្រុងកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ហើយអំណោយដែលចែកជូនក្នុង០១នាក់ទទួលបាន៖ អង្ករ, មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៉ីវ។ នៅរសៀលថ្ងៃនេះដដែល លោក កែវ សំណាង និងលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ តំណាងលោក ថេង សុថុល អភិបាលខណ្ឌ បានបន្តចុះចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ០២សង្កាត់បន្ថែមទៀត រួមមាន៖ សង្កាត់ទួលទំពូងទី២ ចំនួន ៨៧គ្រួសារ និងសង្កាត់ផ្សារដើមថ្កូវ ចំនួន…
-
ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ នឹងទទួលបានវ៉ាក់សាំងគ្រប់ៗគ្នាតាមជំហានយ៉ាងយូរបំផុតនៅខែមិថុនា

ភ្នំពេញ:ផ្អែកតាមផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ នឹងទទួលបានវ៉ាក់សាំងគ្រប់ៗគ្នាទៅតាមជំហានកម្មវិធីការងារយ៉ាងយូរបំផុតក្នុង អំឡុងខែមិថុនាឆ្នាំ២០២១។ នេះបើយោងតាមសេចក្ដីជូនដំណឹង នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ស្ដីពីការរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងការអនុវត្តវិធានការសុខាភិបាលក្នុង «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ សេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីបានបញ្ជាក់ថាដើម្បីការពារ អាយុជីវិត និងសុខភាពរបស់ប្រជាជនក៏ដូចជាដើម្បីឈាន ទៅបិទបញ្ចប់ការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងទៀត រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវ «យុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩»ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុបរបស់ជាតិ។ គិតត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នេះ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌ ទូទាំងរាជធានីភ្នំពេញ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដូសទី១ បានចំនួន៤៧២.៦៤៦នាក់ និងដូសទី២ បានចំនួន ១២៦.៧៥៧នាក់និងកំពុងផ្តល់ជូនបន្តជា រៀងរាល់ថ្ងៃ។ ដោយឡែក ចំពោះភូមិសាស្ត្រ «តំបន់ក្រហម» ក្រុមគ្រូពេទ្យយោធា នៃកងយោធពលខេមរភូមិន្ទចំណុះ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក.ព.ជ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ២៤១.៨១៦នាក់ បន្ថែមទៀត។ សេចក្តីជូនដំណឹងដដែលបន្តថា…
-
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៤៤៥នាក់ ដែលទើបរកឃើញថ្មី

-
រដ្ឋបាលខណ្ឌបឹងកេងកង បន្តរៀបចំចុះចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋក្នុងសង្កាត់បឹងកេងកងទី៣

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌបឹងកេងកង នារសៀលថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០២១ បានបន្តចុះចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រក្នុង សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ក្រោមអធិបតីភាពលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ លោកស្រីអភិបាលរង ស៉ិន រតនា តំណាងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដែលមានការអញ្ជើញចូលរួមពីលោកចៅសង្កាត់ និងមន្ត្រីក្រោមឱវាទ ដើម្បីសម្រាលការខ្វះខាតដល់បងប្អូនប្រជាពលរដ្ឋបានមួយរយៈពេល ។ រដ្ឋបាលខណ្ឌបឹងកេងកង សូមណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលនូវអំណោយសប្បុរសធម៌សូមពាក់ម៉ាស រក្សាគម្លាត និងបាញ់អាល់កុល ហើយពេលទទួលអំណោយរួចសូមចូលផ្ទះវិញរៀងៗខ្លួន ៕ ដោយ / គ្រី សម្បត្តិ