Category: ព័ត៌មានសង្គម

  • ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ៥០៦នាក់

    ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ៥០៦នាក់

    ភ្នំពេញៈ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ចំនួន៥០៦នាក់ ហើយអាត្រានៃអ្នកស្លាប់កើនដល់ចំនួន១២៦នាក់៕

  • ស្លាប់៧នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០៩ ខែឧសភាម្សិលមិញ

    ស្លាប់៧នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០៩ ខែឧសភាម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យយដឹងថា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឱ្យមនុស្សស្លាប់៧នាក់ និងរបួសធ្ងន់ស្រាល១៣នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ, ប្រជែង, បត់គ្រោះថ្នាក់, ស្រវឹង, និងងងុយ៕ ដោយ/ ឆៃហួត

  • អភិបាលខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ១១គ្រួសារ នៅស្រុកមុខកំពូល

    អភិបាលខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ១១គ្រួសារ នៅស្រុកមុខកំពូល

    ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១១ គ្រួសារ នៅស្រុកមុខកំពូល ក្នុងនោះគ្រួសាររលំផ្ទះទាំងស្រុងចំនួន ៣ គ្រួសារ របើកដំបូលធ្ងន់ធ្ងរចំនួន ៦ គ្រួសារ និងរបើកដំបូលដោយអន្លើចំនួន ២ គ្រួសារ ត្រូវបានឯឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ របស់សាខា ប្រគល់ជូនកាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។ មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយក្ដីនឹករលឹក និងអាណិតអាសូរពន់ពេក។ ឯកឧត្តម បន្តថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា…

  • រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន២១៩នាក់ ដែលទើបរកឃើញថ្មី

    រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន២១៩នាក់ ដែលទើបរកឃើញថ្មី

    ភ្នំពេញៈ នៅល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន២១៩នាក់ថ្មីបន្ថែមទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩។

  • ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១

    ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១

    ភ្នំពេញៈ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១៕

  • លោកជំទាវ បាន ស្រីមុំ អញ្ជេីញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់ចាស់ជរាគ្មានទីពឹង ជនពិការ ក្នុងឃុំអូរអណ្តូង និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ

    លោកជំទាវ បាន ស្រីមុំ អញ្ជេីញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់ចាស់ជរាគ្មានទីពឹង ជនពិការ ក្នុងឃុំអូរអណ្តូង និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ

    ប៉ៃលិន ៖ ដើម្បីអបអរខួបទី១៥៨ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ” នៅរសៀលថ្ងៃសៅរ៍ ទី ៨ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន និងសហការី បានអញ្ជេីញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់ចាស់ ជរា គ្មានទីពឹង ជនពិការ ក្នុងឃុំអូរអណ្តូង និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន ២៥ គ្រួសារ ។ ក្នុងឱកាស នោះ លោកជំទាវបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើការសួរសុខទុក្ខ ដល់ចាស់ជរា និងជនពិការ ។ ទន្ទឹមនឹងនេះ លោកជំទាវ សូមបន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្របតាមប្រធានបទ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម…

  • ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ៥២០នាក់

    ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ៥២០នាក់

    ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មី ចំនួន៥២០នាក់ ហើយអាត្រានៃអ្នកស្លាប់កើនដល់ចំនួន១២០នាក់។

  • បុរសម្នាក់ត្រូវរថយន្តធុនធំបេីកបុក និងកិន បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

    បុរសម្នាក់ត្រូវរថយន្តធុនធំបេីកបុក និងកិន បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

    ភ្នំពេញ ៖ រថយន្តធុនធំ មួយគ្រឿងបានបេីកបុកម៉ូតូពីក្រោយ និងកិនបុរសម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនិងស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នៅចំណុចស្តុបទំនប់កប់ស្រូវ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះគឹម សែ ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរអ្នករាំ ស្នាក់នៅខណ្ឌកំបូល ។ មានស្រុកកំណេីតនៅ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកZoomerx ពណខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញGS 7122 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិច ខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តធុនធំដឹកថ្មគ្រួស ពាក់ស្លាកលេខកណ្តាល3A 2932 មកពីក្រោយបណ្តាលឲ្យជនរងគ្រោះដួលធ្លាក់ពីលេីម៉ូតូចូលក្រោមកង់រថយន្តកិនដាច់ត្រឹមចង្កេះមកក្រោមរងរបួសធ្ងន់ធ្ងរ។ប្រភពដដែលបានបន្តថា បន្ទាប់មកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះមកទទួលយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗតែដោយអកុសលក៏បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងធ្វេីការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់ចំណែកសពជនរងគ្រោះត្រូវបានទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ ៖ ជីម ភារ៉ា

  • ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំគរ ស្រុកព្រៃឈរ ចុះផ្សព្វផ្សាយវិធានការសុខាភិបាល និងឧបត្ថម្ភដល់អ្នកដែលមានជីវភាពខ្វះខាតដោយវិបត្តិកូវីដ-១៩

    ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំគរ ស្រុកព្រៃឈរ ចុះផ្សព្វផ្សាយវិធានការសុខាភិបាល និងឧបត្ថម្ភដល់អ្នកដែលមានជីវភាពខ្វះខាតដោយវិបត្តិកូវីដ-១៩

    ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ដែលពុំទាន់មានការថមថយនៅឡើយនោះ នឹងដើម្បីជួយរំលែកនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយវិបត្តិកូវីដ-១៩ នៅក្នុងឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ផាន អូន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំគរ ស្រុកព្រៃឈរ បានចាត់ឲ្យក្រុមការងារ សហការជាមួយគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំគរ ចុះណែនាំឱ្យបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋតាមបណ្តាភូមិនានា ដោយដាស់តឿនឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងជំរុញការចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តនូវវិធានការ ៣ការពារ ៣កុំ និង២ ចូលរួម ដើម្បីកាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ឲ្យអស់ពីសហគមន៍។ នៅក្នុងយុទ្ធនាការចុះផ្សព្វផ្សាយខាងលើ ឯកឧត្តមប្រធានក្រុមការងារ ក៏បានផ្ញើនូវថវិកាមួយចំនួន ជូនដល់គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំគរ សម្រាប់ឧបត្ថម្ភជូនអ្នកដែលជួបការលំបាក មានដូចខាងក្រោម៖ ឧបត្ថម្ភជូនដល់ស្ត្រីសម្រាលកូនចំនួន ១៨នាក់ ចំណាយ ថវិកាសរុប ១,៨០០,០០០រៀល។ ឧបត្ថម្ភជូនគ្រួសារសពចំនួន ៦នាក់ ចំណាយថវិកាសរុប ៦០០,០០០រៀល។ ឧបត្ថម្ភជូនដល់ក្រុមការងារគណៈកម្មាធិការគណបក្សឃុំ ចំណាយថវិកាសរុប ៤០០,០០០រៀល៕

  • ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជអំណោយ ដល់ប្រជារាស្រ្តទទួលរងគ្រោះដោយខ្យល់ព្យុះ ចំនួន ២៤៥ គ្រួសារ នៅខេត្តកំពង់ឆ្នាំង

    ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជអំណោយ ដល់ប្រជារាស្រ្តទទួលរងគ្រោះដោយខ្យល់ព្យុះ ចំនួន ២៤៥ គ្រួសារ នៅខេត្តកំពង់ឆ្នាំង

    យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាង ដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ បានអញ្ជើញក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងចែកជូននូវព្រះរាជអំណោយដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ ខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនដល់បងប្អូនប្រជារាស្រ្តទទួលរងគ្រោះដោយខ្យល់ ព្យុះ មាន ចំនួនសរុប ២៤៥ គ្រួសារ រស់នៅក្នុងខេត្តកំពង់ឆ្នាំង ក្នុងនោះមាន ឃុំចំនួន ១០ របស់ស្រុកកំពង់ត្រឡាច ឃុំ ចំនួន ០៨ នៃស្រុករលាប្អៀរ ឃុំចំនួន ០៨នៃស្រុកសាមគ្គីមានជ័យ និង ឃុំចំនួន០២ ក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។…