-
មេខ្យល់នាំពលករឆ្លងដែន ខុសច្បាប់ចំនួន ២នាក់ ត្រូវបានកម្លាំងកងពលតូចថ្មើរជើងលេខ ៥៣ ឃាត់ខ្លួននៅខេត្តបាត់ដំបង

មេខ្យល់ប្តីប្រពន្ធចំនួន ២នាក់ ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងវរសេនាតូចលេខ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ ឃាត់ខ្លួនបាន នៅព្រឹកថ្ងៃទី៤ឧសភាឆ្នាំ២០២១ ខណៈពេលដែលពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃ ចំនួន១០នាក់ ក្នុងនោះប្រុសចំនួន៥នាក់ ស្រីចំនួន៤នាក់ និងកុមារចំនួន១នាក់ ត្រង់ភូមិសាស្ត្រ ចំណុចស្ពានបី ភូមិ អូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ អនុសេនីយ៍ត្រី រ៉េន ឌិន មេបញ្ជាការរង កងអនុសេនាធំ ទី៣ វរសេនាតូច ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ បានរាយការណ៍ថា ដោយអនុវត្តតាមបទបញ្ជាមេបញ្ជាការតាមឋានានុក្រម លោកបានដឹកនាំកម្លាំងល្បាត២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងប៉ូលីសការពារព្រំដែនគោកលេខ៨១៩ និងកម្លាំងផ្នែកសឹករងស្រុកកំរៀង ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ ជាក់ស្តែង នៅម៉ោង៧ព្រឹកថៃ្ងទី៤ឧសភា ឆ្នាំ២០២១ ខណៈលោកកំពុងដឹកនាំកម្លាំងដើរល្បាតក៏ជួបមេខ្យល់ប្តីប្រពន្ធ២នាក់ បម្រុងនាំពលករឆ្លងដែនចេញទៅប្រទេសថៃ លោកក៏ចាប់ខ្លួនតែម្តង រួចបញ្ជូនទៅឲ្យអធិការដ្ឋាននគរបាលស្រុកកំរៀងចាត់ការតាមផ្លូវច្បាប់។ សូមបញ្ជាក់ថា មេខ្យល់ដែលត្រូវបានចាប់ខ្លួនមានឈ្មោះ ភោគ ផឿន (ហៅនាង) ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅ ភូមិ ភ្នំតូច…
-
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៦១៣នាក់ ដែលទើបរកឃើញថ្មី

-
នៅពេលបិទខ្ទប់ផ្នែកណាមួយនៃភូមិសាស្ត្ររបស់ខ្លួន តើគណៈអភិបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់លើការងារអ្វីខ្លះ?

ភ្នំពេញៈសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានណែនាំដល់គណៈអភិបាលរាជធានីខេត្តឱ្យយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួន។ នៅចំណុចទី២ បានណែនាំដូចតទៅ៖ ២-ការបិទខ្ទប់ផ្នែកណាមួយនៃភូមិសាស្ត្រដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺនេះទាំងនៅក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់ និងទៅតំបន់ផ្សេងទៀត គណៈអភិបាល រាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការដាក់ចេញវិធានការចាំបាច់ និងសមស្របនានាឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដោយផ្អែកតាមកម្រិតនៃការឆ្លងរាលដាលនៃជំងឺនេះ ក្នុងភូមិសាស្ត្របិទខ្ទប់នីមួយៗ។ ការបិទខ្ទប់អាចកំណត់ជា “តំបន់ក្រហម” សម្រាប់ភូមិសាស្ត្រដែលមានកម្រិតនៃការឆ្លងរាលដាលធ្ងន់ធ្ងរជំងឺកូវីដ-១៩ ក្នុងសហគមន៍ និង/ឬ “តំបន់លឿងទុំ” សម្រាប់ភូមិសាស្ត្រដែលមានកម្រិតនៃការឆ្លងរាលដាល មធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និង/ឬ “តំបន់លឿងៗ សម្រាប់ភូមិសាស្ត្រដែលមានកម្រិតនៃការឆ្លង រាលដាលស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ក្នុងគោលដៅគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងភូមិសាស្ត្រមួយចំនួនដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន គណៈអភិបាលរាជធានី ខេត្ត អាចកំណត់តំបន់ ណាមួយដែលមានការឆ្លងកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងលក្ខណៈជា”តំបន់លឿងដើម្បីអនុវត្តវិធានការចាំបាច់នានាឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រនេះ ប៉ុន្តែ អាចអនុញ្ញាតឱ្យមានការធ្វើដំណើរចេញ-ចូលនិងឆ្លងកាត់តំបន់នេះ ទៅតំបន់ផ្សេងបាន។ ៣- ក្នុងការសម្រេចដាក់ចេញវិធានការបិទខ្ទប់ភូមិសាស្ត្រណាមួយ, គណៈអភិបាលរាជធានី ខេត្ត ត្រូវ យកចិត្តទុកដាក់ក្នុងការពង្រឹងការត្រួតពិនិត្យការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ភូមិសាស្ត្របិទខ្ទប់នោះជាពិសេស “តំបន់ក្រហម” និង “តំបន់លឿងទុំ”…
-
ភូមិសាស្ត្រដែលផ្ទុះការឆ្លងរាលនៃជំងឺកូវីដ១៩ ត្រូវអនុវត្តការបិទខ្ទប់ និងការហាមឃាត់ផ្សេងៗទៀត

ភ្នំពេញៈយោងតាមសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាលចុះថ្ងៃទី៤ខែឧសភា ឆ្នាំ២០២១ នៅចំណុចទី១២ បានណែនាំដូចតទៅ៖ ” សម្រាប់ភូមិសាស្ត្រដែលមានការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងស្ថាប័នមានសមត្ថកិច្ច និងគណៈអភិបាល រាជធានី ខេត្ត ត្រូវបង្កើនកិច្ចសហការដើម្បីចាត់វិធានការចាំបាច់នានាឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរៀងៗខ្លួន សំដៅកាត់ផ្ដាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ នេះទៅតំបន់ផ្សេងទៀត ដោយត្រូវអនុវត្តស្របតាមអនុក្រឹត្យលេខ ៣៧ អនក្របក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២១ និងអនុក្រឹត្យលេខ ៥៧ អនក្របក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាធរមានផ្សេងទៀត ជាអាទិ៍ ការបិទខ្ទប់ទីកន្លែង តំបន់ ឬភូមិសាស្ត្រដែលមាន ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ឬការកាត់ផ្ដាច់ការធ្វើដំណើរចេញ-ចូលតំបន់នោះ, ការរឹតត្បិត ឬ ការហាមឃាត់ការជួបជុំនិងការប្រមូលផ្តុំ មនុស្សដែលសកម្មភាពនេះអាចបណ្ដាលឱ្យមានការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩, ការហាមឃាត់ ឬការកម្រិតការធ្វើសកម្មភាពការងារ ឬមុខរបរដែលជាហានិភ័យ ឬជាប្រភពនៃ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, បម្រាមគោចរ, ការកំណត់ និងស្វែងរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកមានផ្ទុកមេរោគកូវីដ-១៩…
-
ប្រមុខរាជរដ្ឋាភិបាលណែនាំអភិបាលរាជធានី ខេត្ត ត្រូវរឹតបន្តឹងការត្រួតពិនិត្យ និងការរៀបចំរបៀបរៀបរយ និងសណ្តាប់ធ្នាប់ នៅកន្លែងមានហានិភ័យមួយចំនួន

ភ្នំពេញៈយោងតាមសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាលនៅថ្ងៃទី៤ខែឧសភា ឆ្នាំ២០២១ នៅចំណុចទី១០,ទី១១និង ទី១២ បានណែនាំដូចតទៅ៖១០-គណៈអភិបាលរាជធានី ខេត្ត ត្រូវរឹតបន្តឹងការត្រួតពិនិត្យ និងការរៀបចំរបៀបរៀបរយ និង សណ្តាប់ធ្នាប់ នៅតាមទីកន្លែងដែលអាចមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ផ្សារ និងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ, ភោជនីយដ្ឋាន-អាហារដ្ឋាន និងទីតាំងអាជីវកម្មផ្សេងទៀត ព្រមទាំងទីតាំងរៀបចំកម្មវិធីសាសនា កម្មវិធីប្រពៃណី កម្មវិធីកីឡា ឬកម្មវិធីកម្សាន្តនានា និងត្រូវហាមឃាត់ មិនឱ្យបើកដំណើរការចំពោះផ្សារ ឬទីតាំងណាដែលមិនរៀបរយឬដែលមិនធានាបាននូវវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។១១-គណៈអភិបាលរាជធានី ខេត្ត ត្រូវអនុវត្តការហាមឃាត់ ឬផ្អាកនូវរាល់ទីតាំងសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅពេលដែលទីតាំងនៃសកម្មភាពការងារ មុខរបរ ឬអាជីវកម្មនោះ ជាពិសេស ផ្សារ និងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន អាហារដ្ឋាន ត្រូវបានរកឃើញ ឬមានការសង្ស័យថា មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ លើកលែងតែចំពោះទីតាំងសកម្មភាពការងារដែលចាំបាច់បំផុតសម្រាប់ បម្រើឱ្យភូមិសាស្ត្ររបស់ខ្លួន ឬបម្រើឱ្យផលប្រយោជន៍ទូទៅ ជាអាទិ៍ សេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី សេវាផ្គត់ផ្គង់ទឹកស្អាត, សេវាប្រតិបត្តិការផ្នែកទូរគមនាគមន៍, សេវាសង្គ្រោះបន្ទាន់, សេវាសុខាភិបាល, ឱសថស្ថានទីតាំងផលិតគ្រឿងឧបភោគបរិភោគ…
-
ទោះបញ្ចប់ការបិទខ្ទប់ តែបម្រាបគោចរត្រូវបានរក្សាពីម៉ោង៨យប់ដល់ម៉ោង៣ទៀបភ្លឺ តែត្រូវយកចិត្តទុកដាក់នូវការធ្វើដំណើរ និងសកម្មភាពការងារចាំបាច់មួយចំនួន

ភ្នំពេញៈទោះបីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលក្តី ក៏បញ្ហាបម្រាមគោចរមិនត្រូវបញ្ចប់ទេដោយនៅរក្សា ពីម៉ោង២០(៨យប់)ដល់ម៉ោង៣ ដដែល។ នេះបើយោងតាមសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្តាល នៅថ្ងៃទី៤ខែឧសភានេះ។ សេចក្តីនៅចំណុចទី៩បានបញ្ជាក់ដូចតទៅ៖”គណៈអភិបាលរាជធានី ខេត្តត្រូវពិនិត្យរៀបចំដាក់ចេញ បម្រាមគោចរពីចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៣ (បី) សម្រាប់ភូមិសាស្ត្រទាំងមូលឬផ្នែកណាមួយដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ប៉ុន្តែត្រូវយកចិត្តទុកដាក់ធានាឱ្យបាននូវការធ្វើដំណើរនិងការធ្វើសកម្មភាព ការងារចាំបាច់មួយចំនួន ជាអាទិ៍ ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ការដឹកជញ្ជូនទំនិញ និងគ្រឿងឧបភោគបរិភោគ, ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់, ការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្ររបស់រដ្ឋសេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន, ឱសថស្ថានសេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត,សេវាប្រតិបត្តិការផ្នែកទូរគមនាគមន៍, ទីតាំងផលិតគ្រឿងឧបភោគបរិភោគ និងទំនិញយុទ្ធសាស្ត្រដែលបម្រើឱ្យការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩, ទីតាំងផលិតនិងផ្គត់ផ្គង់ឱសថ អាល់កុល អុកស៊ីហ្សែន និងសម្ភារៈ បរិក្ខារវេជ្ជសាស្ត្រផ្សេងទៀត, ស្ថានីយប្រេងឥន្ធនៈ- ហ្គាស, សេវាសណ្ឋាគារ និងផ្ទះសំណាក់, ការបំពេញ កាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ និងករណីចាំបាច់ ឬសេវាសាធារណៈចាំបាច់ដទៃទៀត៕
-
គណៈកម្មកាប្រឹក្សាការងារប្រកាសវិធានការមួយចំនួននៅពេលបើកដំណើរការសកម្មភាព អាជីវកម្មឡើងវិញរបស់រោងចក្រសហគ្រាស ក្រោយបញ្ចប់ការបិទខ្ទប់ដោយវិធានការរដ្ឋបាល

ភ្នំពេញៈនៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ គណៈកម្មការប្រឹក្សាការងារបានបើកកិច្ចប្រជុំអាណត្តិទី១០ លើកទី១ តាមប្រព័ន្ធអនឡាញ (Zoom) ដែលមានសមាសភាពចូលរួម ២៨រូប ដើម្បីពិភាក្សាលើវិធានអនាម័យ និងសុវត្ថិភាពការងារ នៅពេលបើកដំណើរការសកម្មភាព អាជីវកម្មឡើងវិញរបស់រោងចក្រសហគ្រាស ក្រោយបញ្ចប់ការបិទខ្ទប់ដោយវិធានការ រដ្ឋបាល។ ក្រោយពីបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងដើម្បីធានាបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់ កម្មករនិយោជិត និរន្តរភាពនៃផលិតកម្ម និងភាពអាច ព្យាករណ៍បាននៃការផ្គត់ផ្គង់ទំនិញ ក៏ដូចជាចូលរួមទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ សហគ្រាស ជាពិសេសរោងចក្រ សហគ្រាសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប អង្គប្រជុំបានឯកភាពគ្នាជាឯកច្ឆ័ន្ទ ដូចខាងក្រោម៖
-
អ្នកនាំពាក្យស្នងការក្រុងភ្នំពេញៈ ឃាត់ខ្លួនមនុស្ស៤៥០នាក់, ឃុំខ្លួន១១នាក់ និងផាកពិន័យ៣២១នាក់ ដែលល្មើសទៅនឹងការបិទខ្ទប់

ភ្នំពេញ:សមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលដែលល្មើសទៅនឹងការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួនជាង៤០០នាក់។ ក្នុងនោះមានបញ្ជូនទៅកាន់តុលាការ ធ្វើការអប់រំណែនាំ ធ្វើការផាកពិន័យអន្តរការណ៍។ ក្នុងចំណោមមនុស្សនោះក៏មានមន្ត្រីនគរបាលផ្កាយពីរម្នាក់ មន្ត្រីយោធា រួមទាំងប្រជាពលរដ្ឋផងដែរ។ ការឃាត់ខ្លួននេះគិតចាប់ពីថ្ងៃទី១៥ មេសា រហូតមកដល់ត្រឹមថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី៤ ខែឧសភា នេះថា គិតចាប់ពីថ្ងៃអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញពីថ្ងៃទី១៥ មេសា មកដល់ត្រឹមថ្ងៃទី០៤ ខែឧសភាសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៤៥០នាក់។ ក្នុងនោះតុលាការបានចេញដីកាឃុំខ្លួនដាក់ពន្ធនាគារចំនួន១១នាក់, បានធ្វើការអប់រំណែនាំចំនួន៨៥នាក់, បញ្ជូនទៅធ្វើចត្តាឡីស័កចំនួន៣១នាក់ និងពិន័យអន្តរការណ៍ចំនួន៣២១នាក់។ អ្នកនាំពាក្យរូបនេះបានបន្តថា ចំពោះបុរសម្នាក់ដែលលក់ដូរនៅផ្សារអូរឫស្សីលួចគេចវេសពីការធ្វើចត្តាឡីស័ក ត្រូវបានតុលាការចេញដីកាឃុំខ្លួនបណ្តោះអាសន្នហើយនៅរសៀលថ្ងៃទី៤ ខែឧសភា។ គួរបញ្ជាក់ថា នៅក្នុងចំណោមមនុស្សជាង ៣៤០នោះ គឺមានមន្ត្រីនគរបាលផ្កាយពីរ ឈ្មោះ អ៊ុង ចាន់ធួក និងបក្ខពួកពីរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែមេសា នៅក្នុងទឹកដីខណ្ឌមានជ័យ ពាក់ព័ន្ធករណីនាំកម្មករជួបជុំគ្នាផឹកស៊ីចាក់ធុងបាស់ ហើយត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ។ ឈ្មោះ សៀង រង្ស៊ី ក្លែងជានគរបាលផ្កាយពីរ និងជិះរថយន្តទំនើបពាក់ស្លាកលេខ នគរបាល ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧…
-
ក្រុមហ៊ុន Cellcard សហការផ្គត់ផ្គង់ប្រព័ន្ធសេវាអតិថិជនទាន់ហេតុការណ៍ (Customer Service Hotline) ដល់ផ្សារទំនិញអនឡាញរបស់ក្រសួងពាណិជ្ជកម្ម

ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមក្នុងការទំនាក់ទំនងទិញទំនិញតាមផ្សារទំនិញអនឡាញរបស់ក្រសួងពាណិជ្ជកម្ម (shop.moc.gov.kh) ក្រុមហ៊ុន Cellcard បានសហការផ្គត់ផ្គង់ប្រព័ន្ធសេវាអតិថិជនទាន់ហេតុការណ៍ (Customer Service Hotline) សម្រាប់ក្រសួងពាណិជ្ជកម្មប្រើប្រាស់ដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។ ការប្រគល់ទទួលប្រព័ន្ធខាងលើត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ រវាងឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក Laszlo Barta នៃក្រុមហ៊ុន Cellcard។ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសេវាអតិថិជនទាន់ហេតុការណ៍ (Customer Service Hotline) នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ ហើយនឹងប្រកាសផ្សាយជាសាធារណៈតាមរយៈទំព័រ Facebook របស់ក្រសួងពាណិជ្ជកម្ម។
-
ក្រុមហ៊ុនសែលកាត សហការជាមួយអង្គការ Caring for Cambodia ធ្វើយុទ្ធនាការរត់តាមអនឡាញទូទាំងពិភពលោក ដើម្បីជួយគាំទ្រដល់សាលារៀនខេត្តសៀមរាប

ភ្នំពេញ៖ ក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនជាមោទនភាពជាតិខ្មែរ និងជាក្រុមហ៊ុនផ្តល់នូវសេវាទំនាក់ទំនងចល័តយូរជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា នឹងក្លាយជាម្ចាស់ឧបត្ថម្ភនៅក្នុងយុទ្ធនាការប្រណាំងប្រជែងកាយសម្បទា Race to Better Education របស់អង្គការ Caring for Cambodia សម្រាប់ឆ្នាំនេះ។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងប្រចាំឆ្នាំជាលើកទីពីរ ប៉ុន្តែដោយសារស្ថានភាពជម្ងឺកូវីដក្នុងពេលបច្ចុប្បន្ន ក៏ត្រូវបានផ្លាស់ប្តូរទៅជាការប្រណាំងប្រជែងកាយសម្បទាតាមអនឡាញក្នុងរយៈពេល 28 ថ្ងៃ ដោយបើកចំហជូនដល់អ្នកមានបំណងចង់ចូលរួមទាំងអស់នៅទូទាំងពិភពលោក។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត កោតសរសើរចំពោះអង្គការ CFC ដែលបានជម្រុញឱ្យមានការរៀបចំព្រឹត្តិការណ៍នេះឡើងតាមអនឡាញ។ “នេះមិនមែនត្រឹមតែជាបុព្វហេតុដ៏គួរឱ្យស្ងើចសរសើរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគម្រូដ៏អស្ចារ្យមួយ ដែលសហគមន៍នៅទូទាំងពិភពលោក អាចធ្វើការរួមគ្នា បើទោះបីជាមានឧបសគ្គច្រើន និងស្ថិតនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ”។ “ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ពិតជាមានក្តីសោមនស្សបំផុតដែលអាចចូលរួមជាមួយគំនិតផ្តួចផ្តើមនេះ ដើម្បីផ្តល់ការគាំទ្រដល់យុវជននៅក្នុងខេត្តសៀមរាប ៕ ដោយ / គ្រី សម្បត្តិ