-
សារលិខិត សម្តេចតេជោ ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៨ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១

-
ក្រុមគ្រួសារសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៥៣គ្រួសារ ក្នុងខណ្ឌ៧មករា ទទួលបានគ្រឿងឧបភោគបរិភោគពី ឯកឧត្តម ហ៊ុន ម៉ានី

ភ្នំពេញ ៖ ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់បងប្អូនប្រកបរបបរត់ កង់បី និងអាជីវកម្ម ក្រៅប្រពន័្ធ ចំនួន ៥៣ គ្រួសារ ដែលកំពុងជួបការលំបាករស់នៅក្នុងភូមិ សាស្ត្រ ខណ្ឌ ខណ្ឌ៧មករា ដោយក្នុង មួយ គ្រួសារ ទទួល បាន អង្ករ ២០គីឡូក្រាម មី០១កេសតូច, ទឹកស៊ីអ៉ីវ០១យួរ , និងត្រីខកំប៉ុង០១យួរ។ ទឹកចិត្តដ៏ថ្លៃថ្លានេះ ធ្វើឱ្យអាជ្ញាធរមូលដ្ឋានសម្តែង នូវ ការអគុណ ចំពោះ សហភាពសហព័ន្ធយុវជនកម្ពុជា ដែល ជានិច្ចកាល តែងតែ នៅជាមួយប្រជាជន និងចូល រួម ចំណែក យ៉ាង សកម្ម ជាមួយ អាជ្ញាធរ ក៏ ដូច ជា…
-
មន្ត្រីនគរបាលខណ្ឌដង្កោម្នាក់ស្លាប់ រីឯប្រពន្ធ កូនរងរបួសធ្ងន់ ក្រោយពីត្រូវរថយន្តអាបែនដឹកដីបុក និងកិននៅផ្លូវ ៦០ម៉ែត្រ

ភ្នំពេញ៖ មន្ត្រីអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោម្នាក់ បានស្លាប់ ព្រមទាំងប្រពន្ធនិងកូនរងរបួសធ្ងន់ បន្ទាប់ពីត្រូវរថយន្តអាបែនដឹកដីធុនធំបុកនិងកិនកាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចមុខបុរី ប៉េងហួត តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ម៉ៅ ចាន់ឌូ ជាមន្ត្រីសក្ក័៣ ផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។ ក្នុងករណីនេះ ប្រពន្ធនិងកូននៃសព បានរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកដង្កោ ។ ដោយឡែកតៃកុងរថយន្តបង្កត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ព្រមទាំងនាំយកវត្ថុតាង មាន៖ ម៉ូតូមួយគ្រឿងម៉ាក ហុងដា ប៊ីក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IN-2083 ជារបស់ជនរងគ្រោះ ។ រថយន្តបង្កម៉ាក CAMC ប្រភេទដឹកដីធុនធំ ពណ៌ស គ្មានស្លាកលេខ ទៅជាមួយផងដែរ ៕ ដោយ ៖ ជីម ភារ៉ា
-
រថយន្ត២គ្រឿង បុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនពេញទំហឹង បណ្តាលឱ្យរងការខូចខាត ទាំងសងខាងយ៉ាងដំណំ

ភ្នំពេញ៖ រថយន្ត២គ្រឿងបើកបរ ក្នុងល្បឿនលឿន បុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនពេញទំហឹង បណ្តាលឱ្យរងការខូចខាតទាំងសង់ខាងយ៉ាងដំណំដូចគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីរវេលាម៉ោង១ និង៥០នាទីរសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវវិថី ប៉ាស្ទ័រ លេខ៥១ កែងផ្លូវវិថី ព្រៃនគរ លេខ១២៦ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូចពេញ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក ALPHARD ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2AU-0123 ធ្វើដំណើរតាមបណ្តោយផ្លូវប៉ាស្ទ័រ លេខ៥១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្ត១គ្រឿងទៀតម៉ាក Camry Hybrid ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 2Z-6101 ធ្វើដំណើរតាមបណ្តោយផ្លូវវិថី ព្រៃនគរ លេខ១២៦ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនគួរសម ស្រាប់តែមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួនក៏អកសឺជ្រុលបុកគ្នាពេញទំហឹង ដោយរថយន្តម៉ាក ALPHARD មិនទាន់អស់ល្បឿនក៏បន្តជ្រុលទៅបុកជណ្ដើរជើងមុខធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាបន្ថែមទៀត បណ្តាលឱ្យរថយន្តទាំង២គ្រឿងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នា ចំណែកឯ ជណ្ដើរជើងវិញរបើកការរ៉ូរងការខូចខាតបន្តិតបន្តួចប៉ុណ្ណោះ។ តែសំណាងល្អ…
-
ឯកឧត្តម ស សុខា ៖ រាជរដ្ឋាភិបាលនៅតែខិតខំបន្តរក្សាការងារ ដែលមានស្រាប់ និងបង្កើតការងារថ្មី គ្រប់ប្រភេទជូនប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាព ដ៏លំបាក នៃជំងឺ កូវី -១៩

ឯកឧត្តម ស សុខា ៖ រាជរដ្ឋាភិបាលនៅតែខិតខំបន្តរក្សាការងារ ដែលមានស្រាប់ និងបង្កើតការងារថ្មី គ្រប់ប្រភេទជូនប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាព ដ៏លំបាក នៃជំងឺ កូវី -១៩ ភ្នំពេញ៖ ថ្លែងក្នុងខួប អនុស្សាវរីយ៍ លើកទី ១៣៥ នៃ ទិវាពលកម្ម អន្តរជាតិ នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២១ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែខិតខំបន្តរក្សាការងារដែលមាន ស្រាប់ និង បង្កើតការងារថ្មី គ្រប់ ប្រភេទ ជូន ប្រជាពលរដ្ឋ ដែល នាំ ឲ្យ ផលប៉ះពាល់ លើ ចំនួន ការងារ ស្ថិតក្នុង កម្រិត មួយ អាច…
-
ក្រសួងប្រៃសណីយ៍បង្ហាញតែមប្រិ៍ ព្រះរាជពិធីច្រត់ព្រះនង្គ័ល តម្លៃ ១-៣ រៀល ដែល បោះពុម្ព នៅឆ្នាំ១៩៦០

រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍ ទូរគមនាគមនម៍នៅថ្ងៃទី១ ខែ ឧសភាឆ្នាំ ២០២១នេះបានបង្ហាញប្រភេទតែមប្រិ៍ ព្រះរាជពិធីច្រត់ព្រះនង្គ័ល តម្លៃ ១-៣ រៀល ដែលបាន បោះពុម្ព នៅឆ្នាំ១៩៦០។ ក្រសួងប្រៃសណីយ៍បានឱ្យដឹងថាប្រភេទតែមប្រិ៍ នេះប្រើសម្រាប់បិទលើសំបុត្រ តាមតម្លៃនៃសំបុត្ររួចយកទៅដាក់ក្នុងប្រអប់សំបុត្រ (តាំងនៅតាមទីប្រជុំជន ពណ៍ទឹកក្រូច សម្រាប់ទទួលសំបុត្រផ្ញើចេញ) ដែលភ្នាក់ងារប្រៃសណីយ៍មានភារៈកិច្ច ទៅចាក់សោរប្រមូលសំបុត្រពីប្រអប់នោះរាល់ថ្ងៃដើម្បីបញ្ជូនចេញតាមទិសដៅក្នុងឬក្រៅប្រទេស។ *ប្រវត្តិសង្ខេប របស់តែមប្រិ៍ប្រៃសណីយ៍កម្ពុជា សមាជិកប្រទេសឥណ្ឌូចិន ក្រោមអាណាព្យាបាលបារាំងសេស (INDOCHINE SOUS PROTECTORAT FRANCAIS) ។ តែមប្រិ៍ប្រៃសណីយ៍ត្រូវបានដាក់ឱ្យប្រើប្រាស់លើកដំបូងឈ្មោះថា INDOCHINE និង RF សម្រាប់ប្រើប្រាស់នៅប្រទេសទាំងបី គឺប្រទេសកម្ពុជា វៀតណាម និងឡាវ។ តែមប្រិ៍ភាគច្រើន មានរូបភាពថ្នាក់ដឹកនាំ របស់អាជ្ញាធរបារាំងសេស នៅលើទឹកដីឥណ្ឌូចិន។ ចំណែករូបភាពសម្រាប់ប្រទេសកម្ពុជា គឺមានជាអាទិ៍តែមប្រិ៍ព្រះឆាយាល័ក្ខណ៍ ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ រូបបាយ័ន្ត រូបអប្សរា។ នៅឆ្នាំ ១៩៥១ ប្រទេសកម្ពុជាបានបំបែកចេញពីប្រទេសឥណ្ឌូចិន ហើយមានឈ្មោះថា ព្រះរាជាណាចក្រកម្ពុជា ROYAUME DU…
-
គ្រឿងញៀនជាង ១១គីឡូក្រាម ត្រូវបានសមត្ថកិច្ចបង្ក្រាបាននៅក្នុងខេត្តស្វាយរៀង ខណៈជនសង្ស័យរត់ចូលទឹកដីវៀតណាម

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឲ្យដឹងនៅ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១បានឲ្យដឹង ថា ថ្នាំញៀនជាង១១គីឡូក្រាម ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅចំណុចចន្លោះបង្គោលលេខ១៦៩-១៧០ ស្ថិតក្នុងភូមិតាប៉ិប សង្កាត់បាវិត ក្រុងបាវិត ក្នុងបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន ចំណែកឯសង្ស័យដឹងខ្លួន បានរត់គេចខ្លួនចូលទៅក្នុងទឹកដីប្រទេសវៀតណាម។ ករណីជួញដូរគ្រឿងញៀនឆ្លងដែន១ករណីនេះ សមត្ថកិច្ចបានបន្តថា ជាលទ្ធផលសមត្ថកិច្ចបាន រឹបអូសវត្ថុតាងរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៨,៥០០.០៨គីឡូក្រាម,ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ីទម្ងន់ ១,២៥៦.០៣kg,ថ្នាំញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់ ១,០៣៦.០៨kg,ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ ៩៥៨.៣៦g, សារធាតុសង្សយ័ជាថ្នាំញៀនដបទឹកពណ៌សចំនួន១០ដប, និងកាបូបស្ពាយពណ៌ខ្មៅ (ដាក់ថ្នាំញៀន០២) ដោយសរុបសារធាតុញៀនចាប់យកទម្ងន់ ១១,៧៣៦.៨៥kg៕
-
ផ្ទះគំរូគ្រួសារកងទ័ពចំនួន ២ខ្នង បានដួលដល់ដីទាំងស្រុង និងចំនួន ៣ខ្នងទៀត របើកដំបូល រប៉ាត់រប៉ាយ

ព្រះវិហារ៖ ផ្ទះគំរូគ្រួសារកងទ័ព របស់វរសេនាតូច ៣៨១ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ ចំនួន២ខ្នង បានរងនូវការខូចខាតទាំងស្រុង នឹងចំនួន៣ខ្នងទៀត របើកដំបូលរប៉ាត់រប៉ាយ ដោយសារខ្យល់កន្ទ្រាក់លាយឡំនឹងភ្លៀងផ្គររន្ទះ កាលពីវេលាម៉ោង ៣.១០នាទី រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោកឧត្តមសេនីយ៍ត្រី ហ៊ុ សំអុល មេបញ្ជាការវរសេនាតូច ៣៨១ បានឲ្យដឹងថា ផ្ទះគំរូគ្រួសារកងទ័ពចំនួន ២ខ្នង បាន ដួលរលំដល់ដីទាំងស្រុង និងចំនួន៣ខ្នងទៀត របើកដំបូលរប៉ាត់រប៉ាយ ៖ ១.ឈ្មោះ ង៉ែត រឿន ខូចខាតទាំងស្រុង, ២.ឈ្មោះ អើង ពុធ ខូចខាតទាំងស្រុង, ៣.ឈ្មោះ ណន់ ណារ៉ុង របើកដំបូល ក្បឿង និងរហែកដែកស័ង្កសី មួយចំហៀង, ៤.ឈ្មោះ នូវ វ័ន្ត របើកដំបូលក្បឿងមួយចំហៀង, និងទី៥.ឈ្មោះ ធន ធឿន របើកដំបូលក្បឿង…
-
រឿង ផ្កាស្រពោន

-
ក្រសួងប្រៃសណីយ៍ និងធនាគារជាតិ នៃកម្ពុជាចុះអនុស្សរណៈយោគយល់គ្នាស្តីពី “កិច្ចសហប្រតិបត្តិការក្នុងការចែករំលែកព័ត៌មាន និងចំណេះដឹងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍”

រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងធនាគារជាតិនៃកម្ពុជា បានចុះអនុស្សរណៈយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងការចែករំលែកព័ត៌មាននិងចំណេះដឹងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍” ។ ពិធីនេះដែរបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១តាមរយៈប្រព័ន្ធវីដេអូ រវាង ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា។ គោលបំណងក្នុងការចុះអនុស្សរណៈយោគយល់គ្នានេះដែរធ្វើឡើងដើម្បីលើកកម្ពស់ការចែករំលែកព័ត៌មាននិងចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងនវានុវត្តន៍ រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងធនាគារជាតិនៃកម្ពុជា ឱ្យកាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាព។ ជាមួយគ្នាវាគឺជាថ្នាលសម្រាប់ពង្រឹងសមត្ថភាព និងចំណេះដឹងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់មន្ត្រីពាក់ព័ន្ធរបស់ស្ថាប័នទាំងពីរ ដើម្បីអនុវត្តការងារផ្សេងៗឱ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបទៅនឹងតម្រូវការនិងការរីកចម្រើននៃបច្ចេកវិទ្យា។ គួរបញ្ជាក់ថាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កំពុងរៀបចំសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣០ ក្នុងគោលបំណងកសាងរដ្ឋាភិបាល រឹងមាំ ឆ្លាតវៃ និងស្អាតស្អំ ដោយឈរលើមូលដ្ឋាននៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលកត្តាគន្លឹះមួយនៃភាពជោគជ័យនៃគោលនយោបាយនេះគឺស្ថិតលើកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័ន និងអ្នកពាក់ព័ន្ធទាំងអស់ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន៕ដោយ៖ម៉ាដេប៉ូ