-
សម្ដេចតេជោ៖ ការបញ្ជូនសារផ្ទាល់មាត់ម្សិលមិញមានបងប្អូនចាប់អារម្មណ៍លើសម្លេងរបស់សម្ដេច ដែលហាក់ដូចហត់ខ្លាំង, សម្ដេចថា ពិតជាហត់មែន តែមិនមែនជំងឺទេ គឺហត់ដោយខ្ញុំនិយាយក្នុងពេលដែលខ្ញុំធាក់កង់ហាត់ប្រាណ

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់អំពីមូលហេតុដែលធ្វើឱ្យសំឡេងដូចហត់ ពេលនិយាយទៅកាន់សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ឱ វណ្ណឌីន ដោយសម្ដេចបញ្ជាក់ថា ពិតជាហត់មែន តែមិនមែនជម្ងឺទេ គឺហត់ដោយខ្ញុំនិយាយក្នុងពេលដែលខ្ញុំធាក់កង់ហាត់ប្រាណ ។ សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានសរសេរលើបណ្ឌាញសង្គមហ្វេសប៊ុកដូច្នេះថា៖ ថ្ងៃនេះជាថ្ងៃទី៤ នៃការធ្វើចត្តាឡីសក័របស់ខ្ញុំ បន្ទាប់ពីវិលត្រឡប់មកពីប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី។ ម្សិលមិញមានការបញ្ជូនសារផ្ទាល់មាត់ជូនទៅ សម្តេច ទៀ បាញ់ និងលោកជំទាវ ឱ វណ្ណឌីន លើការចាក់វ៉ាក់សាំងជូនប្រជាជននៅតំបន់ក្រហមដោយកម្លាំងកងទ័ព។ សម្ដេចតេជោ បន្តថា មានបងប្អូនមួយចំនួន ចាប់អារម្មណ៍លើសម្លេងរបស់ខ្ញុំដែលហាក់ដូចហត់ខ្លាំង។ ពិតជាហត់មែនតែមិនមែនជម្ងឺទេ គឺហត់ដោយខ្ញុំនិយាយក្នុងពេលដែលខ្ញុំធាក់កង់ហាត់ប្រាណ។ សម្ដេច បានបន្ថែមថា សុខភាពខ្ញុំល្អធម្មតា គ្រាន់តែកំសត់ខ្លួនបន្តិចព្រោះផ្ទះមួយនៅម្នាក់ឯងអត់ប្រពន្ធអត់កូនអត់ចៅដោយសារខ្លួនខ្ញុំត្រូវធ្វើចត្តាឡីស័ក។ រីឯការពិនិត្យសម្រេចនិងបញ្ជាគ្រប់គ្រងប្រទេសនៅដំណើការធម្មតាមិនមានអ្វីរាំងស្ទះឡើយ ៕
-
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អំពាវនាវឲ្យប្រុងប្រយ័ត្ន ក្នុងការបង់ប្រាក់ ក្រោយពីមានជនខិលខូចមួយចំនួន បន្លំខ្លួនហើយតម្រូវឲ្យអតិថិជន បង់ប្រាក់តាមប្រព័ន្ធផ្ទេរប្រាក់នានា

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី ២៧មេសានេះ បានជូនដំណឹងថា ក្នុងរយៈពេលថ្មីៗនេះ មានជនខិលខូចមួយចំនួន បានទូរស័ព្ទទៅកាន់អតិថិជនរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ដោយតម្រូវឲ្យអតិថិជនធ្វើការបង់ប្រាក់តាមប្រព័ន្ធផ្ទេរប្រាក់នានា ដើម្បីទទួលបានការបញ្ចុះអត្រាការប្រាក់ ការផ្អាកបង់សងមួយរយៈពេល ការរៀបចំឥណទានឡើងវិញ ឬការផ្តល់ជូនផ្សេងៗទៀត។ ដើម្បីចៀសវាងការចាញ់បោកជនខិលខូចទាំងនោះ សមាគមសូមលើកទឹកចិត្តដល់អតិថិជន និងសាធារណជនធ្វើការបង់ប្រាក់ តាមរយៈលេខទូរសព្ទរបស់មន្ត្រីឥណទាន ដែលមានភ្ជាប់ជូនលើតារាងបង់ប្រាក់ ឬតាមរយៈការិយាល័យគ្រឹះស្ថានដែលនៅជិតលោកអ្នកបំផុត។ លោកអ្នកក៏អាចធ្វើការទូទាត់សងប្រាក់កម្ចី តាមរយៈប្រព័ន្ធធនាគារចល័ត (Mobile Banking) ឬតាមរយៈមាស៊ីនដាក់ប្រាក់ដោយស្វ័យប្រវត្តិរបស់គ្រឹះស្ថានហិរញ្ញវត្ថុដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ផងដែរ។ ក្នុងករណីសង្ស័យ ត្រូវទូរសព្ទជាបន្ទាន់ទៅកាន់គ្រឹះស្ថានដើម្បីធ្វើការផ្ទៀតផ្ទាត់ មុននឹងធ្វើការផ្ទេរប្រាក់ទៅកាន់ជនណាម្នាក់ដែលអះអាងថាខ្លួនជាបុគ្គលិកគ្រឹះស្ថានហិរញ្ញវត្ថុ ដែលលោកអ្នកបានខ្ចីប្រាក់៕
-
ក្រសួងធនធានទឹក ជូនដំណឹងឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នចំពោះផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃ២៨ មេសា ដល់ថ្ងៃទី ៤ឧសភា ឆ្នាំ២០២១

-
សម្តេច ស ខេង ដឹកនាំកិច្ចប្រជុំស្ដីពីសកម្មភាព និងវិធានការក្នុងទប់ស្កាត់សកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់

នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពីសកម្មភាព និងវិធានការអនុវត្តក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ ជាមួយថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធក្រោមចំណុះក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom Platform។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានក្រោមចំណុះក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ៕ ដោយ -រ៉ាវុធ
-
លោកជំទាវ ម៉ែន សំអន៖ អញ្ជើញរៀបចំពិធីបួងសួង ក្នុងឱកាសបុណ្យវិសាខបូជា និងពិធីខួបទី១០១ឆ្នាំ នៃសារមន្ទីរជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំពិធីបួងសួងថ្វាយគ្រឿងសក្ការៈ បូជា និងលេងភ្លេងថ្វាយបារមី ក្នុងឱកាសបុណ្យវិសាខបូជា នៅក្នុងសារមន្ទីរជាតិ ដើម្បីឧទ្ទិសដល់បារមីសក្តិសិទ្ធិនានា ព្រមទាំងដួងវិញ្ញាណខ័ន្ធបុព្វបុរសខ្មែរ ស្របពេលជាមួយនឹងពិធីប្រារព្ធខួបលើកទី១០១ របស់សារមន្ទីរជាតិ នាព្រឹកថ្ងៃចន្ទ ១៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ។ សូមរំលឹកថា៖ បុណ្យវិសាខបូជា គឺជាពិធីបុណ្យបែបព្រះពុទ្ធសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ បានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោត្តម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នា ខុដតែឆ្នាំតែប៉ុណ្ណោះ។ បើតាមការឲ្យដឹងពីប្រធានសារៈមន្ទីរជាតិ បានបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំ ពិធីបុណ្យខួបរបស់សារមន្ទីរជាតិត្រូវបានប្រារព្ធជាបន្តបន្ទាប់ និងបានរៀបចំយ៉ាងអធិកអធម ។ ដោយឡែកឆ្នាំនេះ ដោយសារតែជំងឺកូវីដ-១៩ បាននឹងកំពុងរាតត្បាតយ៉ាងខ្លាំង និងវិធានការបិទខ្ទប់តំបន់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល…
-
សម្ដេចតេជោ ហ៊ុន សែន ជូនពរបងប្អូនជនរួមជាតិ ថ្ងៃបុណ្យវិសាខបូជា

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជូនពរបងប្អូនជនរួមជាតិ នៅថ្ងៃបុណ្យវិសាខបូជា ។ សម្ដេចតជោ ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចដូច្នេះថា៖ អនុមោទនា ថ្ងៃ បុណ្យវិសាខបូជា។ ថ្ងៃ១៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ដែលត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ គឺជាថ្ងៃបុណ្យវិសាខបូជា។ មិនថាតែនៅកម្ពុជាទេ គឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់ខាងលើនេះផងដែរ។ បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់«វិសាខបូជា»ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការនិងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។ សម្ដេចតេជោ ក៏បានជូនពរបងប្អូនជនរួមជាតិ…
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ៖ សូមអនុមោទនាថ្ងៃបុណ្យវិសាខបូជា

ថ្ងៃ១៥ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នេះ ជាពិធីបុណ្យវិសាខបូជា ដែលជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា មិនថាតែនៅព្រះរាជាណាចក្រកម្ពុជានោះទេ។ ថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីរំលឹកដល់ព្រឹត្តិការណ៍សំខាន់ៗចំនួន៣ ទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ ដែលព្រះអង្គបានប្រសូត ត្រាស់ដឹង និងចូលនិព្វាន ចំថ្ងៃ១៥កើត ពេញបូណ៌មី ក្នុងខែពិសាខដូចគ្នា ខុសតែឆ្នាំតែប៉ុណ្ណោះ។ អង្គការសហប្រជាជាតិបានប្រកាសទទួលស្គាល់ពិធីបុណ្យវិសាខបូជា ជាពិធីបុណ្យសាសនាអន្តរជាតិ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩។ ដោយសារជំងឺកូវីដ-១៩ បានរាតត្បាតរយៈពេលពីរឆ្នាំហើយ យើងមិនអាចរៀបចំពិធីបុណ្យដ៏មានសារៈសំខាន់នេះជាអធិកអធមដូចឆ្នាំមុនៗបាន។ សូមជនរួមជាតិបង្កើនការអនុវត្តរាល់វិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយមិនត្រូវភ្លេចខ្លួននិងធ្វេសប្រហែសឡើយ ពីព្រោះយើងកំពុងស្ថិតនៅក្នុងដំណាក់កាលគំរាមកំហែងយ៉ាងខ្លាំងក្លានៅឡើយពីសត្រូវដែលគ្មានស្រមោលនោះ។ សូមបងប្អូនជនរួមជាតិបន្តអនុវត្តតាមវិធានច្បាប់និងវិធានសុខាភិបាល ជាពិសេស “៣ ការពារ និង ៣ កុំ” ឱ្យបានខ្ជាប់ខ្ជួន និងអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅក្នុងតំបន់ដែលខ្លួនកំពុងរស់នៅឱ្យបានគ្រប់ៗគ្នា។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តែងនូវការកោតសរសើរដល់បងប្អូនជនរួមជាតិទាំងអស់ ដែលបានចូលរួមអនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការទប់ស្កាត់កុំឱ្យសង្គមជាតិយើងមានការឆ្លងរាលដាលកាន់តែធ្ងន់ធ្ងរឡើង ។ យើងអត់ធ្មត់ តស៊ូលំបាកទាំងអស់គ្នា…
-
បាក់ប្លង់សេសំណង់ផ្ទះ២ល្វែង ពេលដែលកម្មករកំពុងបាញ់បេតុង ប៉ុន្តែសំណាងល្អមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ

សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង២កន្លះរសៀលថ្ងៃសៅរ៍ទី២៤ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ចំណុចមុខវត្តតិក្ខបញ្ញោ ក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សេចក្តីរាយការណ៍បានអោយដឹងថា សំណង់ផ្ទះ២ល្វែងត្រូវបានបាក់ប្លង់សេ២សន្លឹកទាំងស្រុង នៅពេលដែលបុគ្គលិកក្រុមហ៊ុនបាញ់បេតុង កំពុងតែបាញ់និងកម្មករកំពុងតែកៀបេតុង ដើម្បីឲ្យរាបស្មើស្រាប់តែស្រុតជន្ទល់ឈើបាក់ធ្លាក់មកក្រោម ទាំងនៅលើប្លង់សេមានមនុស្ស៧នាក់ ធ្លាក់មកក្រោម សំណាងល្អមិនមានអ្នករងរបួសនោះទេ។ ប្រភពព័ត៌មានពីម្ចាស់ម៉ៅការសំណង់ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុមានកម្មករ៥នាក់ រួមនិងបុគ្គលិកក្រុមហ៊ុនបាញ់បេតុង២នាក់ទៀត សរុប៧នាក់ កំពុងតែបាញ់បេតុងនៅលើប្លង់សេ បាន៤ឡានជិតពេញទៅហើយ នៅខ្វះតែមួយឡានទៀត ។ ពេលដែលកំពុងបាញ់កម្មករកំពុងតែកាយឲ្យបេតុងរាបស្មើ ស្រាប់តែលាន់ឮមានសម្លេងដូចជិតបាក់ ក៏ពួកគាត់នាំគ្នារត់រកកន្លែងឈរ ។ ភ្លាមៗនោះដែរ ដោយឈើជន្ទល់ទប់មិនជាប់ ក៏បាក់ស្រុតចុះទៅក្រោមទាំងកម្មករ និងបុគ្គលិកបាញ់បេតុង២នាក់ទៀត បាក់ធ្លាក់ចុះក្រោមតែដោយសំណាងល្អ មិនមានអ្នករងរបួសនោះទេ ។
-
ឯកឧត្តម ម៉ុម ជឹមហ៊ុយ ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់កន្ទោក និងសង្កាត់កំបូល

ភ្នំពេញ ៖ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អមដំណើរដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់កន្ទោក និងសង្កាត់កំបូល ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីឈ្វេងយល់អំពីស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលដែលបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសដើម្បីកាត់ផ្តាច់ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ២០កុម្ភៈ ឱ្យបានឆាប់រហ័ស និងជាអតិបរមា។ ឯកឧត្តមបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយសារាចរណែនាំ សេចក្តីសម្រេចនានារបស់រាជរដ្ឋាភិបាល យកចិត្កទុកដាក់គោរពប្រតិបត្តិឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣កុំ ៣ការពារ និង២ចូលរួម មិនចេញក្រៅផ្ទះបើមិនមានការចាំបាច់ ដើម្បីសុវត្ថិភាពក្រុមគ្រួសារ និងសហគមន៍យើង។ បន្ថែមលើនេះ បន្តអនុវត្តន៍គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភនូវមី ត្រីខ និងថវិកាមួយចំនួនផងដែរ៕ ដោយ / គ្រី សម្បត្តិ
-
អាជ្ញាធរខណ្ឌដង្កោ ចុះណែនាំ និងវាស់វែងកំណត់អ័ក្សផ្លូវ បេតុងព្រៃស ចាប់ពីស្ដុបវត្តឬស្សីសាញ់ ដល់ព្រំប្រទល់សង្កាត់ព្រៃវែង

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ យោងប្រសាសន៍ណែនាំរបស់លោកស្រីអភិបាលខណ្ឌដង្កោ លោក ជ គឹមស៊ អភិបាលរងខណ្ឌដង្កោ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ និងសង្កាត់ព្រៃស ចុះវាស់វែងកំណត់អ័ក្សផ្លូវ បេតុងព្រៃស ចាប់ពីស្ដុបវត្តឬស្សីសាញ់ដល់ព្រំប្រទល់សង្កាត់ព្រៃវែង។ ក្នុងពេលនោះ លោកអភិបាលរងខណ្ឌបានណែនាំអោយម្ចាស់សំយ៉ាប ,ប៉ាណូ ដែលសង់រំលោភលេីដីចំណីផ្លូវសាធារណៈទាំងអស់ធ្វេីការរុះរេីដោយខ្លួនឯង ។ ក្នុងករណីម្ចាស់មិនព្រមរុះរេី រដ្ឋបាលខណ្ឌដង្កោ នឹងចាត់វិធានការចុះរុះរេី នៅថ្ងៃស្អែក និងមិនទទួលខុសត្រូវចំពោះការខូចខាតឬបាត់បង់ទ្រព្យសម្បត្តិអ្វីឡេីយ ៕ ដោយ / គ្រី សម្បត្តិ