-
សម្ដេចតេជោ ហ៊ុន សែន ៖ អបអរសាទរខួប ២២ឆ្នាំ កម្ពុជាចូលជាសជិកអាស៊ាន

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារអបអរសាទរខួប២២ឆ្នាំ កម្ពុជាចូលជាសជិកអាស៊ាន ។ នៅលើទំព័រហ្វេសប៊ុកផ្លូវការ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ថ្ងៃនេះគឺជាខួប២២ឆ្នាំ (៣០ មេសា ១៩៩៩-៣០ មេសា ២០២១) ដែលកម្ពុជាក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថាអាស៊ាន(ASEAN)។ ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ានមក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។ សម្ដេច បន្តថា បន្ទាប់ពីការស្វះស្វែងតាមនយោបាយការទូតយ៉ាងស្វិតស្វាញ និងទន់ភ្លន់ កម្ពុជាត្រូវបានអាស៊ាន សម្រេចឱ្យចូលជាសមាជិកទី១០ ក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានបន្ថែមថា អាស៊ាន បានក្លាយជាស្នូលមួយនៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ការក្លាយទៅជាសមាជិកអាស៊ាននេះ គឺជាជោគជ័យនៃការទូតមួយរបស់ប្រទេសកម្ពុជា…
-
ក្រសួងអប់រំ រំលឹកឪពុកម្តាយចេះបង្រៀនកូនឱ្យចេះប្រយ័ត្ន និងការពារខ្លួននៅពេលប្រើប្រាស់អ៊ីធឺណិត

រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា”ការពារប្រសើរជាងព្យាបាល! ការបង្រៀនកូនឱ្យចេះប្រយ័ត្ន និងការពារខ្លួននៅពេលប្រើប្រាស់អ៊ីធឺណិតគឺជាវិធីមួយដ៏ល្អ ដែលអ្នកអាចអនុវត្តបានតាម ៣ចំណុច”។ ជាមួយគ្នានេះក្រសួងអប់រំបានណែនាំឱ្យដឹងបន្ថែមថាសម្រាប់គន្លឹះថ្មីៗដើម្បីការពារកូនរបស់លោកអ្នក សូមតាមដានទំព័រ Facebook គិតគូរកូន និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications និង MoEYS Cambodia ។ គួរបញ្ជាក់ថាការណែនាំ និងដាស់តឿនដល់ឪពុកម្តាយ និងអាណាព្យាបាល កុមារបន្តបន្ទាប់នេះធ្វើឡើងបន្ទាប់ពីពេលដែលសិស្សានុសិស្សបានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតកាន់តែច្រើនឡើងក្នុងអំឡុងការរីករាលដាលជំងឺកូវីដ-១៩នេះ។ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានគូសបញ្ជាក់ដោយលើកឡើងថា“ពេលដែលសិស្សានុសិស្សប្រើប្រាស់ប្រព័ន្ធអនឡាញ គឺអាចប្រឈមជាមួយហានិភ័យមួយចំនួនដូចជា ការគម្រាមកំហែង ការឆបោក ការបៀតបៀនផ្លូវភេទ ការជួបប្រទះមាតិកាមិនសមរម្យជាដើម “។ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំដល់សិស្សានុសិស្សដែរថា “សូមសិស្សានុសិស្សទាំងអស់ ប្រុងប្រយ័ត្ន និង ប្រាប់ មាតាបិតា អាណាព្យាបាល ឬ គ្រូបង្រៀន បើសិនជា ជួបបញ្ហាខាងលើ”។ ឯកឧត្តមរដ្ឋមន្រ្តីបានឱ្យដឹងបន្ថែមថា៖ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតពិតជាមានសារៈប្រយោជន៍សម្រាប់ការសិក្សារបស់កុមារ ប៉ុន្តែស្របពេលនោះដែរ…
-
មន្រ្តីជំនាញ បើកកិច្ចប្រជុំអំពីដំណោះស្រាយ ពាក់ព័ន្ធនឹងសេវា ទូរគមនាគមន៍ នៅតាមបុរី និងអគារសហកម្មសិទ្ធិ

រាជធានីភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បាន ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរក ដំណោះស្រាយពាក់ព័ន្ធនឹងសេវាទូរគមនាគមន៍នៅតាមបុរី និងអគារសហកម្មសិទ្ធិនានា។ កិច្ចប្រជុំនេះដែរបានដំណើរការឡើងតាមរយៈប្រព័ន្ធអនឡាញ (Zoom) ដោយមានការ អញ្ជើញចូលរួមពីអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា តំណាងនិងជា សមាជិកសមាគមនអ្នកអភិវឌ្ឍន៍លំនៅឋាន ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ប្រមាណ ៧០នាក់។ អង្គប្រជុំបានពិភាក្សាស្វែងយល់លម្អិតពីបញ្ហាប្រឈមរបស់អតិថិជន និងម្ចាស់បុរីនានា ។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបាន ឯកភាពគ្នាបង្កើតក្រុមការងារដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងនីមួយៗ ក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត និងសេវាអ៊ីន ធឺណិត ក្នុងការផ្តល់ភាពងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋជាអ្នកទិញ អចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា។ សូមបញ្ជាក់ថា សេវាទូរគមនាគមន៍ បានក្លាយជាសេវាសាធារណៈយុទ្ធសាស្ត្រចាំបាច់ ដូចគ្នានឹងទឹកស្អាត ឬអគ្គិសនី ផងដែរ៕ ដោយ៖ ម៉ាដេប៉ូ
-
សារលិខិតសម្ដេចតេជោ ថ្លែងក្នុងឱកាសខួបអនុស្សាវរីយ៍លេីកទី១៣៥ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១

-
សារលិខិតរំលែកទុក្ខរបស់សម្តេច ប្រធានព្រឹទ្ធសភា ជូនលោកជំទាវ សឹម ហាមីយ៉ះ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្តម ទូនី រ៉សេត

-
ក្រសួងអប់រំរៀបចំវេទិកាថ្នាក់ជាតិលើកទី៩ ស្តីពីការអប់រំបរិយាបន្ន “ការកសាងសមត្ថភាពគ្រូបង្រៀន សម្រាប់បង្រៀនជនក្នុងសេចក្តីត្រូវការពិសេស នៅគ្រប់ភូមិសិក្សា”

រាជធានីភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាបានរៀបចំ វេទិកាថ្នាក់ជាតិលើកទី៩ ស្តីពីការអប់រំបរិយាបន្ន ក្រោមប្រធានបទ “ការកសាងសមត្ថភាពគ្រូបង្រៀនសម្រាប់បង្រៀនជនក្នុងសេចក្តីត្រូវការពិសេស នៅគ្រប់ភូមិសិក្សា” ។ ការរៀបចំពិធីនេះឡើងក្នុងគោលបំណងកំណត់យន្តការដើម្បីផ្ដល់សមត្ថភាពដល់គ្រូបង្រៀន តាមដានវឌ្ឍនភាព ជំរុញការអនុវត្តគោលនយោបាយ និងផែនការសកម្មភាព ព្រមទាំងស្វែងរកការគាំទ្រពីក្រសួងពាក់ព័ន្ធសំខាន់ៗរបស់រដ្ឋាភិបាល និងសហគមន៍ដៃគូអភិវឌ្ឍ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់កិត្តិយសបើកកម្មវិធីវេទិកាតាមអនឡាញនេះ។ ក្នុងឱកាសនោះ ឯកឧត្ដម បានថ្លែងអំណរគុណដល់ ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលតែងតែជួយគាំទ្រជាជំនួយបច្ចេកទេស ជាសម្ភារៈ និងថវិកា ដល់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសនៅតាមខេត្តគោលដៅ ដែលបាននិងកំពុងអនុវត្តការអប់រំបរិយាបន្ន ដល់កុមារមានពិការភាព។ ឯកឧត្ដមបានមានប្រសាសន៍ថា បទពិសោធន៍ និងភាពជោគជ័យនៃកម្មវិធីអប់រំបរិយាបន្ន ដែលក្រសួងសម្រេចបានគឺដោយសារមានការចូលរួមយ៉ាងសកម្ម និងមានកិច្ចសហប្រតិបត្តិការល្អរវាងសហគមន៍ជនជាតិភាគតិច និងអ្នកពាក់ព័ន្ធផ្នែកអប់រំ រួមជាមួយនឹងការធ្វើសមាហរណកម្មកម្មវិធីនេះ ទៅក្នុងប្រព័ន្ធផ្លូវការ ដូចជាបញ្ចូលសាលារៀនទៅជាសាលារៀនរដ្ឋ និងគ្រូបង្រៀនក្របខណ្ឌ ប៉ុន្តែនៅបន្ត ដំណើរការ និងគាំទ្រដោយសហគមន៍។ គួរបញ្ជាក់ថា នៅកម្ពុជា ទស្សនាទាននៃការអប់រំបរិយាបន្នបានចាប់ផ្តើម តាំងពីឆ្នាំ ១៩៩០ ក្រោមរូបភាពជា…
-
កិច្ចប្រជុំស្ដីពីការរៀបចំផែនការយុទ្ធសាស្ដ្រថវិកា ឆ្នាំ២០២២-២០២៤ សម្រាប់ក្រសួងអប់រំ យុវជន និងកីឡា

រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំស្ដីពីការរៀបចំផែនការយុទ្ធសាស្ដ្រថវិកា ឆ្នាំ២០២២-២០២៤ សម្រាប់ក្រសួងអប់រំ យុវជន និងកីឡា តាមប្រព័ន្ធអនឡាញ ដោយអនុវត្តតាមសារាចរណែនាំលេខ០៣ សរណនចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ស្តីពីការរៀបចំផែនការយុទុ្ធសាស្រ្តថវិកាប្រចាំឆ្នាំ២០២២-២០២៤ ដើម្បីកំណត់តម្រូវការថវិកាតាមឆ្នាំនីមួយៗ និងឈរលើមូលដ្ឋានដូចខាងក្រោម៖ ១. ផែនការសកម្មភាព ឬសកម្មភាពការងារដែលមានស្រាប់ដែលត្រូវបន្តអនុវត្ត ដើម្បីសម្រេចគោលនយោបាយរបស់ក្រសួង-ស្ថាប័ន២. ផែនការសកម្មភាព ឬសកម្មភាពការងារដែលមានលក្ខណៈបញ្ចប់ត្រឹមមួយឆ្នាំ៣. ផែនការសកម្មភាព ឬសកម្មភាពការងារថ្មី ដើម្បីសម្រេចគោលនយោបាយរបស់ក្រសួង-ស្ថាប័ន៤. ការរៀបចំផែនការយុទ្ធសាស្រ្ដថវិកាដោយផ្សារភ្ជាប់ទៅនឹងផែនការយុទ្ធសាស្ដ្រវិស័យអប់រំលទ្ធផលនៃកិច្ចប្រជុំអង្គភាពជំនាញ ត្រូវផ្ញើផែនការយុទ្ធសាស្រ្ដថវិកាដែលបានរៀបចំរួច មកនាយកដ្ឋានហិរញ្ញវត្ថុយ៉ាងយូរត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីបូកសរុបបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទាន់ពេលវេលា។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ក្រោមការដឹកនាំរបស់ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា ដែលមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីជាប្រធានកម្មវិធី ប្រធានអនុកម្មវិធី លោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត និងមន្ដ្រីទទួលបន្ទុកហិរញ្ញវត្ថុជាច្រើនរូប៕ ដោយ -រ៉ាវុធ
-
ឯកឧត្តម ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្រ្តពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្ត្រពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមពីលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក លោកស្រី ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍គ្រប់ខេត្ត មន្រ្តីជំនាញពាក់ព័ន្ធ ព្រមទាំងសិស្សានុសិស្សនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ប្រមាណ ២៦០នាក់។ សិក្ខាសាលាផ្សព្វផ្សាយនេះរៀបចំឡើងក្នុងគោលបំណង បញ្រ្ជាបការយល់ដឹងបន្ថែម អំពីយុទ្ធសាស្រ្តជាតិសំខាន់ៗ របស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដល់មន្ត្រីក្រោមឱវាទដែលត្រូវចូលរួមអនុវត្តកិច្ចការនេះផ្ទាល់ ដើម្បីប្រែក្លាយយុទ្ធសាស្ត្រទៅជាការអនុវត្តជាក់ស្តែងប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព សំដៅធានានិរន្តរភាពនៃធុរកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩ នេះ។
-
តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ សម រង្សី ដើម្បីចាត់ការតាមផ្លូវច្បាប់

-
អាជ្ញាធរជាតិអប្សរា នឹងកាត់ដកហូតដើមឈើមានហានិភ័យខ្ពស់ចំនួន៤ដើម ដុះជាប់នឹងខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី

ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន៤ដើមដែលកំពុងមានហានិភ័យខ្ពស់មកលើរចនាសម្ពន្ធខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី។ កិច្ចការងារនេះធ្វើឡើងក្នុងបំណងដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្ការកុំឲ្យប៉ះពាល់ដល់រចនាសម្ពន្ធខ្លោងទ្វារប្រាសាទនេះកាន់តែធ្ងន់ធ្ងរ ព្រមទាំងជួយសម្រួលដល់ការងារជួសជុលខ្លោងទ្វារនេះឡើងវិញក្នុងពេលឆាប់ៗនេះផង។ ដើមឈើដែលនឹងត្រូវកាត់ដកហូតរួមមាន ដើមពង្រ៣ដើម និងដើមចាន់១ដើម ដែលស្ថានភាពដើមឈើទាំងនេះ ដុះទ្រេតជាប់ខឿនខ្លោងទ្វារ មានជំងឺពុកគល់ និងតួដើម ប្រព័ន្ធឬសខ្សោយដុះគ្របលើថ្ម និងចាក់ចូលក្នុងរចនាសម្ពន្ធគ្រឹះរបស់ខ្លោងទ្វារ បណ្តាលឲ្យថ្មរបើកឡើង និងរំកិលចេញពីទីតាំងដើម។ អាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមអនុវត្តការងារនេះចាប់ពីសប្តាហ៍ទី១នៃខែឧសភា ឆ្នាំ២០២១ រហូតដល់បញ្ចប់ការងារ។