Category: ព័ត៌មានសង្គម

  • សត្វផ្សោតទម្ងន់ប្រមាណ១០០គីឡូក្រាម បានស្លាប់ និងអណ្តែតតាមទឹក មកទើក្នុងគម្ពោតព្រៃ នៃដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង

    សត្វផ្សោតទម្ងន់ប្រមាណ១០០គីឡូក្រាម បានស្លាប់ និងអណ្តែតតាមទឹក មកទើក្នុងគម្ពោតព្រៃ នៃដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង

    ស្ទឹងត្រែង៖ ប្រជានេសាទម្នាក់ បានប្រទះឃើញសត្វផ្សោត ដែលជាប្រភេទសត្វកម្រមួយក្បាលធំ បានស្លាប់អណ្តែត និងទើមកជាប់ក្នុងគម្ពោតព្រៃដើមរៃ កណ្តាលដងទន្លេមេគង្គ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចកន្ទុយអន្លង់តាកែ ស្ថិតនៅក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដោយសង្ស័យថា អាចមកពីការលបលួចធ្វើការនេសាទ ដោយប្រើឧបករណ៍ខុសច្បាប់ ពីសំណាក់ជនខិលខូច។ ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយប្រទះឃើញដូច្នេះប្រជានេសាទ ក៏បានរាយការណ៍ជូនមន្ត្រីឆ្មាំទន្លេមេគង្គ ដើម្បីនាំយកសត្វផ្សោតដែលបានស្លាប់នោះ ទៅធ្វើសំណាក់រកពីមូលហេតុនៃការស្លាប់ ។ ឆ្មាំទន្លេមេគង្គ ប្រចាំការនៅភូមិអន្លង់ស្វាយ លោក ដន ប៉ាន់ បានសម្តែងការសោកស្តាយ ពីការស្លាប់នៃសត្វផ្សោត ព្រោះត្បិតវាជាប្រភេទសត្វកម្រ និងជិតផុតពូជនៅលើលោកនេះទៅហើយ។ លោកបានចាត់ទុកការស្លាប់ របស់សត្វផ្សោតនៅក្នុងពេលនេះ គឺអាចនឹងធ្វើឲ្យបរិមាណសត្វផ្សោតនៅក្នុងដែនអភិរក្ស មានការថយចុះ និងឈានទៅរកការបាត់បង់អស់ទាំងស្រុង នាថ្ងៃខាងមុខ។ យោងរបាយការណ៍របស់ ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានបង្ហាញថា តាមការសន្និដ្ឋាន សត្វផ្សោតដែលបានស្លាប់នៅពេលនេះ គឺបានកើតឡើងតាំងពីថ្ងៃទី១៨មេសាឆ្នាំ២០២១ នោះមក និងរហូតមកដល់ថ្ងៃនេះ គឺមានរយៈពេល ១សប្តាហ៍មកហើយ និងសត្វផ្សោត ១ក្បាលធំនេះ មានទម្ងន់ ១០០គីឡូក្រាម មានប្រវែង…

  • សត្វក្របី២ក្បាលបានងាប់ និងមនុស្ស២នាក់សន្លប់ក្នុងហេតុការណ៍រន្ទះបាញ់មួយនៅខេត្តសៀមរាប

    សត្វក្របី២ក្បាលបានងាប់ និងមនុស្ស២នាក់សន្លប់ក្នុងហេតុការណ៍រន្ទះបាញ់មួយនៅខេត្តសៀមរាប

    តាមបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ផ្លូវការរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា កាលពីពេលល្ងាចថ្ងៃទី២១មេសា ឆ្នាំ២០២១ មានអ្នកឃ្វាលក្របីចំនួន២នាក់ត្រូវបានសន្លប់ដោយសាររន្ទះបាញ់ តែមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិតនោះទេ ប៉ុន្តែសត្វក្របីទាំង២ក្បាលរបស់គេ ត្រូវបានរន្ទះបាញ់ស្លាប់នៅនឹងកន្លែងភ្លាមៗ។ ហេតុការណ៍នោះកើតឡើង នៅក្នុងភូមិសាស្ត្រភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ។ លោក ឃឹម ហ្វីណង់ បានរៀបរាប់បន្ថែមថា ភ្លៀងដើមរដូវ ក្រៅពីងាយធ្វើឲ្យឈឺច្រើននៅមានរន្ទះកាចៗណាស់។ លោកអភិបាលស្រុកបានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលប្រកបមុខរបរនៅតាមដងផ្លូវ លើវាលស្រែ ឬធ្វើដំណើរបំពេញកិច្ចការអ្វីមួយក្នុងអំឡុងពេលមេឃកំពុងភ្លៀង ត្រូវប្រយ័ត្នប្រយែងឱ្យបានខ្ពស់ ពេលឮសំឡេងផ្គររន្ទះកើតមាននៅក្បែរខ្លួន ត្រូវឆាប់រត់រកកន្លែងជ្រក ដែលមានសុវត្ថិភាព ចាកចេញ ពីទឹក វាលស្រែ តំបន់ទីទួលខ្ពស់ ឬទីវាលដែលគ្មានដើមឈើ និងមិនត្រូវជ្រកនៅក្រោមដើមឈើឡើយ ពិសេស សូមនៅឲ្យឆ្ងាយពីទូរស័ព្ទ ឬបិទទូរស័ព្ទ និងឧបករណ៍អគ្គិសនីផ្សេងៗទៀត ដែលអាចមានទំនាក់ទំនងផ្ទាល់ជាមួយចរន្តអគ្គិសនី ដែលជាកត្តាអាចទាក់ទាញរន្ទះបាញ់បាន ៕

  • ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ឧបត្ថម្ភថវិកាចំនួន ២ពាន់ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២១

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ឧបត្ថម្ភថវិកាចំនួន ២ពាន់ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២១

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ដែលបានឧបត្ថម្ភថវិកាចំនួន ២.០០០ដុល្លារ (ពីរពាន់ដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។ នៅក្នុងឱកាសខួបទី១៥៨ ទិវា ៨ ឧសភា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់កាកបាទក្រហមកម្ពុជា ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ។ សប្បុរសជនមានបំណងបរិច្ចាគមកទីស្នាក់ការកណ្តាល សូមទំនាក់ទំនង៖១៖ លោកជំទាវ ពុំ ចន្ទីនី 012 921 105២៖ លោកជំទាវ…

  • ឃាត់ខ្លួនជនសង្ស័យ២នាក់ ឆក់ទូរស័ព្ទបានសម្រេច រួចជិះទៅបំបុកបារាស់អនុវត្តន៍បម្រាមគោចរ និងធ្វេីឲ្យមន្ត្រីអាជ្ញាធរម្នាក់រងរបួសធ្ងន់

    ឃាត់ខ្លួនជនសង្ស័យ២នាក់ ឆក់ទូរស័ព្ទបានសម្រេច រួចជិះទៅបំបុកបារាស់អនុវត្តន៍បម្រាមគោចរ និងធ្វេីឲ្យមន្ត្រីអាជ្ញាធរម្នាក់រងរបួសធ្ងន់

    ភ្នំពេញ ៖ មន្ត្រីអាជ្ញាធរម្នាក់រងរបួសធ្ងន់ ខណៈឈរស្ទាក់ម៉ូតូជនសង្ស័យ២នាក់ដែលឆក់ទូរស័ព្ទពីម្នាក់បានសម្រេច ហេីយត្រូវជនសង្ស័យជិះបុក កាលពីវេលាម៉ោង ១ និង ៤៥នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចគោលដៅរបស់កម្លាំងសមត្ថកិច្ចអនុវត្តបម្រាមគោចរ ក្បែស្តុបវត្តនាគវន្ត តាមបណ្តោយមហាវិថី សហព័ន្ធរុស្សី ក្នុងសង្កាត់ផ្សាដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក wave ពណ៍ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1G-5157 ធ្វើដំណើតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចកើតហេតុ ជនសង្ស័យក៏ឃើញជនរងគ្រោះដែលជាស្ត្រីអ្នកអនាម័យកំពុងបំពេញការងារនៅក្រោមស្ពានអាកាស ៥មករា បណ្តើរ និយាយទូរស័ព្ទបណ្តើ (ម៉ាកOPPO) ដោយជនសង្ស័យឃើញទំនងពេក ក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះ បានសម្រេចរួចជិះម៉ូតូរត់គេចខ្លួន ខណៈពេលមកដល់ចំណុចគោលដៅអនុវត្តបម្រាមគោចរ របស់កម្លាំងសមត្ថកិច្ចត្រង់ចំណុចស្តុបវត្តនាគវ័ន្ត កម្លាំងសមត្ថកិច្ចព្យាយាមបង្អាក់ដំណើគេចខ្លួនរបស់ជនសង្ស័យ ត្រូវបានជនសង្ស័យជិះម៉ូតូបុកបារាស់ត្រូវមន្ត្រីនគរបាលម្នាក់ពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ រីឯជនសង្ស័យដួលម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចក្រោយពេលឃាត់បានជនសង្ស័យទាំង២នក់បានភ្លាមៗ ក៏នាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សាដេប៉ូទី៣ ដើម្បីសួរនាំ និង បញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក…

  • ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវា ៨ ឧសភា ឆ្នាំ២០២១

    ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវា ៨ ឧសភា ឆ្នាំ២០២១

    ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជសារលិខិត និងព្រះរាជទ្រព្យចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១។ ព្រះរាជសារលិខិត និងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើនេះ ត្រូវបាន ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង យកមកប្រគល់ជូនកាកបាទក្រហមកម្ពុជា ដែលតំណាងដោយ លោកជំទាវ កិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃពុធ ទី ២១ ខែមេសា ឆ្នាំ២០២១នេះ។ បន្ទាប់ពីបានទទួលព្រះរាជសារលិខិត និងព្រះរាជទ្រព្យរួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង…

  • មន្រ្ដីជំនាញ ក.ប.ប សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម ចុះត្រួតពិនិត្យ អង្កេត និងតាមដានការលក់ទំនិញនៅតាមបណ្តាផ្សារមួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

    មន្រ្ដីជំនាញ ក.ប.ប សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម ចុះត្រួតពិនិត្យ អង្កេត និងតាមដានការលក់ទំនិញនៅតាមបណ្តាផ្សារមួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

    រាជធានីភ្នំពេញ៖ អនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ០១ សណន ស្តីពីវិធានការលម្អិតដើម្បីរឹតបន្តឹងការអនុវត្តសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃអង្គារ ៩កើត ខែពិសាខ ឆ្នាំឆ្លូវ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផលទំនិញ និងអង្កេត តាមដានតម្លៃលក់ទំនិញចាំបាច់មួយចំនួន នៅផ្សារព្រែកឯង ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ និងផ្សារចំការដូង ស្ថិតនៅក្នុងខណ្ឌដង្កោ។ ជាមួយគ្នានោះ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានសហការសម្របសម្រួលនាំយករថយន្តចល័តរបស់ក្រសួងពាណិជ្ជកម្មដើម្បីដាក់លក់ផលិតផលចាំបាច់មួយចំនួនជូនប្រជាពលរដ្ឋនៅទីតាំងចំនួន ០៣ រួមមាន ទីតាំងច្រមុះជ្រូកស្ទឹងមានជ័យ ទីតាំង ភូមិត្រពាំងថ្លឹង៤ និងទីតាំងបុរីរ៉ុងរឿងក្បែរផ្សាទួលពង្ររ។ ក្នុងឱកាសនោះ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. សូមធ្វើការអំពាវនាវដល់អាជីវករទាំងអស់មេត្តាកុំឆ្លៀតឱកាសលក់ទំនិញដំឡើងថ្លៃហួសហេតុ និងសូមប្រកាន់ខ្ជាប់នូវការធ្វើអាជីវកម្មប្រកប ដោយសីលធម៌ និងសុចរិត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីត-១៩ ក្នុង ព្រះរាជាណាចក្រ កម្ពុជា ។

  • លោកជំទាវ ឃួន ឃុនឌី ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ដោយសារភ្លើងឆេះផ្ទះចំនួន២ខ្នងផ្ទះ ស្ថិតនៅស្រុកកំពង់ស្វាយ

    លោកជំទាវ ឃួន ឃុនឌី ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ដោយសារភ្លើងឆេះផ្ទះចំនួន២ខ្នងផ្ទះ ស្ថិតនៅស្រុកកំពង់ស្វាយ

    កំពង់ធំ ៖ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន២ខ្នងផ្ទះ ស្មើនឹង២គ្រួសារ ស្ថិតនៅភូមិសាន់គរ (ខ) ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ។ ក្នុងឱកាសនោះលោកជំទាវបានឧបត្ថម្ភសម្ភារ និងថវិកាមួយចំនួន ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន៥០គីឡូក្រាម មីម៉ាម៉ាចំនួន២កេស ត្រីខចំនួន២យួរ ក្រមាចំនួន១ សារុងចំនួន១ សាប៊ូចំនួនមួយដំធំ និងថវិកាចំនួន៥០០.០០០ រៀល គិតសរុបទាំងសម្ភារនិងថវិកាសម្រាប់ចំណាយទាំងពីរគ្រួសារអស់ចំនួន១.៤៨៦.០០០ រៀល ។ ជាចុងក្រោយលោកជំទាវបានផ្តាំផ្ញើរដល់ក្រុមគ្រួសាររងគ្រោះដោយសារភ្លើងឆេះទាំងពីរគ្រួសារសូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយហានិភ័យផ្សេងៗ ជាពិសេសត្រូវចូលរួមគោរពតាមវិធានការរបស់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តន៍តាមវិធានការបីការពារ បីកុំ ឱ្យបានខ្ជាប់ខ្ជួន ៕ ដោយ / គ្រី សម្បត្តិ

  • ទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១ នឹងរៀបចំឡើងនៅ ថ្ងៃទី១៥ ខែមិថុនា

    ទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១ នឹងរៀបចំឡើងនៅ ថ្ងៃទី១៥ ខែមិថុនា

    ភ្នំពេញ៖ ទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ “TVET ធ្វើឱ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់” នឹងត្រូវរៀបចំឡើងនៅ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ខាងមុខ។នេះបើតាមការឱ្យដឹងពីសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានឱ្យដឹងថា ការរៀបចំទិវានេះឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃការ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និង ប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេសតាមប្រព័ន្ធផ្សព្វផ្សាយនានា។ ក្រសួងបានបន្តឱ្យដឹងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងនឹងរៀបចំ ផលិតឯកសារ រូបភាព និងវីដេអូផ្សេងៗ សម្រាប់ធ្វើការផ្សព្វផ្សាយនៅតាមស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងបណ្តាញសង្គម នានា នៅក្នុងថ្ងៃទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១ នេះ។ ( ឈ្មោះទំព័រហ្វេសប៊ុកផ្លូវការ ២ ដែលត្រូវផ្សាយបន្តផ្ទាល់៖ ១. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង .TVET-News)។ ដោយឡែកសម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់នាយកដ្ឋានព័ត៌មានទីផ្សារការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដែលមានអាសយដ្ឋានផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា…

  • តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១

    តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១

    តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។

  • សម្តេចចៅវាវំាង គង់ សំអុល ផ្ញើសាររំលែកមរណទុក្ខជូន លោកជំទាវភរិយាសព ឯកឧត្តម ម៉ៅ អាយុទ្ធ ដែលបានទទួលមរណភាព

    សម្តេចចៅវាវំាង គង់ សំអុល ផ្ញើសាររំលែកមរណទុក្ខជូន លោកជំទាវភរិយាសព ឯកឧត្តម ម៉ៅ អាយុទ្ធ ដែលបានទទួលមរណភាព

    សម្តេចចៅវាវំាង គង់ សំអុល ផ្ញើសាររំលែកមរណទុក្ខ ជូនលោកជំទាវភរិយាសព ឯកឧត្តម ម៉ៅ អាយុទ្ធ ដែលបានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ៕