-
ភ្លៀង១មេធំ រន្ទះបាញ់ស្លាប់ម្នាក់ រងរបួសអធិការរងម្នាក់

មណ្ឌលគិរីៈ នារីក្រមុំវ័យ១៨ឆ្នាំម្នាក់បានស្លាប់នៅពាក់កណ្ដាលផ្លូវកំឡុងពេលបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអូរអាម រួមទាំងលោកអធិការរងម្នាក់ទៀតបានរងរបួសក្នុងហេតុការណ៍រន្ទះបាញ់ ដែលបានកើតឡើង នៅវេលាម៉ោង៩:២០នាទី ថ្ងៃទី១៦មេសា២០២១ ។ សមត្ថកិច្ចមូលដ្ឋានបានរាយការថាមានភ្លៀង១មេធំបានបង្អុរមកនៅព្រឹកនេះហើយក៏មាន ករណីរន្ទះបាញ់ដែលកើតឡើងនៅគីឡូ 37 ភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីបណ្តាលអោយជនរងគ្រោះឈ្មោះ គង់ ច្រិច ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំខាងលើបានស្លាប់ (ស្លាប់)។ សមត្ថកិច្ចបន្តថាក្នុងហេតុការដដែលក៏បានបង្ករអោយជនរងគ្រោះម្នាក់ទៀតឈ្មោះ កែវ សាវុធហៅមុត ភេទប្រុស អាយុ៥២ មុខរបរ អធិការរងស្រុកកែវសីមា( របួសស្រាល)ដែលកើតឡើងនៅ ចំណុចចរាចរណ៍បិតការឆ្លងខេត្តនាភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តបណ្ឌលគីរី។ បច្ចុប្បន្ន សពឈ្មោះ គង់ ច្រិច ត្រូវបានបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែក ឈ្មោះ កែវ សាវុធ កំពុងព្យាបាលនៅមណ្ឌលសុខភាពអូរអាម៕ដោយៈសាតចាន់បុត្រ
-
បញ្ជីលេខទូរស័ព្ទទីតាំងលក់អង្ករសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបើកលក់ធម្មតា និងតម្លៃធម្មតា

-
បញ្ហាអង្ករនៅក្នុងប្រទេសកម្ពុជាមានបរិមាណសន្និធិ(ស្តុក)គ្រប់គ្រាន់

ក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការផ្គត់ផ្គង់អង្ករនៅក្នុងប្រទេសកម្ពុជា ដែលមានបរិមាណសន្និធិគ្រប់គ្រាន់ អាចធានាបាននូវសន្តិសុខស្បៀងអាហារគោលប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ សេចក្តីប្រកាសព័ត៌មាន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ខណៈដែលរាជរដ្ឋាភិបាលដាក់ចេញវិធានការបិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលក៏ដោយ។ សេចក្តីប្រកាសព័ត៌មានបានលើកឡើងថាប្រជាពលរដ្ឋកុំមានការព្រួយបារម្ភលើសុវត្ថិភាព និងសន្តិសុខស្បៀងអាហារជាពិសេស«អង្ករ» ដែលជាហេតុនាំឱ្យមានជនឆ្លៀតឱកាសនិយមមួយចំនួនដែលឆ្លៀតដំឡើងថ្លៃអង្ករបាន»។ ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា សូមជម្រាបជូន ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាថា បញ្ហាអង្ករនៅក្នុងប្រទេសកម្ពុជា មានបរិមាណសន្និធិ (ស្តុក) គ្រប់គ្រាន់ ទាំងស្រូវវស្សា ជាង២.៥លានហិកតា ដែលទើបបញ្ចប់ការប្រមូលផលក្នុងខែមករា និងស្រូវប្រាំង ជិត១លានហិកតា បាននឹងកំពុងប្រមូលផលបានជាង៩០% ហើយដែលមានសុវត្ថិភាព និងធានាបាននូវសន្តិសុខស្បៀង អាហារគោលប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា និងអាចនាំចេញទៅក្រៅប្រទេស រហូតដល់ការប្រមូលផលរដូវកាលបន្ទាប់ខាងមុខ។
-
អ្នកអាចនិយាយលាបពណ៌បុរសម្នាក់នេះ ទៅតាមចិត្តរបស់អ្នកចុះ តែអ្នកមិនអាចប្រកែកបានឡើយ ចំពោះការដែលគាត់តែងតែនៅជាមួយប្រជាជន ទាំងក្នុងពេលសុខសាន្ត និងក្នុងពេលលំបាក

នៅលើពិភពលោកនេះ ពុំមានក្បួនតម្រាឯណាដែលអាចប្រើដើម្បីប្រយុទ្ធនឹងជំងឺឆ្លងរាតត្បាត កូវីដ ១៩ មានប្រសិទ្ធភាព១០០%នោះឡើយ។ ចំនួនអ្នកឆ្លង និងអ្នកស្លាប់នៅតាមប្រទេសនិមួយៗគឺជាការវាស់ស្ទង់នូវការឆ្លើយតប និងគ្របគ្រងស្ថានការណ៍របស់រដ្ឋាភិបាលប្រទេសនោះ។ នៅចំពោះមុខ ការមិនធ្លាប់ជួបប្រទះវិបត្តិដូចគ្នាក្នុងអតីតកាល យើងពិតជាមានសំណាងដែលមានមេដឹកនាំម្នាក់ និងសហការីដែលពោរពេញដោយបទពិសោធន៍ក្នុងការដឹកនាំ និងប្រយុទ្ធនឹងវិបត្តិកូវីដ ១៩នេះ។ ជាមេដឹកនាំមួយដែលតែងនៅជាប់ជាមួយប្រជាជន គាត់ពិតជាជ្រាបច្បាស់នូវអ្វីដែលប្រជាជនចង់បាន និងអ្វីដែលប្រសើរបំផុតសម្រាប់ជាតិ និងប្រជាជន។ គាត់គឺជាមេដឹកនាំដែលយើងតែងផ្តល់ទំនុកចិត្តលើគាត់រហូតមកដល់សព្វថ្ងៃនេះ ហើយដែលយើងអាចជឿជាក់បានថាគាត់គ្មានហេតុផលណាមួយនឹងទៅចោលយើងដាច់ខាត ទោះជាក្នុងពេលដ៏លំបាកយ៉ាងណាក្តី។ប្រភព: Hun Many
-
ក្រសសួងពាណិជ្ជកម្មប្រកាសផ្គត់ផ្គង់អង្ករនៅក្នុងប្រទេសកម្ពុជា

-
បុណ្យចូលឆ្នាំថ្ងៃទី២ អគ្គិភ័យឆេះផ្ទះពលរដ្ឋអស់១ខ្នងនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយឆាបឆេះផ្ទះ ប្រជាពលរដ្ឋអស់១ខ្នង ស្ថិតនៅ តាមបណ្តោយផ្លូវបេតុង ភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមានសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថៃ្ង ព្រហស្បតិ៍ ៤កេីត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ឡាយ សុភាព ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ : នៅផ្ទះ មូលហេតុ : ឆ្លងចរន្តអគ្គិសនី ប្រភេទ សំណង់ : ឈេីប្រក់សង្ក័សី (ទំហំ ១០ម៉ែត្រ x ២៥ម៉ែត្រ ) ខូចខាតសំភារៈ ខូចខាតទាំងស្រុង និងពុំបណ្តាលអោយរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ ស្លាប់ មនុស្ស : គ្មាន របួស…
-
អាជីវករមមាញឹកក្នុងការលក់ដូរ ខណៈសល់តែ១ថ្ងៃទៀត ចូលដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រជាពលរដ្ឋនាំគ្នាសម្រុកទិញឥវ៉ាន់ច្រើន

ចាប់តាំងពីព្រឹកព្រលឹម រហូតមកដល់វេលាម៉ោង១០ ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ទៅហើយ គេនៅតែសង្កេតឃើញប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាំគ្នាសម្រុកទិញនំចំណី ទៀន ធូប និង គ្រឿងសម្ភារៈសម្រាប់ សែនព្រេន ថ្វាយទេវតាឆ្នាំថ្មី ជាដើម នៅក្នុងផ្សារសាមគ្គីហៅប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ បើតាមការរៀបរាប់ពីស្រ្តី ជាអាជីវករលក់ ដូរក្នុងផ្សារប៉ាហ៊ី បានឱ្យដឹងដូចៗ គ្នាថា ៖ ឈានចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ មិនដឹងជាប្រជាពលរដ្ឋមកពីកន្លែងណាខ្លះទេ គឺនាំគ្នាសម្រុកទិញរបស់របរ នំ ចំណី ត្រី សាច់ ច្រើនគួរឱ្យកត់សម្គាល់ ស្ទើរតែរកផ្លូវជិះម៉ូតូ ឬ បើកបររថយន្តចូលផ្សារមិនកើតនោះឡើយ ។ ដូច្នេះការលក់ដូររបស់ពួកគាត់ គឺដាច់ខ្លាំង ត្រឹមតែ១ថ្ងៃនេះ ដោយរកពេលលក់សឹងតែមិនទាន់អតិថិជនចូលទិញនោះឡើយ ។ ពួកគាត់ពិតជាសប្បាយរីករាយក្នុងការលក់ដូរ ទោះបីជាសល់រយ:ពេលតែ១ថ្ងៃទៀត ត្រូវបិទតូប ដើម្បីឈប់សម្រាក ចូលរួមអបអរសាទរបុណ្យចូលឆ្នាំខ្មែរ ក៏ពេលនេះ ពួកគាត់ខិតខំប្រឹងប្រែង ញាប់ដៃញាប់ជើង ដើម្បីលក់យកថវិកា…
-
រដ្ឋបាលខេត្តប៉ៃលិនរៀបចំតុបតែងកែលំអសួនច្បារតាមដងផ្លូវសាធារណ ដើម្បីទាក់ទាញ និង អបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆាប់ៗ ខាងមុខ

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន លោកស្នងការនគរបាលខេត្ត លោកអភិបាលក្រុង បានដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំតុបតែងកែលំអសួនកុមារ និងសួនផ្កា នៅតាមទ្រូងផ្លូវដើម្បីញ៉ាំងទេសភាពក្រុងប៉ៃលិន ឱ្យកាន់តែស្រស់បំព្រងមានសោភ័ណភាពល្អ ដើម្បីទាក់ទាញដួងចិត្តប្រជាពលរដ្ឋ ធ្វើឱ្យមានអារម្មណ៍ភ្លឺថ្លា ប្លែកភ្នែក និងបំបាត់ទុក្ខកង្វល់ ។ ក្នុងឱកាសចុះពិនិត្យមើលទីតាំងកែលំអសួនផ្កាតាមទ្រូងផ្លូវ និងបំពាក់ភ្លើងបំភ្លឺនៅតាមដងផ្លូវសាធារណ: ក្នុងក្រុងប៉ៃលិន លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានណែនាំឱ្យក្រុមការងាររៀបចំតុបតែងកែលំអសួនផ្កាទាំងអស់ ពោលគឺចាប់ពីមុខវត្តរតនសោភ័ណ ហៅវត្តកោងកាង រហូតដល់វិមានឯករាជ្យ បន្តឆ្ពោះទៅទិសខាងលិច ដោយតុបតែងបន្ថែមនូវភ្លើងអគ្គិសនី រៀបជាផ្ការំដួល សម្រាប់បំភ្លឺពេលរាត្រី បញ្ចេញពណ៌លឿងខ្ចី ថែមទាំងបានដាក់តាំងប៉ាណូកាត់ទទឹងផ្លូវជាតិលេខ៥៧ មានសរសេរជាអក្សរអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ផងដែរ ។ បើទោះបីជាស្ថានភាព នៃការរីករាលដាលជំងឺកូវីដ ១៩ ក្នុងប្រទេសកម្ពុជា កំពុងតែឆ្លងរីករាលដាលខ្លាំងគួរឱ្យកត់សម្គាល់ ក៏រដ្ឋបាលខេត្តប៉ៃលិន ដែលដឹកនាំដោយ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត…
-
សារគោរពជូនពរ ជូនចំពោះ ឯកឧត្តម សាយ សំអាល់ ព្រមទាំងបុត្រាបុត្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

-
សារគោរពជូនពរ ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
