-
រថយន្តឃ្លុបបត់ស្ដាំដៃមិនប្រយ័ត្ន កៀរម៉ូតូមួយគ្រឿងដួល បណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់

ភ្នំពេញ៖ រថយន្តឃ្លុបម៉ាក ISUZU បត់ស្ដាំដៃមិនប្រយ័ត្ន កៀរម៉ូតូមួយគ្រឿងដួល បណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ម្នាក់។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគឿងម៉ាកសង់ឌ្រីមសេ១២៦ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CG-4841 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តឃ្លុបម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-3551 មួយគ្រឿងទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើងស្របទិសគ្នា ក្នុងល្បឿនលឿនគួរសម បានបត់ស្ដាំដៃចូលទៅផ្លូវបេតុងមិនប្រយ័ត្ន កៀរម៉ូតូម៉ាកសង់ឌ្រីមសេ១២៦ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CG-4841 ដែលជិះម្នាក់ឯងដួល បណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់បាក់ជើង ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្តង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកឱ្យចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទាំង២គ្រឿង យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/…
-
សួស្តីឆ្នាំថ្មី ឆ្នាំនេះសង្គ្រាន្តឆ្នាំថ្មីនឹងចូលមកនៅក្នុងថ្ងៃពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃ១៤ ខែមេសា វេលាម៉ោង០៤:០០នាទីព្រឹកទៀបភ្លឺ

នោះព្រះអាទិត្យចរចេញពីមីនរាសីទៅស្ថិតនៅឯមេសរាសី ដើរតាមគោវិថី គឺផ្លូវកណ្ដាល ទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកា ព្រះនាម មណ្ឌាទេវី គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ អន សៀតផ្ការ ចម្ប៉ា អាភរណៈ កែវពិទូរ្យ(ពេជ្រភ្នែកឆ្មា) ភក្សាហារ សប្បិ ព្រះហស្តស្ដាំទ្រង់ ម្ជុល ព្រះហស្ដឆ្វេងទ្រង់ ឈើច្រត់ គង់លើខ្នង គទ្រភ (សត្វលា) ជាពាហនៈ ។ ថ្ងៃពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃ១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៤:០០នាទីព្រឹក(រំលងអធ្រាត្រនែយប់ថ្ងៃទី១៣) ជាថ្ងៃចូលឆ្នាំថ្មី ។ថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ត្រូវនឹងថ្ងៃ១៥ ខែមេសា ឆ្នាំ២០២១ជាថ្ងៃវ័នបត ។ ថ្ងៃសុក្រ ៥កើត ខែពិសាខ ត្រូវនឹងថ្ងៃ១៦ ខែមេសា ឆ្នាំ២០២១ជាថ្ងៃឡើងស័ក ។ គម្រប់ជាសង្ក្រាន្ត ៣ថ្ងៃ ស្រេចបរិបូណ៌ ចូលជាសកលឆ្នាំឆ្លូវ ត្រីស័ក តរៀងទៅ ។ ក្នុងឱកាសសង្គ្រាន្តទាំង៣ថ្ងៃនេះ សូមអស់ជនានុជនប្រុសស្រីទាំងឡាយ…
-
Group.យុវជនឃុំពន្លៃយើង 2019 ❤️បានទិញសម្ភារៈមួយចំនួនធំជូនប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ

ខេត្តតាកែវ៖ ក្រុមយុវជនឃុំពន្លៃមួយក្រុមដែលបានបង្កើតក្រុបតេឡេក្រាម Telegram មួយតាំងពីឆ្នាំ២០១៩ ដែលមានឈ្មោះថា (Group.យុវជនឃុំពន្លៃយើង 2019 ❤️) ដើម្បីចងទំនាក់ទំនងគ្នា បានទិញសម្ភារៈមួយចំនួនធំជូនប្រជាពលរដ្ឋរបស់ខ្លូនចំនួន=១៥០៥គ្រួសារស្ថិតនៅក្នុងឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ។ នៅថ្ងៃចន្ទ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៣រសៀល តាមរយៈលោក ប៊ី ទិត ជាប្រធានឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ ក្រុមយុវជនឃុំពន្លៃ បាននាំយកនូវសម្ភារៈមួយចំនួនរួមមាន៖ ទី១. ម៉ាស់ចំនួន=១៧៥០០ម៉ាស់ស្មើនឹង៧កេះធំ, ទី២. អាកុលចំនួន=៦០លីត្រ ស្មើនឹង២កានធំ, ទី៣. ដបទឹកអាកុលសម្រាប់បាញ់ចំនួន=៥០ដប ជាលលាងដៃចំនួន=៣០កំប៉ងធំ និងថវិកាចំនួន=២០ម៉ឺនរៀល ដើម្បីចែកជូនប្រជាពលរដ្ឋចំនួន១៥០៥គ្រួសារដែលជាកំពុងអ្នករស់នៅក្នុងស្រុកកំណើតរបស់ខ្លួន ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរដែនដីក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ គួរបញ្ជាក់ថា នេះមិនមែនជាសកម្មភាពលើកទី១របស់ក្រុមយុវជនឃុំពន្លៃនោះទេ គឺក្រុមយុវជននេះបាននាំគ្នាជួយអ្នកភូមិរបស់ខ្លួនតាំងពីចុងឆ្នាំ២០១៨មកម្លេះ ដែលមានសមាជិកត្រឹមតែជាង២០នាក់ ដែលបានគៀងគរថវិកាផ្ទាល់ខ្លួនជួយទិញអំពូលភ្លើង+ដងប្រមាណជិត១០០អំពូល ដើម្បីដាក់បំភ្លឺផ្លូវពីដើមភូមិទៅដល់សាលារៀននិងវត្តនៅឯចុងភូមិ និងបានទិញថ្មគ្រោះ និងខ្សាច់ចាក់ធ្វើផ្លូវក្នុងភូមិ និងបានជួយឧបត្ថម្ភថវិកាមួយចំនួនជាបន្តបន្ទាប់ ដើម្បីកសាងសួនកំសាន្តនៅក្នុងសាលារៀន ដើម្បីដាក់ជាសម្បត្តិសាធារណៈជូនកូនសិស្សលេងកំសាន្ត ពិសេសបានជួយទិញកម្រងផ្កាកូរោនរំលែកទុក្ខនិងចូលរួមថវិកាឧបត្ថម្ភដល់ក្រុមគ្រួសារសពនៅក្នុងឃុំពន្លៃថែមទៀតផង។ល។ សូមបញ្ជាក់ផងដែរថា…
-
លោកជំទាវ ម៉ែន សំអន ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

-
អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ឧបត្ថម្ភថវិកា២លានរៀល ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១

ភ្នំពេញ ៖ លោកឌី រ័ត្នខេមរុណ ប្រធានគណកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ឧបត្ថម្ភថវិកា២លានរៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១នេះ។ សប្បុរសជនមានបំណងបរិច្ចាគមកទីស្នាក់ការកណ្តាល សូមទំនាក់ទំនង៖១៖ លោកជំទាវ ពុំ ចន្ទីនី 012 921 105២៖ លោកជំទាវ ម៉ែន នារីសោភ័គ 012 810 854៣៖ ឯកឧត្តម ឌួង អេលីត 017 248 888
-
អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា សូមជូនពរជនរួមជាតិទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ គ.ស. ២០២១ ខាងមុខ ថ្នាក់ដឹកនាំ និងបុគ្គលិក ទាំងអស់នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា សូមបួងសួងដល់ទេវតាឆ្នាំថ្មី តាមបីបាច់ថែរក្សាឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មហាគ្រួសារខ្មែរ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ មានសេចក្តីសុខ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច។ ដោយសេចក្តីគោរព ស្រឡាញ់ និងរាប់អានដ៏ស្មោះ
-
ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតមានញឹកញាប់ នៅតំបន់ទំនាបកណ្ដាល ចាប់ពីថ្ងៃទី១៤ដល់ ទី២០មេសា

-
ស្លាប់២នាក់ និងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១២ ខែមេសាម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់ស្រាល៨នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, បត់គ្រោះថ្នាក់ និង មិនប្រកាន់ស្ដាំ៕ ដោយ/ ឆៃហួត
-
លោកជំទាវ ម៉ែន សំអន ផ្ញើសារជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

-
សម្ដេច ស ខេង ផ្ញើសារជូនពរដល់ កងកម្លាំង និងមន្រ្តីទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
