-
សាឡាងខ្នាតធំចំនួន ២គ្រឿងដាក់ឱ្យដំណើរការដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្ស

នៅព្រឹកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការសាឡាងខ្នាតធំចំនួន ២គ្រឿងដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកោះនរា ចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង ២០:០០យប់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្ស ក្នុងខណ្ឌចំការមន និង ខណ្ឌច្បារអំពៅ ។សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរដោយសុវត្ថិភាព !
-
អភិបាលខណ្ឌចំការមន និងប្រធានមន្ទីរសាធារណការ និងដឹកញ្ជូនរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពការដាក់ដំណើរការសាឡាងចម្លងពីកោះនរា មកមជ្ឈមណ្ឌលកោះពេជ្រ

ភ្នំពេញ៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន រួមជាមួយលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យស្ថានភាពការដាក់ដំណើរការសាឡាងចម្លងពីកោះនរា មកមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ។ ចំពោះការដាក់ឱ្យដំណើរសាឡាងខាងលើ មានចំនួន ០២គ្រឿង ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសជួយរំដោះការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស ដែលកំពុងដំណើរការជួសជុលផងដែរនោះ ហើយសាឡាងនេះ ដំណើរការចម្លងពីម៉ោង ៥:៣០នាទីព្រឹក រហូតដល់ម៉ោង ៨យប់ ៕ ដោយប៊ុនធី និងវណ្ណលុក
-
ក្រុមការងារស.ស.យ.ក រាជធានីភ្នំពេញ បាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ទៅប្រគល់ជូនប្រជាការពារនៅតាមមូលដ្ឋាន

ចាប់ពីថ្ងៃទី៦-៩ ខែមេសា ឆ្នាំ២០២១ ក្រុមការងារស.ស.យ.ក រាជធានីភ្នំពេញ បាននាំយកទឹកបរិសុទ្ធ និងភេជ្ជៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទៅប្រគល់ជូនបងប្អូនប្រជាការពារនៅតាមមូលដ្ឋានខណ្ឌនានាទូទាំងរាជធានីភ្នំពេញ។ ប្រជាការពារតែងតែនៅជួរមុខជាកម្លាំងជំនួយជួយគាំទ្រសកម្មភាពនានារបស់អាជ្ញាធរមូលដ្ឋាននៅគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈដោយបានធ្វើពលិកម្មមិនរុញរាចំពោះបុព្វហេតុ និងបេសកកម្មក្នុងការចូលរួមចំណែកថែរក្សាសណ្តាប់ធ្នាប់និងរបៀបរៀបរយនៅក្នុងសហគមន៍មូលដ្ឋានជាពិេសសបានចូលរួមគាំទ្រនិងអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងប្រុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។
-
ក្រុមហ៊ុនសែលកាតបានប្រគល់ជូននូវទឹកប្រាក់ 850,000 ដុល្លារ ទៅកាន់សហគមន៍វិញក្នុងត្រីមាសដំបូងនៃឆ្នាំ២០២១

ភ្នំពេញ៖ ក្រុមហ៊ុនសែលកាត បានប្រគល់ជូនអតិថិជនដ៏ស្មោះស្ម័គ្រនូវទឹកប្រាក់សរុបចំនួន 850,000 ដុល្លារ នៅក្នុងកម្មវិធីប្រម៉ូសិនដ៏ពេញនិយមបំផុតមួយរបស់ខ្លួន ដែលត្រូវបានធ្វើឡើងពេញមួយត្រីមាសដំបូងនៃឆ្នាំ 2021។ ចំនួនទឹកប្រាក់ដែលបានផ្តល់ជូននៅក្នុងកម្មវិធីឈ្នះមួយម៉ឺនដុល្លាររៀងរាល់ថ្ងៃ រួមមាន 300,000 ដុល្លារក្នុងខែមករា 230,000 ដុល្លារក្នុងខែកុម្ភៈ និង 320,000 ដុល្លារទៀត នៅក្នុងខែមីនា។ ប្រាក់រង្វាន់លើកទឹកចិត្តនេះ ត្រូវបានប្រគល់ជូនដល់អតិថិជនមានសំណាងចំនួន 14នាក់ ដែលពួកគាត់មានទីលំនៅនៅតំបន់ផ្សេងៗគ្នាដូចជា រាជធានីភ្នំពេញ កំពង់ធំ ពោធិសាត់ ព្រះសីហនុ កំពង់ឆ្នាំង ព្រៃវែង រតនគីរី បាត់ដំបង កំពង់ចាម និងខេត្តកណ្ដាល។ ទឹកប្រាក់ដែលឈ្នះ មានចាប់ពី 10,000 ដុល្លារ រហូតទៅដល់ 90,000 ដុល្លារ ដែលទឹកប្រាក់ទាំងនេះ អាចនឹងប្រើប្រាស់ជាជំនួយផ្នែកហិរញ្ញវត្ថុដ៏ចាំបាច់នៅក្នុងគ្រួសារក្នុងអំឡុងស្ថានភាពដ៏ពិបាកក្នុងពេលបច្ចុប្បន្ននេះ។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា លោកមានក្តីសោមនស្សបំផុតដែលបានឃើញថវិការនេះ បានទៅដល់ដៃពលរដ្ឋ និងសហគមន៍ ដែលកំពុងត្រូវការវាសម្រាប់ទូទាត់ថ្លៃចំណាយនៅក្នុងផ្ទះ ចំណាយក្នុងអាជីវកម្ម ក៏ដូចជាការទូទាត់ចំណាយប្រចាំថ្ងៃផ្សេងៗទៀតផងដែរ។“ចំពោះក្រុមហ៊ុនសែលកាត ពួកយើងតែងប្តេជ្ញាចិត្តក្នុងការជួយកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ…
-
ក្រុមការងារស.ស.យ.ក រាជធានីភ្នំពេញ បាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ទៅប្រគល់ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១ ក្រុមការងារស.ស.យ.ក រាជធានីភ្នំពេញ បាននាំយកទឹកបរិសុទ្ធ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទៅប្រគល់ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ២៥០កេស និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ២៥០កេស សរុបចំនួន ៥០០ កេស។ កងកម្លាំងទាំងអស់តែងតែនៅជួរមុខ និងគ្រប់ពេលវេលាដោយបានធ្វើពលិកម្មមិនចេះរុញរាចំពោះបុព្វហេតុ និងបេសកកម្មក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងគ្រប់ការលៈទេសៈ ជាពិេសសគាំទ្រនិងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននៅវិធានការ និងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងប្រុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។
-
រដ្ឋបាលខេត្តតាកែវ រៀបចំពិធីបួងសួងសុំសេចក្ដីសុខពី លោកតាកែវ លោកយាយកែវ

តាកែវ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែមេសា ឆ្នាំ២០២១ ក្នុងឱកាសជិតឈានចូលមកដល់ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ខាងមុខនេះ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សា ព្រមទាំង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ស្រី ប៉ុណ្ណាដាវី លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បានអញ្ជើញចូល រួមរៀបចំពិធីសែនព្រេននៅអាស្រមណ៍ «« លោកតាកែវ លោកយាយកែវ »» ដើម្បីសុំសេចក្ដីសុខ និងឱ្យបងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្តតាកែវ ជៀសឆ្ងាយពីជំងឺកូវីដ១៩។ ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និងវត្ថុ ស័ក្តិ សិទ្ធិក្នុងលោក ប្រទានពរជ័យសិរីមង្គលបវរមហាប្រសើរដល់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុង ក្រុង ស្រុក ខេត្តទាំងអស់…
-
សារលិខិតជូនពររបស់សម្តេច សាយ ឈុំ អបអរសាទរក្នុងឳកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

-
« វិថី តេជោ » គឺជាផ្លូវដំបូងបំផុតក្នុងខេត្តព្រះសីហនុ ដែលបានចាក់ដីចូលក្នុងសមុទ្រដើម្បីធ្វើផ្លូវតភ្ជាប់ ពីត្រើយម្ខាង ទៅត្រើយម្ខាងទៀត

« វិថី តេជោ » ដែលតភ្ជាប់ពីឆ្នេរសុខា (កន្ទុយនាគ) ទៅឆ្នេរអូឈេីទាល ត្រង់ចំនុចចុងផ្លូវលេខ ៥០២ ពីមុខពយតាមូង មានប្រវែង ១,០៣៤ ម៉ែត្រ។ នេះគឺជាផ្លូវដំបូងបំផុតក្នុងខេត្តព្រះសីហនុ ដែលបានចាក់ដីចូលក្នុងសមុទ្រដើម្បីធ្វើផ្លូវតភ្ជាប់ ពីត្រើយម្ខាង ទៅត្រើយម្ខាងទៀត ហើយនេះក៏ជា សមិទ្ធិផលថ្មី របស់សម្ដេចតេជោ ផ្តល់ជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ទាំងអស់ បានធ្វើដំណើរ និងទស្សនាកំសាន្ត ហើយក៏អំណោយផលចំពោះការដើរកម្សាន្ត ហាត់ប្រាណ ការជិះកង់ និងស្ទូចត្រី ជាដើម….។ រូបភាពៈមន្ទីរព័ត៌មានខេត្តព្រះសីហនុ
-
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសផ្លូវការ អំពីការដោះលែងនគរបាល ដែលបាញ់ជនបែកថ្នាំកាន់កាំបិតដេញចាក់ខ្លួន ឱ្យមានសេរីភាព

-
ក្រសួងអប់រំ៖ កម្មវិធីអប់រំតាមវិទ្យុ ជួយឱ្យសិស្សជនជាតិដើមភាគតិចអាចបន្តការសិក្សា បើទោះសាលារៀនកំពុងបិទទ្វារក្តី

ដោយ៖ម៉ាដេប៉ូរាជធានីភ្នំពេញ៖ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីកម្មវិធីអប់រំតាមវិទ្យុ ដើម្បី ជួយឱ្យសិស្សជនជាតិដើមភាគតិចអាចបន្តការសិក្សា បើទោះសាលារៀនកំពុងបិទទ្វារក៏ដោយ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំបានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ យូនីសេហ្វ កំពុង សហការគ្នាធានាឱ្យកុមារគ្រប់រូប ជាពិសេសកុមារដែលជួបការលំបាក និងមានឱកាសតិចតួច បន្តទទួលបានការ សិក្សា ខណៈដែលសាលារៀនត្រូវបិទទ្វារចំពេលមានការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ នាពេលបច្ចុប្បន្ននេះ។ ប្រភពខាងលើនេះបានបញ្ជាក់ថាអង្គការ យូនីសេហ្វ បានទិញវិទ្យុចំនួន ១.៦៤០ គ្រឿង សម្រាប់ផ្តល់ជូនសិស្សជនជាតិដើមភាគតិចនៅខេត្តភូមិភាគឦសាន គឺខេត្តក្រចេះ រតនគិរី និងមណ្ឌលគិរី។ សិស្សទាំងនេះកំពុងបន្តការសិក្សារបស់ពួកគេ តាមរយៈកម្មវិធីអប់រំពហុ ភាសាផ្សាយតាមវិទ្យុ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលជាទម្រង់មួយ ក្នុងចំណោមទម្រង់នៃការសិក្សាពី ចម្ងាយដែលក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្តើមអនុវត្ត តាំងពីពេលមានការរាតត្បាតជាសកលនៃជំងឺនេះ ដំបូងៗមកម្ល៉េះ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា”អំឡុងពេលដ៏សែនលំបាកនេះខ្ញុំមានសេចក្តីសោមនស្សរីករាយដែលក្រសួងអប់រំ យុវជន និងកីឡា…