-
ឆក់កាបូបស្ត្រីម្នាក់មិនបានសម្រេច ថែមទាំងជាប់ខ្នោះសមត្ថកិច្ចខណ្ឌឬស្សីកែវ

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២១នេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វេីការបង្ក្រាបជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)បង្កឡេីងនៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ១៥ ” ៤០នាទី នៅចំណុច ផ្លូវបេតុង ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈុំ ចាន់ថន ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ ផ្ទះលេខ ០១D ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ ទួលសង្កែ ១ ខណ្ឌ ឫស្សីកែវ ។ ចំណែកជនសង្ស័យ ឈ្មោះ រិទ្ធ បញ្ញា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ គ្មាន មានទីលំនៅ…
-
ថវិកា២០០លានរៀលដែលជាបច្ច័យរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា មាតាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនមូលនិធីគន្ធបុប្ផាកម្ពុជា

នៅព្រឹកថ្ងៃទី៧មេសា ឆ្នាំ២០២១ លោកស្រី ប៊ុន សុថា ជាប្អូនស្រីពៅរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកនូវថវិកាជាបច្ច័យនៃមហាបុណ្យកុសលរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ចំនួន ២០០លានរៀល ផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផាតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ។ ពិធីប្រគល់អំណោយជាទឹកប្រាក់សប្បុរសធម៌នោះ ក៏មានការចួលរួមផងដែរពី លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា និងលោកវេជ្ជបណ្ឌិត ដេនិស ឡូរ៉ង់ (Denis Laurent) តំណាងមន្ទីរពេទ្យគន្ធបុប្ផា និងក្រុមការងារមួយចំនួនទៀត ។ នៅក្នុងឱកាសនោះ លោកស្រី ប៊ុន សុថា បានមាន ប្រសាសន៍ថា លោកស្រីពិតជាមានសេចក្តីរីករាយក្រៃលែង ដែលបាននាំនូវអំណោយសប្បុរសធម៌របស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មកផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមចំណែកជួយទ្រទ្រង់ដល់ការព្យាបាលកុមារកម្ពុជាទូទាំងប្រទេសដែលមានបញ្ហាដោយជំងឺផ្សេងៗ។ លោកស្រីបានមានប្រសាសន៍បន្តទៀតថា តាមរយៈថវិកាសប្បុរសធម៌នោះ គឺជាថវិកាដែលទទួលបានពីបច្ច័យនៃមហាបុណ្យកុសលរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី សម្រាប់ទុកបរិច្ចាគចូលរួមចំណែកក្នុងវិស័យមនុស្សធម៌ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជួយសង្គ្រោះដល់កុមារកម្ពុជា។ លោកស្រីបានបន្តថា នោះគឺជាអំណោយថវិកាលើកទី២ផងដែរ…
-
ក្រសួងការងារ ជូនដំណឹង ពីការផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៥៨ ជូនកម្មករនិយោជិត ជាង៦០០នាក់

ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៥៧ ជូនកម្មករនិយោជិត ចំនួន៦៣០៣នាក់ ។ ក្នុងសេចក្តីជូនដំណឹងខាងលើបានបញ្ជាក់ថាក្នុងចំណោមកម្មករនិយោជិតខាងលើគឺស្ថិតនៅក្នុងរោងចក្រ សហគ្រាសចំនួន៣៤ ក្នុងវិស័យកាត់ដេរ ដែលទទួលបានការអនុញ្ញាតព្យូរកិច្ចសន្យាការងារស្មារតីជុំទី៣ នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល៕(សូមមើលសេចក្តីជូនដំណឹងខាងក្រោម)
-
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ចុះត្រួតពិនិត្យទីកន្លែងបំពាក់ទូរស័ព្ទទាន់ហេតុការណ៍ចំនួន ១២០គ្រឿង នៅអគារ អគ្គស្នងការដ្ឋាននគរបាលជាតិ

រាជធានីភ្នំពេញ: ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំក្រុមការងារ ត្រួតពិនិត្យទីកន្លែងដែលនឹងត្រូវបំពាក់ប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ១១៧ ចំនួន ១២០ គ្រឿងបន្ថែមទៀត នៅមជ្ឈមណ្ឌលប្រចាំបញ្ជារ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលទូរស័ព្ទចំនួន ១២០ គ្រឿងនេះ ជាជំនួយឧបត្ថម្ភពីនិយ័តករកម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្នុងឱកាសចុះត្រួតពិនិត្យការងារនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានណែនាំដល់ថ្នាក់ដឹកនាំនាយកដ្ឋានវិទ្យុទាក់ទង ដូចខាងក្រោម÷ ទី១-ត្រូវសិក្សា លើកផែនការឲ្យបានច្បាស់លាស់អំពីតម្រូវការឧបករណ៍ សម្ភារៈ បរិក្ខារ និងបច្ចេកទេស និងត្រូវសហការជាមួយនិយ័តករកម្ពុជា ដើម្បីអោយការរៀបចំបំពាក់ប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍នេះប្រព្រឹត្តដោយជោគជ័យ។ ទី២-ត្រូវរៀបចំធនធានមន្ត្រីដែលមានស្រាប់ ពិសេសការិយាល័យជំនាញរបស់នាយកដ្ឋាន និងមន្ត្រីជំនាញនៃនាយកដ្ឋាន អង្គភាពពាក់ព័ន្ធ ដូចជំនាញចរាចរណ៍ អគ្គិភ័យ…រួមជាមួយមន្ត្រីដែលចេះភាសារបរទេស ដើម្បីយកមករៀបចំក្នុងក្រុមវេនប្រចាំការ។ ទី៣.ត្រូវចាត់តាំងមន្ត្រីថ្នាក់អនុប្រធាននាយកដ្ឋាន ១ ឬ ២ នាក់ ដើម្បីប្រចាំការតាមវេននីមួយៗ ទី៤.បណ្តុះបណ្តាមន្ត្រីនៅនឹងកន្លែង ដោយត្រូវមានមន្ត្រីរង់ចាំទទួលទូរស័ព្ទពីប្រជាពលរដ្ឋ តាមរយ:ប្រព័ន្ធទូរស័ព្ទ ១១៧ ទាក់ទងសន្តិសុខ…
-
នាវាចម្បាំងតាំងពីសម័យសង្រ្គាមត្រូវបានស្រង់ចេញពីទន្លេមេគង្គក្នុងភូមិសាស្រ្តខេត្តកំពង់ចាម

នាវាចម្បាំង១គ្រឿង ដែលសន្និដ្ឋានថាបានលិចលង់តាំងពីសម័យសង្រ្គាមចន្លោះឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ត្រូវបានស្រង់ចេញពីទឹកទន្លេមេគង្គនៅក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុម ប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២១ បានអញ្ជើញចូលរួមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ចុះពិនិត្យមើលប្រតិបត្តិការស្រង់បានពីនាវាចម្បាំង ដែលលិចបាត់តាំងពីសង្រ្គាមចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំដល់ឆ្នាំ១៩៧៥។ ក្រុមការងារអន្តរាគមន៍ស្រាវជ្រាវ និងប្រតិបត្តិការស្រង់នាវា បានប្រមូលបានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងនាវាចម្បាំងដ៏ចំណាស់នេះ និងគ្រោងឆ្អឺងលលាក្បាលមនុស្សផងដែរ៕
-
ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពីប័ណ្ណអនុញ្ញាតិដឹកកម្មករនិយោជិតក្នុងអំឡុងពេលដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស

-
ជនសង្ស័យឆក់កាបូបបានសម្រេចរួចជិះរត់ ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នា៥នាក់ ជិះម៉ូតូ៣គ្រឿង ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ បានសម្រេច រួចហើយជិះរត់ទៅប៉ះជាមួយរថយន្តមួយគ្រឿងដួល ក៏ត្រូវបានប្រជាពលរដ្ឋ ឃាត់ខ្លួនបាន ហើយវាយម្នាក់មួយដៃមួយជើងបែកក្បាលហូរឈាម ទើបសមត្ថកិច្ចមកដល់នាំខ្លួនយកមកសួរនាំបន្ត។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខវិទ្យាល័យឬស្សីកែវ ភូមិឃ្លាំងសាំង ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បើតាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាក ធូដេ ពណ៌ប្រផេះ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ៥ ទិសដៅពីជេីងទៅត្បូង លុះមកដល់ចុះណុចកើតហេតុ ក៏ស្រាប់តែ មានជនសង្ស័យមួយក្រុមមានគ្នា៥នាក់ ជិះម៉ូតូ៣គ្រឿងម៉ាកស្តុបពី១គ្រឿង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1IM-4560 ជាអ្នកឆក់កាបូបពីជនរងគ្រោះ និងម៉ូតូម៉ាកនិច២គ្រឿង ជិះគ្នា២ៗនាក់ ជាអ្នកបិតគូទពីក្រោយ។ ក្រោយឆក់បានសម្រេចហើយជនរងគ្រោះបានស្រែកឆោឡោផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវជួយដេញតាមធ្វើឱ្យជនសង្ស័យភ័យចែកផ្លូវគ្នារត់ ហើយជនសង្ស័យដែលជិះម៉ូតូស្កុបពីរបានជិះទៅប៉ះជាមួយរថយន្តព្រូស ពណ៍សមួយគ្រឿង បណ្តាលដួល ទើបប្រជាពលរដ្ឋចាប់បានវាយបែកក្បាលហូរឈាមពេញមុខ ជនសង្ស័យនិងជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ណាណ។ ក្រោយពីពេលចាប់ខ្លួនបាន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យរួមទាំងមធ្យោបាយធ្វើសកម្មភាពឆក់យកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ និងនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹង ដើម្បីកសាងសំណុំរឿងបញ្ចូនខ្លួនជនសង្ស័យឡើងតុលាការចាត់ការតាមនីតិវិធីច្បាប់៕ ដោយ/ ឆៃហួត
-
ជនសង្ស័យដែលជាឃាតករសម្លាប់ក្មេងកាលពីថ្ងៃមុន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ភ្នំពេញ៖ ជនសង្ស័យដែលជាឃាតករសម្លាប់ក្មេងកាលពីថ្ងៃមុន ត្រូវបានសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានហើយ។ ដោយអនុវត្តតាមបទបញ្ជា របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញ បានស្រាវជ្រាវ ឈានដល់ការចាប់ខ្លួន ជនសង្ស័យឈ្មោះ អុន ភាម៉ុន ដែលសម្លាប់កុមារ៉ា ជា ប៊ុនហេង កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។ ករណីឃាតកម្មគិតទុកជាមុន ស្ថិតនៅដីឡូត៍គ្មានលេខ តាមបណ្តោយផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង១៥ និង៣០នាទី កុមារារងគ្រោះឈ្មោះជា ប៊ុនហេង ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ ជនសង្ស័យឈ្មោះ អុន ភាម៉ុន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ នៅមុនពេលកើតហេតុជន សង្ស័យ…
-
អភិបាលខេត្តប៉ៃលិន រៀបចំពិធីសូត្រមន្ត ប្រោះព្រំលើករាសីដើម្បី សុំសេចក្តីសុខ សិរី សួស្តី ក្នុង ឱកាស ចូលឆ្នាំថ្មី ប្រពៃ ណី ជាតិខ្មែរ

ប៉ៃលិន ៖ លោកជំទាវ បានស្រីមុំ អភិបាល ខេត្តប៉ៃលិន និងគណៈអភិបាលព្រមទាំងមន្ត្រីរាជការ គ្រប់មន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ទាំងអស់ និងមានការអញ្ជើញចូលរួមពីឯកឧត្តមអ្នកតំណាងរាស្ត្រ ឯកឧត្តមប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាខេត្ត បានរៀបចំពិធីសូត្រមន្ត ប្រោះព្រំលើករាសីដើម្បី សុំសេចក្តីសុខ សិរី សួស្តី ក្នុង ឱកាស ចូលឆ្នាំថ្មី ប្រពៃ ណី ជាតិខ្មែរ ឆ្នាំ ឆ្លូវ ទោស័ក ព . ស ២៥៦៤ គ . ស ២០២១ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តប៉ៃលិនរសៀលថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២១ ។ ពិធីសូត្រមន្តប្រោះព្រំលើករាសី នៅពេលនេះបានប្រារព្ធធ្វើឡើងតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា រៀបចំបូជាទៀនធូប ផ្កាភ្ញីថ្វាយព្រះពុទ្ធបដិមា និងនមសក្កាព្រះរតនត្រៃ និមន្តព្រះសង្ឃចំរើនព្រះបរិត្ត ដើម្បីសុំសេចក្តីសុខ សិរីសួស្តី…
-
នាយឧត្តមសេនីយ៍ អុី ឈាន និងថ្នាក់ដឹកនាំខេត្តប៉ៃលិន ប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ នៅអាស្រមរូបសំណាកលោកយាយយ៉ាត

ប៉ៃលិន ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ អុី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអ្នកតំណាងរាស្ត្រ និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ព្រមទាំងប្រធានមន្ទីរគ្រប់អង្គភាព នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១២១ បានអញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងថ្វាយគ្រឿងដង្វាយ ភ្លេងពិណពាទ្យ របាំជូនពរ និងរបាំក្ងោក ថ្វាយជូនរូបសំណាកលោកយាយយ៉ាត ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីតាមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន និងបងប្អូនជនរួមជាតិទាំងអស់ ឱ្យទទួលបានសេចក្តីសុខសប្បាយ និងជោគជ័យគ្រប់ភារកិច្ច ជាពិសេសជៀសចេញឱ្យផុតពីជំងឺកូវីដ១៩ (Covid-19)។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅអាស្រមលោកយាយយ៉ាត ក្បែរជើងភ្នំយ៉ាត ជាប់ផ្លូវជាតិលេខ ៥៧ ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលចម្ងាយពីទីរួមខេត្តប្រមាណ ២គីឡូម៉ែត្រ។ បើតាមការបញ្ជាក់របស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន…