-
លោកជំទាវ ម៉ែន សំអន ផ្ញើសារគោរពជូនពរ សម្ដេចតេជោ ក្នុងឱកាសចម្រើនជន្មាយុ

ភ្នំពេញ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ផ្ញើសារគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១។ក្នុងឱកាសដ៏មហាបវរប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវមនោសញ្ចេតនាគោរព ស្រឡាញ់ និងដឹងគុណប្រកបដោយកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំមាតុភូមិ និងប្រជាជនកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ការអភិវឌ្ឍ និងភាពចម្រើនរុងរឿង។ ជាថ្មីម្ដងទៀតនាឱកាសនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខគ្រប់ប្រការជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
-
ឯកឧត្តម ថោង ខុន ផ្ញើសារគោរពជូនពរ សម្ដេចតេជោ ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ សូមគោរពជូនពរ ផ្ញើសារគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១។ ក្នុងឱកាសដ៏មហាបវរប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវមនោសញ្ចេតនាគោរព ស្រឡាញ់ និងដឹងគុណប្រកបដោយកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំមាតុភូមិ និងប្រជាជនកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ការអភិវឌ្ឍ និងភាពចម្រើនរុងរឿង។ ជាថ្មីម្ដងទៀតនាឱកាសនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខគ្រប់ប្រការជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
-
បុណ្យឆេងម៉េង រួមគ្នា ស្វែងយល់ ពីកំណាព្យចិនបុរាណស្តីអំពីការ ធ្វើ គារវកិច្ចចំពោះវីរជន

បុណ្យឆេងម៉េង ជា ថ្ងៃ បុណ្យ ប្រពៃណី របស់ ប្រទេស ចិន ដែល តាម ទម្លាប់ នឹង សែន កុងម៉ា ដើម្បី រំលឹក បុព្វការីជន ។ ខាងក្រោមនេះ សូម ពន្យល់ ពី ឃ្លា កំណាព្យ ចិន បុរាណ ដ៏ ល្បី មួយ មានន័យថា ៖ ស្មារតី វីរជន នៅ ពាសពេញ មេឃនិង ដី ទោះ បាន កន្លងផុតទៅ រាប់រយឆ្នាំ ហើយ ក្តី ក៏ ត្រូវគេ គោរព សរសើរ ជាប់ រហូត។ ឃ្លានេះដកស្រង់ ពី កំណាព្យ «នឹករំលឹក លីវប៉ី» និពន្ធ…
-
ឯកឧត្ដម ជា ចាន់តូ ផ្ញើលិខិតជូនពរ សម្តចតេជោ ក្នុងឱកាសចម្រើនអាយុវឌ្ឍនា ៧០ ឆ្នាំ ឈានចូល ៧១ឆ្នាំ

-
នារីម្នាក់ ជិះម៉ូតូប៉ះខឿនស្ពានបណ្តាលឱ្យដួល ត្រូវរថយន្តកិនស្លាប់ភ្លាមៗ នៅលើស្ពានព្រែកព្នៅ

ភ្នំពេញ៖ នារីម្នាក់ ជិះម៉ូតូម៉ាកឃ្លីកមួយគ្រឿងប៉ះខឿនស្ពានថ្មើរជើង បណ្តាលឱ្យរេចង្កូតក្រឡាច់ដួលត្រូវរថយន្តកិនស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ នៅចំណុចគល់ស្ពាព្រែកព្នៅខាងកើត ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សពរងគ្រោះ ឈ្មោះ ខុន ចាន់ម៉ាខែ ភេទស្រី អាយុ ២២ឆ្នាំ មានទីលំនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ ចំណែកឯតៃកុងរថយន្ត ឈ្មោះ ផុង សុភ័ណ្ឌ ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។ មានស្រុកកំណើតភូមិក្រញូង ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីម្នាក់ ជិះម៉ូតូម៉ាកហុងដាប៊ិតមួយគ្រឿង ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1IB-9509 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតឡើងលើស្ពានព្រែកព្នៅ ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានប៉ះជាមួយខឿនថ្មើរជើងស្ពានព្រែកព្នៅ បណ្ដាលឱ្យរេចង្កូតដួល ស្រាប់តែមានរថយន្តបែនដឹកដីសណ្តោងធុនធំមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ…
-
រដ្ឋបាលរាជធានីភ្នំពេញ ផ្ញើសារគោរពជូនពរ សម្ដេចតេជោ ក្នុងឱកាសចម្រើនជន្មាយុ គម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងភរិយា ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់, ឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកជំទាវ ផ្ញើសារគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១។ ក្នុងឱកាសដ៏មហាបវរប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវមនោសញ្ចេតនាគោរព ស្រឡាញ់ និងដឹងគុណប្រកបដោយកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំមាតុភូមិ និងប្រជាជនកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ការអភិវឌ្ឍ និងភាពចម្រើនរុងរឿង។ ជាថ្មីម្ដងទៀតនាឱកាសនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខគ្រប់ប្រការជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
-
រថយន្តបែនដឹកដីសណ្ដោងធុនធំបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្ដាលឱ្យមនុស្សរងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ៖ បុរសម្នាក់ បើកបររថយន្តបែនដឹកដីសណ្ដោងធុនធំបែនដឹកដីបុកម៉ូតូមួយគ្រឿងចំពីក្រោយគូថពេញទំហឹង បណ្ដាលឱ្យមានមនុស្សប្រុសស្រីរងរបួសធ្ងន់ស្រាលចំនួន២នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសស្រី្ត២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1U-0205 រួមដំណើរជាមួយគ្នា ដោយបុរសជាអ្នកឌុប ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយឺតល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តបែនដឹកដីសណ្តោងធុនធំមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0736 បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិសគ្នា តាមបណ្តោយផ្លូវ៣៧១ ក៏ស្រាប់តែជ្រុលមកបុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1U-0205 ចំពីក្រោយគូថពេញទំហឹងអូសប្រហែល២ម៉ែត បណ្ដាលឱ្យបុរសម្នាក់រងរបួសស្រាល និងស្រី្តម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកឯ ម៉ូតូវិញរងការខូចខាតយ៉ាងដំណំតែម្តង។ ហើយភ្លាមនោះ តៃកុងរថយន្តបង្កបានចុះរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្តង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកឱ្យចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/…
-
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមប្រជុំត្រួតពិនិត្យការអនុវត្តការងារ ត្រីមាសទី១

ភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២១ តាមរយៈ Video Conference នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ។ ពិធីនេះក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពី បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ ផងដែរ។ សមាសភាពចូលរួមប្រជុំ ដោយភ្ជាប់រូបភាពតាមរយៈ Video Conference របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការចូលរួមពី មេបញ្ជាការរង ជានាយសេនាធិការ មេបញ្ជាការរង ប្រធានមន្ទីរទទួលជំនាញ។ ក្នុងកិច្ចប្រជុំនេះផងដែរ លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានលើកជាពិសេស នូវបញ្ហាជំងឺកូវីដ-១៩ មកពិភាក្សាវាយតម្លៃ និងផ្តាំផ្ញើដាស់តឿនក្រើនរំលឹកដល់នាយទាហាន…
-
បុរសម្នាក់ បើករថយន្តខ្វះការប្រុងប្រយ័ត្ន បុកសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់ បើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយសណ្តោងធុនធំដឹកដំឡូងមួយគ្រឿង ក្នុងល្បឿនលឿន សង្ស័យតៃកុងងងុយដេករេចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យកន្ទុយសណ្តោយរថយន្តដាច់ទ្រុងក្រឡាប់ផ្ងារជើងច្រងាងចាក់ដំឡូងពេញផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តសណ្តោងធុនធំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0448 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ ដោយសង្ស័យតៃកុងងងុយដេកបានរេចង្កូតមកខាងឆ្វេងដៃ បុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យកន្ទុយរថយន្តដាច់ទ្រុងក្រឡាប់ផ្ងារជើងច្រងាងចាក់ដំឡូងរាយប៉ាយនៅកាត់ទទឹងផ្លូវតែម្តង។ តែសំណាងល្អ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ដោយមើលឃើញថាធ្វើឲ្យខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ទើបធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត
-
លោក នឹម នីរ៉ាដេត ចុះពិនិត្យលក្ខណៈបច្ចេកទេសគម្រោង សាងសង់លូមូលរំដោះទឹក នៅសង្កាត់កំពង់សំណាញ់

ខេត្តកណ្តាល៖នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ទីចាត់ការផែនការនិងវិនិយោគសាលាខេត្តកណ្តាល ដឹកនាំដោយលោក នីម នីរ៉ាដេត នាយកទីចាត់ការ រួមនិងមន្រ្តីបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ(TSO) តំណាងអាជ្ញាធរក្រុងតាខ្មៅ អាជ្ញាធរសង្កាត់ព្រែកហូរ និងអ្នកពាក់ព័ន្ធនានា បានចុះមូលដ្ឋានក្រុងតាខ្មៅ ដើម្បី៖ ១-ពិនិត្យលក្ខណៈបទដ្ឋានបច្ចេកទេសក្នុងការ អនុវត្តគម្រោងសាងសង់លូមូល រំដោះទឹក ដែលមានប្រវែង៦៣០ម៉ែត្រ អង្កត់ផ្ចិត០.៦ ម៉ែត្រ និង រឺហ្គេរចំនួន ២៥កន្លែង អនុវត្តដោយក្រុមហ៊ុន ទួន ផាន់ណា ដែលជាគម្រោងប្រើប្រាស់ មូលនិធិសង្កាត់ឆ្នាំ២០២០។២-ពិនិត្យគុណភាពគម្រោងផ្លូវបេតុងអាមេប្រវែង៨០០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ស្ថិតនៅសង្កាត់កំពង់សំណាញ់ ដែលប្រើប្រាស់ថវិកា គុណប្រយោជន៍ខេត្តឆ្នាំ២០២០។ដោយ -រ៉ាវុធ