Category: ព័ត៌មានសង្គម

  • បុរសជនជាតិឡាវម្នាក់ជាមួយថ្នាំញៀនប្រមាណ ៣គីឡូក្រាមត្រូវសមត្ថកិច្ចបង្ក្រាបបាននៅខេត្តស្ទឹងត្រែង

    បុរសជនជាតិឡាវម្នាក់ជាមួយថ្នាំញៀនប្រមាណ ៣គីឡូក្រាមត្រូវសមត្ថកិច្ចបង្ក្រាបបាននៅខេត្តស្ទឹងត្រែង

    យោងតាមសមត្ថកិច្ច ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថាការបង្ក្រាការជួញដូរគ្រឿងញៀននោះបានធ្វើឡើងនៅម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣១មីនាឆ្នាំ២០២១ នៅចំណុចក្បែរស្ពានទី២ ផ្លូវក្រវាត់ព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងភូមិសាស្ត្រភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។ ការបង្ក្រាបមានការបញ្ផាផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្ត នឹងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ជេត ខេមរា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផិត សាម៉នណយ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិឡាវ ទីលំនៅ ភូមិហាតសាឃូន ស្រុកខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ។ ជាមួយគ្នានោះសមត្ថកិច្ចបានដកហូតវត្ថុតាងសង្ស័យជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៣ដុំធំ មានទម្ងន់ប្រហែល៣គីឡូក្រាម។ ក្រោយការឃាត់ខ្លួន ជនសង្ស័យរូបនោះ ត្រូវបានមន្រ្តីអនុវត្តច្បាប់ នៃផែនការងារប្រឆាំងគ្រឿងញៀន រៀបចំសំណុំឯកសារបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្ត និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀតដើម្បីចាត់ការតាមនីតិវិធី។

  • បុរសម្នាក់ បើករថយន្តមួយគ្រឿង មិនគោរពបារ៉ាស់កំណត់កម្ពស់រថយន្តឆ្លងកាត់បុកទាក់ដែកស្ពានបាឡេ បណ្តាលឲ្យដាច់ទាំងគល់អូស៣ម៉ែត្រ

    បុរសម្នាក់ បើករថយន្តមួយគ្រឿង មិនគោរពបារ៉ាស់កំណត់កម្ពស់រថយន្តឆ្លងកាត់បុកទាក់ដែកស្ពានបាឡេ បណ្តាលឲ្យដាច់ទាំងគល់អូស៣ម៉ែត្រ

    ភ្នំពេញ៖ បុរសម្នាក់ បើកបររថយន្តឃ្លុបម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង មិនគោរពបារ៉ាស់កំណត់កម្ពស់រថយន្តឆ្លងកាត់បុកទាក់ស្ពានបាឡេរបើកទាំងគល់ រួមទាំងទីស្នាក់ការយាមគោលដៅរបស់សន្តិសុខ OCIC ជាប់រថយន្តអូស២ម៉ែត្រ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចគល់ស្ពានបាឡេ កែង ផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-2777 បើកដោយបុរសម្នាក់ ចេញពីផ្លូវជាតិលេខ៥ បម្រុងឡើងស្ពានបាឡេ ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ដោយរថយន្តបង្កមានកម្ពស់ខ្ពស់ជាង បារ៉ាស់កំណត់កម្ពស់រថយន្តឆ្លងកាត់ស្ពានបាឡេ ក៏បានបុកទាក់ពេញទំហឹង បណ្តាលឲ្យរបើកទាំងគល់បារ៉ាស រួមទាំងទីស្នាក់ការសន្តិសុខ OCIC គៀបជាប់រថយន្តអូសប្រហែល៣ម៉ែត្រ។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។ តាមសម្តីពីតៃកុងរថយន្ត បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើករថយន្តចេញពីផ្លូវជាតិលេខ៥ បម្រុងឡើងស្ពានបាឡេ ហើយរូបគាត់មិនបានចាប់អារម្មណ៍ថា ស្ពានបាឡេមានបារ៉ាស់កំណត់កម្ពស់នោះទេ ទើបប្រឹងបន្ថែុមល្បឿនរថយន្តដើម្បីឡើងស្ពាន ខណៈពេលមកដល់ចំណុចកើតហេតុ ក៏ស្រាតែប់ទ្រង់របស់រថយន្តបុកបារ៉ាស់កំណត់កម្ពស់រថយន្តឆ្លងកាត់ស្ពាន រួមទាំងទីស្នាក់ការរបស់សន្តិសុខOCIC របើកទាំងគល់គៀបជាប់រថយន្តអូសប្រហែល៣ម៉ែត្រតែម្តង។ ក្រោយពេលកើតហេតុ…

  • នារីម្នាក់សង្ស័យមានវិប្បត្តិក្នុងគ្រួសារ បានមកធ្វើអត្តឃាតលោតពីលើស្ពានស្ទឹងមានជ័យបណ្ដាលឲ្យរងរបួសធ្ងន់

    នារីម្នាក់សង្ស័យមានវិប្បត្តិក្នុងគ្រួសារ បានមកធ្វើអត្តឃាតលោតពីលើស្ពានស្ទឹងមានជ័យបណ្ដាលឲ្យរងរបួសធ្ងន់

    ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ដាច់ចិត្តមកបញ្ចប់ជីវិតដោយធ្វើអត្តឃាតលោតពីលើស្ពានអាកាសស្ទឹងមានជ័យ តែមិនស្លាប់បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះភ្លាមៗ បង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវ២១៧ ចំណុចលើស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នារីរងគ្រោះមានឈ្មោះ លីនដា អាយុជាង២០ឆ្នាំ មុខរបបជាកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលខាងក្រោយក្លឹបសុធី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ តាមប្រភពពីបុរសម្នាក់ដែលឃើញហេតុការណ៍ខាងលេីបានប្រាប់ថា មុនពេលកើតហេតុគាត់ឃើញស្នារីរងគ្រោះដើរបន្ដេី យំបន្ដើ ទិសដៅពីលិចទៅកើត ខណះមកដល់ចំណុចលើស្ពានត្រង់ចំណុចកេីតហេតុស្រាប់តែឡើងបង្កាន់ស្ពានឃើញដូចច្នោះគាត់ក៏រត់ទៅចាប់ដៃបានម្ខាងតែមិនជាប់បណ្ដាលឲ្យគាត់លោតទំលាក់ខ្លួនមកខាងក្រោមតែម្ដង តែសំណាងល្អមិនស្លាប់បណ្ដាលឲ្យរបួសធ្ងន់។ ក្រោយមក នារីរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងហៅរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះជីវិតភ្លាមៗផងដែរ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • ឃាត់ខ្លួនយុវជនម្នាក់ក្រោយពីកាត់តសំឡេងប្រឌិតព័ត៌មានរឿងបិទភ្នំពេញ

    ឃាត់ខ្លួនយុវជនម្នាក់ក្រោយពីកាត់តសំឡេងប្រឌិតព័ត៌មានរឿងបិទភ្នំពេញ

    ភ្នំពេញ ៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនយុវជនម្នាក់ដែលបានកាត់តសំឡេងប្រឌិតព័ត៌មាន រឿងបិទរាជធានីភ្នំពេញ ហើយបង្ហោះនៅលើបណ្ដាញសង្គម TikTok យកទៅធ្វើកិច្ចសន្យាអប់រំ និងសុំទោសជាសាធារណៈចំពោះការប្រឌិតព័ត៌មានរបស់ខ្លួន ។ ការចាប់ខ្លួនយុវជនខាងលេីនេះ បានធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ដោយកម្លាំងសមត្ថកិច្ចផែនសន្តិសុខ នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា។ យុវជនខាងលេីដែលត្រូវឃាត់ខ្លួនមាន ឈ្មោះ វ៉ាន់ រចនា អាយុ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៥៩ ផ្លូវ២៤ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាម្ចាស់គណនី Tiktok ដែលមានឈ្មោះ Rachana BK។ គួរបញ្ចាក់ថា កន្លងទៅយុវជននេះ បានបង្ហោះវីដេអូកាត់តសំឡេងរបស់ជអនាមិក ថា «ភ្នំពេញគេអាចបិទច្រកយប់ហ្នឹង គេប្រកាសអាសន្នបិទច្រក លែងឲ្យចូលភ្នំពេញ» ហើយបានភ្ជាប់ជាមួយនឹងសកម្មភាពវីដេអូ នៃការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ តាមពិតជាក់ស្តែងរហូតមកដល់ពេលនេះ មិនមានគោលការណ៍ណាមួយ ឲ្យមានការបិទច្រកចេញ ចូលរាជធានីភ្នំពេញនោះទេ ។ ក្រោយពីទទួលកំហុសជាសាធារណៈ ធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា រួចមកសមត្ថកិច្ចបានអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញ៕ដោយ ៖ ភារ៉ា និងប៊ុនធី

  • ឯកឧត្តម អ៊ុ សារឹទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងត្រីមាសទី១

    ឯកឧត្តម អ៊ុ សារឹទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងត្រីមាសទី១

    ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភានាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែមីនា ប្រចាំត្រីមាសទី១ ព្រមទាំងលើកទិសដៅការងារខែមេសា និងត្រីមាសទី២ ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា តាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង។ ក្នុងកិច្ចប្រជុំនាព្រឹកនេះ មានការបង្ហាញអំពីការបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែមីនា ត្រីមាសទី១ ព្រមទាំងទិសដៅការងារប្រចាំខែមេសា និងត្រីមាសទី២ ឆ្នាំ២០២១ កិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ បញ្ហាប្រឈម សំណូមពរ ព្រមទាំងមតិបូកសរុបរបស់ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា៕ ដោយ / គ្រី សម្បត្តិ

  • អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ច្រានចោលព័ត៌មានប្រឌិតថា ការធ្វើតេស្ដរកជំងឺកូវីដ១៩ តម្រូវឲ្យបង់ប្រាក់

    អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ច្រានចោលព័ត៌មានប្រឌិតថា ការធ្វើតេស្ដរកជំងឺកូវីដ១៩ តម្រូវឲ្យបង់ប្រាក់

    អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ច្រានចោលព័ត៌មានប្រឌិតថា ការធ្វើតេស្ដរកជំងឺកូវីដ១៩ តម្រូវឲ្យបង់ប្រាក់ និងអំពាវនាវដល់សមត្ថកិច្ចស្រាវជ្រាវចាត់វិធានការលើអ្នកប្រឌិត ៕

  • ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៥០គ្រួសារក្នុងស្រុកដងទង់ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត

    ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៥០គ្រួសារក្នុងស្រុកដងទង់ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត

    ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែ មីនា ឆ្នាំ២០២១ បានអញ្ជើញចែកអំណោយកាកបាទក្រហមកម្ពុជាជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៥០គ្រួសារ មកពីឃុំអង្គរមាស ឃុំល្អាង និងឃុំ មានរិទ្ធ ក្នុងស្រុកដងទង់ ខេត្តកំពត។ ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ និងមិនទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ ដោយមិនមានការដោះស្រាយអ្វីនោះឡើយ។ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀតចំពោះជំងឺកូវីដឥ១៩ កំពុងឆ្លងរីករាលដាលក្នុងសហគមន៍ ក្នុងនោះមាននៅខេត្តកំពតផងដែរ។ ទាំងអស់គ្នាត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យ នូវវិធានការ ៣ការពារនិង ៣កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។ សូមបញ្ជាក់ថា…

  • រថយន្តក្រឡុកស៊ីម៉ង់ត៍កៀរម៉ូតូមួយគ្រឿងដួលរួចកិន បណ្ដាលឲ្យស្រ្តីម្នាក់ដាច់ខ្លួនជា២ស្លាប់ និងបុរសម្នាក់ទៀតរងរបួសស្រាល

    រថយន្តក្រឡុកស៊ីម៉ង់ត៍កៀរម៉ូតូមួយគ្រឿងដួលរួចកិន បណ្ដាលឲ្យស្រ្តីម្នាក់ដាច់ខ្លួនជា២ស្លាប់ និងបុរសម្នាក់ទៀតរងរបួសស្រាល

    ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍បើកបរក្នុងល្បឿនលឿនកៀរម៉ូតូមួយគ្រឿងដួលរួចកិន បណ្ដាលឲ្យស្រ្តីជាប្រពន្ធដាច់ខ្លួនជា២កំណាត់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងបុរសជាប្ដីរងរបួសស្រាល។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះ ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះស្លាប់ ឈ្មោះ ហ៊ន ភារិន អាយុ ៣១ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ ស្នាក់នៅជិតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សង្កាត់កន្ទោក ខណ្ឌកំបូល។ ចំណែកឯ ប្ដីរងរបួសស្រាល ឈ្មោះ សារិន សំអាន អាយុ ៣១ឆ្នាំ មុខរបរកម្មករក្រុមហ៊ុនម៉ូតូហុងដា និងមានកូនស្រីម្នាក់ នៅក្នុងបន្ទុកគ្រួសារ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1L-9853 ជិះឌុបគ្នារួមដំណើរប្តីប្រពន្ធ២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ដោយប្ដីជាអ្នកឌុបចេញពីផ្ទះជួលទៅស្រុកកំណើត ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានបត់ឆ្វេងដៃចូលទៅផ្លូវមហាវិថីឈ្នះឈ្នះ ក៏ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងទៀត ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លកលេខ ភ្នំពេញ 5A-1034…

  • សម្ដេចតេជោ ថ្វាយសារថ្លែងអំណរគុណព្រះមហាក្សត្រដែលបានប្រទានព្រះរាជទ្រព្យសម្រាប់ការរៀបចំមន្ទីរពេទ្យ <<ហ្លួងម៉ែ>>

    សម្ដេចតេជោ ថ្វាយសារថ្លែងអំណរគុណព្រះមហាក្សត្រដែលបានប្រទានព្រះរាជទ្រព្យសម្រាប់ការរៀបចំមន្ទីរពេទ្យ

    ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជសារចុះថ្ងៃទី៣០មីនាឆ្នាំ២០២១ បានបញ្ជាក់ថា ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិច ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ <<ហ្លួងម៉ែ>>។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី៣១មីនាឆ្នាំ២០២១ បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ណព្រះករុណា ព្រះមហាក្សត្រ ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លារ ព្រះរាជទ្រព្យចំនួន ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ <<ហ្លួងម៉ែ>>។

  • ព្រះមហាក្សត្រប្រទានព្រះរាជទ្រព្យ២០ម៉ឺនដុល្លារជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់រៀបចំមន្ទីរពេទ្យ <<ហ្លួងម៉ែ>>

    ព្រះមហាក្សត្រប្រទានព្រះរាជទ្រព្យ២០ម៉ឺនដុល្លារជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់រៀបចំមន្ទីរពេទ្យ

    ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជសារចុះថ្ងៃទី៣០មីនាឆ្នាំ២០២១ បានបញ្ជាក់ថា ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិច ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ <<ហ្លួងម៉ែ>>។