-
ព្រះឆាយាលក្ខណ៍អនុស្សាវរីយ៍ នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ យាងសម្ពោធសណ្ឋារគារ Le Bokor Palace នាបូរីបូកគោ

ព្រះឆាយាលក្ខណ៍អនុស្សាវរីយ៍ នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងសម្ពោធសណ្ឋារគារ Le Bokor Palace នាបូរីបូកគោ ដោយមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ជាតិ និងអន្តរជាតិជាច្រើន នាខែមករា ឆ្នាំ១៩៦២។ប្រភព: Royal did Cambodge
-
សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បន្តគាំទ្រ E – School Cambodia ក្នុងការផ្ដល់ជូនការសិក្សាត្រៀមបាក់ឌុបដល់ សិស្ស ថ្នាក់ទី១ ២ ដោយមិនគិតថ្លៃ និងបញ្ចុះតម្លៃ ដល់ សិស្សគ្រប់កម្រិត!

លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋាន និងជាតំណាងក្រុមការងារវគ្គបំប៉ននៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានគូសបញ្ជាក់ថា « ក្នុងភាពជាដៃគូជាមួយ E-School យើងបានគាំទ្រ និងសហការសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីចាប់យកកាលានុវត្តភាពថ្មីលើការដ្ឋាននៃការលើកកម្ពស់ការអប់រំតាមប្រព័ន្ធឌីជីថល ដែលបានអនុញ្ញាតឱ្យសិស្សានុសិស្សគ្រប់កម្រិតនៅទូទាំងប្រទេសទទួលបាននូវមេរៀនចំណេះដឹងទូទៅ និងថ្នាក់វិញ្ញាសារត្រៀមកាន់តែសម្បូរបែប និងទូលំទូលាយ ដែលជាមធ្យោបាយសិក្សាថ្មីដ៏មានប្រសិទ្ធភាព និងបច្ចុប្បន្នភាព សម្រាប់ប្អូនៗអាចសិក្សារៀនសូត្របានគ្រប់ពេលវេលា គ្រប់ទីកន្លែង ប្រកបដោយគុណភាព និងមានគុណតម្លៃបន្ថែមជាពិសេសក្នុងដំណាក់កាលដែលសង្គមជាតិយើងកំពុងជួបនូវវិបត្តិដែលបង្កផលប៉ះពាល់ជាអវិជ្ជមានពីកូវីដ-១៩»។ ជាមួយគ្នានេះលោកបានគូសបញ្ជាក់បន្ថែមទៀតថា« ក្នុងដំណើរឆ្ពោះទៅមុខ ទោះបីយើងបន្តជួបនៅបញ្ហាមួយចំនួនក្តី ប៉ុន្តខ្ញុំពិតជាមានជំនឿប្រកបដោយភាពសុទិដ្ឋិនិយមចំពោះថ្នាក់ដឹកនាំគ្រប់កម្រិត និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញការដ្ឋាននៃការអបរំក្នុងសតសវ្សទី២១នេះប្រកបដោយភាពស្វាហាប់ ហ្មត់ចត់ និងម្ចាស់ការ ដើម្បីឆ្លើយតបបានទៅនឹងបំណងប្រថ្នាដ៏ពិសិដ្ឋរបស់សិស្សានុសិស្ស និងអ្នកអាណាព្យាបាលទាំងអស់ ដែលចង់កសាង និងអភិវឌ្ឍន៍សមត្ថភាពកូនចៅទាំងអស់ឱ្យក្លាយជាសរសរទ្រូងរបស់សង្គមជាតិដ៏រឹងមាំ និងជាធនធានបន្តវេនប្រកបដោយចំណេះដឹង ជំនាញ ចំណេះធ្វើ និងបំណិនសម្រាប់ភាពរុងរឿងសប្បូរសប្បាយរបស់ជីវិតខ្លួនឯង ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិ»។ លោក ឈ ន ឈុន ឡេង ស្ថាបនិក E – School Cam bo d i…
-
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពីការបង្កើតក្រុងបូកគោ នៃខេត្តកំពត

-
ពលរដ្ឋប្រទះឃេីញម៉ូតូមួយគ្រឿងយកប្រគល់ឲ្យសមត្ថកិច្ច ប៉ុស្ដិ៍រដ្ឋបាលស្វាយប៉ាក ខណៈម្ចាស់ម៉ូតូរបួសធ្ងន់មិនដឹងសម្រាកព្យាបាលទីណា

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញម៉ូតូមួយគ្រឿង កាលពីព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១ ក្នុងក្រុម៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ យកទៅប្រគល់ឲ្យសមត្ថកិច្ចដេីម្បីស្រាវជ្រាវរកម្ចាស់ជាជនរងគ្រោះក្រោយកើតហេតុអំពើហឹង្សាវាយគ្នាដោយយកដំបងឈើ និងដំថ្ម បណ្ដាលឲ្យរបួសធ្ងន់នាពេលកន្លង មក ។ ជនរងគ្រោះមានគ្នា២នាក់ជិះម៉ូតូម៉ាកNiCពណ៌ក្រហមពាក់ស្លាកលេខត្បូងឃ្មុំ1F-0283បន្ទាប់ជនរងគ្រោះត្រូវបានអ្នកជិតខាងយកទៅមន្ទីរពេទ្យលោកសង្ឃ (ជនរងគ្រោះមិនសហការណ៍)សំភារះដកហូតម៉ូតូNiCមួយគ្រឿងពណ៍ក្រហមពាក់ស្លាកលេខត្បូងឃ្មុំ1F 0283។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា នៅម៉ោង១១:៤០នាទីយប់ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២១ នៅចំនុចផ្លូវវិមានឈ្នះឈ្នះមុខស្ថានីព្រេងតូតាល់ក្រុមទី៥ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវបង្កឡើងដោយជនសង្ស័យ៣នាក់ជាក្មេងស្ទាវជិះម៉ូតូ២គ្រឿងពុំចាំម៉ាកប្រើហឹង្សាយកដំបងឈើវាយម៉ូតូនិងវាយជនរងគ្រោះឲ្យរងរបួសដៃនិងក្បាលក្រោយពីរឿងហេតុកើតឡើង លុះព្រឹកថ្ងៃ២៩ខែមិនាឆ្នាំ២០២១ម៉ោង៦ទើបប៉ុស្ត៍រដ្ធបាលស្វាយប៉ាក បានទទួលពត៌មានក៏ចុះដល់កន្លែងកើតហេតុបានសួរសាក្សីឈ្មោះស៊ុន វ៉ៃ ភេទប្រុសអាយុ២៣ និងឈ្មោះភោគ ឆៃ ភេទប្រុស អាយុ៣៥បានរៀបរាប់ថា មានជនបង្ក៣នាក់ជាក្មេងស្ទាវជិះម៉ូតូ២ពុំស្គាល់ម៉ាកបានដេញវៃជនរងគ្រោះមានដំបងឈើនិងដំថ្មពេលមកដល់កន្លែងកើតហេតុឃើញជនរងគ្រោះបានទុកម៉ូតូចោលរត់យករួចខ្លួនតែក៏ត្រូវជនសង្ស័យដេញទាន់បានគប់ដំថ្មត្រូវក្បាលនិងដំបងវៃលើជនរងគ្រោះត្រូវដៃរួចក៏ពួកវាវាយម៉ូតូជនរងទៀតហើយជនបង្កជិះម៉ូតូគេចខ្លួនដោយនិយាយថា( កាលពីថ្ងៃវាយប្អូនអញពេលនេះធ្វើឲ្យឯងរៀង)។ បន្ទាប់មកក៏ឈ្មោះស៊ុនវៃបានយកម៉ូតូជនរងគ្រោះទៅទុកហើយដឹកជនរងគ្រោះទៅមន្ទីរពេទ្យលោកសង្ឃ។ ក្នុងនោះដែរសមត្ថកិច្ចមូលដ្ឋានបានខំព្យាលយាមទំនាក់ទំនងជនរងគ្រោះតែមិនសហការណ៍ជាមួយបច្ចុប្បន្នជនរងគ្រោះបានចេញពីមន្ទីរពេទ្យលោកសង្ឃមិនដឹងទៅព្យាលបាលនៅឯណា។ ក្រោយពីប្រជាពលរដ្ឋយកម៉ូតូរបស់ជនរងគ្រោះមកប្រគល់ឲ្យសមត្ថកិច្ច នគរបាលខណ្ឌឬស្សីកែវក៏បានអំពាវនាវឲ្យក្រុមគ្រួសារជនរងគ្រោះមកយកម៉ូតូវិញ និងសុំឲ្យជនរងគ្រោះសហការជាមួយសមត្ថកិច្ចស្រាវជ្រាវរកជនបង្ក ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី៕ដោយ៖ ភារ៉ា និងប៊ុនធី
-
ក្រុមហ៊ុនសែលកាត និងផលិតកម្មបារមី បានភ្ជាប់ទំនាក់ទំនងគ្នាជាដៃគូ តាមរយៈការផលិតវីដេអូបទចម្រៀង “Time to Rise”

ភ្នំពេញ ៖ តារាចម្រៀងរ៉េបកំពុងពេញនិយម វណ្ណដា ទើបតែបានបញ្ចេញនូវស្នាដៃបទចម្រៀងថ្មីរបស់គាត់មួយបទទៀត ដែលមានចំណងជើងថា “Time To Rise” ដែលមានការសំដែងរួមគ្នាជាមួយកវីចាប៉ីដងវែង ពូកែខាងសំនួនវោហារ គឺលោកតា គង់ ណៃ។ ការចាប់ដៃរួមគ្នានេះ គឺស្របពេលដែលក្រុមការងារនៅក្នុងផលិតកម្មបារមី ក៏កំពុងបង្កើនទំនាក់ទំនងជាដៃគូយ៉ាងជិតស្និទ្ធ ជាមួយនឹងក្រុមហ៊ុនទូរស័ព្ទចល័ត សែលកាត។ សិល្បករវ័យក្មេងរូបនេះ កំពុងក្លាយខ្លួនជាទូតសុឆន្ទៈដ៏ល្បីមួយរូបរបស់ក្រុមហ៊ុនសែលកាត ពោលគឺរូបគាត់មានអ្នកគាំទ្ររហូតដល់ជាង 3លាននាក់នៅលើបណ្តាញសង្គម និងទទួលបានការចូលទស្សនាបទចម្រៀងទាំងអស់របស់គាត់ សរុបជាង 250លានដង ក្នុងឆ្នាំ 2020 កន្លងទៅនេះ។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ការភ្ជាប់ទំនាក់ទំនងជាដៃគូជាមួយផលិតកម្មបារមីនេះ គឺដើម្បីផ្តោតបន្ថែមទៅលើការស្វែងរកនូវមធ្យោបាយថ្មីៗក្នុងការបង្កើតមាតិកាឌីជីថលសម្រាប់ពលរដ្ឋខ្មែរ តាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយសិល្បករមានទេពកោសល្យ និងអ្នកគាំទ្រ ហើយវាក៏ជាសម្ព័ន្ធភាពមួយ ដែលជួយលើកស្ទួយដល់សិល្បករក្នុងស្រុកផងដែរ។ សែលកាត មានក្តីរំភើបរីករាយ និងពេញចិត្តជាខ្លាំងជាមួយនឹងគុណភាពនៃមាតិកា ដែលនាំមកជូនសម្រាប់ទីផ្សារនាពេលបច្ចុប្បន្ននេះ ហើយពួកយើងនឹងប្តេជ្ញាបន្តគាំទ្រដល់សិល្បករខ្មែរ ដើម្បីជួយពួកគាត់ក្នុងការស្វែងរកនូវគោលដៅរបស់ខ្លួន រួមទាំងសហការជាមួយពួកគាត់ឱ្យបានជិតស្និទ្ធ ដើម្បីសម្រេចឱ្យបាននូវគោលដៅទាំងនេះ ៕ ដោយ / គ្រី សម្បត្តិ
-
កិច្ចពិភាក្សាលើកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩នៅកម្ពុជា

ក្រុមការងាររបស់ក្រសួងសុខាភិបាល នៃសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងអង្គភាពស៊ីម៉ាក់ នៅថ្ងៃទី២៩ មីនា ឆ្នាំ២០២១បានជួបពិភក្សាគ្នាលើទី១ នៅសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដើម្បីដំណើរការការងារស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩។ អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ស៊ីម៉ាក់ លោកហេង រតនា បានបញ្ជាក់ថា ភារកិច្ចនោះត្រូវអភិវឌ្ឍន៍តាមស្តង់ដាសុវត្ថិភាពសុខភាពសាធារណ: និងដើម្បីចូលរួមក្នុងការង្កើនប្រសិទ្ធភាពប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ។ លោកបានបន្តថា ការអភិវឌ្ឍបច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩ កំពុងដំណើរការជាមួយក្តីសង្ឃឹមនិងភាពជឿជាក់។ លោកហេង រតនា ធ្លាប់បានលើកឡើងថា គំនិតផ្តួចផ្តើមនោះ បង្ហាញពីការគិតគូររបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ក្នុងការស្វែងរកគ្រប់វិធីសាស្ត្រដែលអាចធ្វទៅបាន ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។ លោកហេង រតនា បានបញ្ជាក់ថា ផ្អែកតាមបទពិសោធន៍ជាង២២ឆ្នាំ ក្រុមអ្នកបច្ចេកទេសសុនខនៃអង្គភាពស៊ីម៉ាក់ មានទំនុកចិត្តអាចហ្វឹកហ្វឺនសុនខនៅកម្ពុជា ក្នុងការហិតរកអ្នកផ្ទុកវីរុសកូរ៉ូណាបាន។ លោកថា អង្គភាពស៊ីម៉ាក់ ត្រៀមសុនខ ត្រៀមឯកសារហ្វឹកហ្វឺន រៀបចំទីតាំងហ្វឹកហ្វឺន និងអ្នកឯកទេសសំរាប់បម្រើការងារសិក្សាស្រាវជ្រាវនោះ ដោយត្រៀមធ្វើការសហការជាមួយអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាល។ សូមបញ្ជាក់ថា មានប្រទេសមួយចំនួនដូចជា អាល្លឺម៉ង់ ហ្វាឡង់ អូស្ត្រាលី រុស្សី ជាដើម ក៏បាន និងកំពុងប្រើប្រាស់សុនខជាជំនួយហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩ផងដែរ។
-
សម្តេចព្រះវររាជមាតាជាតិខ្មែរ ប្រទានព្រះរាជទ្រព្យ២០ម៉ឺនដុល្លារ ជូនសម្តេចតេជោ សម្រាប់ទ្រទ្រង់ដល់ដំណើរការរៀបចំ មន្ទីរពេទ្យហ្លួងម៉ែ

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានព្រះរាជទានព្រះរាជទ្រព្យចំនួន ២០ម៉ឺនដុល្លារជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា សម្រាប់ទ្រទ្រង់ដល់ដំណើរការរៀបចំ មន្ទីរពេទ្យហ្លួងម៉ែ។ តាមព្រះរាជសារសម្តេចម៉ែ បានបញ្ជាក់ថា៖ ខ្ញុំសូមចូលរួមជួយវិភាគទានព្រះរាជទ្រព្យ ចំនួន២សែនដុល្លារ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ទ្រទ្រង់ដល់ដំណើរការក្នុងការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ។ សម្តេចម៉ែ បានប្រសិទ្ធពរដ៏ល្អបវរ ដល់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងសមាជិក សមាជិការទាំងអស់ នៃរាជរដ្ឋាភិបាល ទទួលបានជោគជ័យ ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ។ ព្រះរាជទ្រព្យរបស់សម្តេចម៉ែ ត្រូវបានលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង ប្រគល់ជូនលោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី រួចរាល់ហើយ។ សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៧ ខែមីនា…
-
អភិបាលស្រុក ល្វាឯម ចូលរួមក្នុងពិធីបញ្ចុះបឋមសិលា កសាងអនុសាខាកាកបទក្រហមស្រុកល្វាឯម

កណ្តាល៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ លោក កន សុខកាយ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកល្វាឯម និងភរិយា បានអញ្ជេីញចូលរួមនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ដែលសាងសង់ឡេីងនៅទីតាំងភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ គួរជម្រាបថា ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់នោះក៏មានការអញ្ជើញចូលរួមពី លោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុក, លោក-លោកស្រីសមាជិកគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក, មន្ត្រីសាលាស្រុក ព្រមទាំងអាជ្ញាធរភូមិ-ឃុំ៕ដោយ -រ៉ាវុធ
-
លោកជំទាវ ម៉ែន សំអន បានចូលរួមបុណ្យ សពលោកជំទាវឧកញ៉ា ស៊ុយ សុផាន

ព្រឹកថ្ងៃអង្គារ ២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចូលរួមបុណ្យសព លោកជំទាវឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុន ផានអុីម៉ិច ដែលបានទទួលមរណភាព កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៧:៥៥នាទីព្រឹក ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ។ នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ និងសង្វេគរកទីបំផុតគ្មាន ចំពោះមរណភាពរបស់ លោកជំទាវឧកញ៉ា ស៊ុយ សុផាន ដែលបានបាត់បង់នូវឧត្តមភរិយា ម្ដាយ និងជីដូនដ៏ល្អមួយរូប ប្រកប ដោយ ព្រហ្មវិហារធម៌ ទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លាចំពោះ ឯកឧត្តមឧកញ៉ា បុត្រា បុត្រី និងចៅៗ មិនតែប៉ុណ្ណោះទេ…
-
លោកជំទាវ ឃួន សុដារី ដឹកនាំគណៈប្រតិភូចូលរួមរំលែកមរណទុក្ខ ដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពលោកជំទាវឧកញ៉ា ស៊ុយ សុផាន

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃអង្គារ ទី ៣០ ខែមីនា ឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូចូលរួមរំលែកមរណទុក្ខ ដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពលោកជំទាវឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុន ផានអុីម៉ិច ដែលបានទទួលមរណភាព កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំ និងសោកស្តាយជាពន់ពេកចំពោះមរណភាពរបស់ លោកជំទាវឧកញ៉ា ព្រមទាំងបានប្រគល់ជូនក្រុមគ្រួសារសពនូវសារលិខិតរំលែកមរណទុក្ខដ៏ក្រៀមក្រំពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកថា «មរណភាពរបស់ លោកជំទាវឧកញ៉ា ស៊ុយ សុផាន គឺមិនត្រឹមតែជាការបាត់បង់ភរិយា មាតា ជីដូន ជាទីស្រឡាញ់ស្មេីជីវិត ប្រកបដោយព្រហ្មវិហារធម៌ ទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លាចំពោះ…