-
រដ្ឋបាលរាជធានីស្តារអាងស្តុបទឹកកខ្វក់នៅក្រោមសួនច្បារតាមបណ្តោយដងទន្លេសាបរួចរាល់ បានបន្តការស្តារលូនៅផ្លូវព្រះមុនីវង្ស ដើម្បីសម្រួលផ្លូវទឹកហួរ នារដូវវស្សាខាងមុខ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗ ដែលមានទំហំមុខកាត់ ១ម៉ែត្រ ១ម៉ែត្រកន្លះ ២ម៉ែត្ររហូតដល់ ២ម៉ែត្រខ្លះជាដើម ។ ទោះបីពេលនេះរដ្ឋបាលរាជធានីភ្នំពេញជាប់ដៃប្រយុទ្ធនិងទប់ស្កាត់ការរីករាលដាលដោយជំងឺកូវីដ១៩ក៏ដោយជាក់ស្ដែងសម្រាប់ពេលនេះ ក្រុមការងាររបស់រាជធានីភ្នំពេញ បានធ្វើសកម្មភាពស្តារអាងស្តុបទឹកកខ្វក់នៅក្រោមសួនច្បារតាមបណ្តោយដងទន្លេរសាបចាប់ពីមុខផ្សារចាស់ រហូតដល់សាលសន្និទ្ធិចតុមុខនិងនៅរោងដំរី ខាងត្បូងព្រះបរមរាជវាំងនិងកំពុងស្តារលូនៅតាមបណ្តោយផ្លូវព្រះមុនីវង្សផងដែរ ដើម្បីសម្រួលផ្លូវទឹកហួរ បញ្ជៀសការលិច ក្នុងរដូវវស្សាខាងមុខនេះ។ លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ មិនានេះថា ក្រុមការងារអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោយពីមានការណែនាំពីឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលភ្នំពេញ អង្គភាពលូទឹកបូមទឹក បាននិងធ្វើសកម្មភាពស្ដារអាងស្តុបទឹកកខ្វក់នៅតាមបណ្តោយដងទន្លេរសាបចាប់ពីផ្សារចាស់ហូតដ់សាលសន្និទ្ធិចតុមុខនិងនៅរោងដំរី ដែលមាន ចំនួន៥អាង ក្នុងនោះនៅតាមបណ្តោយដងទន្លេរសាប ចំនួន៤អាង និងនៅរោងដំរីចំនួន១អាង ហើយការងារនេះបានបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី២៥មិនា ។ជាមួយគ្នានេះដែរ ក្រុមការងារមួយក្រុមទៀតក៏បាននិងកំពុងស្តារលូនៅតាមបណ្តោយផ្លូវព្រះមុនីវង្សផងដែរ ដើម្បីសម្រួលផ្លូវទឹកហួរ បញ្ជៀសការលិច ក្នុងរដូវវស្សាខាងមុខនេះ។ ពាក់ព័ន្ធពាក់ព័ន្ធនឹងការស្ដារប្រព័ន្ធលូ ក្នុងរាជធានីភ្នំពេញនេះ លោកដួង ចាន់សារ៉ាត់ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការដោយកុំទុកដាក់សំរាម នៅមាត់លូ លើគំរូលូឬនៅមុខលូជាដើម ដែលធ្វើសំរាមទាំងនោះ ហូមកបាំងមុខលូពេលមានភ្លៀងធ្លាក់ម្ដងៗ ។ លោក ក៏បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការដោយកាយសំរាមចេញពីមុខឬមាត់លូនិងជៀសវាងឲ្យបាននូវការបិទមាត់លូ ព្រោះតែខ្លាចមានក្លិនស្អុយ…
-
សូមកុំបើកបរល្មើសល្បឿនកំណត់! ស្លាប់៥នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៥ ខែមីនាម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល៩នាក់។ របាយការណ៍ដដែលបញ្ជាក់ថាដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, កក្តាយានយន្ត, ប្រជែង និងមិនប្រកាន់ស្តាំ៕ ដោយ/ ឆៃហួត
-
សម្តេចតេជោ អរគុណចំពោះទឹកចិត្តដ៏សប្បុរសរបស់ពលរដ្ឋជាម្ចាស់ផ្ទះជួលមួយរូបទៀតនៅសង្កាត់ ស្វាយរលំ ក្រុងតាខ្មៅ ដែលបានប្រកាសមិនយកថ្លៃបន្ទប់ជួលចំនួន៦៩បន្ទប់ពីកម្មករសម្រាប់រយៈពេល៣ខែ

នៅព្រលប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បាន Comment ឆ្លើយតបទៅ ប្រជាពលរដ្ឋមួយរូបទៀត ឈ្មោះ ឈឿន ប៊ុនឆន ដែលជាម្ចាស់បន្ទប់ជួលស្ថិតនៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ បន្ទាប់ពីបុរសជាម្ចាស់ផ្ទះជួលរូបនេះ បានប្រកាសមិនយកថ្លៃឈ្នួលជួលបន្ទប់ចំនួន ៦៩បន្ទប់ ក្នុងរយៈពេល៣ខែ ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២១ ពីកម្មករ កម្មការិនីរោងចក្រកាត់ដេរសំលៀកបំពាក់ដែលបាននិងកំពុងស្នាក់នៅ។ ឆ្លើយតបនឹងសមាណចិត្តដ៏ល្អនេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារតបទៅ លោក ឈឿន ប៊ុនឆន ម្ចាស់បន្ទប់ជួលនោះវិញយ៉ាងនេះថា « សូមអរគុណចំពោះទឹកចិត្តដ៍សប្បុរសដែលនឹងរួមចំណែកកាត់បន្ថយការលំបាករបស់កម្មករកម្មការនីយើង។ ពេលនេះជាងពេលណាៗទាំងអស់ដែលខ្មែរយើងត្រូវចេះជួយគ្នា។ ខ្ញុំសង្ឃឹមថានឹងមានបងប្អូនដែលមានផ្ទះជួលផ្សេងទៀតបន្តចូលរួមដែល នឹងក្លាយជាចលនាជាតិជួយគ្នាក្នុងគ្រាលំបាកនេះតាមរយះមិនយកថ្លៃឈ្នួលមួយរយៈពេលឬបន្ធូូបន្ថយថ្លៃតាមតិចតាមច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន»។ សូមជម្រាបផងដែរថា ម្ចាស់បន្ទប់ជួល លោក ឈឿន ប៊ុនឆន បានបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលមានឈ្មោះថា Chhoeun Bunchhorn មានខ្លឹមសារដូចខាងក្រោមនេះ៖ ទឹកចូលច្រមុះដូចតែគ្នា -នៅសង្កាត់ស្វាយរលំខ្ញុំមានបន្ទប់ជួល ៦៩ បន្ទប់ភាគច្រើនកម្មកររោងចក្រជួល ។ ម្នាក់ៗអួលដើមកគ្រៗប់គ្នា ថ្ងៃនេះខ្ញុំសម្រេចមិនយកថ្លៃឈ្នួល…
-
គណបក្សហ៊្វុនស៊ិនប៉ិច បានថ្កោលទោស លោក សោចាន់ដេត និងលោក ហៃ វណ្ណា

គណបក្សហ៊្វុនស៊ិនប៉ិច បានថ្កោលទោសបុគ្គល២រូបដែលបានប្រើពាក្យសម្តីប្រមាថព្រះមហាក្សត្រនិងអំពាវនាវ ស្ថាប័នមានសមត្ថកិច្ចចាត់វិធានការបុគ្គលទាំង២ដែលបានប្រើពាក្យប្រមាថព្រះមហាក្សត្រខ្មែរ។ សេចក្តី ថ្លែង ការណ៍របស់គណបក្សហ៊្វុនស៊ិនប៉ិចដែលបណ្តាញសារព័ត៌មានទើបទទួលបាននៅថ្ងៃនេះ បានថ្កោលទោស ឈ្មោះហៃ វណ្ណា និងឈ្មោះ សោ ចាន់ដេត ដែលបានប្រើសម្តីប្រមាថព្រះមហាក្សត្រតាមរយៈការធ្វើកិច្ច មួយ កាលពីយប់ថ្ងៃទី២៣មីនាឆ្នាំ២០២១ ផ្សព្វផ្សាយដោយសារព័ត៌មាន The Cambodia Daily។ សេចក្តីរាយការណ៍ ដកស្រង់សម្តីរបស់ឈ្មោះ សោ ចាន់ដេត ដែលប្រើពាក្យទីងមោង ដាក់មកលើព្រះមហាក្សត្រខ្មែរជាទី គោរព សក្ការៈ។ រដ្ឋ ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងដាច់ខាតអំពើប៉ះពាល់លើព្រះមហាក្សត្រខ្មែរ ដែលជា អង្គកំពូលមិនអាច មាននរណារំលោភបានឡើយ។ លិខិតរបស់គណបក្សហ៊្វុនស៊ិនប៉ិច បានស្នើដល់រាជរដ្ឋាភិ បាលនិងស្ថាប័នមានសមត្ថកិច្ចមេត្តាចាត់វិធានការជាបន្ទាន់ដើម្បីផ្តន្ទាទោសបុគ្គលដែលបានប្រមាថព្រះមហា ក្សត្រខ្មែរឲ្យបានម៉ឺងម៉ាត់បំផុតតាមច្បាប់ជាធរមាន។ គណបក្សហ៊្វុនស៊ិនប៉ិច គឺជាគណបក្សទី២ហើយដែលបាន ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសបុគ្គលឈ្មោះហៃ វណ្ណា និងឈ្មោះ សោ ចាន់ដេត ដែលប្រមាថព្រះមហា ក្សត្របន្ទាប់ពីគណបក្សខ្មែររួបរួមជាតិ៕
-
ក្រសួងអប់រំជូនការសិក្សាតាមកម្មវិធីរបស់ E-School Cambodia ក្នុងឆ្នាំ២០២០-២០២១ សិក្សាដោយឥតគិតថ្លៃ

ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖នៅថ្ងៃទី២៥ខែមីនាឆ្នាំ២០២១នេះក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងក្នុងសេចក្តីជូនដំណឹងមួយរបស់ខ្លួនដោយបញ្ជាក់ថាក្រសួងនឹងផ្តល់ជូនការសិក្សាថ្នាក់វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដល់ សិស្សានុសិស្សថ្នាក់ទី១២ ទាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅទូទាំងប្រទេសដោយឥតគិតថ្លៃ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំបានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២០-២០២១ នេះ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុន -ស្នូល (ខេមបូឌា) នឹងផ្តល់ជូនការសិក្សាថ្នាក់វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដល់ សិស្សានុសិស្សថ្នាក់ទី១២ ទាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅទូទាំងប្រទេសដោយឥតគិតថ្លៃ ក្នុងនោះរួមមាន ការប្រើប្រាស់សៀវភៅអេឡិចត្រូនិក និងកម្មវិធីការប្រឡងសាកល្បងដោយឥតគិតថ្លៃ ព្រមទាំង ទទួលបានសេវាកម្មសួរសំណួរមកកាន់គ្រូបង្គោលរៀងរាល់ថ្ងៃ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១០យប់។ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់នៅទូទាំងប្រទេស ក៏នឹងទទួលបានការបញ្ចុះតម្លៃ ៨៥% គ្រប់មុខវិជ្ជា ពេញមួយឆ្នាំ។ ក្រុមហ៊ុនបានបង្កើត “កម្មវិធីទូរសព្ទ Mobile App” បង្រៀនតាមអនឡាញមួយ ដែលមានឈ្មោះថា E-School Cambodia ដែលមានបង្រៀននូវមុខវិជ្ជាសំខាន់ៗមួយចំនួននៅថ្នាក់មត្តេយ្យ និងពីថ្នាក់ទី១ ដល់ថ្នាក់ ទី១២ ស្របតាមកម្មវិធីក្រសួងអប់រំ យុវជន និងកីឡា។ ដើម្បីទទួលបានការផ្តល់ជូននេះ សូមសិស្សានុសិស្ស ចូលទៅកាន់ Play…
-
ដាក់ឱ្យដំណើរការបង្គោលភ្លើងបំភ្លឺ ព្រែកជាពីរ១០០បង្គោល នៅមហាវិថីថ្មី ចាប់ពីបុរីអង្គរភ្នំពេញ ដល់មុខហ្រ្គេនភ្នំពេញ ក្នុងខណ្ឌឬស្សីកែវ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការបង្គោលភ្លើងបំភ្លឺព្រែកជាពីរ ចំនួន ១០០បង្គោល នៅមហាវិថីថ្មីមួយខ្សែដែលមានទទឹង៣០ម៉ែត្រ ដោយចាប់ពីបុរីអង្គរភ្នំពេញ ដល់មុខហ្រ្គេនភ្នំពេញ ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញ និងក៏ដើម្បីកាត់បន្ថយបទល្មើសផ្សេងៗនិងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ មហាវិថីថ្មី មួយខ្សែនេះមានបណ្តោយផ្លូវជិត៦គីឡូម៉ែត្រ មានសួនច្បារកណ្តាល ចាប់ពីផ្លូវលេខ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអុីអនម៉លសែនសុខ )ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ រហូតដល់មហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ការដាក់អោយដំណើរការ បំភ្លឺបង្គោលភ្លើងព្រែកជាពីរខាងលើនេះ បានធ្វើឡើង ដោយរដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃ២៤មិនានេះ នៅស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចំនួន ១០០បង្គោល ចាប់ពីបុរីអង្គរភ្នំពេញ ដល់មុខហ្រ្គេនភ្នំពេញ ក្នុងខណ្ឌឫស្សីកែវ ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវខាងលើនេះ កាលពីរសៀលថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២១កន្លងមក ឯឧធ្លាប់បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងហើយថាមហាវិថីថ្មី១ខ្សែខាងលើនេះ បានមកពីការចូលរួមពីសប្បុរជន ដែលបាននិងកំពុងអភិវឌ្ឍលំនៅដ្ឋាននៅតាមបណ្ដោយផ្លូវនេះ ដោយសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ។ មហាវិថីនេះ ត្រូវស្ថាបនាឡើងជា២ជំហាន ដោយជំហានទី១ ចាប់ពីផ្លូវលេខ១០០៣ រហូតដល់មុខក្រេនភ្នំពេញ និងបន្តពីក្រេនភ្នំពេញរហូតទៅដល់ផ្លូវមហាវិថីឈ្នះឈ្នះដែលមានទទឹង៣០ម៉ែត្រមានសួនច្បារនៅកណ្ដាលជាមួយនឹងការដាក់បណ្ដាញលូនៅសងខាងផ្លូវផងដែរ ។ គួរបញ្ជាក់ថា ការដ្ឋានស្ថាបនាមហាវិថីខាងលើនេះបានចាប់ផ្តើមកាលពីថ្ងៃទី០៧ ខែកញ្ញា…
-
ចាប់ផ្តើមបោះបង្គោលព្រំដើម្បីអនុវត្តន៍គម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ ត្រើយខាងកើត

ភ្នំពេញ៖ បន្ទាប់ពីក្រុមការងារជំនាញ បញ្ចប់ការសិក្សាពីបទដ្ឋានបច្ចេកទេស នៃ សំណង់និងស្ថានភាពភូមិសាស្ត្រនៅតាមបណ្តោយច្រាំងទន្លេបាសាក់ត្រើយខាងកើតចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ទៅដល់តំបន់អភិវឌ្ឍន៍កោះនរា ស្ថិតក្នុងសង្កាត់ និរោធរួចមក ឥឡូវនេះក្រុមការងារជំនាញរបស់សាលារាជធានីភ្នំពេញនិងខណ្ឌច្បារអំពៅបានចាប់ផ្តើមចុះបោះបង្គោលកំណត់ទីតាំងគម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ត្រើយខាងកើតអំពីបេតុងហើយ ។ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ ក្រុមការងារបច្ចេកទេស លោក ចេងមុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ ច្បារអំពៅ បានចេញសេចក្តីជូនដំណឹងដល់អ្នកពាក់ព័ន្ធទីតាំងដីចំណីទន្លេបាសាក់ត្រើយខាងកើតចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ទៅដល់តំបន់អភិវឌ្ឍន៍កោះនរា មានខ្លឹមសារថាៈ នាពេលខាងមុខរដ្ឋបាលរាជធានីភ្នំពេញ និងអនុវត្តគម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ត្រើយខាងកើតអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ទៅដល់តំបន់អភិវឌ្ឍន៍កោះនរា ស្ថិតក្នុងសង្កាត់និរោធ ។ ដូចនេះ ដើម្បីអោយដំណើរការនៃការអនុវត្តគម្រោងស្ថាបនាផ្លូវនិងច្រាំងទន្លេ បានរលូននិងមានប្រសិទ្ធិភាព រដ្ឋបាលខណ្ឌស្នើអ្នកពាក់ព័ន្ធទីតាំងដីចំណីទន្លេទាំងអស់ខាងលើ ត្រូវចូលរួមសហការជាមួយក្រុមការងារចុះបោះបង្គោលព្រំតាមនិយាមការនៃគម្រោងស្ថាបនាផ្លូវនិងច្រាំងទន្លេអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ទៅដល់តំបន់អភិវឌ្ឍន៍កោះនរា ស្ថិតក្នុងសង្កាត់និរោធ ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ រហូតដល់ការងារបោះបង្គោលព្រំនៃគម្រោងត្រូវបានបញ្ចប់ជាស្ថាបពរ ។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៍បានអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធដីចំណីទន្លេក្នុងភូមិសាស្ត្រខាងលើ ត្រូវចូលរួមសហការជាមួយក្រុមការងាររបស់រដ្ឋបាលខណ្ឌ ក្នុងការបោះបង្គោលក៍ដូចជាចូលរួម ថែរក្សាការពារ បង្គោលព្រំដែលក្រុមការងារបានបោះរួច ។ ករណីបុគ្គលណាមួយបំពានដក ឬ បំផ្លិចបំផ្លាញបង្គោលដែលបោះរួចហើយ រដ្ឋបាលខណ្ឌនិងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានលើកលែង ។ បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹង លោក…
-
កម្ពុជាស្វាគមន៍ និងរំពឹងទុកបីចំណុចពីអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សថ្មី ក្នុងកិច្ចសហការលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា

លោកសាស្រ្តាចារ្យ Vitit Muntarbhorn ជាជនជាតិថៃ ត្រូវបានតែងតាំងជាផ្លូវការ ជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាទី៧ នៅថ្ងៃទី២៤មីនាឆ្នាំ២០២១ បន្ទាប់ពីលោកស្រី Rhona Smith ។ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោកជិន ម៉ាលីន នៅថ្ងៃទី២៥មីនាឆ្នាំ២០២១ បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងរំពឹងទុកបីចំណុច ពីអ្នករាយការណ៍ពិសេសថ្មីនោះ ក្នុងកិច្ចសហការលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា។ លោកបានបញ្ជាក់ថា ចំណុចទី១ អាចធ្វើកិច្ចសហការបានប្រកបដោយភាពស្មោះត្រង់ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា រួមមាន រដ្ឋាភិបាល គណបក្សនយោបាយ អង្គការសង្គមស៊ីវីល ព្រមទាំងក្រុមដែលមាននិន្នាការប្រឆាំងផងដែរ។ ចំណុចទៅ២ ធ្វើការសិក្សា ស្រាវជ្រាវ វិភាគ វាយតម្លៃ ធ្វើរបាយការណ៍ និងផ្តល់អនុសាសន៍ អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្រកបដោយវិជ្ជាជីវៈ ក្នុងនាមជាអ្នកស្រាវជ្រាវ និងជំនាញការឯករាជ្យ ជាជាងជាអ្នកនយោបាយ និងត្រូវផ្អែកទៅលើទិដ្ឋភាពបច្ចេកទេសនៃសិទ្ធិ ស្ថានភាពជាក់ស្តែង និងបរិបទរបស់កម្ពុជាផងដែរ ជាជាងផ្អែកលើរបៀបវារៈនិងនិន្នាការនយោបាយផ្ទាល់ខ្លួន និងចំណុចទី៣ អនុវត្តបានត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួនដែលតម្រូវដោយអណត្តិនៃអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ និងប្រកាន់ខ្ជាប់នូវគោលការណ៍និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេស អព្យាក្រឹត្យភាពផ្នែកនយោបាយ ការគោរពគ្នាទៅវិញទៅមក ការគោរពនូវអធិបតេយ្យភាពរបស់រដ្ឋ និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យ៕
-
គ្រឿងញៀនជិត៦គីឡូក្រាមរួមទាំងជនសង្ស័យ២នាក់ត្រូវបានអាវុធហត្ថខេត្តតាកែវបង្ក្រាបបាន

នៅព្រឹកថ្ងៃទី២៥មីនា ឆ្នាំ២០២១ លោក ខាន់ សុខា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រឿងញៀនខេត្តតាកែវ និងលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញត្រួតពិនិត្យសម្ភារៈដែលដកហូតបានពីជនសង្ស័យ ជាស្រ្ដីម្នាក់ មានថ្នាំញៀនជិត៦គីឡូក្រាម។ គ្រឿងញៀនទាំងនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្ក្រាបបាន នៅសង្កាត់ចោមចៅ៣ ខ័ណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហ្ថតខេត្តតាកែវបានឲ្យដឹងថា ការឃាត់ខ្លួនមុខសញ្ញាជាមេក្លោងចែកចាយគ្រឿងញៀននោះ គឺក្រោយពេលដែលកំលាំងជំនាញអាវុធហត្ថខេត្តតាកែវបានឃាត់ខ្លួនអ្នកចាយគ្រឿងញៀនម្នាក់នៅស្រុកសំរោង ខេត្តតាកែវកាលពីថ្ងៃទី២២មីនា ឆ្នាំ២០២១។ ក្រោយធ្វើការសួរចម្លើយរួចជនសង្ស័យខាងលើ បានសហការជាមួយសមត្ថកិច្ច ទើបឈានដល់ការចាប់ខ្លួនមេក្លោងចែកចាយគ្រឿងញៀនភេទស្រីម្នាក នៅថ្ងៃទី២៤មីនា ឆ្នាំ២០២១ នៅផ្ទះជួល ឋិតនៅភូមិព្រៃទទារ សង្កាត់ចោមចៅ៣ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយដកហូតបានសាធាតុញៀនដែលមានទម្ងន់៥ពាន៤៧២ក្រាម ៩០មីលីក្រាម។ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបន្តថា ក្រោយឃាត់ខ្លួនបាន មន្ត្រីជំនាញបាននាំខ្លួនជនសង្ស័យខាងលើមកធ្វើការសួរនាំ និងធ្វើតេសពិសោធន៍បង្ហាញពីសារធាតុញៀនទាំងនោះ។ ជនសង្ស័យ ឈ្មោះ ហេង ច្រឹប ភេទស្រី អាយុ៣១ឆ្នាំ ដើម្បីបញ្ជាក់ថា ម្សៅក្រាមសរថ្លាទាំងនោះ…
-
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលសណ្តាប់ធ្នាប់ ការសាងសង់អគារថ្មីបន្ថែម នៅផ្សារសាមគ្គី

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយអភិបាលរងខេត្ត អភិបាលក្រុង មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ នាថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញពិនិត្យមើលសណ្តាប់ធ្នាប់ ការសាងសង់អគារថ្មីបន្ថែម នៅផ្សារសាមគ្គី (ផ្សារប៉ាហ៊ី) ដើម្បីបង្ករលក្ខណៈងាយស្រួល ដល់បងប្អូនអាជីវករ ក្នុងការប្រកបអាជីវកម្មប្រកបដោយរបៀបរៀបរយ មានសោភ័ណភាពល្អ ។ ក្នុងឱកាសនោះ លោកជំទាវ បានណែនាំដល់ប្រធានផ្សារ អគារដែលនឹងសាងសង់ ត្រូវមានគុណភាពល្អ មានសោភ័ណភាពទាក់ទាញ មានកន្លែងជ្រកម្លប់ មានចំណតរថយន្តត្រឹមត្រូវ និងមិនត្រូវយកភាស៊ីចំពោះបងប្អូនដែលលក់ដូរបន្លែ ត្រី សាច់ តិចតួចតាមកញ្ច្រែងឡើយ ។ លោកជំទាវ ក៏បានផ្តាំផ្ញើដល់បងប្អូនអាជីវករទាំងអស់ ត្រូវរក្សាអនាម័យ ទុកដាក់សម្រាមអោយបានល្អ ពាក់ម៉ាស់ និងឧស្សាហ៍លាងដៃនឹងសប៊ូឬអាល់កុលពេលកំពុងលក់ដូរ និងមិនត្រូវរំលោភចំណីផ្លូវធ្វើជាកន្លែងលក់ដូរឡើយ ។ លោកជំទាវ បានបញ្ជាក់ថា អាជ្ញាធរមានតួនាទីដោះស្រាយរាល់សុខទុក្ខ និងកង្វល់របស់ប្រជាពលរដ្ឋ ទាំងនៅតំបន់ទីផ្សារ និងនៅទីជនបទ ក្នុងគោលបំណងសម្រួលដល់ការប្រកបរបបរទទួលទាន របស់ប្រជាពលរដ្ឋ ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង សម្តៅរួមចំណែកអនុវត្តន៍គោលនយោបាយកាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វ…