Category: ព័ត៌មានសង្គម

  • ផ្សាយផ្ទាល់ ព័ត៌មានសង្គមខ្មែរ

    ផ្សាយផ្ទាល់ ព័ត៌មានសង្គមខ្មែរ 23-03-2021

  • នគរបាលអន្តរាគមន៍ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណីកាប់ប្លន់យកម៉ូតូ

    នគរបាលអន្តរាគមន៍ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណីកាប់ប្លន់យកម៉ូតូ

    ភ្នំពេញ ៖ បេីយោងតាមរបាយការណ៍ពីលោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងនៅថ្ងៃទី២៣ មីនា ២០២១នេះ កម្លាំងសមត្ថកិច្ចជំនាញរបស់លោកបានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួកជាច្រេីននាក់ ពាក់ព័ន្ធ ករណីលួចមានស្ថានទម្ងន់ទោស (ប្រើដាវ និងកាំបិតកែច្នៃ, ដំបងដែកទីបវ៉ៃប្លន់យកម៉ូតូ) តែមិនបានសម្រេច នាពេលកន្លងទៅ ។ សមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌង្កោ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រិន ណារុំ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ទីលំនៅផ្ទះលេខ៣២A ផ្លូវលេខ៤ ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រីឯជនសង្ស័យចំនួន០២នាក់រួមមាន ៖ ទី០១ឈ្មោះ សួន សុភាព ហៅ ភាព ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ និងទី០២ឈ្មោះ ព្រំ សុខជា ភេទប្រុស…

  • ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់បើកឱ្យដំណេីរការជាបណ្តោះអាសន្ន ពីសម្ដេចតេជោ ហ៊ុន សែន

    ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ  ទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់បើកឱ្យដំណេីរការជាបណ្តោះអាសន្ន ពីសម្ដេចតេជោ ហ៊ុន សែន

    កំពង់ចាម-ត្បូងឃ្មុំ៖ នៅថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ និងអ្នកជំនាញបច្ចេកទេសក្រសួង អញ្ជើញចុះពិនិត្យលទ្ធភាពសម្រាប់ដាក់ឱ្យដំណើរការជាបណ្តោះអាសន្នស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធផងដែរ។ ស្ពាននេះឆ្លងកាត់ទន្លេមេគង្គតភ្ជាប់រវាងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងស្រុកស្ទឹងត្រង់ខេត្ត កំពង់ចាមសាងសង់ឡើងដោយក្រុមហ៊ុនសាងសង់សំណង់សៀងហៃគ្រុប ខូអិលធីឌី ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន មានប្រវែងសរុបចំនួន១១៣១ម៉ែត្រ ទទឹង១៣,៥ ម៉ែត្រ (ក្នុងនោះមានគន្លងផ្លូវរថយន្ត៣,៥មx២ គន្លងទោចក្រយានយន្ត១,៩មx២ គន្លងផ្លូវថ្មើរជើង១,១មx២+០,២៥មx២ (បង្កាន់ដៃ) ជាប្រភេទស្ពានបេតុងសរសៃដែក ឬបេតុងអាមេ មានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ និងបង្គោលភ្លើងបំភ្លឺស្ពាន មានសាងសង់រង្វង់មូលមួយកន្លែងនៅត្រើយខាងលិចផងដែរ។ គម្រោងសាងសង់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារដែលជាគម្រោងស្ពានមិត្តភាពកម្ពុជាចិនទី៨ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ គ្រោងចំណាយថវិកាប្រមាណ៥៨,៤២លានដុល្លារអាមេរិក រយ:ពេលសាងសង់ចំនួន៤២ខែ ជាគម្រោងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន និងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា…

  • មន្ត្រីជំនាញបន្តរកឃើញពពុះសណ្ដែកដែលមានសារធាតុគីមីនៅផ្សារស្វាយជ្រំ ខេត្តស្វាយរៀង

    មន្ត្រីជំនាញបន្តរកឃើញពពុះសណ្ដែកដែលមានសារធាតុគីមីនៅផ្សារស្វាយជ្រំ ខេត្តស្វាយរៀង

    ស្វាយរៀង៖ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋនិងជិតដល់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ នៅព្រឹកថ្ងៃទី២៣ខែមីនាឆ្នាំ២០២១ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ ខេត្តស្វាយរៀងដឹកនាំដោយលោក ផឹង និល ប្រធានសាខា( ក ប ប) ខេត្តបានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារនិងទំនិញវ៉ិចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារ ស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង។ លោកផឹង និលបានឲ្យដឹងដាសកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន ១៩ គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ លោកបានបញ្ជាក់ថាជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមីដាក់ក្នុង ពពុះសណ្តែកចំនួន ៥ Kg សារធាតុគីមី ( Borax ) ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ។ លោកបានថ្លែងបន្តថាដោយសារកន្លងមកមន្ត្រីជំនាញយើងបានចុះអង្កេតនៅតាមទីផ្សារញឹកញាប់ដូច្នេះអាជីវករមួយចំនួននៅខេត្តស្វាយរៀងមានការយល់ដឹងខ្ពស់ក្នុងការលក់ទំនិញគ្រប់ប្រភេទគោរពទៅតាមការណែនាំរបស់មន្ត្រីជំនាញយើងគឺធ្វើយ៉ាងណាកុំលក់ទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ជាពិសេសពពុះសណ្ដែកដែលមានសារធាតុគីមីត្រូវបញ្ឈប់លក់ជាបន្ទាន់ព្រោះនាំឲ្យគ្រោះថ្នាក់ដល់សុខភាពរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការទិញទំនិញជាពិសេសស្លាដក់និងទំនិញហូបចុកប្រចាំថ្ងៃ ត្រូវពិនិត្យមើលកាលបរិច្ឆេទឲ្យបានច្បាស់លាស់មុននឹងទិញយកទៅបរិភោគ។ សូមបញ្ជាក់ថាមន្ត្រីជំនាញសាខា(ក ប ប)ក៏បានចែកស្ទីកគ័របិទនៅតាមស្តង់លក់ទំនិញមួយចំនួននៅផ្សារស្វាយជ្រំដើម្បីបង្កើនការយល់ដឹងអំពីការលក់ទំនិញវេចខ្ចប់ស្រាប់និងផលប៉ះពាល់នូវទំនិញដែលខូចគុណភាពផងដែរ។

  • សារលិខិត សម្ដេចតេជោ ផ្ញើជូនជនរួមជាតិ អបអរសាទរទិវាពិភពលោកកម្ចាត់រោគរបេង

    សារលិខិត សម្ដេចតេជោ ផ្ញើជូនជនរួមជាតិ អបអរសាទរទិវាពិភពលោកកម្ចាត់រោគរបេង

    សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិ អបអរសាទរទិវាពិភពលោកកម្ចាត់រោគរបេង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។

  • ក្រសួងមុខងារសាធារណៈ សេចក្តីជូនដំណឹង ស្តីពីការបើកផ្តល់ប្រាក់ខែជូនមន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យាម្រាប់ ខែមេសា និងខែ ឧសភា

    ក្រសួងមុខងារសាធារណៈ សេចក្តីជូនដំណឹង ស្តីពីការបើកផ្តល់ប្រាក់ខែជូនមន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យាម្រាប់ ខែមេសា និងខែ ឧសភា

    ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះ ក្រសួងមុខងារសាធារណៈបានចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្តល់ប្រាក់ខែជូនមន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យាម្រាប់ ខែមេសា និងខែ ឧសភា ឆ្នាំ២០២១។

  • សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ នៅឃុំកំពង់អុស ស្រុកជលគីរី

    សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ នៅឃុំកំពង់អុស ស្រុកជលគីរី

    កំពង់ឆ្នាំងៈឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា លោក លោកស្រី សមាជិកគណៈកម្មាធិការសាខាមួយចំនួនទៀត នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញប្រគល់ ផ្ទះ១ខ្នង ជូនប្រជាពលរដ្ឋជួបការលំបាក ១គ្រួសារ និងជួបសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៨គ្រួសារផ្សេងទៀតនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនោះ ឯកឧត្ដម អម សុភា បាននាំនូវព្រះរាជបណ្តាំ និងប្រសាសន៍សួរសុខទុក្ខ ដោយក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ ពីសំណាក់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និង សុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋ ទាំងអស់។ ឯកឧត្តមបានលើកឡើងពីការយកចិត្តទុកដាក់គិតគូរលើក កម្ពស់ជីវភាពគ្រួសារ ត្រូវខិតខំប្រកបរបចិញ្ចឹមជីវិត ជាពិសេស…

  • កម្ពុជាអាចនឹងបន្តមានភ្លៀង ផ្គររន្ទះ ចាប់ពីថ្ងៃ២៤ដល់ថ្ងៃ៣០មីនាឆ្នាំ២០២១

    កម្ពុជាអាចនឹងបន្តមានភ្លៀង ផ្គររន្ទះ ចាប់ពីថ្ងៃ២៤ដល់ថ្ងៃ៣០មីនាឆ្នាំ២០២១

    កម្ពុជាអាចនឹងបន្តមានភ្លៀង ផ្គររន្ទះ ចាប់ពីថ្ងៃ២៤ដល់ថ្ងៃ៣០មីនាឆ្នាំ២០២១។

  • គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែងយីហោ មជ្ឈមណ្ឌលពិភពកំសាន្តឃូលរីមិច

    គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែងយីហោ មជ្ឈមណ្ឌលពិភពកំសាន្តឃូលរីមិច

    ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែងយីហោ មជ្ឈមណ្ឌលពិភពកំសាន្តឃូលរីមិច ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម Golden Street ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីយប់រំលងអាត្រាធចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ។ មន្ត្រីខណ្ឌចំការមន បានឱ្យដឹងថា ក្រុមការងារបានសម្រេចបិទទីតាំងអាជីវកម្មខាងលើទាំងស្រុង ដោយមនុស្សនៅក្នុងទីតាំងខាងលើ បានប្រគល់ទៅអោយអធិការនគរបាលខណ្ឌចំការមន ដើម្បីអនុវត្តនីតិវិធីបន្ត ចំពោះសម្ភារនៅក្នុងរួមមាន ទូរហ្គេមបាញ់ត្រី ចំនួន ១២គ្រឿង និងទូរហ្គេមតុក្កតាមួយចំនួន ហើយទីតាំងខាងលើនេះ ក្រុមការងារចាក់សោរឃ្លុំបេទីតាំង មិនអោយមានមនុស្សចេញចូលនោះទេ។ ទីតាំងខាងលើនេះ ពុំមានលិខិតអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ និងមិនបានអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការររីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍នាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ រដ្ឋបាលខណ្ឌចំការមន សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមគោរពតាមវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល និងត្រូវអនុវត្តតាមវិធានការសុខាភិបាល ដោយត្រូវពាក់ម៉ាស លាងដៃជាមួយសាប៊ូ ជែល កម្ចាត់មេរោគ និងទឹកអាល់កុលជាដើម ដើម្បីចូលរួមទាំងអស់គ្នា…

  • បើទោះបី ជម្ងឺកូវីដ-១៩ រាតត្បាតយ៉ាងណាក្តី តែការធ្វើផ្លូវ ការស្តារប្រឡាយ ធ្វើស្ពាន នៅតែបន្ត ព្រោះជិតដល់រដូវវស្សាហើយ

    បើទោះបី ជម្ងឺកូវីដ-១៩ រាតត្បាតយ៉ាងណាក្តី តែការធ្វើផ្លូវ ការស្តារប្រឡាយ ធ្វើស្ពាន នៅតែបន្ត ព្រោះជិតដល់រដូវវស្សាហើយ

    ភ្នំពេញ៖ លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ បានលើកឡើងថា៖ បើទោះបី ជម្ងឺកូវីដ-១៩ បាននិងកំពុងរាតត្បាតចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ យ៉ាងក្តី តែការធ្វើផ្លូវ ស្តារប្រឡាយ ធ្វើស្ពាន អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តធ្វើព្រោះថា រដូវវស្សាជិតមកដល់ហើយ ។ លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យបន្តថា៖ជាក់ស្តែងកាលពីថ្ងៃទី២១ មិនា២០២១នេះ ដោយអនុវត្តទៅការណែនាំនិងចង្អុលបង្ហាញរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌពោធិសែនជ័យនិងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបើកការដ្ឋានធ្វើស្ពាន ចំនួន៧កន្លែង នឹងបុកស៊ីផាយនៅចំណូចណាមានប្រជាពលរដ្ឋរស់នៅច្រើនតាមមាត់ប្រឡាយមេ ការពារដីបាក់ នៅប្រឡាយមេទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ មិនានេះ បានមានប្រសាសន៍ថា៖ ដោយមានការណែនាំនិងចង្អុលបង្ហាញពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរ សាធារណការ និង ដឹក ជញ្ជូន រាជធានី ភ្នំពេញ សហការជាមួយមន្ទីរធនធានទឹកនិងអាជ្ញាធរចណ្ឌពោធិសែនជយ័ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ ដែល មានទំហ៊ំ ៨ម៉ែត្រនិងជម្រៅ២ម៉ែត្រ ហើយជាលទ្ធផលយើងស្តារបាន៩០ភាគរយ ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូរទឹក រំដោះទឹកជន់ពីផ្លូវជាតិលេខ៣ក្នុង…