-
អាជ្ញាធរខណ្ឌមានជ័យ ចុះណែនាំអប់រំ ប្អូនស្រី ២នាក់បងប្អូន ឱ្យបញ្ឈប់សកម្មភាព បោសសំរាមចូលមាត់លូបង្ហូរទឹក បន្តទៀត

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានព័ត៌មានអំពី សកម្មភាពបោសកាកសំណល់សំរាមសល់ពីការលក់ដូរបាយឆាមីឆាពេលយប់ ចូលទៅក្នុងមាត់លូបង្ហូរទឹករួចមក នៅវេលាព្រឹកថ្ងៃទី ២២ ខែ មិនា ឆ្នាំ២០២១នេះ អាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ បានចុះទៅណែនាំបុគ្គល ២នាក់ដែលបានបោសសំរាមចូលក្នុងលូ ធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពមិនល្អនេះតទៀត ។ អ្នកលក់បាយឆាមីឆា ២នាក់បងប្អូនខាងលើ មានឈ្មោះ លី សារ៉េត ភេទស្រី អាយុ២៧ឆ្នាំ និង ម្នាក់ទៀតជាប្អូនបង្កើតមានឈ្មោះ លី មៃឃ័រ អាយុ២៤ឆ្នាំ ។ អ្នកទាំង២ស្នាក់នៅផ្ទះជួលម្តុំកន្លែងលក់របស់ពួកគាត់ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្បែរស្តុបវត្តចាក់អង្រែក្រោម ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ នៅចំពោះមុខ អាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យ បងប្អូនបង្កើតទាំង២នាក់បានទទួលស្គាល់នូវកំហុសដែលបានប្រព្រឹត្តិ ដោយពួកគេបានបោសសំរាមចូលទៅក្នុងមាត់លូប្រាកដមែន នឹង បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះទៅពេលខាងមុខបន្តទៀតហើយ ប្រសិនបើមានសកម្មភាពនេះនៅលើកក្រោយទៀត ពួកគេសូមទទួលខុសត្រូវចំពោះវិធានការណ៍របស់អាជ្ញាធរខណ្ឌ ។ក្នុងឱកាសនោះ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានធ្វើការអប់រំដល់បុគ្គលទាំង២នាក់ អោយពួកគេបញ្ឈប់សកម្មភាពនេះទៀត ព្រោះវាជាគំរូមិនល្អ ជះឥទ្ធិពលអាក្រក់ ដល់បរិស្ថានសង្គមជាតិ និងអាចកក់ស្ទះប្រពន្ធ័លូផងដែរ…
-
ឯកឧត្តម ស៊ុន វុទ្ធី អញ្ជើញប្រកាសតួនាទីមេភូមិថ្មី និងសំណេះសំណាលជាមួយប្រជាការពារភូមិ និងយុវជនសសយក ឃុំព្រែកថ្មី ស្រុកកោះធំ

កណ្តាល ៖ ឯកឧត្តម ស៊ុន វុទ្ធី អនុប្រធានចល័តឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងភូមិចាមក្រោមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចៅតុល អនុប្រធានគណៈអចិន្ត្រៃយ៍ស្រុកកោះធំចុះជួយឃុំព្រែកថ្មី បានអញ្ជើញប្រកាសតួនាទីមេភូមិថ្មី និងសំណេះសំណាលជាមួយប្រជាការពារភូមិនិងយុវជនសសយក ភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ។ ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន វុទ្ធី បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ពិសេសឯកឧត្តម ចៅតុល ដែលជានិច្ចកាលតែងគិតគូរយកចិត្តទុកដាក់ចំពោះមន្រ្តីថ្នាក់មូលដ្ឋាន យុវជន និងប្រជាពលរដ្ឋ ដោះស្រាយបញ្ហានិងការលំបាកខ្វះខាតបានទាន់ពេលវេលា ។ ជាមួយគ្នានោះ ឯកឧត្តម ស៊ុន វុទ្ធី បានផ្តាំផ្ញើដល់មេភូមិដែលទើបប្រកាសថ្មី ត្រូវខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យអស់ពីកម្លាំងកាយចិត្ត ព្រោះថាមន្រ្តីជាអ្នកបម្រើរាស្រ្ត និងមែនជាចៅហ្វាយនាយនោះទេ ។ ឯកឧត្តម អនុប្រធានក្រុមការងារ ក៏បានសំណេះសំណាលជាមួយយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ភូមិចាមក្រោម ដោយប្អូនៗជាយុវជនស្ម័គ្រចិត្តមានតួនាទីយ៉ាងសំខាន់ក្នុងមូលដ្ឋាន ក្នុងការជួយបម្រើផលប្រយោជន៍ប្រជាពលរដ្ធ និងធ្វើយ៉ាងណាជួយផ្នែកប្រាជ្ញា ស្មារតី បណ្តុះគំនិតយុវជនផ្សេងទៀត ដើម្បីជាការចូលរួមចំណែកជួយដល់សង្គមគ្រួសារ និងសង្គមជាតិ ឱ្យកាន់តែមានការរីកចម្រើនបន្តទៀត ។ ពិសេសក្នុងដំណាក់កាលដែលប្រទេសកម្ពុជា…
-
ឯកឧត្តម សាយ សំអាល់ ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះលោក នួន ផារ័ត្ន និងលោកស្រី ដែលឧបាសក នួន ហ៊ី ត្រូវជាឪពុកបង្កើតរបស់លោក បានទទួលមរណភាព

សារលិខិតរំលែកមរណទុក្ខរបស់ ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងភរិយា ព្រមទាំងសមាជិក សមាជិកា ជូនចំពោះលោក នួន ផារ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី ដែលឧបាសក នួន ហ៊ី ត្រូវជាឪពុកបង្កើតរបស់លោក បានទទួលមរណភាពកាលពីថ្ងៃសុក្រ ៦កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៣:00 នាទី ក្នុងជន្មាយុ ៧២ឆ្នាំ ដោយជរាពាធ។
-
រដ្ឋមន្ត្រីក្រសួងធម្មការ ស្នើចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ

-
ស្លាប់៦នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២១ ខែមីនា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល១៣នាក់។ របាយការណ៍ដដែលបញ្ជាក់ថាដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ, ងងុយ និងកត្តាយានយន្ត៕ ដោយ/ ឆៃហួត
-
ការក្រើនរំលឹកពីការបង់ភាស៊ីតាមការកំណត់នៅក្នុងសៀវភៅបន្ទុក និងបញ្ឈប់យកភាស៊ីរាល់ការលក់ដូរតាម កញ្ច្រែង កញ្ជើ ល្អី របស់ប្រជាពលរដ្ឋ

រដ្ឋបាលខេត្តព្រះសីហនុ ក្រើនរំលឹកពីការបង់ភាស៊ី បង់ថ្លៃជួលតូប រាន ស្តង់ ព្រមទាំងកន្លែងលក់ដូរដទៃទៀត តាមការកំណត់នៅក្នុងសៀវភៅបន្ទុក និងបញ្ឈប់ការយកភាស៊ីរាល់ការលក់ដូរតាម កញ្ច្រែង កញ្ជើ ល្អី របស់ប្រជាពលរដ្ឋ។ ការក្រើនរំលឹកនៅថ្ងៃ២២មីនាឆ្នាំ២០២១នេះ បានថ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍អំពីការទារឈ្នួលភាស៊ីលើលសៀវភៅបន្ទុក បង្ករជាទំនាស់រវាងក្រុមសន្តិសុខផ្សារមួយនៅខេត្តព្រះសីហនុ ជាមួយអ្នកលក់ពងទា នាចុងសប្ដាហ៏កន្លងទៅ។
-
ជិះម៉ូតូលឿនពេកជ្រុលទៅបុកគូទរថយន្តចតលេីចំណីផ្លូវបណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗ

ភ្នំពេញ ៖ យុវជនម្នាក់បានជិះម៉ូតូយ៉ាងលឿនជ្រុលទៅបុកគូទរថយន្តយីឌុបធុនធំមួយគ្រឿងដែលកំពុងចតលេីចំណីផ្លូវបណ្ដាលឲ្យបោកក្បាលស្លាប់ក្នុងថ្លុកឈាម ធ្វេីឲ្យសាច់ញាតិនិងម្ដាយយំស្ដាយស្រណោះ បង្កឲ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៧:០០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៤ ក្នុងភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ ខែម រ៉ាវីត ភេទប្រុស អាយុ២០ឆ្នាំ មុខរបប សិស្ស មានស្រុកកំណើតភូមិក្បាលសេះ ឃុំគោគត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ បើតាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា ដំបូងឡេីយ គេបានឃេីញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក HONDA CLIKE ពណ៍ក្រហម ពាក់ស្លាកលេខ កណ្តាល 1AA-9158 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ១០៤ ទិសដៅពីលិចទៅកេីត ក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកេីតហេតុខាងលេី បានជ្រុលទៅបុកគូទរថយន្តយីឌុបមួយគ្រឿង ក្បាលពណ៍ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-7802 ដែលកំពុងឈប់សប់កង់លេីចិញ្ចេីមផ្លូវ ពេញទំហឹង បណ្ដាលឲ្យបោកផ្ទប់និងគូទរថយន្ត បែកក្បាលស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអាធម៌ ។ ចំណែកតៃកុងឃេីញដូច្នេះបានរត់គេចខ្លួនបាត់ស្រមោល ។ ក្រោយពេលកេីតហេតុ…
-
អគ្គិភ័យឆេះព្រៃកក់យ៉ាងសន្ធោសន្ធៅ ក្នុងសង្កាត់ចាក់អង្រែលេី

ភ្នំពេញ ៖ មានករណីអគ្គីភ័យមួយបានឆាបឆេះព្រៃកក់យ៉ាងសន្ធោសន្ធៅ នៅក្នុងដីឡូត៍មួយកន្លែងក្បែរបុរីជីប ម៉ុង ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចចេញរថយន្តបង្ការ ពន្លត់អគ្គីភ័យមកបាញ់ពន្លត់កាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២១ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុ មានប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ទីតាំងខាងលេីបានឃេីញភ្លេីងឆេះគំនរសម្រាបជាប់ផ្លូវទំនងគេដុតហេីយពន្លត់មិនអស់ ក្រោយមកក៏ឆេះកាន់តែខ្លាំងហេីយរាលដាលធំឡេីងៗ ទេីបរាយការណ៍ទៅអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ បាញ់ពន្លត់ ។ ក្នុងករណីអគ្គីភ័យខាងលេីនេះសមត្ថកិច្ចជំនាញបានប្រេីប្រាស់ឡានទឹកអស់ចំនួន២គ្រឿង ក៏រលត់ទៅវិញជាស្ថាពរ ដោយមិនរាលដាលដល់បុរីជីបម៉ុង ឬផ្ទះបងប្អូនប្រជាពលរដ្ឋ នោះទេ ហេីយក៏មិនបង្កឲ្យមនុស្សណាម្នាក់រងរបួសដែរ ៕ ដោយ ៖ ជីម ភារ៉ា
-
ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបលោកនាយកប្រតិបត្តិក្រុមហ៊ុន LIXIN GROUP និង អញ្ជើញពិនិត្យអគារថ្មី AKP និង សោតទស្សន៏

ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២O២១ លោក Kevin Hsu នាយកប្រតិបត្តិក្រុមហ៊ុន LIXIN GROUP ចិន វិនិយោគសាងសង់សំណង់ ខុនដូ សណ្ឋាគារ នៅកម្ពុជា បានធ្វើការបង្ហាញជូនពីផលិតផលម៉ាក GERMAGIC ជាប្រភេទ ស្ព្រាយបាញ់ សម្លាប់មេរោគ ពិសេសមេរោគកូវីត១៩ ។ GERMAGIC ជាភ្នាក់ងារផ្តល់សេវា បច្ចេកវិទ្យាការពារការរីករាលដាលនៃជំងឺរាតត្បាត ជាភ្នាក់ងារបន្សុទ្ធខ្យល់បាក់តេរី បានរយះពេល ៧២ ម៉ោង ដែលជាដៃគូទប់ស្កាត់និងការរីក រាលដាលដ៏ល្អ ដើម្បីរួមគ្នាបង្កើតបរិស្ថានរស់នៅប្រកបដោយភាពឆ្លាតវៃនិងមានសុខភាពល្អ ។ ឆ្លៀតក្នុងឱកាសនោះដែរ លោក Kevin Hsu បានជម្រាបជូនថា ដោយមើលឃើញពី សក្តានុពលវិនិយោគល្អនៅក្នុងប្រទេសកម្ពុជាទើប ក្រុមហ៊ុន LIXIN GROUP ប្រទេសចិន បានមកដំណើរការងារវិនិយោគលើ ការសាងសង់សំណង់សណ្ជាគារ និងខុនដូរ នៅរាជធានី ភ្នំពេញ…
-
អ៊ុតគំនូសចរាចរ លេីផ្លូវលេខ ៧២ ផ្លូវលេខ ៧៤ និងផ្លូវលេខ ១០៨ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់លើបញ្ហាការខូចខាតផ្លូវដោយទឹកជំនន់ ការកកស្ទះចរាចរណ៍ ការស្ទះប្រព័ន្ធលូ និងរៀបចំសណ្ដាប់ធ្នាប់សាធារណ: នៅក្នុងមូលដ្ឋានទូទាំង ១៤ខណ្ឌក្នុងរាជធានី ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ លើកសោភ័ណភាពទីក្រុងឱ្យកាន់តែស្រស់ស្អាតនិងងាយស្រួលក្នុងការធ្វើដំណើរ។ជាក់ស្តែងនៅថ្ងៃទី១៩ខែ មីនា ឆ្នាំ២០២១នេះ ក្រុមការងារនៃមន្ទីរសារធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបន្តសកម្ម ភាព អ៊ុតគំនូសសញ្ញាចរាចរណ៍ គំនូសជាប់ គំនូសដាច់ និងគំនូសសំរាប់ថ្មើរជើង នៅតាមបណ្ដោយផ្លូវជាច្រើនខ្សែនៅក្នុងខណ្ឌដូនពេញ ពិសេសកំណាត់ផ្លូវដែលបានអ៊ុតកៅស៊ូACរួចរាល់ហើយ។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ការ អ៊ុតគំនូសសញ្ញាចរាចរណ៍ គំនូសជាប់ គំនូសដាច់ និងគំនូសសំរាប់ថ្មើរជើងខាងលើនេះ ធ្វើឡើងទៅតាមការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺត្រូវធ្វើសកម្មភាពទៅលើកំណាត់ផ្លូវដែលបានអ៊ុតកៅស៊ូACរួច ក្រោយពីខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។ គួរបញ្ជាក់ថា នៅក្នុងរាជធានីភ្នំពេញ កំណាត់ផ្លូវដែលទទួលរងការខូចខាតដោយទឹកជំនន់មានចំនួន២៩ខ្សែ ហើយក្នុងចំនួននេះ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញមានចំនួន១៦ខ្សែ ។ គិតមកដល់ពេលនេះ ផ្លូវទាំង១៦ខ្សែនេះ ក្រុមការងារបានជួសជុលនិងអ៊ុតកៅស៊ូACបានចំនួន១១ខ្សែហើយ ហើយនៅពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងអ៊ុតគំនូសសញ្ញាចរាចរណ៍ គំនូសជាប់ គំនូសដាច់ និងគំនូសសំរាប់ថ្មើរជើង ទៅលើកំណាត់ផ្លូវដែលបានអ៊ុតកៅស៊ូAC រួចរាល់ហើយនេះ។ ការងារនេះធ្វើឡើងដើម្បីជាប្រយោជន៍ឱ្យអ្នកប្រើប្រាស់ផ្លូវ ងាយស្រួលមើលនិងឃើញច្បាស់អំពីគំនូសចរាចរណ៍ សម្រាប់ធ្វើដំណើរបានងាយស្រួល…