-
សម្តេចតេជោ អញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលម្អ ស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ និងអញ្ជើញពិនិត្យមន្ទីរពេទ្យនគរទេព

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រទី១៩ ខែមីនា ឆ្នាំ២០២១ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកច្រកម្ពុជា អញ្ជើញពិនិត្យដំណើរការជួសជុលកែលម្អ ស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ ស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ដែលកំពុងតែដំណើរការជួសជុលកែលំអរ រហូតមកដល់ពេលនេះ បានប្រមាណ៩៥% នឹងគ្រោងឲ្យបានរួចរាល់នៅចុងខែមីនានេះ ។ ស្តូបព្រះបរមរូបសម្ដេចព្រះមហាវីរក្សត្រ សម្ដេចឪ ត្រូវបានបើកសម្ពោធកាលពីថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៣ ព្រះមហាក្សត្រ និងសម្ដេចម៉ែ រួមទាំងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាម៉ឺនសព្វមុខមន្ត្រី បានយាងអញ្ជើញចូលរួមក្នុងពិធីសម្ពោធស្តូបតំកល់ព្រះបរមរូប ព្រះមហាវីរក្សត្រ សម្ដេចព្រះនរោត្តម សីហនុ នៅសួនច្បារខាងកើតវិមានឯករាជ្យ ។ ស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ ស្ថិតនៅសួនច្បារខាងកើតវិមានឯករាជ្យ ត្រូវបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ឋបណ្ឌិត ។ ស្តូបសម្តេចឪ មានរចនាតាមទម្រង់បុស្បុក មានកម្ពស់សរុប ២៧ម៉ែត្រ គិតពីបាតខាងក្រោមដល់កំពូល រីឯតួព្រះបរមរូប ធ្វើអំពីស្ពាន់មានកម្ពស់ ៤ ម៉ែត្រកន្លះ…
-
ឆក់កាបូបប្រាក់ប្រជាពលរដ្ឋបានសម្រេច ត្រូវសមត្ថកិច្ចប៉ុស្ដិ៍អូរបែកក្អម ឃាត់ខ្លួនបាន២នាក់

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១នេះ កាលពីម្សិលមិញនេះកម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ពាក់ព័ន្ធ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហឹង្សា(ឆក់កាបូបប្រាក់) នៅចំណុចមុខផ្សារទំនើបមីតថោន ផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ០២នាក់ដែលឃាត់ខ្លួនរួមមាន៖ ទី១-ឈ្មោះ ស៊ីណា ស៊ីណារ៉ុង (ហៅរ៉ុង) ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ១៧P ផ្លូវបេតុង ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ (គ្មានសារធាតុញៀន) , និងទី២-ឈ្មោះ អ៊ឹង ប៊ុណ្ណារិទ្ធ (ហៅរិទ្ធ) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៣១០ ផ្លូវ៤៨ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (មានសារធាតុញៀន) និងបក្ខពួក ០២នាក់ទៀតគេចខ្លួនមាន៖ឈ្មោះរី និងឈ្មោះឌី)…
-
បើករថយន្ដថយក្រោយមិនប្រយ័ត្ន ជ្រុលទៅបុកបុរសម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីមនុស្សឃាតដោយអចេតនា ដោយបើករថយន្តរយ៉ែថយក្រោយបុកជនរងគ្រោះស្លាប់ភ្លាមៗ នៅចំណុចមុខឃ្លាំងលក់អេចាយគ្រឿងសំណង់ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ម្សិលមិញ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនបង្កមានឈ្មោះ អឿន ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលីសែង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ចំណែកឯ ជនរងគ្រោះមានឈ្មោះ ពៅ ឡេង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលីសែង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ បើតាមប្រភពព័ត៌មាននៅមុនកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជាជនបង្កបានឡើងបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-4883 រយ៉ែថយក្រោយមិនប្រយ័ត្ន ក៏ស្រាបតែជ្រុលទៅបុកជនរងគ្រោះ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
-
សម្តេចតេជោ នឹងអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលំអរ ស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ និងបន្តចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព នៅព្រឹកនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលំអរ ស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ ស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ដែលកំពុងតែដំណើរការជួសជុលកែលំអរ រហូតមកដល់ពេលនេះបានប្រមាណ៩៥% ហើយនឹងគ្រោងឲ្យបានរួចរាល់នៅចុងខែមីនា ឆ្នាំ២០២១ នេះ។ បន្ទាប់ពីអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលំអរ ស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួចហើយ, សម្តេចតេជោ ហ៊ុន សែន នឹងបន្តអញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យ នគរទេព ដែលគ្រោងនឹងធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ មានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ការរៀបចំមន្ទីរពេទ្យ នគរទេព ទៅជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ថ្មីមួយទៀត ជាមួយហេដ្ឋារចនាសម្ព័ន្ធទូទៅ៖ ផ្ទៃដីទំហំ១ហិកតា ៥០អា, ទំហំអគារ ២៥០០០មែត្រការេ កំពស់៥ជាន់, មានប្រព័ន្ធ ទឹក ភ្លើងល្អបំពាក់ប្រព័ន្ធសទ្បា និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិ។ រចនាបថ បចេ្ចកទេស ៖ ជាទីតាំងមន្ទីរពេទ្យមានចំណុះ សរុប៥០០គ្រែ ដោយអាចរៀបចំជាផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែ និងផ្នែកជំងឺធម្មតា៤២០គ្រែ, ,មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងរោគស្ត្រី៕
-
គម្រោងជួសជុលច្រាំងទន្លេដែលបាក់ស្រុត តាមសំណើរបស់ប្រជាពលរដ្ឋ រស់នៅឃុំកោះអណ្តែត និងឃុំឬស្សីស្រុក បើកការដ្ឋានស្ថាបនានាពេលខាងមុខ

តបតាមសំណូមពរ បស់ប្រជាពលរដ្ឋ រស់នៅស្រុកស្រីសន្ធរ និងស្រុកកងមាស ស្នើសុំមកឯកឧត្តមអភិបាលខេត្តកំពង់ចាម លើការងារស្តារ និងជួសជុលច្រាំងទន្លេមេគង្គដែលបានបាក់ស្រុតកាលពីឆ្នាំកន្លងទៅ ដែលបណ្ដាលឱ្យរងផលផលប៉ះពាល់ដល់លំនៅឋាន និងចំការដំណាំរបស់បងប្អូនប្រជាជនជាច្រើនហិកតា។ ដើម្បីពន្លឿនដល់ការងារខាងលើឲ្យមានប្រសិទ្ធិភាព និងដើម្បីបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋយើង ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំលើការងារស្តារ និងជួសជុលច្រាំងទន្លេដែលបានបាក់ស្រុត តាមសំណើរបស់ប្រជាពលរដ្ឋ ដោយអាជ្ញាធរ បានសហការ ជាមួយ ដៃគូ ក្រុមហ៊ុនឯកជន មួយ នឹងធ្វើការបូម យក ខ្សាច់ និង ដី ពីតំបន់ កោះ តូច ដោយក្រុមហ៊ុនត្រូវអនុវត្តទៅតាម គម្រោង ផែនការកន្លងមកដែលខាង ក្រុមហ៊ុន ទទួល ការស្ថាបនា ក្នុងការទប់ស្កាត់ ការបាក់ ច្រាំងទន្លេ នេះ គឺ ប្រើប្រាស់ បាវ ខ្នាតយក្សឈ្មោះ GEO-TEXTILE សម្រាប់ ច្រក ដី និង ខ្សាច់ដូច វិធានការ ខាង ក្រសួង ធនធានទឹក និង…
-
ឯកឧត្តម អភិបាលខេត្តកំពត ចុះពិនិត្យស្ថានភាពស្ពានដែកបាឡេទ្រុឌទ្រោម ស្ថិតនៅក្នុងភូមិអណ្តូងជីម៉ឺន ឃុំកំពង់គ្រែង

រសៀល ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះពិនិត្យស្ថានភាពស្ពានដែកបាឡេដែលមានសភាពទ្រុឌទ្រោម ត្រូវជួសជុលបន្ទាន់ ស្ថិតនៅក្នុងភូមិអណ្តូងជីម៉ឺន ឃុំកំពង់គ្រែង ស្រុកទឹកឈូ ដោយមានការអមដំណើរពី ឯកឧត្តម អភិបាលរងខេត្ត ប្រធានមន្ទីរជំនាញពាក់ព័ន្ធ អភិបាលស្រុកទឹកឈូ មេឃុំ និងមន្ត្រីជំនាញ។ គូរបញ្ជាក់ថា ស្ពានដែកបាឡេនេះ(ស្ពានចិន) មានបណ្តោយ៤២ម៉ែត្រ ទទឹង ៧ម៉ែត្រ ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ២០០៧ ដោយក្រុមហ៊ុនម៉ៅការសាង់សាងវារីអគ្គិសនី តភ្ជាប់ឃុំម៉ាក់ប្រាង្គ និងឃុំកំពង់គ្រែង សម្រាប់បម្រើការងារដឹកជញ្ជូនសាងសង់ទំនប់វារីអគ្គិសនីកំចាយ និងសម្រាប់ការចរាចររបស់ប្រជាពលរដ្ឋនៅតំបន់នោះ។ ក្រោយការងារសាងសង់វារីអគ្គិសនីចប់ បានប្រគល់ឲ្យអាជ្ញាធរ ជាអ្នកគ្រប់គ្រង ជួសជុល ថែទាំ ប្រើប្រាស់ជាសាធារណៈ។ ស្របជាមួយនឹងការចុះពិនិត្យស្ពាននេះ ឃើញថាមានសភាពទ្រុឌទ្រោមខ្លាំង ឯកឧត្តម ជាវ តាយ បានឲ្យមន្ទីរជំនាញ និងរដ្ឋបាលស្រុកទឹកឈូ សិក្សាជាបន្ទាន់ឲ្យសមស្របតាមបទដ្ឋានបច្ចេកទេស ដោយផ្តោតសំខាន់ទៅលើគ្រឿងបង្គុំស្ពានផ្នែកខាងលើ ដែលជាចំណុចសំខាន់ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់ទៅស្រែចំការ ក៏ដូចជាការដឹកជញ្ជូនកសិផល និង រថយន្តដឹកជញ្ជូន ប្រភេទធំនិងតូចផ្សេងៗយ៉ាងច្រើនទៀតជារៀងរាល់ថ្ងៃផងដែរ៕ដោយ -រ៉ាវុធ
-
អភិបាលលរាជធានីអញ្ជើញចុះពិនិត្យមើលការជួសជុលថែទាំស្តូបព្រះបរមរតនះកោដនៅខាងកើតវិមានឯករាជ្យ

ភ្នំពេញ៖នៅរសៀលថ្ងៃទី១៨មិនានេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួមជាមួយមន្ត្រីជំនាញនិងអាជ្ញាធរដែនដីពាក់ពន្ធ័ បានអញ្ជើញទៅពិនិត្យមើលដំណើរការជួសជុលកែលម្អរស្តូបព្រះបរមរតនះកោដ ដែលស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យក្នុងខណ្ឌចំកាមនដែលកំពុងតែដំណើរការជួស ជុលកែលម្អរដែលរហូតមកដល់ពេលនេះបានប្រមាណ៩៥ភាគរយហើយនឹងគ្រោងឲ្យិ រួចរាល់នៅចុងខែមិនានេះ។ ក្នុងឱកាសចុះពិនិត្យនោះឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យបង្កើតគណៈកម្មការមួយដើម្បីជួសជុលនិង ថែទាំស្តូបព្រះបរមរតនះកោដនេះឲ្យបានជាប្រចាំ រួមទាំងការថែទាំសួនច្បារនៅជុំវិញបរិ វេណនោះផងដែរ។ឯឧអភិបាលបានថ្លែងថា នេះជាទីដ្ឋានដែលរដ្ឋបាលរាជធានីភ្នំពេញបានជួសជុលនិងថែទាំជាប់ជាប្រចាំ ជាទីកន្លែងដែលយើងតែងប្រារព្វ ពិធីថ្វាយកុសលឧិទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន័ព្រៈករុណាព្រះបាទសម្តេចព្រះ នរោត្តមសីហនុ ព្រះបរមរតនះកោដជារៀងរាល់ឆ្នាំ។ ឯឧអភិបាលរាជធានីភ្នំពេញបានណែនាំឲ្យមានការជួសជុលកែលម្អរជាដំណាក់កាលគឺមានជួសជុលដំបូលពិដាន លាបក្បាច់ពណ៏ទឹកមាសផ្នែកខាងលើបរមរូប ជួសជុលជើង ទម្ររថ្មម៉ាប និងថ្មភ្នំ រួមទាំងការថែទាំសួនច្បារ រៀបចំប្រពន្ធ័បាញ់ទឹកជាថ្មីឡើងវិញរួមទាំងការកាប់ដើមក្ងោកចាស់ៗដែលពុកផុយរួចដាំជាថ្មីឡើងវិញផងដែរ។ សូមបញ្ជាក់ថា ទីតាំងស្តូបព្របរមរតនះកោដ រួមទាំងសួនច្បារជុំវិញផង បានក្លាយជាទីរមណីយ៏ដ្ឋានដ៏ស្រស់បំព្រងប្រកបដោយខ្យល់អាកាសបរិសុទ្ធនឹងពេញនិយមសំរាប់ភ្ញៀវទេសចរណ៏ទៅលំហែរកំសាន្ត និងជាទីពេញនិយមសំរាប់ប្រជាពលរដ្ឋទូទៅហាត់ប្រាណដើម្បីសុខភាពផងដែរ៕
-
រថយន្តឃ្លុបម៉ាកហ៊ីយ៉ាន់ដាយបុករថយន្តស្ទួចឆ្លងផ្លូវចំពេញទំហឹង បណ្ដាលឲ្យកៀបជាប់គ្នារងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖។ រថយន្តឃ្លុបម៉ាកហ៊ីយ៉ាន់ដាយបើកលឿនចាប់ហ្វ្រាំងមិនស៊ីជ្រុលបុករថយន្តស្ទួចឆ្លងផ្លូវចំពេញទំហឹង បណ្ដាលឲ្យកៀបជាប់គ្នារងការខូចខាតយ៉ាងដំណំ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅបណ្ដោយផ្លូវ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តស្ទូចមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2376 ធ្វើដំណើរចេញពីមជ្ឈមណ្ឌលមង្គលឧត្តមមួយកន្លែង ក្នុងទិសដៅពីលិចទៅកើតឆ្លងផ្លូវ៣៧១ ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តឃ្លុបម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-7325 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ចាប់ប្រាំងមិនស៊ីក៏ជ្រុលទៅបុករថយន្តស្ទូច ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2376 ដែលឆ្លងផ្លូវចេញពីមជ្ឈមណ្ឌលមង្គលឧត្តមចំពេញទំហឹង បណ្ដាលឲ្យរថយន្ដឃ្លុបម៉ាកហ៊ីយ៉ាន់ដាយកៀបជាប់គ្នារងការខូចខាតយ៉ាងដំណំផ្នែកខាងមុខ ចំណែកឯរថយន្តស្ទូចវិញរងការខូចខាតពីចំហៀងខាងឆ្វេងបន្តិចបន្តួចប៉ុណ្ណោះ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការបាញ់ថ្នាំវាស់វែងយករថយន្តទាំងពីរគ្រឿងមកដាក់អែបកៀនខាងសិន ហើយឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា។ ដោយភាគីទាំងសងខាងសម្របសម្រួលគ្នាមិនត្រូវ សមត្ថកិច្ចមូលដ្ឋាន ក៏ធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកឲ្យចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត និងភារ៉ា
-
ក្រសួងព័ត៌មានលុបអាជ្ញាបណ្ណសារព័ត៌មានរបស់ លោក ផែង វណ្ណៈ

ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានរបស់ លោក ផែង វណ្ណៈ ឈ្មោះ «www.phengvannaknews.com។ យោងតាមសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្រសួងព័ត៌មានសម្រេចលុបប្រកាសលេខ៣៣៦ ព.ម ប្រក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យ លោក ផែង វណ្ណៈ បើកដំណើរការអាជីវកម្មគេហទំព័រ ដោយម្ចាស់អាជ្ញាបណ្ណ បានជេរប្រមាថចំពោះព្រះសង្ឃ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យារអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន» ។
-
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ណែនាំឲ្យចាក់វិធានការបង្ការ ទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល HTPs

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនូវសេចក្តីណែនាំស្ដីពី ការចាត់វិធានការបង្ការ ទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល អេចឈ៍ ធី ភី (HTPs) ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងសេចក្ដីណែនាំរបស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបញ្ជាក់ថា ដោយពិនិត្យឃើញថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ផលិតផល អេចឈ៍ ធី ភី (HIPs) បារីអេឡិចត្រូនិក (Electronic Nicotine Delivery System-EDNS) និងអេចឈ៍ ធី ភី (HTPs-Heated Tobacco Producte) ជាផលិតផលថ្នាំជក់ថ្មី ដែលត្រូវបានគេផលិតឡើង ដើម្បីជំនួសផលិតផលថ្នាំជក់ធម្មតា ជាពិសេស ទាក់ទាញឲ្យមានការប្រើប្រាស់ក្នុងចំណោមយុវវ័យ។ បារីអេឡិចត្រូនិច និងអេចឈ៍ ធី ភី ត្រូវបានគេប្រើប្រាស់ តាមរយៈឧបករណ៍ម្យ៉ាងដែលប្រើថ្មពិលបង្កើតថាមពលកំដៅក្នុងការបំលែងអង្គធាតុ…