Category: ព័ត៌មានសង្គម

  • ផ្លូវបីខ្សែរ ប្រវែង៩០០ម៉ែត្រ ត្រូវបានក្រាលថ្មមុិច សម្រួលដំណើរជូនពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត

    ផ្លូវបីខ្សែរ ប្រវែង៩០០ម៉ែត្រ ត្រូវបានក្រាលថ្មមុិច សម្រួលដំណើរជូនពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត

    បន្ទាយមានជ័យ៖ ផ្លូវបីខ្សែរ ប្រវែង៩០០ម៉ែត្រ ត្រូវបានក្រាលថ្មមុិច សំរួលដំណើរជូនពលរដ្ឋ ដើម្បីអោយមានភាពងាយស្រួលគ្រប់មធ្យោបាយធ្វើដំណើរនៅរដូវស្សាខាងមុខ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត រួមដំណើរដោយ លោក ស្រិល អិន ចៅសង្កាត់ផ្សារកណ្ដាល ដឹកនាំក្រុមការងារ នាំយក គ្រឿងចក្រ ចុះ ស្ថាបនា ផ្លូវក្រាលថ្ម មិច ចំនួន ៣ខ្សែ ប្រវែង៩០០ម៉ែត្រ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ស្ថិតនៅភូមិប្រជាធម្មលិចសង្កាត់ផ្សាកណ្ដាល ក្រុងប៉ោុយប៉ែតខេត្តបន្ទាយមានជ័យ។ ផ្លូវក្រាលថ្មមិចនេះ បានស្ថាបនា ឡើងតាមការ សន្យា របស់លោក អភិបាលក្រុងប៉ោយប៉ែត ដែលត្រូវចាក់ក្រាលថ្មម៉ិចជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិប្រជាធម្មលិច ដែលថ្មមិច នេះជា អំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តម សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ តាមរយៈឯកឧត្តម ឡាយ គឹមលី នឹង លោកឌូ…

  • សូមកុំបើកបរល្មើសល្បឿនកំណត់! ស្លាប់៤នាក់ និងរបួស៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស

    សូមកុំបើកបរល្មើសល្បឿនកំណត់! ស្លាប់៤នាក់ និងរបួស៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល៥នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, និងបត់មិនប្រយ័ត្ន៕

  • ប្លន់សម្លាប់បុរសម្នាក់បោះចោលក្នុងដីឡូត៍នៅខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនជនដៃដល់២នាក់

    ប្លន់សម្លាប់បុរសម្នាក់បោះចោលក្នុងដីឡូត៍នៅខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនជនដៃដល់២នាក់

    ភ្នំពេញ ៖ សំណុំរឿងប្លន់សម្លាប់បុរសម្នាក់ នៅចំណុចដីឡូតិ៍មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវថៃហ្គ័រ ភូមិតាព្រហ្ម ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឈានដល់ការបង្ក្រាបបានជនដៃដល់២នាក់ រហូតដល់ក្បែរព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តតាកែវ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ។ របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងស្នងការដ្ឋាននគរបាលខេត្តតាកែវ។ សមត្ថកិច្ចបានអះអាងថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់ខ្លួនជនដៃដល់ចំនួន២នាក់ ឈ្មោះ ម៉ៅ រដ្ឋា ហៅជិប និងឈ្មោះ ម៉េង ណាឃីម។ ក្នុងនោះដកហូតបានទូរស័ព្ទម៉ាក OPPO (របស់ជនរងគ្រោះ) និងម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខត្បូងឃ្មុំ1H-1406 (របស់ជនរងគ្រោះ)។ បើតាមចម្លើយពីជនសង្ស័យទាំង០២នាក់ ខាងលើបានសារភាពថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ពួកគេពិតជាបានធ្វើសកម្មភាពប្លន់ចាក់សម្លាប់ ទៅលើជនរងគ្រោះឈ្មោះ សោ សៅពិសិដ្ឋ…

  • រង្វង់មូល ពងទាកូន និងបង្កង មិនអាចដាក់ជំនួស រូបសំណាក់ដើម រឺ ទីតាំងដើមបានទេ

    រង្វង់មូល ពងទាកូន និងបង្កង មិនអាចដាក់ជំនួស រូបសំណាក់ដើម រឺ ទីតាំងដើមបានទេ

    បើយោងតាមសេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី 24 ខែ ធ្នូ ឆ្នាំ 2020 ការដាក់រូបថ្មី ( ពងទាកូន និង បង្កង )មិនអាចដាក់ជំនួស រូបសំណាក់ដើម រឺ ទីតាំងដើមទេ តែអាចដាក់បាន តាមសួន រឺកន្លែង ថ្មី រឺ មានសេក្តី ប្រកាសថ្មី ។ ដោយ -រ៉ាវុធ

  • ក្រុមហ៊ុនស្រាបៀកម្ពុជា ឧបត្ថម្ភទឹកសុទ្ធ និងភេសជ្ជៈឆា ដល់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ

    ក្រុមហ៊ុនស្រាបៀកម្ពុជា ឧបត្ថម្ភទឹកសុទ្ធ និងភេសជ្ជៈឆា ដល់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ

    ភ្នំពេញៈ ដើម្បីសម្រាលការលំបាកដល់កងកម្លាំងនគរបាលដែលចុះបំពេញការងារប្រចាំថ្ងៃ នៅតាមគោលដៅនានា ជាពិសេសកម្លាំងដែលដែលចុះប្រចាំការ ការពារទីតាំងធ្វើចក្តាឡីស័ក នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុនស្រាបៀកម្ពុជា បានឧបត្ថម្ភទឹកសុទ្ធចំនួន១០០កេស និងទឹកក្រូច២០កេស ។ បន្ទាប់ពីទទួលបានជំនួយឧបត្ថម្ភជាទឹកសុទ្ធនិងភេសជ្ជៈ លោកវរៈសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនដែលបានឧបត្ថម្ភទឹកសុទ្ធនិងទឹកក្រូចដល់កងកម្លាំងនគរបាលខណ្ឌសម្រាបយកទៅប្រើប្រាស់ពេលចុះបំពេញការងារ ជាពិសេសផ្គត់ផ្គង់ដល់កងកម្លាំងដែលប្រចាំការ ការពារគោលដៅចក្តាឡីស័ក ៕ ប៊ុនធី-សណ្តោស

  • អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញសេចក្តីណែនាំ ស្តីពីការបង្កេីនប្រសិទ្ធភាពរឹតបន្តឹងអនុវត្តន៍ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក

    អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញសេចក្តីណែនាំ ស្តីពីការបង្កេីនប្រសិទ្ធភាពរឹតបន្តឹងអនុវត្តន៍ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក

    អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញសេចក្តីណែនាំ ស្តីពីការបង្កេីនប្រសិទ្ធភាពរឹតបន្តឹងអនុវត្តន៍ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០២១។

  • តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តន៍ ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមីនា

    តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តន៍ ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមីនា

    តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តន៍ ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

  • អាជ្ញាធរស្រុកកោះអណ្តែត ចុះពិនិត្យការងារសន្តិសុខនៅតាមព្រំដែន ដែលជាប់ព្រំប្រទល់ជាមួយ វៀតណាម

    អាជ្ញាធរស្រុកកោះអណ្តែត ចុះពិនិត្យការងារសន្តិសុខនៅតាមព្រំដែន ដែលជាប់ព្រំប្រទល់ជាមួយ វៀតណាម

    លោក គិន ភក្តី អភិបាលនៃគណ:អភិបាលស្រុកកោះអណ្តែត ខេត្តតាកែវ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកកោះអណ្ដែត ព្រមទាំង លោក លោកស្រីសហការីរួមដំណើរ បានអញ្ជើញចុះទៅពិនិត្យការងារជាក់ស្ដែងសន្តិសុខនៅព្រំដែនឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ដែលជាប់ព្រំប្រទល់ប្រទេសកម្ពុជា-វៀតណាម និងបានអញ្ជើញសួរសុខទុក្ខដល់កងកម្លាំងដែលនៅឈរជើងការពារព្រំដែនព្រមទាំងបានឧបត្ថម្ភនូវសម្ភារ: និងថវិកាមួយចំនួនចែកជូនលើកទឹកចិត្តដែលជាការឧបត្ថម្ភរបស់លោកអភិបាលស្រុកកោះអណ្ដែត ក្នុងនោះរួមមាន៖ ១-អង្ករ១បាវស្មើនឹង៥០គីឡូក្រាម២-មី៥កេះ៤-អាល់កុល៥លីត្រ៥-ម៉ាស់២ប្រអប់៦-ថវិកា៣០០,០០០រៀល ។ នាឱកាសនោះផងដែរ លោកអភិបាលស្រុកបានផ្តាំផ្ញើដល់កងកម្លាំងដែលកំពុងឈរជើងសូមរឹតបន្ទឹងការការពារ ការដើរល្បាត ក្នុងការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ នាំចូលតាមរយ:ការលួចឆ្លងដែនខុសច្បាប់ ។ដោយ -រ៉ាវុធ

  • កម្ពុជាអាចនឹងមានភ្ញៀង ផ្គរ រន្ទះ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃ២៣មីនាឆ្នាំ២០២១

    កម្ពុជាអាចនឹងមានភ្ញៀង ផ្គរ រន្ទះ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃ២៣មីនាឆ្នាំ២០២១

    កម្ពុជាអាចនឹងមានភ្ញៀង ផ្គរ រន្ទះ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃ២៣មីនាឆ្នាំ២០២១។

  • កិច្ចប្រជុំស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងសង្គ្រាមប្រឆាំងកូវីដ-១៩

    កិច្ចប្រជុំស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងសង្គ្រាមប្រឆាំងកូវីដ-១៩

    រាជធានីភ្នំពេញ ៖ ថ្ងៃច័ន្ទ ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នា២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំជាមួយបណ្តាស្នងការនគរបាលរាជធានី-ខេត្តទូទាំងប្រទេស តាមប្រព័ន្ធអេឡិចត្រូនិច ស្តីពីការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅតាមសហគមន៍ ក្នុងដែនសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តនីមួយៗ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានវាយតម្លៃស្ថានភាពជារួមនៃឥទ្ធិពលកូវីដ-១៩ ដែលកំពុងតែរាតត្បាត ពុំទាន់ធូរស្រាលនៅឡើយ។ ក្នុងគោលបំណងតស៊ូប្រយុទ្ធប្រឆាំងសង្រ្គាមកូវីដ-១៩ ក្នុងស្ថានភាពថ្មី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានបែងចែកភារកិច្ចអគ្គស្នងការរងទទួលខុសត្រូវតាមមុខព្រួញ និងដាក់ចេញនូវគោលការណ៍សំខាន់ៗ ដល់ស្នងការនគរបាលរាជធានី-ខេត្ត បន្តអនុវត្តចំណុចខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ ដូចខាងក្រោម ៖ ១.ការងារសណ្តាប់ធ្នាប់ ត្រូវបន្តធានានិរន្តរភាពប្រក្រតីកម្មគ្រប់ក្រសួង ស្ថាប័ន និងសកម្មភាព ជីវភាពសង្គម ព្រមទាំងខិតខំដោះស្រាយលំហូរចរាចរណ៍ និងត្រៀមកម្លាំងដោះស្រាយហេតុការណ៍នានាជាយថាហេតុ។ ២.ការងារសន្តិសុខ ត្រូវប្រមូលផ្តុំកម្លាំងសហការជាមួយគណៈកម្មការកូវីដ-១៩ និងគាំទ្រដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្រាវជ្រាវមុខសញ្ញាសង្ស័យ អ្នកវិជ្ជមានកូវីដ-១៩…