-
ក្រសួងការងារជូនដំណឹងពីការបើកប្រាក់ឧបត្ថម្ភលើកទី៥៥ជូនកម្មករ-និយោជិតចំនួន២៨១២នាក់

ដោយ៖ម៉ាដេប៉ូរាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង មួយស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៥៥ ជូនដល់កម្មករ-និយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យូរកិច្ចសន្យាការងារ។ បើយោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះក្រសួងការងារបានឱ្យដឹងថាកម្មករនិយោជិតចំនួន២៨១២នាក់ នៃរោងចក្រ សហគ្រាសទាំង២០ នៃវិស័យកាត់ដេរ និងទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យូរកិច្ចសន្យាការងារស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រាជរដ្ធាភិបាលហើយបានទទួលប្រាក់ឧបត្ថម្ភលើកញ្ចប់ថវិការនេះ។(សូមមើលសេចក្តីជូនដំណឹងខាងក្រោម)
-
សំណើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ ដែលបានប្រមាថ សមាជិកថេរសភាសង្ឃខេត្ត និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប

គណៈសង្ឃនាយកសាលាគណខេត្តសៀមរាប សូមក្រាបថ្វាយបង្គំ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមទ្រង់ព្រះមេត្តាជ្រាប។ កម្មវត្ថុ ៖ សំណើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ ដែលបានប្រមាថ សមាជិកថេរសភាសង្ឃខេត្ត និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប ។ តបតាមកម្មវត្ថុខាងលើ ទូលព្រះបង្គំ សូមទូលសម្ដេចទ្រង់ព្រះមេត្តាជ្រាបថា៖នៅយប់ថ្ងៃសៅរ៍១៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព .ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅវត្តរាជបូណ៌ មានករណ៏ថតជាវីដេអូ នូវសកម្មភាពប្រៀនប្រដៅសិស្សគណរបស់ព្រះមហាវិមលធម្ម ដោយរំពាត់ផ្តៅ បាន ធ្វើឱ្យព័ត៌មាននេះដឹងដល់សាធារណជន ធ្វើឱ្យបញ្ហានេះត្រូវបានមន្ត្រីអាជ្ញាធរខេត្ត និងសាលាគណខេត្ត សៀមរាប ស្រាវជ្រាវ ពិនិត្យទៅលើផ្លូវច្បាប់ និងទៅតាមធម៌វិន័យរបស់ព្រះពុទ្ធជាម្ចាស់ អាជ្ញាធរខេត្ត ដឹកនាំ ដោយ លោកជំទាវអភិបាលរងខេត្ត អមដំណើរដោយលោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងមន្ត្រី នគរបាលយុត្តិធម៌របស់ស្នងការនគរបាលខេត្តសៀមរាប បានធ្វើការស្រាវជ្រាវសាកសួរនូវហេតុការណ៍ផ្សេ ងៗ បានកំណត់នូវទង្វើរបស់ព្រះមហាវិមលធម្ម គឺមានគោលបំណងសុចរិត ធ្វើឡើងដោយគ្រាន់តែជាការ…
-
រដ្ឋបាលរាជធានីភ្នំពេញ ដៃម្ខាងការពារកូវី ដៃម្លាងអភិវឌ្ឍន៍

រដ្ឋបាលរាជធានីភ្នំពេញ ដៃម្ខាងការពារកូវី ដៃម្លាងអភិវឌ្ឍន៍ ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអ៊ុតកៅស៊ូAC កម្រាស់០.៥ និងលើកំណាត់ផ្លូវសម្តេចប៉ានសង្កាត់បឹងរាំង ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដើម្បីដាក់ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលជាងមុន និងដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញឱ្យកាន់តែស្រស់បំព្រងផងដែរ ។ ការអ៊ុតកៅស៊ូលើកំណាត់ផ្លូវនេះធ្វើឡើងក្រោយពីក្រុមការងារបានជួសជុលសំបុកមាន់ ធ្វើគ្រឹះរួចរាល់ ក្រោយពីខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកនេះ។ មន្ត្រីរដ្ឋបាលរាជធានីថា៖ក្នុងរដូវប្រាំងនេះ រដ្ឋបាលរាជធានីភ្នំពេញបានយក ចិត្តទុកដាក់លើការជួសជុលផ្លូវ ជង្ហុកសំបុកមាន់ នៅតាមបណ្ដា មហាវិថីតូច ធំ មួយចំនួននៅក្នុងមូលដ្ឋានទាំង១៤ខណ្ឌ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍និងដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញផងដែរ។ សំរាប់មូលដ្ឋានខណ្ឌដូនពេញ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដំណើរការអ៊ុតកៅស៊ូប្រភេទAC ចំនួន១៦ខ្សែ ដែលរងការខូចខាត ជួយជំនន់ទឹកភ្លៀង ហើយ ដែលត្រូវជួសជុលនិងអ៊ុតកៅស៊ូឡើងវិញ។ ជាក់ស្ដែងនៅពេលនេះក្រុមការងារបាននិងកំពុងធ្វើសកម្មភាពអ៊ុតកៅស៊ូAC នៅលើបណ្តោយផ្លូវសម្តេចប៉ាន មានប្រវែងជិត១គីឡូម៉ែត្រ ពោលគឺចាប់ពី ក្រោយព្រះបរមរាជវាំង រហូតដល់ផ្លូវព្រះមុនីវង្ស(ស្តុបផ្លូវភ្លោះអូរប្ញស្សី ) មានទទឹងចន្លោះពី១១មែត្រទៅ១៥ម៉ែត្រ ដោយសារតែស្ថានភាពផ្លូវខុសគ្នា។ ដោយឡែកកៅស៊ូដែលត្រូវអ៊ុតថ្មីនេះមានកម្រាស់៥សង់ទីម៉ែត្រទៅ៦សង់ទីម៉ែត្រ តាមស្ថានភាពផ្លូវមានឡើងមានចុះ។ ប៉ុន្តែជាផែនការរបស់មន្ត្រីគឺអ៊ុតកម្រាស់៥សង់ទីម៉ែត្រ។ បើតាមមន្ត្រីជំនាញបានឲ្យដឹងថា៖ការងារអ៊ុតកៅស៊ូលើកំណាត់ផ្លូវសម្តេចប៉ាននេះអាចនឹងរួចរាល់នៅថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ស្អែកនេះ ដោយក្រុមការងារបានចាប់ផ្តើមអ៊ុតកាលពីថ្ងៃទី១៧ខែមីនាឆ្នាំ២០២១កន្លងមក។ សូមបញ្ជាក់ថា៖ គម្រោង ជួសជុលផ្លូវអ៊ុតកៅស៊ូ ប្រភេទAC កម្រាស់ ០.៥សង់ទីម៉ែត្រ ជាគម្រោង របស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក…
-
ម៉ូតូ Zoomer X បើកបុករថយន្តបែនដឹកដីមួយគ្រឿងចំពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ៖ ម៉ូតូ Zoomer X បើកបររួមដំណើរគ្នា៣នាក់ ប្តីប្រពន្អនិងកូន អកសឺជ្រុកទៅបុករថយន្តបែនដឹកដីខ្សាច់មួយគ្រឿងចំពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលចំនួន៣នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបែនដឹកដីខ្សាច់មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-4769 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនល្មម រួចស៊ីញ៉ូបត់ឆ្វេងដៃចូលផ្លូវលំ ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូម៉ាក zoomer-x មួយគ្រឿងទៀត ពណ៌សខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HE-2298 ជិះរួមដំណើរគ្នា៣នាក់ ប្ដីប្រពន្ធនិងកូន ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើតបញ្ច្រាស់ទិសគ្នា ជាមួយរថយន្តបែនដឹកដីខ្សាច់ ក៏ស្រាប់តែអកសឺជ្រុលទៅបុករថយន្តបែនដឹកដីខ្សាច់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-4769 ដែលស៊ីញ៉ូបត់ឆ្វេងដៃចូលផ្លូវលំយ៉ាងចំពេញទំហឹង បណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់២នាក់ ឪពុកនិងកូន រីឯម្តាយម្នាកទៀតវិញរងរបួសស្រាលត្រូវចំមុខបន្តិចបន្តួច…
-
សម្តេចប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ «ឧកញ៉ា» ពីលោក ឌួង ឆាយ

-
បិទចរាចរផ្លូវលេខ ៦០៨ ត្រង់ទីតាំងប្រសព្វផ្លូវលេខ ៣១៥ ចំនួន ២៩ថ្ងៃ

ការដ្ឋានគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្រោមគម្រោងហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន បាននិងកំពុងសាងសង់លូប្រអប់ទំហំ ២ម x ២ម តាមបណ្តោយផ្លូវលេខ ៣១៥ ដល់ចំណុចផ្លូវលេខ ៦០៨ ប្រសព្វនៃផ្លូវលេខ៣១៥ និងផ្លូវលេខ ៥៩៨។ ទីតាំងខាងលើនេះ ការដ្ឋានត្រូវសាងសង់លូប្រអប់ទំហំ ២មx ២ម ដែលត្រូវតភ្ជាប់ពីផ្លូវលេខ ៣១៥ កាត់ផ្លូវលេខ៦០៨នេះ ដើម្បីភ្ជាប់ទៅស្ថានីយ៍បូមទឹកទួលគោកទី១ (ត្រឡោកបែក) ហើយនឹងត្រូវបិទចរាចរផ្លូវលេខ ៦០៨ ត្រង់ទីតាំងការដ្ឋាន រយៈពេល ២៩ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាចូលរួមសហការណ៍ពង្វាងចរាចរ និងសូមយោគយល់អធ្យាស្រ័យ ចំពោះការបិទផ្លូវមួយរយៈពេលនេះ៕
-
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកថវិកា មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ ប្រគល់ជូនគ្រួសារសព លោកវរសេនីយ៍ឯក សេង ឈៀង

ភ្នំពេញ៖ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បាននាំយកថវិកា មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ ដែលផ្តួចផ្តើមបង្កើតឡើង ក្រោមការយកចិត្តទុកដាក់គិតគូរខ្ពស់ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៦០លានរៀល រួមជាមួយ មី២កេស ភេសជ្ជៈ៤កេស ទៅប្រគល់ជូន ដល់គ្រួសារសព លោកវរសេនីយ៍ឯក សេង ឈៀង អតីតមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វារ ៕
-
សម្តេចតេជោ៖ ទូលស្នើសុំព្រះមហាក្សត្រ បញ្ចប់គោរមងារ «ឧកញ៉ា» ពី ឧកញ៉ា ឌួង ឆាយ

-
ជនដៃដល់ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លូន ក្រោយពីវាយមេប៉ុស្ដិ៍ព្រែកថ្មី ពេលចុះអប់រំណែនាំ

ភ្នំពេញ ៖ ជនសង្ស័យដៃដល់ម្នាក់ បានទាស់ពាក្យសម្ដីជាមួយកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ព្រែកថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងបង្កហិង្សាបណ្ដាលឲ្យនាយប៉ុស្ដិ៍រងរបួសដៃ ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១៩និង០០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២១ នៅចំណុចមុខផ្ទះជួល ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានបញ្ចាក់ថា ជនរងគ្រោះឈ្មោះម៉ៅ ស៊ីវន ភេទ ប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នាយប៉ុស្ត៍ព្រែកថ្មី ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ ចំណែកជនសង្ស័យឈ្មោះឡេង ប៊ុនលី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ក្នុងរបាយការណ៍របស់លោកអធិការខណ្ឌច្បារអំពៅ បានបញ្ចាក់ឲ្យដឹងទៀតថា ៖ មុនពេលកើតហេតុជនសង្ស័យ និងមិត្តភក្តិនាំគ្នាផឹកសុី និងចាក់ធុងបាស់នៅចំណុចកើតហេតុ រំខានដល់អ្នកជិតខាង ពេលនោះជនរងគ្រោះ (នាយប៉ុស្តិ៍ព្រែកថ្មី) ដឹកនាំកម្លាំងចុះទៅអប់រំណែនាំ ក៏ទាស់ពាក្យសម្តីគ្នា ស្រាប់តែជនសង្ស័យស្ទុះមកវាយជនរងគ្រោះ០១ដៃចំសៀតថ្កាខាងឆ្វេងដួលលើផ្លូវបេតុង របួសកែងដៃឆ្វេង…
-
អង្ករចំនួន១តោន អាកុលមួយកានត្រូវបានព្រះតេជគុណ ថុង រី ព្រះគ្រូសូត្រស្តាំវត្តព្រៃម្លូប្រគល់ជូនលោកជំទាវ និន សាផុនតំណាងរាស្រ្តមណ្ឌល ខេត្តតាកែវ

លោកជំទាវ និន សាផុន ប្រធានគណ:កម្មាធិការទី៩នៃរដ្ឋសភា អនុប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី សមាជិកាគណ:កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តតាកែវ តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកកោះអណ្ដែត ខេត្តតាកែវ រួមដំណើរដោយ លោកជំទាវ នូ សុវណ្ណនី សមាជិកាគណ:កម្មាទី៩នៃរដ្ឋសភា សមាជិកក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកកោះអណ្ដែត និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំក្រពុំឈូក ស្រុកកោះអណ្តែត បាននាំយកនូវ អង្ករចំនួន១តោន និងទឹកអាល់កុលចំនួន១កាន ដែលជាការឧបត្ថម្ភរបស់ព្រះតេជគុណ ថុង រី គ្រូសូត្រស្តាំ វត្តព្រៃម្លូ ឃុំក្រពុំឈូក ជូនដល់លោកជំទាវ និន សាផុន នាឪកាសនោះផងដែរលោកជំទាវប្រធានបានប្រគល់ជូនដល់រដ្ឋបាលស្រុក កោះអណ្ដែត ទុកសម្រាប់ចាត់ចែង ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ រដ្ឋបាលស្រុកកោះអណ្តែត ដែលមាន លោក គិន ភក្ដី អភិបាលនៃគណៈអភិបាលស្រុកកោះអណ្តែត សូមគោរពប្រគេនពរព្រះតេជគុណ លោកជំទាវ និងម្ចាស់ទានទាំងអស់សូមជួបប្រទះតែព្រះពុទ្ធពរព្រះទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: និងពល:កុំបីឃ្លៀងឃ្លាតឡេីយ និងជៀសផុតឆ្ងាយពីជំងឺឆ្លងកូវីដ-១៩៕ ដោយ-រ៉ាវុធ