-
ស្រ្តីម្នាក់រងរបួសបាក់កជើងដោយសាររថយន្តបុក

ភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់ បើកបររថយន្តលឿនបុកម៉ូតូមួយគ្រឿងចំពេញទំហឹង នៅត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសបាក់កជើងខាងស្តាំ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ឋិតនៅតាមត្រង់ចំណុចផ្លូវបំបែកជាបួន ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Starex មួយគ្រឿង ពណ៌ខ្មៅ ពាកស្លាក់លេខ ភ្នំពេញ 2BB–7157 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២៨០ ក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានម៉ូតូម៉ាក Beak មួយគ្រឿង ពណ៌ខ្មៅ ពាកស្លាក់លេខ តាកែវ 1X-7305 ជិះគ្នាពីរនាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ១៥៥ ក្នុងទិសដៅពីជើងទៅត្បូង ស្រប់ពេលមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួន ផ្លូវ១៥៥ កែង៤៨០ ក៏ត្រូវរថយន្តម៉ាក Starex បើកបរដោយបុរសជនជាតិចិនម្នាក់នោះ បុកចំម៉ូតូម៉ាក Beak ពេញទំហឹង បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសបាក់កជើងខាងស្តាំ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗតែម្តង។ ចំណែកឯ រថយន្តនិងម៉ូតូទាំងពីរគ្រឿងវិញរងការខូចខាតបន្តិចបន្តួចដូចគ្នា។ ក្រោយពេលកើតហេតុ…
-
កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards លើកទី៦

ភ្នំពេញ ៖ កម្មវិធីពានរង្វាន់អចលនទ្រព្យដ៏មានកិត្យានុភាពបំផុតនៅកម្ពុជាឈានដល់ខួបលើកទី ៦ ជាផ្លូវការហើយ ជាមួយនឹងការប្រកាសពីពេលវេលាសម្រាប់ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំ២០២១ ។ ក្នុងន័យលើកតម្កើង “ស្តង់ដារ មាស” ក្នុងវិស័យនេះ កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំលើកទី៦ បានអំពាវនាវបើកទទួលពាក្យដល់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងដែលលេចធ្លោជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះនឹងបញ្ចប់ជាមួយនឹងការប្រកាសពីក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងជ័យលាភីដែលលេចធ្លោជាងគេរបស់ប្រទេសកម្ពុជានៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងកម្មវិធីរាត្រីសមោសរដ៏វិសេសវិសាល និងការប្រគល់ពានរង្វាន់នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភោគីត្រាស្ថិតនៅក្នុងតំបន់ប្រវត្តិសាស្ត្រដែលមានវ័យចំណាស់របស់រាជធានីភ្នំពេញ។ កាលបរិច្ឆេទសំខាន់ៗសម្រាប់វគ្គវិនិច្ឆ័យ (edition) ឆ្នាំ២០២១៖ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ – បើកទទួលចុះឈ្មោះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ – បិទការទទួលចុះឈ្មោះថ្ងៃទី១៩ ខែកក្កដា – ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ – ការចុះពិនិត្យទីតាំងផ្ទាល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ – ការវិនិច្ឆ័យចុងក្រោយថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ០២១…
-
ខេត្តកណ្ដាលចាប់ផ្ដើមប្រតិបត្តិការបោស សំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេ

នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ នៅព្រឹកថ្ងៃទី១៥ មីនា ឆ្នាំ២០២១បានអញ្ជើញដឹកនាំក្រុមការងារប្រតិបត្តិការបោស សំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេ បើកការដ្ឋានប្រតិបត្តិការបោសសំអាតគ្រាប់ក្រោម ទឹកការដ្ឋានទី២ ស្ថិតនៅឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល។ សម្រាប់ការដ្ឋានទី២ ស្ថិតនៅភូមិបឹងគ្រុំ ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល ជិតកំពង់ចម្លងបន្ទាយដែក បឹងគ្រុំ ត្រូវគេរាយាករណ៍ថា មាន ជាប្រភេទនាវាចម្លងផ្ទុកសម្ភារៈសឹកកង ទ័ព លន់ ណុល ដែលមានចំណុះប្រមាណ៨០០តោន បានលិច ក្នុងអំឡុងសង្គ្រាមឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥។ កម្ពុជាបាននិងកំពុងប្រតិបត្តិការបោស សំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេនៅការដ្ឋានទី១ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចាប់ពីខែតុលា ឆ្នាំ២០២០ រហូតដល់ដើមខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារស្រង់បានគ្រាប់យុទ្ធភណ្ឌសរុបចំនួន ១៥តោន២៨២គីឡូក្រាម ព្រមទាំងបំណែកឆ្អឹងសពមនុស្ស និងសម្ភារៈសឹកមួយចំនួនទៀត៕
-
បុរសម្នាក់ បើកម៉ូតូលឿនបុកម៉ូតូមួយគ្រឿងចំពេញទំហឹង បណ្ដាលឲ្យដួលខ្ទៀតចូលក្រោមកង់រថយន្តបែនដឹកដីរងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ៖ ម៉ូតូម៉ាកស្គុបបើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន ជ្រុលបុកម៉ូតូម៉ាកអាសង់ឌ្រីម សេ១២៥ មួយគ្រឿងចំពេញទំហឹង បណ្ដាលឲ្យដួលខ្ទៀតបោកនឹងថ្នល់ជាតិ ចូលក្រោមកង់រថយន្តរងរបួសធ្ងន់ស្រាល២នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១ ឋិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកស្កុបពីមួយគ្រឿង ពណ៌ស ពាកស្លាក់លេខ ភ្នំពេញ 1CX-5995 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងល្បឿនលឿន ទិសដៅពីលិចទៅកើតស្រប់ទិសគ្នា ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលចង្កូតទៅបុកចំពីក្រោយគូទម៉ូតូម៉ាកអាសង់ឌ្រីមសេ១២៥ មួយគ្រឿង ពណ៌ខ្មៅ ពាកស្លាក់លេខ កណ្តាល 1AJ-5777 ជិះម្នាកឯងចំពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូម៉ាកស្កុបពីដួលបោកនឹងថ្នល់ជាតិខ្ទៀតចូលខាងក្រោមកង់រថយន្តបែនដឹកដីមួយគ្រឿងទៀត តែត្រូវតៃកុងរថយន្តបែនដឹកដីនេះជាន់ហ្វ្រាំងទាន់មិនកិនចំរងរបួសធ្ងន់ម្នាក់ និងម្ចាស់ម៉ូតូម៉ាកអាសង់ឌ្រីមសេ១២៥វិញរបួសស្រាល់ម្នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗតែម្តង។ ចំណែកឯ ម៉ូតូទាំងពីរគ្រឿងវិញរងការខូចខាតបន្តិចបន្តួចដូចគ្នា។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមទាំងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងបាញ់ថ្នាំយកម៉ូតូទាំងពីរគ្រឿង និងរថយន្តបែនដឹកដីមួយគ្រឿង យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
-
ក្រសួងសុខាភិបាលបានបញ្ជាក់ពីការស្លាប់របស់បុរសជនជាតិខ្មែរអាយុ ៦៩ឆ្នាំ នៅខេត្តព្រៃវែង ស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង

នៅក្នុងសេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឱ វ៉ាន់ឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសដែលទទួលមរណភាពនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២១នេះ មិនមែនបណ្តាលមកពីជំងឺកូវីដ-១៩នោះទេ។ លោកជំទាវបញ្ជាក់ថា បុរសនោះមិនមានបញ្ហាហត ក្អក និងផ្លូវដង្ហើមទេនៅពេលមាការពិនិត្យ និងព្យាបាលនៅវេលាយប់ថនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ មុននោះមួយថ្ងៃ។ តែរហូតដល់ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ទើបអ្នកជិតខាងឃើញបុរសនៅស្លាប់បាត់បង់ជីវិត៕
-
សម្ដេចប្រមុខរដ្ឋស្ដីទី សម្រេចបញ្ចប់តំណែង ឯកឧត្តម ព្រំ សាន ពីទីប្រឹក្សាក្រសួងព័ត៌មាន

-
តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃចុះជួបជាមួយក្រុមការងារប្រតិបត្តការបោសសំអាតគ្រាបយុទ្ធភណ្ឌមិនទានផ្ទុះនិងនាវាលិចម្បាំងលិចក្នុងទន្លេ

នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា នាយករងខុទ្ទកាល័យសម្ដេចក្រឡាហោម និងសហការី បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ នៅក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ជា សុគន្ធា បានជម្រាបជូនថ្នាក់ដឹកនាំ និងក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេ នូវសេចក្ដីផ្ដាំផ្ញើសួរសុខទុកប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ជាពិសេសការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចផ្ទាល់ ក្នុងការផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមជូនក្រុមការងារប្រតិបត្តិការជាក់ស្ដែង ដោយក្នុងម្នាក់ទទួលបានថវិកា ១លានរៀលជារៀងរាល់ខែ ចាប់ពីខែមីនានេះ រហូតដល់បញ្ចប់កិច្ចប្រតិបត្តិការ ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ជា សុគន្ធា ព្រមទាំងសហការី ក៏បានអញ្ជើញទស្សនាគ្រាប់យុទ្ធភណ្ឌ សម្ភារៈសឹក និងបំណែកឆ្អឹងសាកសព ដែលក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងលិចក្នុងទន្លេ បានស្រង់ឡើងមកលើគោកជាបន្តបន្ទាប់ ក្នុងនោះបើតាមរបាយការណ៍ គឺចាប់ពីខែតុលា ឆ្នាំ២០២០ រហូតដល់ដើមខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារស្រង់បានគ្រាប់យុទ្ធភណ្ឌសរុបចំនួន ១៥,២៨២គីឡូក្រាម…
-
ពងទាកូន និង បង្កងទឹកសាប ជាផលិតផលនៃភូមិមួយផលិតផលមួយ របស់ខេត្តតាកែវ

រដ្ឋបាលខេត្តតាកែវ គ្រោងសាងសង់រូបសំណាកនិមិត្តរូប បង្កងនិងពងទាកូន ដើម្បីបង្ហាញពីសក្ដានុពលនៅក្នុងខេត្តតាកែវ។ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ពងទាកូនស្រែននោង ជាផលិតផលកសិកម្មរបស់ខេត្ត ដែលមានភាពល្បីល្បាញទូទាំងប្រទេស និងជាផលិតផលសម្គាល់តំបន់ភូមិសាស្ត្រ ដែលជាប់ជាផលិតផល នៃភូមិមួយផលិតផលមួយរបស់ខេត្តតាកែវផងដែរ។
-
ករណីថៅកែហាង រាជនីបបរស ប្រើអំពើហឹង្សាលើកូនស្រី ហើយធ្លាយរឿងតាមហ្វេសប៊ុក ត្រូវបានបញ្ចប់ដោយធ្វើកិច្ចសន្យា

សៀមរាប៖ បែកធ្លាយរឿងថៅកែហាងយីហោ រាជនីបបរស ប្រើអំពើហឹង្សាលើកូនស្រីរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ តាមហ្វេសប៊ុក បន្ទាប់ពីលាក់បាំងបានប៉ុន្មានថ្ងៃក្រោយមក។ ក៏ប៉ុន្តែរឿងនេះត្រូវបានបញ្ចប់ទៅវិញ ដោយឪពុកធ្វើកិច្ចសន្យា ចំពោះមុខសមត្ថកិច្ច។ ថៅកែហាងរាជនីបបរស មានឈ្មោះ តេង នរ៉ា និងប្រពន្ធឈ្មោះស៊ីម ធារី។ ចំណែកកូនស្រីរងគ្រោះឈ្មោះ អាំង គឹមឡេង អាយុ១៨ឆ្នាំ។ អ្នកទាំង៣រស់នៅហាងរាជនីបបរស ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ រឿងអំពើហឹង្សាលើក្មេងស្រីនេះ ក៍ត្រូវបានបែក ធ្លាយតាមរយះហ្វេសប៊ុកឈ្មោះ Morn Sovanny ដោយសរសេរថា ក្មេងស្រីឈ្មោះ អាំង គឹមឡេង ត្រូវបានវាយនៅក្នុងបន្ទប់ នៅក្នុងភោជនីយដ្ឋានរាជនីបបរសជារាល់ថ្ងៃឪពុកបានដកហូតទូរសព្ទ័ បិទសិទ្ធិសេរីភាពកូនមិនអោយចេញទៅក្រៅ មិនអោយទាក់ទងជាមួយបងប្អូនឡើយ។ ស្នើសុំអោយសមត្ថកិច្ចជួយរកយុត្តិធម៍ទៅលើក្មេងស្រីនេះផង ដែលត្រូវបានវាយធ្វើបាបយ៉ាងធ្ងន់ធ្ងរទៅលើរាងកាយ និងក្បាលកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១។ ក្រោយរឿងហឹង្សាខាងលើបែកធ្លាយតាមសង្គមហ្វេសប៊ុក សមត្ថកិច្ចបានចុះទៅអន្តរាគមន៍។ យោងតាមរបាយការណ៍ និងកិច្ចសន្យា របស់នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តសៀមរាប បានចុះទៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បង្ហាញថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ មានអាខោនហ្វេសប៊ុកឈ្មោះ MornSovanny…
-
កំណាត់ផ្លូវជាតិលេខ៥ ពង្រីកទទឹង ២.៥ម៉ែត សងខាង និង ប្រវែង ១៨០៥ម ចាប់ពីផ្លូវភ្លោះមុខរោងចក្រ SKD ដល់មុខយឿត្រី ដោយអ៊ុតកៅស៊ូ២ស្រទាប់ កម្រាស់ ៩សម

ភ្នំពេញ៖ គម្រោងជួសជុលកំណាត់ ផ្លូវជាតិលេខ៥ ដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងរបស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានចាប់ផ្តើមពីផ្លូវភ្លោះមុខរោងចក្រ SKD ដល់មុខយឿត្រី ដោយអ៊ុតកៅស៊ូ២ស្រទាប់ កម្រាស់៩សម។ គម្រោងនេះគ្រោងបញ្ចប់ក្នុងរយៈពេល តែ២សប្តាហ៍ ប៉ុណ្ណោះ។ ក្រោយពី មានការចង្អុលបង្ហាញពី អភិបាលរាជធានីភ្នំពេញ ក្រុមការងារ បានអនុវត្តសកម្មភាពការងារស្របតាមលក្ខណៈបច្ចេកទេស ដើម្បី អោយកំណាត់ផ្លូវនេះ ឆាប់បានរួចរាល់ជាស្ថាពរ៕