-
ក្រសួងការងារជូនដំណឹងពីការបើកប្រាក់ឧបត្ថម្ភ លើកទី៥៣ ដល់កម្មករ-និយោជិត ជាង៣៩០៥នាក់

ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១១ខែមីនាឆ្នាំ២០២១នេះបានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៥៣ ជូនបងប្អូនកម្មករ-និយោជិតដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។ បើយោងតាមសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ថាកម្មករ-និយោជិតដែលត្រូវបានទទួលប្រាក់ឧបត្ថម្ភនេះសរុបមានចំនួន ៣ ៩០៥ នាក់ នៅរោងចក្រ សហគ្រាសចំនួន ២៣ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ។ (សូមមើលសេចក្តីជូនដំណឹងខាងក្រោម)
-
ក្រសួងមហាផ្ទៃ សម្រេចបង្កើតភូមិថ្មីៗចំនួន៣៧ភូមិបន្ថែមទៀតសម្រាប់ខេត្តក្រចេះ

-
ក្មេងទំនើង២នាក់ ដែលជិះម៉ូតូវាយក្បាលជនបរទេស នៅតាមបណ្តោយផ្លូវទន្លេសាប ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការហើយ

ភ្នំពេញ៖ ក្មេងទំនើង២នាក់ ដែលជិះម៉ូតូវាយក្បាលជនបរទេសពីក្រោយ នៅតាមបណ្តោយផ្លូវទន្លេសាប ត្រូវបានសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌជ្រោយចង្វារ រៀបចំសំណុំរឿង បញ្ជូនទៅតុលាការហើយ នាវេលាម៉ោង ០៨:០០ នាទីព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ លឹម ហុងឡេង ស្នាក់នៅផ្ទះជួល ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ និងម្នាក់ទៀត ឈ្មោះ រិន ចាន់តារ៉ា ហៅស្លេក ភេទប្រុស ស្នាក់នៅផ្ទះជួល ផ្លូវវត្តចាស់ ភូមិ០១ សង្កាត់ជ្រោយចង្វារ អ្នកទាំងពីរ បានជិះម៉ូតូម៉ាក Mio ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៩ ពាកស្លាក់លេខ ភ្នំពេញ 1HK-2418 ធ្វើសកម្មភាពទះក្បាលជនបរទេសពីក្រោយ កាលពីថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២១។ បើតាមការសាកសួររបស់សមត្ថកិច្ច អ្នកទាំងពីរសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើហិង្សាវាយក្បាលលើជនបរទេស ដែលមិនស្គាល់អត្តសញ្ញាណកំពុងជិះកង់ពិតប្រាកដមែន កាលពីវេលាម៉ោង១៧ និង១០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវទន្លេសាប។ បច្ចុប្បន្ននេះ ជនសង្ស័យទាំង២…
-
បើកបរកុំល្មើសល្បឿនកំណត់! ស្លាប់៦នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៩ ខែមីនា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល១៣នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, ប្រជែង និងមិនប្រកាន់ស្ដាំ៕ ដោយ/ ឆៃហួត
-
នគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើដុំថ្មគប់គំរាមប្លន់យកម៉ូតូ

ភ្នំពេញ ៖ កម្លាំងល្បាតនៃកងអន្តរាគមន៍ខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ប្រើដុំថ្មគប់គំរាមប្លន់យកម៉ូតូ) ត្រង់ចំណុចវត្ត កំសាន្ត ភូមិព្រះពន្លា សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅវេលាម៉ោង១៩និង៣០នាទី។ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ែន ប៊ុនលី ភេទ ប្រុស អាយុ ១៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ១២៥ ផ្លូវ លំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះ សួន បញ្ញារិទ្ធ (ហៅ លុច) ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា…
-
ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សព លោក នូ សុីផាត អតីតប្រធានមន្ទីរអប់រំស្រុកស្អាង ខេត្តកណ្តាល

ឯកឧត្ដម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ រួមជាមួយ ឯកឧត្តម ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ក្រសួង ព័ត៌មាន បាន អញ្ជើញ ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោក នូ សុីផាត អតីតប្រធានការិយាល័យអប់រំ ស្រុកស្អាង ខេត្ត្តកណ្តាល ដែលត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ឃុំព្រែគយ ស្រុក ស្អាង ខេត្ត កណ្ដាល ព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២១។ នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន និងក្នុងនាម ឯកឧត្តម ផ្ទាល់ និងភរិយា មាន សេចក្តីក្រៀមក្រំក្នុងចិត្តឥតឧបមា ដោយបានទទួលដំណឹងថា លោក នូ ស៊ីផាត ជាអតីតមន្ត្រីការិយាល័យអប់រំ ស្រុកស្អាង បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ៩រោច ខែផល្គុន…
-
ស្លាប់៤នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៨ ខែមីនាម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល៩នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, ប្រជែង, កត្តាយានយន្ត, មិនប្រកាន់ស្ដាំ និងមិនគោរពសិទ្ធិ៕ ដោយ/ ឆៃហួត
-
ក្រសួងធនធានទឹកអំពាវនាវឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្លៀង ផ្គរ រន្ទះ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៦មីនាឆ្នាំ២០២១

-
យុវជនម្នាក់ត្រូវក្រុមអ្នកលេងដាវសាម៉ូរ៉ៃកាប់ដាច់ត្រឹមកដៃ រងរបួសធ្ងន់

ភ្នំពេញ ៖ ក្មេងស្ទាវ១ក្រុម ប្រដាប់ដោយដាវសាម៉ូរ៉ៃ និងកាំបិត បុ័ងតោ បានធ្វេីសកម្មភាពកាប់ទៅលេីយុវជន២នាក់ បណ្ដាលឲ្យម្នាក់ដាច់ត្រឹមកដៃ រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ចំណែកម្នាក់ទៀតរត់ចូលផ្ទះប្រជាពលរដ្ឋទាន់ពេល បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៨និង២០នាទីយប់ថ្ងៃចន្ទ ទី៨ ខែមិនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុង ជិតសាលាបារាំង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ ឈៀង សំណាង អាយុ ១៧ឆ្នាំ ស្នាក់នៅ ម្ដុំស្ពានអាកាសស្ទឹងមានជ័យ ។ តាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា ដំបូងឡេីយគេបានឃេីញ យុវជនពីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៍ខ្មៅ ស៊េរី ឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1BR-9156 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ បេតុង ម្ដុំសាលាបារាំង សុខៗ ស្រាប់តែលេចមុខក្មេងស្ទាវមួយក្រុម មានគ្នាប្រម៉ាណ១០នាក់ និងម៉ូតូ ៦គ្រឿង បានជិះមកពីក្រោយ បុកម៉ូតូជនរងគ្រោះ ឲ្យដួល ហេីយក៏បានទាញដាវសាម៉ូរ៉ៃនិងកាំបិត បុ័ងតោ កាប់ទៅលេីយុវជនម្នាក់…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញអមដំណើរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងពិធីប្រទានភ្លើងបូជាសពឧបាសិកា កែវ ហ៊ាង

នាព្រឹកថ្ងៃចន្ទ ១០រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញអមដំណើរជាកិត្តិយស សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រទានភ្លើងបូជាសពឧបាសិកា កែវ ហ៊ាង ម្តាយបង្កេីតរបស់ឯកឧត្តម គឹម ធា សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ ទី៦ និងត្រូវជាម្តាយក្មេករបស់ឯកឧត្តម បណ្ឌិត អ៊ុក រ៉ា ប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលមរណភាពនាថ្ងៃទី៦ខែមីនា ឆ្នាំ២០២១នៅវេលាម៉ោង១៤:៤០នាទីរសៀល ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធនៅគេហដ្ឋាន ភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានសម្តែងនូវការសោកស្តាយចំពោះការបាត់បង់ម្តាយជាទីស្រឡាញ់ និងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងបានឧទ្ទិសបួងសួងដល់ ដួងវិញ្ញាណក្ខន្ធរបស់លោកយាយឧបាសិកាឆាប់បានទៅកាន់សុគតិភពកុំ បីឃ្លៀងឃ្លាតឡើយ ៕