Category: ព័ត៌មានសង្គម

  • សមត្ថកិច្ចខណ្ឌច្បារអំពៅ ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណី លួចដែកនិងម៉ាសុីនអាឈេី

    សមត្ថកិច្ចខណ្ឌច្បារអំពៅ ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណី លួចដែកនិងម៉ាសុីនអាឈេី

    ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២១នេះ មានករណី លួចដែក និងម៉ាស៊ីនអាឈើ នៅចំណុចផ្ទះលេខ៩២ ផ្លូវលេខ២១ ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌ ច្បារអំពៅ បង្កឡេីងកាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២១ ម៉ោង២៣និង០០នាទីត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យម្នាក់ ។ ជនរងគ្រោះឈ្មោះ ឈឹម រស់ ភេទ ប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងម៉ាស៊ីន ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ អ៊ុន ភិរម្យរិទ្ធី ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើកបររថយន្ត ស្នាក់នៅផ្ទះជួល ផ្លូវ លំ ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។…

  • សារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល

    សារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល

    សារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល។

  • កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះបង្ក្រាបទីតាំង internet បង្កប់ល្បែងភ្នាល់បាល់

    កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះបង្ក្រាបទីតាំង internet បង្កប់ល្បែងភ្នាល់បាល់

    ភ្នំពេញ៖ នាពេលកន្លងមករហូតដល់បច្ចុប្បន្ន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែជម្រុញឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ អោយយកចិត្តទុកដាក់ពីបញ្ហា បទល្មើសជាក់ស្ដែង នៅទីតាំងបង្កប់ល្បែងស៉ីគ្រប់ប្រភេទ ដែលខុលពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវការចុះបង្ក្រាបភ្លាម។ ដូច្នេះ លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលទួលគោក បានបញ្ជាកម្លាំងចុះបង្ក្រាបជាក់ស្ដែងតែម្ដង នៅទីតាំង internet បង្កប់ល្បែងភ្នាល់បាល់ តាមអនឡាញ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១០នាក់ (ស្រី០៥នាក់) និងដកហូតសម្ភារកំព្យូទ័រមួយចំនួន។ ក្នុងប្រតិបត្តិការនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២១ មានការបញ្ជាផ្ទាល់ដោយ លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលទួលគោក ចុះបង្ក្រាប់ទីតាំង internet នៅចំណុចផ្ទះលេខ261AE0 មហាវិថីម៉ៅសេទុង (ផ្លូវលេខ245) ភូមិ1 សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីមន្រ្តី ខណ្ឌទួលគោក បានឲ្យដឹងថា នៅមុនពេលឈានដល់ការចុះបង្ក្រាប ជាក់ស្ដែងនេះ គឺកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានធ្វើការស្រាវជ្រាវស៊ើបអង្កេតច្បាស់លាស់ពិតជាមានល្បែងភ្នាល់ពិតប្រាកដ ទើបលោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលទួលគោក បានបញ្ជាឲ្យ…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ បានសម្របសម្រួលបញ្ចប់ករណីវិវាទដីធ្លីរវាងលោក សុខ អឿន ជាមួយលោក សុខ សាន្ត និងលោក សម វង នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ បានសម្របសម្រួលបញ្ចប់ករណីវិវាទដីធ្លីរវាងលោក សុខ អឿន ជាមួយលោក សុខ សាន្ត និងលោក សម វង នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំបញ្ចប់ទំនាស់ករណីវិវាទដីធ្លីរវាងលោក សុខ អឿន ជាមួយលោក សុខ សាន្ត និងលោក សម វង មានទីតាំងស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។ ថ្លែងក្នុងឱកាសនោះលោកជំទាវបានមានប្រសាសន៍ថា ករណីវិវាទនេះត្រូវបានអូសបន្លាយអស់រយៈយូរមកហើយ ដោយសារតែករណីនេះមានលក្ខណៈស្មុគ្រស្មាញ ។  ប៉ុន្តែរហូតមកដល់ថ្ងៃនេះ គូភាគីទាំងសង្ខាងបានបញ្ចប់ទំនាស់ បានសម្តែងនូវសេចក្តីត្រេកអរជាខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់តាំងគណៈប្រតិភូចុះធ្វើការអង្កេតស្រាវជ្រាវករណីវិវាទខាងលើក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយឈរលើគោលការណ៍តម្លាភាព និងយុត្តិធម៌ ដែលអាច ឱ្យគូភាគីវិវាទទាំងពីរទទួលយកយ៉ាងសមស្របទៅតាមយុទ្ធសាស្ត្រឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន…

  • អភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យ សួរសុខទុក្ខ គ្រូពេទ្យ កងកម្លាំង និងបងប្អូនពលរដ្ឋ នៅមណ្ឌលធ្វើចត្តាឡីស័កកំរិត២ ក្នុងក្រុងដូនកែវ

    អភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យ សួរសុខទុក្ខ គ្រូពេទ្យ កងកម្លាំង និងបងប្អូនពលរដ្ឋ នៅមណ្ឌលធ្វើចត្តាឡីស័កកំរិត២ ក្នុងក្រុងដូនកែវ

    តាកែវ៖ នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី០៥ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញពិនិត្យ សំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូពេទ្យ ប្រចាំការ កងកម្លាំងប្រចាំការ និងបងប្អូនប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកំរិត២ ក្នុងសណ្ឋាគារ ស៊ីវិនដេអ៊ិន ស្ថិតនៅក្រុងដូនកែវ។ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោកស្រី គា សុភូ អភិបាលរងខេត្ត លោកវេជ្ជ. នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោកឧត្តមសេនីយត្រី សេង មហា មេបញ្ជការរងកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រីស្នងរងនគរបាលខេត្ត លោកវរសេនីយ៍ឯកមេបញ្ជាការសឹករងតាកែវ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ ។ មានមតិសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះក្រុមការងារមន្ត្រីចត្តាឡីស័ក សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តតួនាទីក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរ និងការប្រកាន់ខ្ជាប់នូវការអនុវត្តតាមវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលបានយ៉ាងល្អប្រសើរ ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត…

  • មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ពន្យល់អំពីទិដ្ឋភាពច្បាប់ និង នីតិវិធីតុលាការ ពាក់ព័ន្ធសំណុំរឿង ៩ វិច្ឆិកា

    មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ពន្យល់អំពីទិដ្ឋភាពច្បាប់ និង នីតិវិធីតុលាការ ពាក់ព័ន្ធសំណុំរឿង ៩ វិច្ឆិកា

    សំណុំរឿង ៩ វិច្ឆិកា គឺជាផែនការរដ្ឋប្រហាររបស់ក្រុមឧទ្ទាមក្រៅច្បាប់ដែលដឹកនាំដោយទណ្ឌិតសម រង្សី កាលពីខែវិច្ឆិកាឆ្នាំ២០១៩ ដែលក្រុមនោះបានបំផុសឲ្យប្រជាជន និងកងទ័ពប្រដាប់អាវុធបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ប៉ុន្តែផែនការនោះត្រូវបរាជ័យ។ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន នៅថ្ងៃទី៥មីនាឆ្នាំ២០២១ បានព្យល់៣ចំណុចអំពីអំពីទិដ្ឋភាពច្បាប់ និង នីតិវិធីតុលាការ ពាក់ព័ន្ធសំណុំរឿង ៩ វិច្ឆិកានោះ។ ចំណុចទី ១. លោកបានពន្យល់អំពីអ្វីដែលនៅពីក្រោយ ផែនការវិលត្រឡប់របស់ទណ្ឌិត សម រង្សី នៅថ្ងៃ៩ វិច្ឆិកា ២០១៩ កន្លងទៅ។ លោកជិន ម៉ាលីន បានបញ្ជាក់ថា គ្រប់គ្នាប្រហែលនៅចាំបានថា ក្រោមផែនការនៃការវិលត្រឡប់ចូលមកកម្ពុជាវិញ កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ អាចហៅថា “ព្រឹត្តិការណ៍ ៩/១១ ” ទណ្ឌិត សម រង្ស៊ី និង បក្ខពួក បានធ្វើសកម្មភាពជាច្រើន ដែល អាចប្រមូលផ្តុំជា ៣ សកម្មភាពធំៗ ទី១-បានធ្វើសកម្មភាពញុះញង់ផង…

  • គិតត្រឹមនៅថ្ងៃទី៥ ខែមីនា គម្រោងសាងសង់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ សម្រេចបានជិត ៤០ភាគរយហើយ

    គិតត្រឹមនៅថ្ងៃទី៥ ខែមីនា គម្រោងសាងសង់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ សម្រេចបានជិត ៤០ភាគរយហើយ

    ភ្នំពេញ៖ យោងតាមការបញ្ជាក់ពីស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ត្រូវបានជំរុញយ៉ាងរលូន ហើយបច្ចុប្បន្នភាពនៃគម្រោងនេះ សម្រេចបានជិត ៤០%ហើយ នឹងឈានដល់ដំណាក់កាលក្រាលកៅស៊ូក្នុងពេលឆាប់ៗនេះ។ ប្រភពព័ត៌មានដដែលបានបន្តថា ផ្លូវ ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មាន ប្រវែង សរុប ជាង ១៩០ គីឡូម៉ែត្រ ដោយ តភ្ជាប់ ពី ភូមិទី១ សង្កាត់ សំរោងក្រោម ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ដល់ភូមិ ទី១ សង្កាត់ លេខ៣ ក្រុងព្រះសីហនុ ពោលគឺ ឆ្លងកាត់ រាជធានី ភ្នំពេញ (ប្រវែង ៨,៣០គ.ម) ខេត្ត កណ្តាល (ប្រវែង ៩,១០គ.ម) ខេត្ត កំពង់ស្ពឺ (ប្រវែង ៨០,៨០គ.ម) ខេត្ត កោះកុង (ប្រវែង ១,៩២គ.ម) និង…

  • ប្រកាសផ្លាស់ប្ដូរភារកិច្ច និងតែងតាំងមន្ដ្រីរាជការនៃមន្ទីរបរិស្ថានខេត្តសៀមរាប

    ប្រកាសផ្លាស់ប្ដូរភារកិច្ច និងតែងតាំងមន្ដ្រីរាជការនៃមន្ទីរបរិស្ថានខេត្តសៀមរាប

    ពិធីប្រកាសផ្លាស់ប្ដូរភារកិច្ចនិងតែងតាំងមន្ដ្រីរាជការនៃបរិស្ថានខេត្តសៀមរាប បានរៀបចំឡើងនៅ ថ្ងៃព្រហស្បតិ៍ ០៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងបរិស្ថាន រដ្ឋបាលសាលាខេត្ត មន្ទីរបរិស្ថានខេត្តសៀមរាប និងមន្រ្តីឧទ្យានុរក្សមួយចំនួន។ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានឱ្យដឹងថា គណៈអភិបាលខេត្តសម្រេចតែងតាំងមន្ត្រីរាជការចំនួន ១៥រូប ឱ្យកាន់មុខតំណែងនៅក្នុងរចនាសម្ព័ន្ធនៃមន្ទីរបរិស្ថានខេត្តសៀមរា ជាប្រធានការិយាល័យ និងអនុប្រធានការិយាល័យប្រគល់ភារៈកិច្ចឱ្យកាន់មុខតំណែងក្នុងរចនាសម្ព័ន្ធរបស់មន្ទីរបរិស្ថានខេត្តសៀមរាប ចំនួន០៧រូបទៀត។ បន្ទាប់ពីមានការប្តេជ្ញាចិត្តរបស់មន្រ្តីរាជការទើបទទួលការតែងតាំងថ្មី ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាបបានវាយតម្លៃខ្ពស់ចំពោះ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីបរិស្ថានបានយកចិត្តទុកដាក់យ៉ាងល្អប្រសើរចំពោះកិច្ចគាំពារបរិស្ថាននិងការគ្រប់គ្រធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និង ការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ការបង្រ្កាបបទល្មើសធនធានធម្មជាតិ ការទប់ស្កាត់ការកាប់រុករានដីព្រៃ ការអប់រំផ្សព្វផ្សាយ និងការដាំស្តារព្រៃឈើឡើងវិញជាពិសេសក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន”។ ឯកឧត្តមបានសំណូមពរឱ្យមន្រ្តីរាជការទាំងអស់ត្រូវអនុវត្តន៍ឱ្យម៉ឺងម៉ាត់ អភិក្រមទាំង៥…

  • លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់មី៥០០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តចាត់ចែងជួយដល់ប្រជាពលរដ្ឋក្រីក្រពាក់ព័ន្ធកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

    លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់មី៥០០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តចាត់ចែងជួយដល់ប្រជាពលរដ្ឋក្រីក្រពាក់ព័ន្ធកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

    មីចំនួន៥០០កេស ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ត្រូវបាននាំមកជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅចាត់ចែងជួយដល់ប្រជាពលរដ្ឋក្រីក្រ ពាក់ព័ន្ធកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ពិធីនោះ បានធ្វើឡើង នារសៀលថ្ងៃទី៤ មីនា ឆ្នាំ២០២១ ក្រោមវត្តមានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងលោក អ៊ុក ច័ន្ទវាសនា ជំនួយការលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នៅសាលារាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោក កើត ឆែ បានថ្លែងអំណរអរគុណ ចំពោះលោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត និងលោកស្រី ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រសម្មភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសក្នុងការបង្ការទប់ស្កាត់កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រហូតបានប្រគល់នូវអំណោយជាមីចំនួន៥០០កេស មកឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅចាត់ចែងជួយដល់ប្រជាពលរដ្ឋក្រីក្រ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ លោក អ៊ុក ច័ន្ទវាសនា បានលើកឡើងថា លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកស្រី តែងយកចិត្តទុកដាក់ណាស់ចំពោះប្រជាពលរដ្ឋក្រីក្រ ហើយដោយមើលឃើញសកម្មភាពរបស់លោក…

  • អគ្គមេបញ្ជាការកងទ័ព បន្តដឹកនាំប្រតិភូចុះសួរសុខទុក្ខកងទ័ព នៅទិសយោធភូមិភាគទី៣ ភាគនិរតីប្រទេស

    អគ្គមេបញ្ជាការកងទ័ព បន្តដឹកនាំប្រតិភូចុះសួរសុខទុក្ខកងទ័ព នៅទិសយោធភូមិភាគទី៣ ភាគនិរតីប្រទេស

    នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៥មីនាឆ្នាំ២០២១ បានដឹកនាំប្រតិភូបន្តចុះជួបសំណេះសំណាល និង សួរសុខទុក្ខកងទ័ព នៅទិសយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ។ ពិធីសំណេះសំណាលសួរសុខទុក្ខនោះ បានប្រព្រឹត្តិទៅនៅទីបញ្ជាការយោធភូមិភាគទី៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំយោធភូមិភាគ តំបន់ប្រតិបត្តិការសឹករង និងកងពលតូចថ្មើរជើងលេខ៣១ផងដែរ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្នាដៃ សមិទ្ធិផលជាច្រើន ដែលនាយទាហាន នាយទាហានរង និងពលទាហាន សម្រេចបាននាពេលកន្លងមក នៅក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព ស្ថិរភាព និងការខិតខំកសាងអង្គភាពឱ្យមានការរីកចម្រើនមកដល់បច្ចុប្បន្ន។ ទន្ទឹមនឹងលទ្ធផលនោះ នាយឧត្តមសេនីយ៍វង្ស ពិសេន បានជម្រុញដល់ថ្នាក់ដឹកនាំ នាយទាហាន ពលទាហាន ត្រូវខិតខំបន្ថែមទៀតក្នុងការអនុវត្តភារកិច្ចស្នូល ការចូលរួមការពារកន្លែងធ្វើចត្តាឡីស័ក និងការត្រៀមកម្លាំងអន្តរាគមន៍ពេលមានបទបញ្ជា ក្នុងនោះកម្លាំងនៅតំបន់ព្រំដែនត្រូវការពារមិនឲ្យមានការឆ្លងដែនចេញចូលខុសច្បាប់ រវាងប្រទេសដែលជាប់ព្រំដែនជាមួយកម្ពុជា ខណៈសភាពការណ៍បច្ចុប្បន្នកំពុងរឹតបន្តឹងលើបញ្ហាជំងឺកូវីដ១៩ និងត្រូវបន្តសហការឲ្យបានល្អជាមួយប្រទេសជិតខាង ដោយអនុវត្តបានត្រឹមត្រូវតាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ ត្រូវរស់នៅមានអនាម័យល្អ គោរពឲ្យបានត្រឹមត្រូវតាមគោលការណ៍ (៣.កុំ…