Category: ព័ត៌មានសង្គម

  • ឆក់ទូរស័ព្ទបានសម្រេច តែរត់មិនរួចត្រូវប្រជាពលរដ្ឋចាប់បាន២នាក់ក្នុងចំណោមបក្ខពួក៤នាក់ប្រគល់ឲ្យសមត្ថកិច្ច

    ឆក់ទូរស័ព្ទបានសម្រេច តែរត់មិនរួចត្រូវប្រជាពលរដ្ឋចាប់បាន២នាក់ក្នុងចំណោមបក្ខពួក៤នាក់ប្រគល់ឲ្យសមត្ថកិច្ច

    ភ្នំពេញ ៖ ជនសង្ស័យ១ក្រុមមានគ្នា៤នាក់បានជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទ័ពីបុរសម្នាក់កំពុងតែនិយាយទូរសព្ទ័បានសម្រេច ហើយព្យាយាមជិះគេចខ្លួនតែត្រូវជនរងគ្រោះជិះដេញតាមពីក្រោយធ្វើឲ្យជនសង្ស័យ២នាក់ដែលជាអ្នកបិតគូទជ្រុលទៅបុកម៉ូតូប្រជាពលរដ្ឋបណ្ដាលឲ្យដួលត្រូវបានអ្នកបើកកង់បីឥណ្ឌាឃើញហេតុការណ៏និងជនរងគ្រោះពទ្ធ័ចាប់បាន២នាក់និងបក្យពួកពីរនាក់ទៀតជិះរត់គេចបាត់ស្រមោល។ ហេតុការណ៏នេះកើតឡើងកាលវេលា ម៉ោង១០និង២០នាទីយប់ថ្ងៃព្រហស្បតិ៏ ទី៤ ខែមិនាឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ ត្រង់ចំណុចផ្សារមីតថោន ក្នុុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន ៖ ទី១:មានឈ្មោះ ស៊ុន ណាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបជាងពិដាន ស្នាក់នៅសង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ។មានស្រុកកំណើតនៅស្រុកព្រះស្ដេច ខេត្តព្រៃវែង។ និងទី២:មានឈ្មោះ មិច ម៉ាស់ ភេទប្រុសអាយុ២០ជាង មុខរបជាងដែក ស្នាក់នៅផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់ជិះម៉ូតូម៉ាកស្គុបពី ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1GE.0579 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ទិសដៅពីលិចទៅកើត ខណះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យ១ក្រុមមានគ្នា៤នាក់ជិះម៉ូតូពីរគ្រឿងមានម៉ូតូហុងដាប៊ីត ពណ័ស ស៊េរីឆ្នាំ២០២១មិនមានផ្លាកលេខជាអ្នក បិតគូទនិងមួយគ្រឿងទៀតមិនចាំម៉ាកជាអ្នកឆក់ខណះគាត់កំពុងតែនិយាយទូរសព្ទ័ជាមួយប្រពន្ធពេលឆក់បានហើយព្យាយាមជិះរត់គេចខ្លួនសំដៅមកផ្លូវ២៧១ពីជើងទៅត្បូងត្រូវជនរងគ្រោះជិះដេញតាមពីក្រោយ លុះមកដល់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យបានជិះបញ្ច្រាស់ផ្លូវចរាចរណ៏ឡើងលើស្ពានបណ្ដាលឲ្យជ្រុលទៅបុកនិងម៉ូតូឃ្លីស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HM.4550 ជិះដោយប្រជាពលរដ្ឋម្នាក់កំពុងឡើងស្ពានពីត្បូងទៅជើងបណ្ដាលឲ្យដួលត្រូវបានប្រជាពលរដ្ឋបើកកង់បីឥណ្ដានិងជនរងគ្រោះពទ្ធ័ចាប់បាន២នាក់ភ្លាមៗ និងបក្ខពួកពីរនាក់ទៀតដែលជាឆក់ជិះគេចខ្លួន ដោយសុវត្តិភាព។ ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១បានចុះអន្តរាគមន៏ភ្លាមៗដោយសារករណីនេះកើតឡើងនៅខណ្ឌសែនសុខ ក៏បានទាក់ទងឲ្យមកយកជនសង្ស័យទាំងពីរនាក់។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់និងម៉ូតូប៊ីតមួយគ្រឿងត្រូវសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍អូបែកក្អមដើម្បីសាកសួរនិងធ្វើកំណត់បញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីចាត់ការណ៏ បន្តនិងស្រាវជ្រាវតាមចាប់បក្ខពួក២នាក់ទៀត មកផ្ដាន់ន្ទាទោសតាមផ្លូវច្បាប់។ចំណែកជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹងផងដែរ៕…

  • លោកចេង មុនីរ៉ា លើកទឹកចិត្តដល់កម្លាំងប្រជាការពារខណ្ឌ ដែលខិតខំបម្រើការងារក្នុងមូលដ្ឋាន

    លោកចេង មុនីរ៉ា លើកទឹកចិត្តដល់កម្លាំងប្រជាការពារខណ្ឌ ដែលខិតខំបម្រើការងារក្នុងមូលដ្ឋាន

    ភ្នំពេញ ៖ គណៈអភិបាលខណ្ឌច្បារអំពៅដឹកនាំដោយលោកចេង មុនីរ៉ា អភិបាលខណ្ឌ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បានធ្វើការសំណេះសំណាលជាមួយកម្លាំងសណ្តាប់ធ្នាបខណ្ឌ ដោយបានធ្វើការកោតសសើដល់កម្លាំងទាំងអស់ដែរបានខិតខំបំពេញការងារកន្លងមកដូចជារៀបចំសណ្តាប់ធ្នាប់ ជួយសម្រួលចរាចរណ៍ និងធ្វើអនាម័យបរិស្ថាន ហើយនិងសហការយាមកាមជាមួយកម្លាំងអធិការដ្ឋាននគរបាល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថនិងកម្លាំងសង្កាត់ យាមទីតាំងចត្តាទ្បីស័ក ។  លោកអភិបាលបានធ្វើការផ្តាំផ្ញើរអោយខិតខំបំពេញការងារអោយបានល្អថែមទៀត ហើយត្រូវថែរក្សាសុខភាពអោយបានល្អដោយអនុវត្តនូវអនុសាសន៍របស់សម្តេច ៣ កុំ និង ៣ ការពារ ។  ក្នុងឱកាសនោះ លោកអភិបាលខណ្ឌក៍បានឧបត្ថម្ដដល់កម្លាំងសណ្តាប់ធ្នាប់នូវអង្ករ៣០គីទ្បូក្រាមនិង ថវិកា មួយចំនួនក្នុងម្នាក់ៗផងដែរ ៕ ដោយ / គ្រី សម្បត្តិ

  • ក្រសួងមហាផ្ទៃចេញ សេចក្តីជូនដំណឹងស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុង ស្រុក ខណ្ឌ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលខណ្ឌ និងក្រុមការងារពាក់ព័ន្ធ

    ក្រសួងមហាផ្ទៃចេញ សេចក្តីជូនដំណឹងស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុង ស្រុក ខណ្ឌ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលខណ្ឌ និងក្រុមការងារពាក់ព័ន្ធ

    ក្រសួងមហាផ្ទៃចេញ សេចក្តីជូនដំណឹងស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុង ស្រុក ខណ្ឌ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលខណ្ឌ និងក្រុមការងារពាក់ព័ន្ធ។

  • កងពលតូចលេខ៧០បិទវគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀប បច្ចេកទេសអាវុធថ្មើរជើង និងឋានលេខា

    កងពលតូចលេខ៧០បិទវគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀប បច្ចេកទេសអាវុធថ្មើរជើង និងឋានលេខា

    ពិធីបិទវគ្គនោះ ប្រារព្ធឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី៤មិនា ឆ្នាំ២០២១ នៅសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី ខេត្តកំពត។ ក្នុងឱកសានោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មានប្រសាសន៍ថា ការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្រ្តយ៉ាងសំខាន់ សម្រាប់កងទ័ព ជាពិសេសយោធិន ដើម្បីអភិវឌ្ឍន៍ចំណេះដឹង អោយកាន់តែរីកចម្រើនមួយកំរិតថែមទៀត។ លោកមេបញ្ជាការកងពល បានបន្ថែមថា ផែនការហ្វឹកហ្វឺន បានបន្តជម្រុញអោយយោធិនមានសមត្ថភាព គុណភាព និងបង្កើនចំណេះដឹងដល់កងទ័ពអោយបានយល់ដឹងកាន់តែច្បាស់ ស្ទាត់ជំនាញ។ ជាពិសេស ដើម្បីអោយយោធិនបង្កើននូវសមត្ថភាព ពង្រីកចំណេះដឹងរបស់កងទ័ពភូមិសាស្ត្រ គ្រប់ប្រភេទជំនាញ ដែលអាចឆ្លើយតបនឹងតម្រូវការរបស់អង្គភាពប្រកបដោយប្រសិទ្ធភាពខ្ពស់។ ដើម្បីពង្រឹងវិន័យសណ្តាប់ធ្នាប់ ច្បាប់លក្ខន្តិកៈទូទៅនៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជាផ្សេងៗ ដល់យោធិនប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការបំរើជាតិ។ លោកមេបញ្ជាការ បានណែនាំឲ្យសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ គោរពវិន័យក្នុងការរៀនសូត្រ ដើម្បីឱ្យដំណើរការមានភាពរលូន និងទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។ សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀប បច្ចេកទេសអាវុធថ្មើរជើង និងឋានលេខានោះ គឺមានរយៈពេល ៤៦ថ្ងៃ៕

  • អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រគល់នូវអគារ សម្ភារ បរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធក្នុង បរិវេណ មជ្ឈម ណ្ឌ លជាតិជូនក្រសួងសង្គមកិច្ច ធ្វេីការគ្រប់គ្រង

    អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រគល់នូវអគារ សម្ភារ បរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធក្នុង បរិវេណ មជ្ឈម ណ្ឌ លជាតិជូនក្រសួងសង្គមកិច្ច ធ្វេីការគ្រប់គ្រង

    ខេត្តព្រះសីហនុ ៖ ថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២១ ក្រោយដំណេីរការសាងសង់អស់រយ:កាលជាង៣ឆ្នាំរួចមក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វេីពិធីប្រគល់នូវអគារ សម្ភារៈ បរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធក្នុង បរិវេណ មជ្ឈម ណ្ឌ លជាតិ ផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និង ផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀន ដែលមានទីតាំងនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជូនដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដេីម្បីធ្វេីការគ្រប់គ្រងស្របតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ពិធីប្រគល់-ទទួលនេះធ្វេីឡេីងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានគណ:កម្មាធិការកសាងមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្តនិងផ្អែកលេីសហគមន៍ដល់អ្នកញៀនគ្រឿងញៀន និងឯកឧត្តម ធូ ស៊ុន រដ្ឋលេខាធិការ តំណាងឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការអញ្ជេីញចូលរួមពីអ្នកពាក់ព័ន្ធ។ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន…

  • គ្រួសារក្រីក្រ ដែលកំពុងធ្វើចត្តាឡីស័ក្ត នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ទទួលបានប្រាក់ឧត្ថម្ភរបស់រាជរដ្ឋាភិបាល តាមរយៈក្រុមការងារ ដឹកនាំដោយឯកឧត្តម សូ ម៉ារ៉ា

    គ្រួសារក្រីក្រ ដែលកំពុងធ្វើចត្តាឡីស័ក្ត នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ទទួលបានប្រាក់ឧត្ថម្ភរបស់រាជរដ្ឋាភិបាល តាមរយៈក្រុមការងារ ដឹកនាំដោយឯកឧត្តម សូ ម៉ារ៉ា

    ភ្នំពេញ៖ ប្រធានក្រុមការងារគណបក្ស ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ២០២១ បានចុះពិនិត្យទីតាំង និងសួរសុខទុក្ខពលរដ្ឋដែលកំពុងសម្រាកធ្វើចត្តាឡីស័ក្តតាមសង្កាត់ទាំង ១១ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ។ ឯកឧត្តម សូ ម៉ារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដូនពេញ នឹងមានការរួមដំណើរពី ឯកឧត្តម សួន រិនឌី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខណ្ឌដូនពេញ លោក ហែម អាន អនុប្រធានប្រចាំការ និងឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិកសមាជិកាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌ បានទៅដល់គ្រប់ទីតាំងចត្តឡីស័ក្ក និងបានសួរសុខទុក្ខដល់គ្រួសាររងផលប៉ះពាល់ដោយសារបញ្ហាកូវីដ-១៩ ដែលបានជះឥទ្ធិពលរួមដល់សុខភាព និងជីវភាពរបស់ប្រជាជនលើពិភពលោក ពិសេសបញ្ហាសេដ្ឋកិច្ច ។ ដើម្បីរួមចំណែកការលំបាកចែករំលែកសុខទុក្ខជាមួយបងប្អូនប្រជាជនខ្វះខាត ឯកឧត្តមសូ ម៉ារ៉ា បានចែកអំណោយដល់គ្រួសារ ប្រជាពលរដ្ឋដែលកំពុងធ្វើ ចត្តាឡីស័ក នៅផ្ទះលេខ 133QE0និង ផ្ទះលេខ 133HE0 ផ្លូវលេខ154 មានពីរគ្រួសារ ស្នាក់នៅជាអចិន្ត្រៃយ៍ មានសមាជិកចំនួនម10នាក់…

  • ជនសង្ស័យ៣នាក់ ពាក់ព័ន្ធ ករណីលួចមានស្ថានទំងន់ទោស(គាស់ទំលុះទំលាយបង្អួចចូលក្នុងផ្ទះ)ត្រូវសមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួន

    ជនសង្ស័យ៣នាក់ ពាក់ព័ន្ធ ករណីលួចមានស្ថានទំងន់ទោស(គាស់ទំលុះទំលាយបង្អួចចូលក្នុងផ្ទះ)ត្រូវសមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួន

    ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១នេះ ករណីលួចមានស្ថានទំងន់ទោស(គាស់ទំលុះទំលាយបង្អួចចូលក្នុងផ្ទះ) កេីតឡេីងនៅថ្ងៃទី២៨ខែកុម្ភះ ឆ្នាំ២០២១ម៉ោង០២”០០នៅចំនុចបណ្តោយផ្លូវលេខ៥ក្រុមទី៥ភូមិ ៣ សង្កាត់ ច្រាំងចំរេះ១ ខណ្ឌ ឫស្សីកែវ តែត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន៣នាក់ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉េត ចន្ទ័សីលា ភេទប្រុស អាយុ៤០ឆ្នាំមុខរបរ មន្រ្តីរាជការ ស្នាក់នៅផ្ទះលេខ១A ផ្លូវលេខ ៥ សង្កាត់ច្រាំងចំរេះ១ ខណ្ឌ ឫស្សីកែវ ។ ចំណែកជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន ៖ ទី១ឈ្មោះ ម៉ៅ សុីម៉េង ភេទប្រុសអាយុ២៦ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ ជួល ផ្លូវលំភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ(មានសារធាតុញៀន)។ ទី២/ឈ្មោះ ស៊ុម ធី ភេទប្រុស អាយុ ២៦ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់…

  • ក្រសួងអប់រំយុវជននិងកីឡា ចេញសេចក្តីណែនាំស្ដីពីការ រៀបចំ និងការ ប្រព្រឹត្ត ទៅនៃការប្រឡងនៅតាម គ្រឹះស្ថាន មធ្យមសិក្សា សាធារណៈសម្រាប់ ឆ្នាំសិក្សា២០២០-២០២១

    ក្រសួងអប់រំយុវជននិងកីឡា ចេញសេចក្តីណែនាំស្ដីពីការ រៀបចំ និងការ ប្រព្រឹត្ត ទៅនៃការប្រឡងនៅតាម គ្រឹះស្ថាន មធ្យមសិក្សា សាធារណៈសម្រាប់ ឆ្នាំសិក្សា២០២០-២០២១

    ក្រសួងអប់រំយុវជននិងកីឡា ចេញសេចក្តីណែនាំស្ដីពីការ រៀបចំ និងការ ប្រព្រឹត្ត ទៅនៃការប្រឡងនៅតាម គ្រឹះស្ថាន មធ្យមសិក្សា សាធារណៈសម្រាប់ ឆ្នាំសិក្សា២០២០-២០២១ ។

  • ស្ត្រីម្នាក់ ពាក់ព័ន្ធ ករណីលួចលុយលោកស្រីទ្រី ដាណា ចំនួន១២០០០ដុល្លារ ត្រូវអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួន

    ស្ត្រីម្នាក់ ពាក់ព័ន្ធ ករណីលួចលុយលោកស្រីទ្រី ដាណា ចំនួន១២០០០ដុល្លារ ត្រូវអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួន

    ភ្នំពេញ ៖ កម្លាំងកងរាជអាវុធខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនស្ត្រីម្នាក់ជាមេដោះកូនលោកស្រីទ្រី ដាណា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ពាក់ពន្ឋ័ករណីលួចលុយចំនួន១២០០០ដុល្លារ ។ មន្ត្រីកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានឲ្យដឹងថា កម្លាំងជំនាញកងរាជអាវុធហត្ថខណ្ឌបានទទួលជនសង្ស័យម្នាក់ពីបទលួច(លុយ)ពីឈ្មោះ ទ្រី សាលីន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ រស់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តំណាងឱ្យជនរងគ្រោះឈ្មោះទ្រី ដាណា។ ចំណែកជនសង្ស័យឈ្មោះ សំរិត ផល ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ(មើលថែកូនរបស់ជនរងគ្រោះ) ស្នាក់នៅក្នុងហាងលក់គ្រឿងអលង្ការទ្រី ដាណា នៅតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះស្ថិតនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីបានទទួលជនសង្ស័យហើយក៏យកមកធ្វើការសាកសួរ ដែលនៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកលុយចំនួន12000$(មួយម៉ឺនពីពាន់ដុល្លាររបស់លោកស្រីទ្រីដាណាពិតប្រាកដមែន។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • ក្រសួងអប់រំ បន្តផ្អាកសាលារៀននៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

    ក្រសួងអប់រំ បន្តផ្អាកសាលារៀននៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

    ក្រសួងអប់រំនៅថ្ងៃទី៤មីនាឆ្នាំ២០២១ បានជូនដំណឹងថា ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មិនទាន់ធូរស្រាល និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្រសួងសម្រេចបន្តផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ជាមួយគ្នានោះ ក្រសួងអប់រំ បានណែនាំឲ្យគ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រពន្ធ័អេឡិចត្រូនិក។