Category: ព័ត៌មានសង្គម

  • រដ្ឋសភានឹងបើកសម័យប្រជុំវិសាមញ្ញដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀតនៅថ្ងៃស្អែក

    រដ្ឋសភានឹងបើកសម័យប្រជុំវិសាមញ្ញដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀតនៅថ្ងៃស្អែក

    គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ដោយបានអនុម័តកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នៅព្រឹកថ្ងៃទី៥ ខែមីនា ស្អែកនេះ ដើម្បីពិភាក្សានិងអនុម័តសេចក្តី ព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បន្ទាប់ពីគណៈកម្មការជំនាញរដ្ឋសភាបានពិនិត្យនិងសិក្សាចប់សព្វគ្រប់។ រាជរដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់ដ៏សំខាន់នេះឡើង ក្នុងបរិការណ៍ដែលកម្ពុជាកំពុងប្រឈមការឆ្លងរាលដាលក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន ចាប់តាំងពីជំងឺនេះមានវត្តមាននៅកម្ពុជាមក។ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ក្នុងការទប់ស្កាត់និងគ្រប់គ្រងបានដោយជោគជ័យនូវព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ចំនួនពីរលើកមកហើយ គឺព្រឹត្តិការណ៍សហគមន៍៣វិចិ្ឆកា និងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកាក្នុង ឆ្នាំ២០២០។ ប៉ុន្តែព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១នេះ ហាក់មានសភាពធ្ងន់ធ្ងរនិងមានទ្រង់ទ្រាយធំជាងព្រឹត្តិការណ៍លើកមុនៗ។ ក្នុងន័យនេះទើបរាជរដ្ឋាភិបាលសម្រេចរៀបចំសេចក្តីព្រាងច្បាប់នេះឡើង ដោយបានកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀត ដែលត្រូវអនុវត្តដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ននិងពេលអនាគត សំដៅការពារអាយុជីវិត របស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមា នូវផលប៉ះពាល់នៃការឆ្លងជំងឺនេះចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ ស្ថិតដំណាក់កាលនេះក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននិងពេញលេញនូវវិធានការសុខាភិបាល សំដៅរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះចូលទៅក្នុងក្រុមគ្រួសារ ញាតិមិត្ត បងប្អូន ក៏ដូចជាសហគមន៌របស់ខ្លួន…

  • កងរាជអាវុធហត្ថរាជធានីភ្នំពេញបង្ហាញអត្តសញ្ញាណរបស់ក្រុមឧក្រិដ្ឋជន ចូលចាប់ជំរិតនិងប្លន់សម្លាប់ មិនបានសម្រេច ដោយសមត្ថកិច្ចបានរកឃើញ ភស្តុតាងបន្ថែមជាច្រើនទៀត

    កងរាជអាវុធហត្ថរាជធានីភ្នំពេញបង្ហាញអត្តសញ្ញាណរបស់ក្រុមឧក្រិដ្ឋជន ចូលចាប់ជំរិតនិងប្លន់សម្លាប់ មិនបានសម្រេច ដោយសមត្ថកិច្ចបានរកឃើញ ភស្តុតាងបន្ថែមជាច្រើនទៀត

    កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៤មីនាឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមការបញ្ជាផ្ទាល់ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បង្ក្រាបករណី ចូលជំរិតនិងប្លន់សម្លាប់ មិនបានសម្រេច កាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅបុរីអង្គរភ្នំពេញ រាជធានីភ្នំពេញ រួចមក សមត្ថកិច្ចបានធ្វើការស្រាវជ្រាវបន្ត និង បានកំណត់អត្តសញ្ញាណក្រុមឧក្រិដ្ឋជនទាំង៤នាក់ ដូចខាងក្រោម ៖ ទី១. ឈ្មោះ អ៊ឹម សុវណ្ណរិទ្ធ ជាមេក្លោង កាន់កាំភ្លើង AK47 កើតថ្ងៃទី២៨តុលាឆ្នាំ១៩៩៩ មានស្រុកកំណើតនៅ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង។ ទីលំនៅបច្ចុប្បន្ន ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានជួលបន្ទប់មួយទុកចោល លេខ៣១៤ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយចេញចូលម្តងម្កាលប៉ុណ្ណោះ។ ទី២.…

  • សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ជាបណ្តុំចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ សម្រាប់កូនខ្មែរសិក្សាស្វែងយល់

    សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ជាបណ្តុំចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ សម្រាប់កូនខ្មែរសិក្សាស្វែងយល់

    សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដីនិងក្រោមដី រួមទាំងប្រវត្តិសិល្បៈជាច្រើនទៀត។  មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប សារមន្ទីរព្រះនរោត្តមសីហនុអង្គរមិនត្រឹមតែជាទីកន្លែងពិព័រណ៍នូវកុលាលភាជន៍ ផ្នូរសពបុរាណ សាកសព ឬឆ្អឹងខ្មោចមនុស្សសម័យបុរាណ រួមទាំងបដិមាជាច្រើនសម្រាប់ទស្សនាប៉ុណ្ណោះទេ តែក៏ជាកន្លែងដែលផ្តុំនូវចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ និងបម្រែបម្រួលនៃសាសនាខ្មែរនាអតីតកាល។  លោក ប៉ែន ចំរ៉ុង នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានលើកឡើងថា អ្នកទស្សនាអាចទទួលបាននូវចំណេះដឹងដ៏កម្រ តាមរយៈការចូលមកទស្សនាពិព័រណ៍នៅសារមន្ទីព្រះនរោត្តមសីហនុ-អង្គរ។ ជាពិសេសសម្រាប់យុវជន កុលបុត្រខ្មែរដែលចំណេះដឹងទាំងនេះគឺមានតម្លៃជាទីបំផុត។ លោកសង្កត់ធ្ងន់ថា យុវជនជា សសរទ្រូងរបស់ប្រទេសជាតិ ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការសិក្សាស្រាវជ្រាវ និងចូលរួមក្នុងកិច្ចការថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌ។ ដូច្នេះ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លើកទឹកចិត្ត និងបើកទូលាយដល់គ្រឹះស្ថានអប់រំផ្សេងៗដឹកនាំសិស្សានុសិស្សឱ្យមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់យល់ពីតួនាទីរបស់សារមន្ទីរ និងបានឃើញបុរាណវត្ថុផ្ទាល់ភ្នែក ដែលបានមកពីការស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា អង្គការស្ថាប័នអន្តរជាតិធ្វើការងារជួសជុល អភិរក្ស និងស្រាវជ្រាវនៅក្នុងតំបន់អង្គរ។ លោក ប៉ែន ចំរ៉ុង បន្ថែមថា ក្រោយពេលមានការអប់រំបេតិកភណ្ឌបានទូលំទូលាយ មានប្រជាពរដ្ឋ និងសប្បុរសជនបានចូលរួមផ្តល់នូវបុរាណវត្ថុដូចជាបដិមា និងកុលាលភាជន៍មកសារមន្ទីរជាហូរហែរ។ សកម្មភាពនេះ សបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្រើន រួមទាំងបានចូលរួមចំណែកថែរក្សា…

  • សាហាវម្ល៉េះ ! នារីស្រស់ស្អាតម្នាក់ត្រូវជនជាតិ ចិនជាសង្សារ អារ ក សម្លាប់ក្នុងបន្ទប់ជួលនៅក្រុងប៉ោយប៉ែត

    សាហាវម្ល៉េះ ! នារីស្រស់ស្អាតម្នាក់ត្រូវជនជាតិ ចិនជាសង្សារ អារ ក សម្លាប់ក្នុងបន្ទប់ជួលនៅក្រុងប៉ោយប៉ែត

    បន្ទាយមានជ័យ ៖ នារីស្រស់ស្អាតម្នាក់ត្រូវជនជាតិ ចិនជាសង្សារ អារ ក សម្លាប់ កាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ បណ្តាលអោយស្លាប់ក្នុងថ្លុកឈាមនៅក្នុងបន្ទុបជួលស្ថិតក្នុងភូមិក្បាលស្ពាន១ ម្តុំគ្លីនិកនគររាជ្យ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះមានឈ្មោះ ហួន ស្រី អាយុ២២ឆ្នាំជាបុគ្គលិកបម្រើការងារក្នុងកាសុីណូមួយម្តុំនាគទិព្វ២ ផ្នែក SlotSuper Machine(កាសុីណូក្រៅប្លុកកាសុីណូចាស់ ដែលជនជាតិខ្មែរអាចចូលលេងបានឬហៅក្រុមកាសុីណូខ្មែរ)។ ប្រភពនោះបានបង្ហើបដែរថា ៖ តាមពិតរឿងនេះ ត្រូវបានគេព្យាយាមបិទ ប៉ុន្តែត្រូវជ្រៀតបែកធ្លាយបាន ពោលគឺការស្លាប់របស់នាងស្រីស្រស់រូបស្អាតក្មេងខ្ចីនោះសង្ស័យតាំងពីព្រឹកមកម្ល៉េះ ប៉ុន្តែដល់ពេលល្ងាចហើយទើបដឹង គឺនៅពេលពេលមានមនុស្សទៅគោះទ្វារទៅរកនៅបន្ទប់ជួល ។ ប្រភពមួយទៀតថា មុនពេលកើតហេតុឬដឹងរឿងនេះ គឺនៅវេលាម៉ោង៨យប់ឈ្មោះ ប៉ាត ស្រីល័ក្ខ អាយុ២៩ឆ្នាំភេទស្រី ត្រូវជាមិត្តរួមការងារ បានវិលត្រឡប់មកពីធ្វើការវិញ។ លុះមកដល់បន្ទប់ ឃើញបិទទ្វារចាក់សោរ ខ្ជាស់ជាប់។ទោះបីខិតខំគោះទ្វារយ៉ាងណាក៏មិនឮ ទើបយកកូនសោរចាក់ទ្វារ ក៏ស្រាប់តែឃើញ សព ឈ្មោះ ហួន ស្រីដេកស្លាប់លើគ្រែពូកដោយមានឈាមជាប់និងដងខ្លួន និងកផង ។ សមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថនិងមន្ត្រីអាជ្ញាធរបានដុតដៃដុតជើងដើម្បីបំបែករឿងក្តីឃាតកម្មរបស់ជនជាតិចិនលើជនជាតិខ្មែរនេះហើយ ៕…

  • សមត្ថកិច្ចខណ្ឌដង្កោ សហការជាមួយសមត្ថកិច្ចខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ករណីលួចនិងរក្សាទុកសារធាតុញៀន

    សមត្ថកិច្ចខណ្ឌដង្កោ សហការជាមួយសមត្ថកិច្ចខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ករណីលួចនិងរក្សាទុកសារធាតុញៀន

    ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌដង្កោ សហការជាមួយសមត្ថកិច្ចខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ករណីលួច (លួចលុយចំនួន៥៦០០ដុល្លារអាមេរិក ) និងរក្សាទុកសារធាតុញៀន កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់ជ័យមង្គល ស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បន្ទាប់ពីបានធ្វើសកម្មភាពលួចកាបូបលុយ នៅក្នុងបុរីលឹមឈាងហាក់ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីពេលកន្លងទៅ ។ លោកជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យចំនួន០២នាក់ ទី០១ឈ្មោះ ស៊ឹម ស្រីអូន ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៥១Lផ្លូវលេខ២ បុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញទី០២ឈ្មោះ សុខ វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៊ (ជនសង្ស័យទាំងពីរនាក់មានសារធាតុញៀន) ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាងយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាត់ការតាមនីតិវិធី ៕…

  • អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានឧបត្ថម្ភ ឯកសណ្ឋានប្រជាការពារ ដល់មេឃុំ ស្មៀនឃុំ មេបុស្តិ៍ អនុបុស្តិ៍ មេភូមិ អនុភូមិ និងប្រជាការពារស្រុកចំនួន ២ ក្នុងខេត្តស្វាយរៀង

    អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានឧបត្ថម្ភ ឯកសណ្ឋានប្រជាការពារ ដល់មេឃុំ ស្មៀនឃុំ មេបុស្តិ៍ អនុបុស្តិ៍ មេភូមិ អនុភូមិ និងប្រជាការពារស្រុកចំនួន ២ ក្នុងខេត្តស្វាយរៀង

    ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា បានចាត់អោយមន្ត្រីក្រោមឱវាទ នាំយកឯកសណ្ឋានប្រជាការពារ ចែកដល់មេឃុំ ស្មៀនឃុំ មេបុស្តិ៍ អនុបុស្តិ៍ មេភូមិ អនុភូមិ និងប្រជាការពារភូមិ នៅក្នុងស្រុកចំនួន ២ ក្នុងខេត្តស្វាយរៀង គឺមានស្រុកស្វាយទាប និងស្រុករមាសហែក ។ កញ្ញាមាស តឿ នាយផ្នែកពិធីការ នៃការិយាល័យគ្រប់គ្រងកីឡាជំនាញ អង្គភាពកីឡាក្រសួងមហាផ្ទៃ តំណាងឯកឧត្តមបណ្ឌិត ជា ប៊ុនហេង បានឲ្យដឹងថា សម្លៀកបំពាក់ ឯកសណ្ឋានប្រជាការពារ ដែលក្រុមការងារបាននាំយកយកចែកជូននាពេលនេះ សរុបមាន អាវយឺតមានករ ៣២ កំប្លេរ, ស្បែកជើង ៣២ គូរ និងឯកសណ្ឋានប្រជាការពារ ៦៣ កំប្លេរ ប្រគល់ដល់ មេឃុំ ស្មៀនឃុំ មេបុស្តិ៍ អនុបុស្តិ៍ មេភូមិ អនុភូមិ និងប្រជាការពារភូមិ ចំនួន៥ ឃុំ គឺ ឃុំអណ្តូងពោធិ៍ ឃុំដូង…

  • អគ្គមេបញ្ជាការកងទ័ពកម្ពុជា និងព្រុយណេ ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរ

    អគ្គមេបញ្ជាការកងទ័ពកម្ពុជា និងព្រុយណេ ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរ

    នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៣ មីនា ឆ្នាំ២០២១ បានជួបប្រជុំទ្វេភាគីជាមួយ ឧត្ដមសេនីយ៍ទោ ដាតុសេរី ផាឡាវ៉ាន់ ហាជី ហាំហ្សា ប៊ីន ហាជី សាហាដ អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ តាមរយៈប្រព័ន្ធវីដេអូ។ នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានសម្តែងនូវសេចក្ដីសោមនស្សរីករាយ ដោយចាត់ទុកថា នេះគឺជាជំនួបលើកទី១ ហើយ រវាងអគ្គបញ្ជាការកងទ័ពកម្ពុជា និងព្រុយណេ ដោយកិច្ចពិភាក្សាគ្នានេះ បានផ្លាស់ប្ដូរទស្សនៈដ៌មានសារៈសំខាន់ ក៏ដូចជាការបង្កើនភាពជិតស្និទ្ធ ក្នុងគោលបំណងជម្រុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឲ្យមានការរីកចម្រើនបន្ថែម និងរួមចំណែកក្នុងការថែរក្សាស្ថិរភាព សន្តិភាព និងការរីកចម្រើនក្នុងតំបន់អាស៊ាន។ ទាក់ទិនដល់កិច្ចសហប្រតិបត្តិការទេ្វភាគី ឧត្ដមសេនីយ៍ទោ អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ បានគូសបញ្ជាក់ថា កន្លងមកនេះ ប្រទេសព្រុយណេបានផ្តល់នូវវគ្គសិក្សាភាសាអង់គ្លេសជាបន្តបន្ទាប់ដល់កងទ័ពកម្ពុជា ប៉ុន្តែដោយសារការកើតឡើងនូវជំងឺឆ្លងកូវីដ១៩ វគ្គសិក្សាក៏ត្រូវអាក់ខាន។ ឧត្ដមសេនីយ៍ទោ អះអាងថា ប៉ុន្តែទោះជាយ៉ាងដូច្នេះក្តី ក្រោយបញ្ចប់ជំងឺកូវីដ១៩ រាជរដ្ឋាភិបាលព្រុយណេនឹងបានអនុញ្ញាតឲ្យមន្ត្រីកងទ័ពកម្ពុជាមកធ្វើការសិក្សាបន្តទៀត។ ឧត្ដមសេនីយ៍ទោ អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ បានថ្លែងអំណរគុណភាគីកម្ពុជា ដែលបានចូលរួមរាល់គំនិតផ្តួចផ្តើមទាំងអស់របស់ព្រុយណេ ហើយព្រុយណេសូមគាំទ្រពេញទំហឹង ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ពីឆ្នាំ២០២១ដល់ឆ្នាំ២០២២ លើបញ្ហាដោះមីន។…

  • ស្ថានទូតកម្ពុជាជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរនៅវៀតណាមប្រុងប្រយ័ត្នចំពោះខ្យល់ពុលខ្លាំងនៅភាគឦសានពីថ្ងៃទី១ដល់ថ្ងៃទី៦មីនា

    ស្ថានទូតកម្ពុជាជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរនៅវៀតណាមប្រុងប្រយ័ត្នចំពោះខ្យល់ពុលខ្លាំងនៅភាគឦសានពីថ្ងៃទី១ដល់ថ្ងៃទី៦មីនា

    យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយថ្ងៃទី៣មីនាឆ្នាំ២០២១ ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានជូនដំណឹងដល់និស្សិត សិក្ខាកាម យោធា នគរបាល និងប្រជាពលរដ្ឋខ្មែរដែលកំពុងសិក្សា ស្នាក់នៅ ឬមានវត្តមានក្នុងប្រទេសវៀតណាម ពិសេសនៅភាគខាងជើងវៀតណាម ថា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៦មីនាឆ្នាំ២០២១ នៅភាគឦសានប្រទេសវៀតណាម និងតំបន់ដីសណ្ដទន្លេង ហុងវៀតណាម ប្រឈមនឹងខ្យល់ពុលមានលាយជាមួយនឹងកំទិចល្អិតៗបំផុតដែលជាប្រភេទលោហៈធ្ងន់គ្រោះថ្នាក់ខ្លាំងដល់សុខភាពមនុស្ស។ វាអាចផ្ដុំ និងជ្រៀតចូលដល់កូនថង់តូចៗ (alveoli) នៃសួរ និងក្នុងសរសៃរឈាម អាចបង្កឲ្យមានជាជំងឺមហារីក ឬប៉ះពាល់ដល់ DNA និងនាំឲ្យមានបំរែបំរួលសេណេទិក។ ស្ថានទូតកម្ពុជាបញ្ជាក់ទៀតថា អំឡុងពេលស្ថានភាពអាក្រក់ និងគុណភាពខ្យល់មិនល្អ អ្នកជំនាញបរិស្ថានណែនាំឲ្យជៀសវាងការចេញក្រៅ, បិទបង្អួចនៅពេលព្រឹក និងត្រូវប្រើម៉ាសការពារធូលីពេលចេញក្រៅ ត្រូវលាងសំអាតរន្ធច្រមុះនឹងទឹកអំបិល៕

  • អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារធនាគារពិភពលោកពាក់ព័ន្ធនឹងការរៀបចំផែនការសម្រាប់កំណែទម្រង់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ

    អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារធនាគារពិភពលោកពាក់ព័ន្ធនឹងការរៀបចំផែនការសម្រាប់កំណែទម្រង់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ

    នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារធនាគារពិភពលោកពាក់ព័ន្ធនឹងការរៀបចំផែនការសម្រាប់កំណែទម្រង់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ តាមរយៈប្រព័ន្ធ Video Conference ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីតំណាងធនាគារពិភពលោក និងសហការី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋានពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានរដ្ឋបាលផងដែរ។ លោក សូ សុខប៊ុនធឿន តំណាងធនាគារពិភពលោក បានលើកឡើងថា កិច្ចប្រជុំនេះមានគោលបំណងស្វែងយល់ពីការត្រួតពិនិត្យទិន្នន័យនៃការគ្រប់គ្រងចំណូលថ្នាក់ក្រោមជាតិ និងបញ្ហាប្រឈមនៃការគ្រប់គ្រងចំណូល ដែលជាចំណុចគួរពិចារណាក្នុងការដាក់បញ្ចូលក្នុងផែនការសកម្មភាព។ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានលើកឡើងថា ដោយស្របតាមច្បាប់ និងអនុក្រឹត្យនានា រាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្ម និងផ្ទេរមុខងារឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះរួមមានការផ្ដល់សេវាតាមអង្គភាពច្រកចេញចូលតែមួយ ហើយថ្នាក់ក្រោមជាតិមានសិទ្ធិប្រមូលចំណូលផ្ទាល់ និងចាត់ចែងជាចំណូលនៅតាមមូលដ្ឋាន។ ឯកឧត្តមបានបន្ថែមថា ចំណូលតាមរយៈអង្គភាពច្រកចេញចូលតែមួយ អាចគ្រប់គ្រងបានយ៉ាងល្អ ដោយសារមានប្រព័ន្ធក្នុងការគ្រប់គ្រង និងអាចកត់ត្រាដឹងពីប្រភពចំណូលតាមផ្នែក តាមវិស័យផងដែរ។ ឯកឧត្តម អគ្គនាយក បានបន្តថា ការគ្រប់គ្រងចំណូល របស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅជួបប្រទះបញ្ហាប្រឈមមួយចំនួន…

  • រដ្ឋបាលខណ្ឌចំការមន នាំយកអាហារសម្រន់ ចែកជូនដល់កម្លាំងការពារតាមគោលដៅពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ ក្នុងមូលដ្ឋានខណ្ឌ

    រដ្ឋបាលខណ្ឌចំការមន នាំយកអាហារសម្រន់ ចែកជូនដល់កម្លាំងការពារតាមគោលដៅពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ ក្នុងមូលដ្ឋានខណ្ឌ

    ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីលោក ថេង សុថុល អភិបាលខណ្ឌចំការមន ចំពោះកម្លាំងការពារតាមបណ្ដាលគោលដៅចត្តាឡីស័ក ក្នុងមូលដ្ឋានខណ្ឌចំការមន នៅយប់ថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១ លោក កែវ សំណាង អភិបាលរងខណ្ឌចំការមន និងលោក ស៊ុន សិទ្ធី នាយករដ្ឋបាលខណ្ឌ បាននាំយកអាហារសម្រន់ដែលជាការឧបត្ថម្ភរបស់លោកអភិបាលខណ្ឌ ទៅចែកជូនដល់កម្លាំងការពារតាមគោលដៅពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ និងកន្លែងធ្វើចត្តាឡីស័ក ចំនួន ២៨គោលដៅ ក្នុងមូលដ្ឋានខណ្ឌចំការមន៕ ដោយ វណ្ណលុក