Category: ព័ត៌មានសង្គម

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើសារលិខិតថ្វាយព្រះពរ និងជូនពរ សម្តេចម៉ែ ក្នុងឱកាសទិវានារីអន្តរជាតិ ៨មីនា

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើសារលិខិតថ្វាយព្រះពរ និងជូនពរ សម្តេចម៉ែ ក្នុងឱកាសទិវានារីអន្តរជាតិ ៨មីនា

    ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតថ្វាយព្រះពរ និងជូនពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសទិវានារីអន្តរជាតិ ៨មីនា ។ ដោយ / គ្រី សម្បត្តិ

  • រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត

    រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត

    សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ក្រោយពីបានដំណើរការកិច្ចប្រជុំតាមនីតិវិធី អង្គប្រជុំរដ្ឋសភាបានអនុម័តខ្លឹមសារទាំងមូលនៃសេចក្តី ព្រាងច្បាប់នេះដែលមាន ៦ជំពូក និង១៨មាត្រា។ សេចក្តីព្រាងច្បាប់នេះនឹងក្លាយជាយន្តការមួយដ៏សំខាន់ក្នុងការកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀតដែលត្រូវអនុវត្តដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ននិងពេលអនាគត សំដៅការពារអាយុជីវិតប្រជាពលរដ្ឋ លើកកម្ពស់សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ រដ្ឋសភាបានថ្លែងកោតសរសើរយ៉ាងក្រៃលែងចំពោះរាជរដ្ឋាភិបាលដែលបានខិតខំដាក់ចេញវិធានការនានា នាពេលកន្លងមកដោយបានទប់ស្កាត់ ឆ្លើយតបចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ធានាបាននូវកិច្ចការពារសុខុមាល ភាពប្រជាពលរដ្ឋ បញ្ហាសង្គម និងសេដ្ឋកិច្ចប្រទេសជាតិ។ សេចក្តីព្រាងច្បាប់ថ្មីដែលកើតចេញជារូបរាងនេះ ជាសក្ខីភាពកាន់តែច្បាស់បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលចំពោះអាយុជីវិត និងសុខុមាលភាពប្រជាពលរដ្ឋនៅទួទាំងប្រទេស៕

  • ជនដៃដល់ដែលសម្លាប់ស្ដ្រីម្នាក់បុគ្គលិកកាស៊ីណូ ហ្ក្រេនរីសតនៅប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ គឺជាករណីរំលោភប្លន់សម្លាប់

    ជនដៃដល់ដែលសម្លាប់ស្ដ្រីម្នាក់បុគ្គលិកកាស៊ីណូ ហ្ក្រេនរីសតនៅប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ គឺជាករណីរំលោភប្លន់សម្លាប់

    បន្ទាយមានជ័យ ៖ ឃាត_កម្មសាហាវនៅប៉ោយប៉ែតដែល. ល្បីថាចិនសម្លាប់នារីខ្មែរធ្វើការCasino (កាស៊ីណូហ្ក្រេនរីសត) កាលពីពេលថ្មីៗកន្លងមកនេះ ពេលនេះ ឃាតករ. កម្លាំងនគរបាលតាមស្រាវជ្រាវចាប់ខ្លួនបាននៅវេលាម៉ោងជាង៩យប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅខេត្តសៀមរាប. ឃាតកជាជនជាតិខ្មែរ មិនមែនជនជាតិចិនឡើយ។ តាមការចម្លើយរបស់ ជនសង្ស័យ រឿន ធារិន បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសម្លាប់ពិតមែន ដោយនៅអំឡុងដើមឆ្នាំ២០១៨ ខ្លួនបានស្គាល់ និងលង់ស្រឡាញ់នារីរងគ្រោះ តែនាងមិនដឹងខ្លួននោះ។ ហើយនៅថ្ងៃកើតហេតុ. នៅវេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃ០២ ខែមីនា ឆ្នាំ២០២១ ខ្លួន បានទៅគោះទ្វារបន្ទប់ជនរងគ្រោះ ពេលនាងបើកទ្វារខ្លួនក៏បានច្រាននាងចូលក្នុងបន្ទប់ ចាប់នាងផ្តួលទៅលើការ៉ូ បានយកកូនកាំបិតភ្ជុងទៅជនរងគ្រោះ។ បន្ទាប់មកក៏វាយចំពោះនាងបណ្តាលឲ្យចុកឆ្អល់គ្មានកម្លាំងរើបំរ៉ាស់ ហើយបានធ្វើសមក្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះបានសម្រេចមួយលើក។ ដោយបារម្ភខ្លាចជនរងគ្រោះប្តឹងគេក៏បានយកកូនកំបិតចាក់ច្រត់ទៅលើបំពង់កជនរងគ្រោះបណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗនៅនិងកន្លែង។ បន្ទាប់ពីធ្វើសកម្មភាពជនដៃដល់ក៏បាន ប្រមូលយកសម្ភារៈរបស់ជនរងគ្រោះមានដូចជា ទូរស័ព្ទម៉ាក Oppo ១គ្រឿង, ចិញ្ចៀន ២វង់, ខ្សែក ១ខ្សែ, ប្រាក់បាត ៦.០០០ បាត, ប្រាក់ដុល្លារ ១២០$ ហើយឡើងជិះរថយន្តឈ្មួលគេចខ្លួនមកខេត្តសៀមរាប។ សូមបញ្ជាក់ថា ករណីឃាតកម្មលើនារីរងគ្រោះ…

  • អភិបាលខេត្តព្រៃវែង អញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដើម្បីជួយសម្រាលទុក្ខការលំបាករបស់មណ្ឌលកុមារកំព្រាខេត្ត និងអង្គការសហព័ន្ធនារីពិការ

    អភិបាលខេត្តព្រៃវែង អញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដើម្បីជួយសម្រាលទុក្ខការលំបាករបស់មណ្ឌលកុមារកំព្រាខេត្ត និងអង្គការសហព័ន្ធនារីពិការ

    រសៀលថ្ងៃ ព្រហស្បតិ៍ ទី៤ ខែមិនា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង និងលោកជំទាវ ជា ផល្គុន អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ជាមួយឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្តព្រៃវែង និងសហការី បានចុះជួបសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដើម្បីជួយសម្រាលទុក្ខការលំបាករបស់មណ្ឌលកុមារកំព្រាខេត្ត និងអង្គការសហព័ន្ធនារីពិការ ក្នុងកំឡុងពេលការរីករាលត្បាតជាសកលនៃជំងឺកូវីដ-១៩ ដែលមានចំនួនសរុប ១៦០នាក់នៅភូមិលេខ៦ និងភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។ ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាល ខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម កម្ពុជា ខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ជាចុងក្រោយ ឯកឧត្តម…

  • ជនសង្ស័យម្នាក់ឆបោកយកម៉ូតូ និងទ្រព្យសម្បត្តិសង្សារជាច្រេីនលេីក ត្រូវសមត្ថកិច្ចច្បារអំពៅឃាត់ខ្លួន

    ជនសង្ស័យម្នាក់ឆបោកយកម៉ូតូ និងទ្រព្យសម្បត្តិសង្សារជាច្រេីនលេីក ត្រូវសមត្ថកិច្ចច្បារអំពៅឃាត់ខ្លួន

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនកាលពីម៉ោង១៩និង០០នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០២១ នៅចំណុចផ្ទះលេខ១៤៤ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពាក់ព័ន្ធ ករណី ឆបោកម៉ូតូ ។ ជនរងគ្រោះឈ្មោះ សាក សុខឡាង ភេទ ស្រី អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និសិត្ស ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់បឹងត្របែក ខណ្ឌចំការមន។ ចំណែកជនសង្ស័យឈ្មោះ ឡន ឌេឌេ ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងថតរូប ស្នាក់នៅផ្ទះកើតហេតុ។ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ៖ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ កណ្តាល ១AI-៧៤០៥ ទៅលេងផ្ទះជនសង្ស័យ…

  • អាជ្ញាធរខេត្តបាត់ដំបង និងក្រសួងធនធានទឹក សាងសង់ទំនប់ស្ទាក់ទឹកមួយកន្លែង ក្នុងស្រុកកំរៀង ដើម្បីបម្រើការស្រោចស្រពនូវដំណាំកសិកម្ម ប្រមាណជាង ២.០០០ហិកតា

    អាជ្ញាធរខេត្តបាត់ដំបង និងក្រសួងធនធានទឹក សាងសង់ទំនប់ស្ទាក់ទឹកមួយកន្លែង ក្នុងស្រុកកំរៀង ដើម្បីបម្រើការស្រោចស្រពនូវដំណាំកសិកម្ម ប្រមាណជាង ២.០០០ហិកតា

    ក្រសួងធនធានទឹក និងឧតុនិយម និង អាជ្ញាធររដ្ឋបាលខេត្តបាត់ដំបង បានសាងសង់នូវទំនប់សណ្តរ ដែលជាសំណង់ស្ទាក់ទឹកមួយកន្លែងនៅក្នុងភូមិសាស្ត្រឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដោយកំណត់ឈ្មោះជា៖”ទំនប់ស្ទាក់ទឹកតាក្រី”ស្ថិតតាមដងស្ទឹងមង្គលបុរី ដើម្បីធានានូវការស្រោចស្រពលើផ្ទៃដីដំណាំកសិកម្ម ដែលភាគច្រើន(ដំណាំចម្ការ) ប្រមាណជាង២.០០០ហិកតាហើយគំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ នៃទំនប់ស្ទាក់ទឹកនេះ គឺគ្រោងបញ្ចប់ការសាងសង់របស់ខ្លួននៅខែកញ្ញាឆ្នាំ២០២១ ខាងមុខនេះ។ ថ្លែងឲ្យដឹងនូវក្នុងពិធីសែនក្រុងពាលីដើម្បីសុំសេចក្តីសុខដើម្បីបើកការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកតាក្រីដែលស្ថិតនៅភូមិម្នាស់ក័ល្ល(ម្នាស់កាល់) ឃុំអូរដា និង ភូមិកំពង់ចម្លងក្រោម ឃុំចក្រី ស្រុកកំរៀង នៃ ខេត្តបាត់ដំបង នៅព្រឹក ថ្ងៃទី៤ ខែមិនាឆ្នាំ២០២១នេះ។ លោក សុខ ដារ៉ា អនុប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹកនិងឧតុនិយម បានលើកឡើងថា៖ ការសាងសង់ នូវប្រព័ន្ធធារាសាស្ត្រនេះ គឺ៖ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ពលរដ្ឋនៅក្នុងតំបន់នេះ ក្នុងការនាំទឹក ពីទំនប់នេះទៅប្រើប្រាស់ និងស្រោចស្រព ការដាំដុះដំណាំតាមតម្រូវការរបស់ខ្លួន។ ជាពិសេសនៅអំឡុងរដូវប្រាំងដែលតែងជួបនូវបញ្ហាការខ្វះខាតទឹកជារៀងរាល់ឆ្នាំ ដោយសារតែមិនទាន់មានទំនប់ស្ទាក់ទឹកបានធ្វើឲ្យទឹកហូរទៅក្រោមអស់ ហើយពលរដ្ឋតែងតែខ្វះទឹកប្រើប្រាស់ នៅក្នុងរដូវប្រាំង ។ ឯកឧត្តម ងួន រតនៈ បានថ្លែងថា៖ ការសាងសង់ទំនប់ស្ទាក់ទឹកនៅទីនេះ គឺ៖ជាគម្រោង របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងធនធានទឹក និងឧតុនិយម ហើយក៏ជាសំណូមពរ ដែលបងប្អូនប្រជាពលរដ្ឋ…

  • ជនសង្ស័យម្នាក់ធ្លាប់ជាប់ពន្ធនាគារព្រៃសចំនួន០២លើក ចេញមកវិញមិនកែត្រូវសមត្ថកិច្ចច្បារអំពៅឃាត់ខ្លួនពីបទ លួចម៉ូតូ

    ជនសង្ស័យម្នាក់ធ្លាប់ជាប់ពន្ធនាគារព្រៃសចំនួន០២លើក ចេញមកវិញមិនកែត្រូវសមត្ថកិច្ចច្បារអំពៅឃាត់ខ្លួនពីបទ លួចម៉ូតូ

    ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២១នេះ មានករណី លួចម៉ូតូ នៅចំណុចមុខផ្ទះជួល ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បង្កឡេីងដោយជនសង្ស័យ២នាក់នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ តែត្រូវសមត្ថកិច្ចចាប់វាយខ្នោះម្នាក់ ឯម្នាក់ទៀតរត់គេចខ្លួន ។ ក្នុងរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត បានបញ្ចាក់ថា ជនរងគ្រោះឈ្មោះ សំ ចាន់ថន ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ គង់ ឆវណ្ណ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ ជួល ភូមិតាងៅ សង្កាត់និរោធ…

  • ស្លាប់១១នាក់ និងរបួស២៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៤ ខែមីនាម្សិលមិញ

    ស្លាប់១១នាក់ និងរបួស២៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៤ ខែមីនាម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់១១នាក់ និងរបួសធ្ងន់ស្រាល២៣នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, ប្រជែង, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ និងបត់គ្រោះថ្នាក់៕

  • រថយន្តដឹកទំនិញធុនធំបុកម៉ូតូកិនអូសជាច្រើនម៉ែត្រនិងបណ្តាលឲ្យយុវជនម្នាក់ស្លាប់យ៉ាងអាណោចអធម៌

    រថយន្តដឹកទំនិញធុនធំបុកម៉ូតូកិនអូសជាច្រើនម៉ែត្រនិងបណ្តាលឲ្យយុវជនម្នាក់ស្លាប់យ៉ាងអាណោចអធម៌

    ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់យ៉ាងអណោចអធម៌ បន្ទាប់ពីមានរថយន្តធន់ធំមួយគ្រឿងបុកអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង ២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១ត្រង់ចំណុច មុខច្រកចូលបុរីសង្ឃឹមថ្មី ក្នុងភូមិវាល សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ កាន សុខគង់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេប្រេម រស់នៅក្នុងភូមិត្រពាំងសុព័រ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយជិះម៉ូតូស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខកណ្តាល1AJ.0821ជិះតែម្នាក់ឯង។ ចំណែករថយន្តម៉ាកNISSAN UD1400ប្រភេទរថយន្តដឹកទំនិញធុនធំ ពណ៌សលាយបៃតង ពាក់ផ្លាកលេខភ្នំពេញ3C.0531 បើកដោយបុរសម្នាក់។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេគេឃើញម៉ូតូម៉ាកស្កុបពី បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តធុនធំខាងលើបើកតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចមកកើត យ៉ាងលឿនដូចគ្នាហេីយបានវ៉ាជែងរថយន្តមួយគ្រឿងទៀត បានជ្រុលមកចំណីផ្លូវខាងស្ដាំម៉ូតូបណ្តាលឲ្យបុកចំពីមុខពេញទំហឹងអូសប្រហែល១០០ម៉ែត្រ ធ្វេីឲ្យមនុស្សខ្ទាតចេញហើយកិនបែកក្បាលខ្ទិចស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ រីឯម៉ូតូរងការខូចខាតយ៉ាងដំណំនៅក្រោមរថយន្តតែម្ដង។ ដោយឡែកអ្នកបើករថយន្តបង្កបានចុះរត់គេចខ្លួនបាត់ស្រមោល។ ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះខាងលេីត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកយកទៅស្រុកអង្គស្នួលធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ជីម ភារ៉ា

  • រថយន្តហាយលែនឌ័របុករះដើមផ្កាបាក់អស់ជាច្រើនដើម និងបាក់បង្គោលភ្លើងបំភ្លឺផ្លូវអស់មួយដើម

    រថយន្តហាយលែនឌ័របុករះដើមផ្កាបាក់អស់ជាច្រើនដើម និងបាក់បង្គោលភ្លើងបំភ្លឺផ្លូវអស់មួយដើម

    ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាបានបើករថយន្តមួយគ្រឿងយ៉ាងលឿន ខណៈដល់ផ្លូវកោងបួងចង្កូតមិនទាន់ក៏ហោះឡើងលើសួនចែកទ្រូងផ្លូវទៅបុក រះដើមផ្កាបណ្តាលឲ្យបាក់អស់ជាច្រើនដើម និងបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើមទៀត កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃព្រហស្បតិ៏ ទី៤ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចខាងជើងរង្វង់មូលនាងកងស្រូវ ប្រមាណ៥០០ម៉ែត្រ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាកហាយលែនឌ័រ ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៣ ពាក់ផ្លាកលេខភ្នំពេញ2AX.2901បើកបរដោយបុរស ស្រវឹងស្រាម្នាក់។ យោងតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាដំបូងឡើយ រថយន្តហាយលែនឌ័រខាងលេីបានធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងមកត្បូងយ៉ាងលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើដោយសារផ្លូវកោងផងនោះ បានបួងចង្កូតមិនទាន់ក៏ហោះឡើងលើសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបុករះដើមផ្កាបាក់អស់ជាច្រើនដើម និងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមទៀតដាច់រៀបដល់ដី។ ចំណែកឯរថយន្តខូចខាតផ្នែកខាងមុខ បែកម៉ាស៊ីនហូរប្រេងពេញផ្លូវរងការខូចខាត យ៉ាងដំណំ តែក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះមិនបណ្តាលឲ្យនណាម្នាក់រងរបួសនោះទេ។ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ ៖ ជីម ភារ៉ា