-
ជនសង្ស័យ២នាក់ ជិះម៉ូតូស្តុបពីធ្វើសកម្មភាពឆក់ប្រជាពលរដ្ឋស្លូតត្រង់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដេញតាមទាន់រត់ចោលម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជិះម៉ូតូស្តុបពីឌុបគ្នា ចេញធ្វើសកម្មភាពឆក់ប្រជាពលរដ្ឋស្លូតត្រង់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ដេញតាមទាន់រួចផ្តួលម៉ូតូរត់ចោលម៉ូតូបាត់អស់។ ក្នុងករណីចោរឆក់នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង៥៥នាទីរសៀល ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ត្រង់ណុចមុខប្រលានយន្តហោះពោចិនតុង ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្ននពេញ។ បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនសង្ស័យមានគ្នាចំនួន០២នាក់ ជិះម៉ូតូម៉ាកស្គុបពីមួយគ្រឿង ពណ៌ខ្មៅ ពាកស្លាក់លេខ ភ្នំពេញ 1IP-3757 ឌុបគ្នាបានធ្វើសកម្មភាពឆក់ប្រជាពលរដ្ឋស្លូតត្រង់ នៅចំណុចមុខប្រលានយន្តហោះពោចិនតុង ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ស្រែឆោឡោរថាចោរៗយ៉ាងឮ ផ្អើលដល់សមត្ថកិច្ចចេញអន្តរាគមន៍ដេញតាមពីក្រោយប្រផាប់ប្រភីងមកដល់ត្រង់ចំណុចស្ពានអាកាសស្ទឹងមានជ័យ ក៏ស្រាប់តែជនសង្ស័យទាំង០២នាក់ បានផ្តួលម៉ូតូចោលហើយនាំគ្នារត់គេចខ្លួនតែម្ដង។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានដក់ហូតយកម៉ូតូម៉ាកស្គុបពីមួយគ្រឿង ពណ៌ខ្មៅ ពាកស្លាក់លេខ ភ្នំពេញ 1IP-3757 របស់ជនសង្ស័យទាំង០២នាក់ ដែលផ្តួលម៉ូតូចោលហើយរត់គេចខ្លួនបាត់នោះ យកមករក្សាទុកនៅប៉ុស្តិ៍ ដើម្បីស្រាវជ្រាវបន្ត៕
-
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង១៥តោនហើយត្រូវបានស្រង់ចេញពីក្នុងនាវាចម្បាំងលិចក្នុងទន្លេមេគង្គក្នុងខេត្តកំពង់ចាម

យោងតាមទំព័រហ្វេសប៊ុករបស់សម្ដេចក្រឡាហោមសខេងនៅថ្ងៃទី៨មីនាឆ្នាំ២០២១បានឲ្យដឹងថាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដឹកនាំនិងតាមដានប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រតិបត្តិការរបស់ក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សានិងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេស្ថិតនៅភូមិវាលឃុំមានជ័យស្រុកស្រីសន្ធរខេត្តកំពង់ចាម។ របាយការណ៍បានឲ្យដឹងថាចាប់តាំងពីខែតុលាឆ្នាំ២០២០រហូតមកដល់ខែមីនាឆ្នាំ២០២១នេះក្រុមការងារបានបើកប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងលិចក្នុងទន្លេមេគង្គស្ថិតក្នុងភូមិវាលឃុំមានជ័យស្រុកស្រីសន្ធរខេត្តកំពង់ចាមបានចំនួន១ម៉ឺន៥ពាន់២៨២គីឡូក្រាមរួមទាំងឆ្អឹងសពមនុស្សនិងសម្ភារសឹកមួយចំនួនទៀត។ ដោយឡែកនៅក្នុងសប្ដាហ៍ទី១នៃខែមីនាឆ្នាំ២០២១នេះក្រុមការងារប្រតិបត្តិការបានបន្តបេសកកម្មមុជទឹកចុះស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានជាបន្តបន្ទាប់ទៀតក្នុងនោះរួមមានគ្រាប់ប្រភេទ១២,៧មីលីម៉ែត្រចំនួន១ម៉ឺន៩ពាន់៨៧គ្រាប់, គ្រាប់៦០មីលីម៉ែត្រចំនួន៨៧គ្រាប់, គ្រាប់៨១មីលីម៉ែត្រចំនួន៦១គ្រាប់, ឆ្អឹងសពមនុស្ស១៦បំណែក, អាវុធAK៤៧ចំនួន៨ដើមនិងសម្ភារៈសឹកមួយចំនួន។ សូមជាម្រាបថាកាលពីថ្ងៃទី២៨ខែសីហាឆ្នាំ២០២០សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីបានបង្កើតក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សានិងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេស្ថិតនៅភូមិវាលឃុំមានជ័យស្រុកស្រីសន្ធរខេត្តកំពង់ចាមដោយមាននាយឧត្តមសេនីយ៍នាងផាតរដ្ឋលេខាប្រចាំការក្រសួងការពារជាតិជាប្រធានអមដោយអគ្គស្នងការនគរបាលជាតិនិងអគ្គនាយកមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាពនិងបោសសំអាតមីននិងគ្រប់មិនទាន់ផ្ទុះជាអនុប្រធាន។ ក្នុងកិច្ចប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងលិចនោះរាជរដ្ឋាភិបាលបានកំណត់ឱ្យក្រុមការងារអន្តរក្រសួងធ្វើសេចក្តីរាយការណ៍និងស្នើសុំយោបល់ដឹកនាំជាប្រចាំពីសម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។សម្ដេចក្រឡាហោមបានដឹកនាំកិច្ចប្រជុំជាបន្តបន្ទាប់និងអញ្ជើញទៅពិនិត្យទីតាំងប្រតិបត្តិការនិងជួបសំណេះសំណាលដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំនិងក្រុមការងារប្រតិបត្តិការកាលពីថ្ងៃទី១២កម្ភៈកន្លងទៅ។ ប្រតិបត្តិការស្វែងរកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេស្ថិតនៅភូមិវាលឃុំមានជ័យស្រុកស្រីសន្ធរខេត្តកំពង់ចាមត្រូវបានកំណត់លើទីតាំងទំហំ១ម៉ឺន៥ពាន់ម៉ែត្រកាក្រឡាឬស្មើនឹង១៥០ហិកតា។ប្រតិបត្តិការនោះបានចាប់ផ្ដើមពីខែតុលាឆ្នាំ២០២០ហើយគ្រោងបញ្ចប់នៅខែឧសភាពោលគឺមុនការមកដល់នូវរដូវវស្សា។យ៉ាងណាក៏ដោយសម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថាប្រតិបត្តិការមិនអាចធ្វើដោយប្រញាប់ប្រញាល់ពេកនោះឡើយពោលគឺត្រូវគិតលើសុវត្ថិភាពក្រុមការងារជាអាទិភាពបំផុត។ជាការកត់សម្គាល់កាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០២១សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានសម្រេចបន្ថែមសមាសភាពសមាជិកក្រុមការងារមួយចំនួនទៀត។ តាមរយៈសេចក្ដីសម្រេចចុងក្រោយនោះកិច្ចប្រតិបត្តិការក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សានិងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេនឹងត្រូវបន្តអនុវត្តនៅភូមិសាស្រ្តមួយចំនួនទៀតរួមមានស្រុកល្វាឯមនិងស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលនិងស្រុកពាមជរស្រុកពាមរក៍ខេត្តព្រៃវែង៕
-
អភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ដល់បងប្អូនអតីតយុទ្ធជនពិការ និងជនពិការចំនួន៨០គ្រួសារ នៅស្រុកសាលាក្រៅ ដែលកំពុងរងវិបត្តិកូវីដ១៩

ភ្នំពេញ ៖ លោកជំទាវ បានស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ ប្រធានមន្ទីរជុំវិញខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ដល់បងប្អូនអតីតយុទ្ធជនពិការ និងជនពិការចំនួន៨០គ្រួសារមកពីឃុំទាំង០៤ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ។ ក្នុងឱកាសនោះលោកជំទាវ បាននាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនដល់បងប្អូន ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់ប្រចាំថ្ងៃ ដោយមិនទុក្ខបងប្អូនប្រជាពលរដ្ឋណាម្នាក់ដាច់ស្បៀងស្លាប់ដោយលោកមិនបានដឹងនោះឡើយ ។ លោកជំទាវបានបន្តអោយដឹងថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជាគ្រប់រូប បានចងចាំនូវពលីកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបានចំពោះយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិទាំងឡាយ ដែលបានធ្វើពលីកម្មបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជននៅគ្រប់ដំណាក់កាល ហើយប្រទេសកម្ពុជាបានឆ្លងកាត់នូវសង្គ្រាម និងរបបប្រល័យពូជសាសន៍ដែលបានបំផ្លិចបំផ្លាញសង្គមជាតិខ្ទេចខ្ទីដល់ឬសគល់ ព្រមទាំងបានបន្សល់ទុកនូវអតីតយុទ្ធជន ដែលជាជនពិការ និវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជនពលី មរណៈជាច្រើន ហើយចាប់តាំងពីក្រោយថ្ងៃរំដោះ…
-
ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ភ្នំពេញថ្មីឃាត់ខ្លួនពីបទ លួចម៉ូតូ

ភ្នំពេញ ៖ កម្លាំងជំនាញប៉ុស្តិ៍នគរបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ កាលពីវេលាម៉ោង០១ និង៣០នាទីយប់រំលងអាធ្រាត ឈានថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នៅចំណុចមុខសាលាខេមរៈ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលេីមាន ឈ្មោះ ហ៊ ធុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់លៀសហាល ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៤ ពាក់ស្លាកលេខកំពង់ចាម 1Q-5109 ជនរងគ្រោះឈ្មោះ កុយ សេងហុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអ៊ីនធឺណេត ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។ សម្ភារៈបាត់បង់ ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ…
-
ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារៈគ្រឿងឧបភោគមួយចំនួនធំ ប្រគល់ជូនកងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណបញ្ជាការឯកភាពខេត្តតាកែវ ព្រមទាំង ឯកឧត្តម លោកឧកញ៉ា សប្បុរសជន នៅព្រឹកថ្ងៃសៅរ៌ ៨រោច ខែ ផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០២១ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនធំ ប្រគល់ជូនកងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តតាកែវ – ខេត្តអានយ៉ាង ប្រទេសវៀតណាម ដែលពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការសឹករងតាកែវ លោកស្នងការរងនគរបាលខេត្ត លោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបូរី លោក លោកស្រី អភិបាលរងស្រុក លោកវរសេនីយ៍ឯក យ៉ុង ប៊ុនយ៉ុន អធិការនគរបាលស្រុក ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។ មានមតិសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការកោតសរសើរចំពោះមន្ត្រីចត្តាឡីស័ក សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តតួនាទី…
-
លោកជំទាវ បាន ស្រីមុំ បើកប្រាក់ឧបត្ថម្ភមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជូនចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន ប្រចាំខែមីនាឆ្នាំ២០២១ ចំនួន៦៨នាក់

ភ្នំពេញ ៖លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខ ព្រមទាំងនាំយកថវិកាមូលនិធិប្រចាំខែមីនាឆ្នាំ២០២១ ជូនលោកយាយ លោកតា ចំនួន៦៨នាក់ ក្នុងម្នាក់ៗ ទទួលបា ថវិកា១០០.០០០រៀល(មួយសែនរៀលគត់) មី១កេសនិងអាវរងា១ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ។ ពិធីនេះរៀបចំនៅសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សាលាឃុំអូរអណ្តូង និងសាលាឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងចំពោះលោកយាយ លោកតា មានជំងឺធ្វើដំណើមកមិនបាន ក្រុមការងារបានយកថវិកាទៅបើកជូនដល់គេហដ្ឋានផងដែរ។ ក្នុងឱកាសនោះលោកជំទាវ បាន ស្រីមុំ បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងប្រទេស។ ក្នុងនោះដែរ លោកជំទាវបានអភិបាលក៏បាននាំនូវសេចក្តីអំពាវនាវរបស់ឯកឧត្តម អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនដោយធ្វើការផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ ការពារការឆ្លងជំងឺកូវីដ-១៩ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាយថាហេតុ ដោយយើងទាំងអស់គ្នាមិនបានដឹងខ្លួនជាមុន និងសូមបន្តរស់នៅដោយប្រុងប្រយ័ត្នខ្ពស់ពីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ការរស់នៅត្រូវស្អាត…
-
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន កងការពារព្រំដែនគោកលេខ ៤០២ និងពិនិត្យមើលតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំស្រួច

ឧត្តរមានជ័យ៖ បន្ទាប់ពីបាន សាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ និងពិនិត្យតំបន់ប្រវត្តិសាស្ត្រយោធា ទីតាំងអគារទីបញ្ជាការរបស់គណៈបញ្ជាការសមរភូមិមុខទិសទី ៣ រួចមក សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញទៅសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និង ពលទាហាន កងការពារព្រំដែនគោកលេខ ៤០២ និងពិនិត្យមើលតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំស្រួចបន្តទៀត។ ទីតាំងតំបន់ប្រវត្តិសាស្ត្រយោធាភ្នំស្រួចនេះ បានបន្សល់ទុកនូវដានប្រវត្តិសាស្រ្តយោធា ពីអតីតកាលជាច្រើន ហើយក៏ជាទីតាំង ដែលមានលក្ខណៈភូមិសាស្រ្តផ្តល់ នូវយុទ្ធសាស្រ្តការពារជាតិ បម្រើឲ្យប្រៀបលើសមរភូមិផងដែរ។ ទីតាំងប្រវត្តិសាស្រ្តយោធាភ្នំស្រួច បច្ចុប្បន្នត្រូវបានគ្រប់គ្រង និងមើលថែទាំដោយកងការពារព្រំដែនលេខ ៤០២ យោធភូមិភាគទី ៤។ សូមបញ្ជាក់ថា៖ ក្នុងរយៈពេលកន្លងមកនេះ ដោយមានការដឹកនាំ ចង្អុលបង្ហាញពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានការចុះជាប់ជាប្រចាំ ពីក្រុមការងារសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រយោធា បច្ចុប្បន្នទីតាំងភ្នំស្រួចនេះ បានសាងសង់ទីស្នាក់ការប្រវត្តិសាស្រ្តយោធា និងបានប្រមូលផ្តុំនូវតឹកតាង ប្រវត្តិសាស្រ្តនានា មកតម្កល់ទុកនៅទីស្នាក់ការប្រវត្តិសាស្រ្តនេះ ដើម្បីឈានទៅស្រាវជ្រាវទីកន្លែងផ្សេងទៀត នៅលើភ្នំដងរែក…
-
ជនសង្ស័យម្នាក់ កំពុងឆ្កឹសសោបន្ទប់បម្រុងលួចទ្រព្យសម្បត្តិ ត្រូវបានប្រជាពលរដ្ឋ ព្រួតគ្នាចាប់ប្រគល់ជូនសមត្ថកិច្ច នៅសង្កាត់ចោមចៅ១

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច អំឡុងពេលធ្វើសកម្មភាពឆ្កឹសសោបន្ទប់ជួល បម្រុងចូលលួចទ្រព្យសម្បត្តិគេ កាលពីវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២១ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លេងកើតហេតុ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចេន ប៊ុនធីម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ប្រើប្រាស់គ្រឿងញៀនជាង១ឆ្នាំមកហើយ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ តែមានស្រុកកំណើត នៅខេត្តរតនគិរី។ តាមសម្តីបុរសឈ្មោះ ឡុង យុត អាយុ៦២ឆ្នាំ រស់នៅក្បែរកន្លែងកើតហេតុ បានបញ្ជាក់ថា បន្ទប់ជួលដែលជនសង្ស័យធ្វើសកម្មភាពនេះ បានបិទទ្វារចាក់សោ ដោយម្ចាស់ចេញទៅធ្វើការបាត់។ នៅវេលាម៉ោងកើតហេតុខាងលើនេះ ជនសង្ស័យបានធ្វើសកម្មភាពឆ្កឹសសោរើករកាយ បម្រុងចូលលួចទ្រព្យសម្បត្តិគេ ត្រូវបានអ្នកជិតខាងឃើញក៏នាំគ្នាចាប់ខ្លួនប្រគល់ជូនឲ្យសមត្ថកិច្ច។ ក្រោយពីធ្វើការចាប់ខ្លួនបាន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាប្រើប្រាស់ដែកឆ្កឹសសោបន្ទប់ បម្រុងចូលលួចទ្រព្យសម្បត្តិគេពិតប្រាកដមែន។ បច្ចុប្បន្ននេះ សមត្ថកិច្ច បាននាំខ្លួនជនសង្ស័យយកទៅប៉ុស្តិ៍នគរបាលចោមចៅ១ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌអនុវត្តន៍បន្តតាមនិតិវិធីច្បាប់៕ ដោយ/ ឆៃហួត និងប៊ុនធី
-
ផ្ទុះម៉ាសុីនអូប័រឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ៖ យកអូប័រមកជិះលេងក្នុងទន្លេ មិនត្រួតពិនិត្យមើលម៉ាសុីន ពេលមកដល់លើច្រាំងទន្លេ រួចដាក់អូប័រចុះក្នុងទឹកទន្លេ ហើយឡើងជិះរួចបញ្ឆេះម៉ាស៊ីន ក៏ស្រាប់តែផ្ទុះម៉ាសុីនឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យឪពុកម្តាយកូនចំនួន៣នាក់ រងរបួសធ្ងន់ស្រាល់ ត្រូវបនបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៦ ខែមិនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវត្រើងម្ខាង ត្រង់ចំណុចកន្លែងឆ្លងដរ ពីត្រើយម្ខាងទៅទីក្រុងកោះពេជ្រ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមនុស្សមួយក្រុម លក្ខណៈគ្រួសារ បានជិះរថយន្ត អូសអូប័រមួយគ្រឿង មកជិះលេងនៅកន្លែងឆ្លងដរ ពីត្រើយម្ខាងទៅទីក្រុងកោះពេជ្យ ខណៈពេលដាក់អូប័រទៅដល់លើទឹកទន្លេ ក៏បានបញ្ឆេះចោលប្រហែល៣០នាទី បន្ទាប់មកឪពុកម្តាយកូនចំនួន៣នាក់ បានឡើងលើអូប័រ រួចដំឡើងម៉ាសុីន បម្រុងជិះទៅកណ្តាលទន្លេ ខណៈពេលដែលកំពុងដំឡើងម៉ាសុីន ក៏ស្រាបតែផ្ទុះរហូតបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ រីឯមនុស្សបានលូតទៅក្នុងទឹក បណ្តាលឲ្យកូនរងរបួសធ្ងន់ ឪពុកម្តាយរងរបួសស្រាល ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាម។ ចំណែកអូប័រវិញត្រូវបានភ្លើងឆាបឆេះស្ទើតែទាំងស្រុង ក្រោយពេលប្រជាពលរដ្ឋនៅកន្លែងកើតហេតុ យកទឹក និងបំពុងអគ្គីភ័យបាញ់អស់ជាច្រើនបំពុង។ ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វារ បានយករថយន្តពន្លត់អគ្គិភ័យមកដល់ចំណុចកើតហេតុចំនួន២គ្រឿង ដើម្បីធ្វើការអន្តរាគមន៍តែមិនបានប្រើប្រាស់ទឹកនោះទេ ដោយសារស្ថានភាពភ្លើងរលត់ទាំងស្រុងទៅហើយ នៅវេលាម៉ោង៣ និង៤៥នាទី នាថ្ងៃខែឆ្នាំដដែល៕…
-
រដ្ឋបាលខេត្តកណ្ដាល រៀបចំកិច្ចប្រជុំគណៈអភិបាល ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំគណៈអភិបាល ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួម ពីឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំង៣ អភិបាលក្រុង ស្រុកទាំង១១ មន្ទីរអង្គភាពជុំវិញខេត្ត និងទីចាត់ការ ទាំង៥របស់សាលាខេត្ត។ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានលើកឡើងអំពីបញ្ហាប្រឈមដែលបណ្ដា មន្ទីរជំនាញជុំវិញខេត្ត បានលើកឡើង ពាក់ព័ន្ធទៅនឹងជំនាញរបស់ខ្លួន។ ឯកឧត្ដមអភិបាលរងខេត្ត បានអោយមន្ទីរសាមី ត្រូវធ្វើការដោះស្រាយ ហើយក្នុងករណីត្រូវការខេត្ត ឬអង្គភាពដទៃចូលរួម សូមរាយការណ៍ និងលើកជាសំណើមកខេត្ត ដើម្បីអោយខេត្តដោះស្រាយជូនឱ្យទាន់ពេលវេលា។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម នៃ ចារី ក៏បានធ្វើការផ្ដល់ប័ណ្ណសរសើរ និងលិខិតសរសើរដល់រដ្ឋបាលឃុំ សង្កាត់ ដែលកន្លងមក ភូមិ-ឃុំមានសុវត្តិភាព បានខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ឃុំ-សង្កាត់ ក្រុង-ស្រុកៗនីមួយ ដែលតែងតែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ សំដៅឱ្យភូមិឃុំរបស់ខ្លួន សុខសុវត្ថិភាព…