Category: ព័ត៌មានសង្គម

  • រថយន្ត Mercedes GL320 មួយគ្រឿង បុករះខឿនរង្វង់មូលបន្តជ្រុលទៅបុកគល់ឈើមួយដេីម បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

    រថយន្ត Mercedes GL320 មួយគ្រឿង បុករះខឿនរង្វង់មូលបន្តជ្រុលទៅបុកគល់ឈើមួយដេីម បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ៖ រថយន្តម៉ាក Mercedes GL320 បានបើកបុករះខឿនរង្វង់មូលមហាវិថីឈ្នះឈ្នះ រួចបន្តជ្រុលទៅទុកគល់ដើមឈើមួយដេីមទៀត បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ហើយត្រូវបានសមត្ថកិច្ចប្រទះឃេីញ ដោយម្ចាស់រថយន្តមិននៅកន្លែងកេីតហេតុនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចរង្វង់មូលទី១ នៃសួនច្បារខាងកើតស្ពានព្រែកព្នៅ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា គេបានប្រទះឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Mercedes GL320 ពណ៌ស ពាកស្លាក់លេខ ភ្នំពេញ 2AG-0899 នៅជាប់គល់ដើមឈើ ត្រង់រង្វង់មូលសួនច្បារមហាវិថីឈ្នះឈ្នះ ដោយមានសភាពខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯដេីមឈេី ក៏របេីកសំបកផ្នែកគល់នៃដេីមផងដែរ។ ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា រថយន្តស៊េរីទំនើប Mercedes GL -320 មួយគ្រឿងនេះ សង្ស័យម្ចាស់បើកបរតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់រង្វង់មូលសួនច្បារ ត្រង់ចំណុចកើតហេតុ ដោយម្ចាស់រថយន្តខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករបាំងថ្មរង្វង់មូលពេញទំហឹង ហើយដោយរថយន្តមិនទាន់អស់ល្បឿន ក៏បន្តជ្រុលទៅបុកដើមឈើមួយដើមទៀត ទើបទៅមុខលែងរួច ចំណែកឯ ម្ចាស់រថយន្តបានចាកចេញបាត់ទៅ…

  • ជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធមនុស្សឃាតដោយអចេតនា បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

    ជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធមនុស្សឃាតដោយអចេតនា បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

    ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល គោកឃ្លាង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីមនុស្សឃាតដោយអចេតនា(វាយប្រតាយប្រតប់គ្នាដួលទៅប៉ះជនរងគ្រោះបណ្តាលឲ្យដួលផ្ងាក្រោយស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ) កាលពីវេលាម៉ោង១៥ និង៤៧នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២១ ត្រង់ចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ជនសង្ស័យចំនួន០២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមាន ៖ ទី១-ឈ្មោះ នឿន ធា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) , ទី២-ឈ្មោះ ហង្ស វ៉ាន់ដា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀនសតិមិនគ្រប់) បានប្រតាយប្រតប់គ្នាដួលទៅប៉ះជនរងគ្រោះកំពុងឈរតាមផ្លូវបណ្តាលឲ្យដួលផ្ងាក្រោយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យរ៉ុស្ស៊ី ជនរងគ្រោះឈ្មោះ នាង វណ្ណា ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ…

  • ឯកឧត្ដម ហ៊ុន ណេង និងលោកជំទាវ លាង វួចឆេង បានឧបត្ថម្ភអំណោយជាថវិកា និងស្បៀងអាហារ ដល់បងប្អូនកម្មករក្រុមហ៊ុន ស៊ិនទ្រី ចំនួន ៣៩នាក់

    ឯកឧត្ដម ហ៊ុន ណេង និងលោកជំទាវ លាង វួចឆេង បានឧបត្ថម្ភអំណោយជាថវិកា និងស្បៀងអាហារ ដល់បងប្អូនកម្មករក្រុមហ៊ុន ស៊ិនទ្រី ចំនួន ៣៩នាក់

    ដោយទឹកចិត្តសប្បុរស និងជាការចូលរួមចំណែកទុក្ខលំបាក របស់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នេះ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ចាម និងលោកជំទាវ លាង វួចឆេង បានឧបត្ថម្ភអំណោយជាថវិកា និងស្បៀងអាហារ ដល់បងប្អូនកម្មករ របស់ក្រុមហ៊ុន ស៊ិនទ្រី ចំនួន ៣៩នាក់ ដែលកំពុងប្រមូលសម្រាម នៅក្នុងក្រុងកំពង់ចាម ។ អញ្ជើញចូលរួម ក្នុងពិធីនោះ មានលោកជំទាវ កុល ធានរិន អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ចាម និងថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ក្នុងខេត្ត ផងដែរ ។ នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ចាម បានលើកទឹកចិត្តដល់បងប្អូនកម្មករទាំងអស់ សូមយកចិត្តទុកដាក់ ខិតខំបំពេញតួនាទីរបស់ខ្លួន ជាពិសេស ការប្រមែប្រមូលប្រមូលសម្រាម យកទៅទុកដាក់ឲ្យទាន់ពេលវេលា ជៀសវាងការគរចោល ដែលនាំប៉ះពាល់ដល់សុខភាព និងបរិស្ថាន ពីព្រោះថា មានតែបងប្អូនទេ…

  • អភិបាលខេត្តកណ្ដាល ចុះសំណេះសំណាល សាកសួរសុខទុក្ខ កងកម្លាំងមានសមត្ថកិច្ច ក្រុមគ្រូពេទ្យ និងអ្នកប្រចាំការនៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង

    អភិបាលខេត្តកណ្ដាល ចុះសំណេះសំណាល សាកសួរសុខទុក្ខ កងកម្លាំងមានសមត្ថកិច្ច ក្រុមគ្រូពេទ្យ និងអ្នកប្រចាំការនៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង

    ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចុះទៅពង្រឹងដល់អាជ្ញាធរស្រុកល្វាឯម និងសំណេះសំណាល សាកសួរសុខទុក្ខ កងកម្លាំងមានសមត្ថកិច្ច ក្រុមគ្រូពេទ្យ និងអ្នកប្រចាំការនៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង បន្ទាប់មានករណីផ្ទុះជំងឺកូវីដ-១៩ ទៅលើប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំពាមឧកញ៉ាអុង និងឃុំអរិយក្សត្រ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ លោក កន សុកាយ អភិបាលស្រុកល្វាឯម បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ លទ្ធផលធ្វើតេស្តរកមេរោគកូវីដ-១៩ គិតត្រឹមថ្ងៃទី១០ ខែមីនានេះ បានរកឃើញប្រជាពលរដ្ឋមានផ្ទុកមេរោគកូវីដ-១៩ ចំនួន១០នាក់ រស់នៅឃុំពាមឧកញ៉ាអុង និងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ហើយមានអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោល ចំនួន ៣៤៦ នាក់ បានយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ចំនួន២៤៣។ មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានកោតសរសើរដល់អាជ្ញាធរស្រុកល្វាឯម ក្នុងការគ្រប់គ្រងអ្នកកំពុងធ្វើចត្តាឡីស័កបានល្អ ដោយរក្សានៅអនាម័យ ការស្នាក់នៅ និងអាហារ១ថ្ងៃ…

  • រដ្ឋបាលរាជធានីបាន នឹងកំពុងរៀបការ៉ូឡាលើចិញ្ចើម មហាវិថីសហព័ន្ធរុស្ស៊ីផ្នែកខាងត្បូងបន្តខណៈផ្នែកខាងជើងផ្លូវ ដោយចាប់ ផ្ដើមពីស្ពានអាកាស៥មករា ដល់ស្ពានអាកាសផ្សារដីហុយ

    រដ្ឋបាលរាជធានីបាន នឹងកំពុងរៀបការ៉ូឡាលើចិញ្ចើម មហាវិថីសហព័ន្ធរុស្ស៊ីផ្នែកខាងត្បូងបន្តខណៈផ្នែកខាងជើងផ្លូវ ដោយចាប់ ផ្ដើមពីស្ពានអាកាស៥មករា ដល់ស្ពានអាកាសផ្សារដីហុយ

    ភ្នំពេញ៖ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង ជាអភិបាលបាននឹងកំពុងយកចិត្តទុកដាក់ខ្លាំងណាស់ លើ ការងារ កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងរាជធានីភ្នំពេញ ដូចជាការរៀបចំបណ្ដាញលូទឹក ស្ដារប្រឡាយ ការស្ថាប នា ជួសជុលផ្លូវសាធារណៈ ស្ពានអាកាស ការរៀបចំការ៉ូឡាលើចិញ្ចើមផ្លូវសាធារណៈសម្រាប់អ្នកថ្មើរជើង ការកសាង សួន ច្បារសាធារណៈ ដាំផ្កាចម្រុះពណ៌ និងការដាំដើមឈើ ដើម្បីអោយទីក្រុងមានពណ៌បៃតង ស្រស់ស្អាត ។បើទោះបីស្ថានភាពកូវីដ–១៩បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក៏ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តការងារអភិវឌ្ឍន៍ដែរ មានន័យថា ដៃម្ខាងអភិវឌ្ឍន៍លើហេដ្ឋារ ចនាសម្ព័ន្ធ នានានិងដៃម្ខាងទៀតទប់ស្កាត់ជម្ងឺកូវីដ–១៩ ។ ជាក់ស្តែងនៅពេលនេះការរៀបការ៉ូឡា នៅលើចិញ្ចើម មហាវិថីសហព័ន្ធ រុស្ស៊ីផ្នែកខាងត្បូង ដោយចាប់ផ្ដើម ពីស្ពាន អាកាស៥មករា (ស្ពានអាកាសតិចណូ )ដល់ស្ពានអាកាសផ្សារដីហុយ នៅព្រឹកថ្ងៃទី១១ខែមីនានេះ ក្រុមការងារបាន និងកំពុងធ្វើសកម្មភាពយ៉ាងសកម្មរៀបកូរ៉ូឡានេះ ដើម្បីអោយរាជធានីភ្នំពេញកាន់តែមានសោភណ្ឌភាព និងអាចអោយ អ្នកថ្មើរជើងអាចធ្វើដំណើរបានស្រួលខណៈដែលការរៀបចំការ៉ូឡា នៅចំហៀងខាងជើងផ្លូវសហព័ន្ធរុស្ស៊ីនេះ សម្រេចបាន ១០០%ហើយនោះ។ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំពិសិដ្ឋ ធ្លាប់បានបញ្ជាក់អោយដឹងហើយថា ជា…

  • បញ្ចប់ការអ៊ុតកៅស៊ូ AC កំរាស់៥សង់ទីម៉ែត្រ លើកំណាត់មហាវិថីព្រះនរោត្តម ក្រោយដំណើរការអស់ជាង២សប្តាហ៍

    បញ្ចប់ការអ៊ុតកៅស៊ូ AC កំរាស់៥សង់ទីម៉ែត្រ លើកំណាត់មហាវិថីព្រះនរោត្តម ក្រោយដំណើរការអស់ជាង២សប្តាហ៍

    ភ្នំពេញ៖ គម្រោងជួសជុលកំណាត់ មហាវិថីព្រះនរោត្ដមដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចាប់ពីរមណីយដ្ឋានវត្តភ្នំរហូតដល់វិមានឯករាជ្យបានអ៊ុតកៅស៊ូACកំរាស់៥សង់ទីម៉ែត្រ រួចរាល់អស់ហើយនៅសល់តែការងារអ៊ុតគំនួសចរាចរណ៍ប៉ុណ្ណោះ។ គិតត្រឹមថ្ងៃទី១១ខែមីនាឆ្នាំ២០២១។ ក្រោយពី មានជំរុញ អាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២១កន្លង ក្រុមការងារ បានអនុវត្តសកម្មភាពការងារស្របតាមលក្ខណៈបច្ចេកទេស ដើម្បី អោយមហាវិធី នេះប្រើប្រាស់បានយូរអង្វែង។ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ បានចុះតាមដានពិនិត្យមើលការដ្ឋានជួសជុល មហាវិថីព្រះនរោត្តម ដើម្បីធ្វើឲ្យគម្រោងនៃការជួសជុលកំណាត់ កំណាត់មហាវិថីនេះ អនុវត្តស្របតាមលក្ខណៈបច្ចេកទេស អាចប្រើប្រាស់បានយូរអង្វែង ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា កំណត់មហាវិថីព្រះនរោត្ដមចាប់ពីរមណីយដ្ឋានវត្តភ្នំរហូតដល់វិមានឯករាជ្យ បានធ្វើការជួសជុល ជង្ហុកសំបុកមាន់ធ្វើគ្រឹះតាំងពីពាក់កណ្តាលខែមករាឆ្នាំ២០២១និងបានបញ្ចប់ការជួសជុលគ្រឹះ កាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ ២០២១ ហើយក្រុមការងារបានចាប់ផ្ដើមធ្វើការអ៊ុតកៅស៊ូAC កាលពីថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២១ ។ គ្រោងនឹងបញ្ចប់នៅថ្ងៃទី០៧ខែមិនាឆ្នាំ២០២១ ។ គម្រោងនេះត្រូវអ៊ុតកៅស៊ូ តាមបណ្ដោយ ផ្លូវព្រះនរោត្ដម ចាប់ពីរង្វង់មូលវត្តភ្នំដល់មានឯករាជ្យមានប្រវែង២១៥០ម៉ែត្រទទឹង ១៦ម៉ែត្រ ដោយអ៊ុតកៅស៊ូACកំរាស់៥សង់ទីម៉ែត្រ ។ មន្ត្រីដដែលក៏បានបញ្ជាក់ផងដែរថា៖ នៅក្នុងខណ្ឌដូនពេញនគម្រោងជួសជុលផ្លូវដែលខូចខាតដោយទឹកជំនន់កន្លងមកនេះ មានចំនួន១៦ខ្សែ ។ ប៉ុន្តែមកដល់ពេលនេះ ក្រុមការងារបានស្ថាបនារួចរាល់ចំនួន ១០ខ្សែហើយ កំណាត់មហាវិថីព្រះនរោត្តមនេះគឺជាកំណត់ផ្លូវទី១១របស់គម្រោងរដ្ឋបាលរាជធានីភ្នំពេញ ៕

  • ស្លាប់៦នាក់ និងរបួស៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១១ ខែមីនាម្សិលមិញ

    ស្លាប់៦នាក់ និងរបួស៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១១ ខែមីនាម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល៣នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ មិនប្រកាន់ស្តាំ និងប្រជែង៕ ដោយ/ ឆៃហួត

  • រថយន្តស្ទូចធុនធំបើកលឿនវ៉ាជែងបែកកង់រេចង្កូតបុករថយន្តសណ្តោងដឹកសាំងចំពេញទំហឹង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល៣នាក់

    រថយន្តស្ទូចធុនធំបើកលឿនវ៉ាជែងបែកកង់រេចង្កូតបុករថយន្តសណ្តោងដឹកសាំងចំពេញទំហឹង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល៣នាក់

    ភ្នំពេញ៖ រថយន្តស្ទូចម៉ាកហ៊ីយ៉ាន់ដាយធុនធំបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន វ៉ាជែងបែកកង់មុខរេចង្កូតជ្រុលទៅបុករថយន្តសណ្តោងធុនធំដឹកសាំងសូគីមុិចចំពេញទំហឹង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន៣នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ៤ ក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តសណ្តោងធុនធំដឹកសាំងសូគីម៉ិចមួយគ្រឿង ពណ៌ទឹកប្រាក់ ពាកស្លាក់លេខ ភ្នំពេញ 3A-9627 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនគួសម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តស្ទូចមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-7667 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើតបញ្ច្រាស់ទិសគ្នា ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏ស្រាបតែវ៉ាប្រជែងរថយន្តមួយគ្រឿងទៀត មិនចាំម៉ាក បែកកង់មុខខាងឆ្វេងរេចង្កូតទៅខាងឆ្វេងដៃ ជ្រុកបុករថយន្តសណ្តោងធុនធំសូគីម៉ិចដឹកសាំងចំពេញទំហឹង បណ្ដាលឲ្យតៃកុងរថយន្តសណ្ដោងធុនធំដឹកសាំងសូគីមិចរងរបួសធ្ងន់ម្នាក់។ រីឯតៃកុងរថយន្តស្ទូចម៉ាកហ៊ីយ៉ាន់ដាយវិញរងរបួសធ្ងន់ម្នាក់បាក់ជើង និងម្នាក់ទៀតរងរបួសស្រាល ត្រូវបានរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យភ្លាមៗតែម្តង។ ចំណែកឯ រថយន្តទាំងពីរគ្រឿងវិញរងការខូចខាតយ៉ាងដំណំផ្នែកខាងមុខដូចគ្នា។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកឲ្យចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ដោយ/ ឆៃហួត

  • LIBRESSE® និងការតស៊ូមតិរបស់ខ្លួនក្នុង ការពង្រឹងភាពអង់អាចដល់ក្មេងស្រីនៅកម្ពុជាឆ្ពោះទៅរកជីវិតរស់នៅតាមបំណងប្រាថ្នារបស់ពួកគេ

    LIBRESSE® និងការតស៊ូមតិរបស់ខ្លួនក្នុង ការពង្រឹងភាពអង់អាចដល់ក្មេងស្រីនៅកម្ពុជាឆ្ពោះទៅរកជីវិតរស់នៅតាមបំណងប្រាថ្នារបស់ពួកគេ

    កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រជាជាតិទាំង ១០ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយរហូតមកដល់បច្ចុប្បន្ន ប្រទេសនេះកំពុងស្ថិតក្នុងដំណើរការប្រែក្លាយទៅជាប្រទេសអភិវឌ្ឍន៍មួយ។ ផ្អែកតាមធនាគារទិន្នន័យពិភពលោក (World Data Bank) បានបង្ហាញថា សហគមន៍ជនបទមានប្រហែល ៧៧% នៃចំនួនប្រជាជន។ ប្រជាជនដែលរស់នៅតាមតំបន់ជនបទ ជា ពិសេសស្ត្រី បាននឹងកំពុងជួបការលំបាកក្នុងជីវិតរស់នៅប្រចាំថ្ងៃទាក់ទងនឹងកង្វះលទ្ធភាពទទួលបានអនាម័យ កង្វះទឹកស្អាត និងកង្វះផលិតផលអនាម័យផ្ទាល់ខ្លួន។ ហើយចំនួនប្រជាជននេះជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្មេងស្រីដែលកំពុងចូលរៀនតាមសាលានានា។ បញ្ហានេះត្រូវបានលើកឡើងនៅក្នុងការសិក្សាស្រាវជ្រាវកន្លងមកដែលធ្វើឡើងដោយកញ្ញា និច ជា (Nich Chea) នៅក្នុងនិក្ខេបបទរបស់នាងក្រោមចំណងជើងថា “ឧត្តមសិក្សានៅកម្ពុជា” ដែលបានគូសបញ្ជាក់ថាប្រមាណជាង ៤៣% នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យនៅកម្ពុជាមិនមានទឹកស្អាត ហើយប្រមាណជាង ៣៤% គ្មានបង្គន់អនាម័យ។ ជាចុងក្រោយ បញ្ហានេះនាំឱ្យមានអត្រាបោះបង់ការសិក្សារបស់ក្មេងស្រីស្ថិតក្នុងកម្រិតមួយខ្ពស់ បន្ទាប់ពីពេញវ័យ ដោយត្រូវមានកន្លែងលាងសម្អាត នៅពេលដែលមករដូវ ។ ដោយបានកំណត់ និង យល់ច្បាស់ថា បញ្ហាគម្លាតនៃការអប់រំ និងបញ្ហាអនាម័យ ចាំបាច់ត្រូវតែដោះស្រាយនៅក្នុងប្រទេស ដូច្នេះហើយ LIBRESSE® បានប្តេជ្ញាអនុវត្តកម្មវិធីផ្សព្វផ្សាយអប់រំ តាមរយៈការសាងសង់បង្គន់អនាម័យនៅតាមសាលារដ្ឋដែលខ្លួនបានជ្រើសរើស។ រហូតមកទល់ពេលនេះ សាលារដ្ឋមួយដែលទទួលបានការបញ្ជាក់ថានឹងត្រូវសាងសង់បង្គន់អនាម័យ គឺវិទ្យាល័យព្រះនរោត្តមរណឬទ្ធិគន្ធបុប្ផា ដែលមានទីតាំងនៅភូមិឃ្លោយទី ១…

  • ពលករ/ពលការិនីខ្មែរចំនួន០៩ និងកុមារ០៤នាក់ ដែល បានមករស់នៅ និងធ្វើការ ខុសច្បាប់ នៅប្រទេស ម៉ាឡេស៊ី នឹង ទៅដល់ អាកាស យាន ដ្ឋាន អន្តរជាតិ ភ្នំពេញ នៅម៉ោង ៥៖៣៥នាទីនាថ្ងៃទី១១មីនានេះ

    ពលករ/ពលការិនីខ្មែរចំនួន០៩ និងកុមារ០៤នាក់ ដែល បានមករស់នៅ និងធ្វើការ ខុសច្បាប់ នៅប្រទេស ម៉ាឡេស៊ី នឹង ទៅដល់ អាកាស យាន ដ្ឋាន អន្តរជាតិ ភ្នំពេញ នៅម៉ោង ៥៖៣៥នាទីនាថ្ងៃទី១១មីនានេះ

    សេចក្តីជូនព័ត៌មាន ដោយមានការជួយសម្របសម្រួលរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករ/ពលការិនីខ្មែរចំនួន០៩ និងកុមារ០៤នាក់ ដែល បាន មករស់នៅ និងធ្វើការ ខុសច្បាប់ នៅប្រទេស ម៉ាឡេស៊ី នឹង ទៅដល់ អាកាស យាន ដ្ឋាន អន្តរជាតិ ភ្នំពេញ តាមជើងយន្ត ហោះ អាកាសចរណ៍សិង្ហបូរីលេខ SQ5008 ថ្ងៃ ទី 11 ខែ មីនា ឆ្នាំ ២០២១ វេលា ម៉ោង ០៥:៣៥នាទី ល្ងាច។ ស្ថានទូតបានចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន ចំពោះអ្នកដែលគ្មានលិខិតឆ្លងដែន និង រៀបចំឯកសារទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ជូនទៅធ្វើតេស្ត កូវីដ ១៩ ព្រមទាំង បាន ចាត់ មន្រ្តី ជូនពលករ ពលការិនីខាងលើ ទៅអាកាសយានដ្ឋាន អន្តរជាតិ KLIA ផងដែរ៕