Category: ព័ត៌មានសង្គម

  • កម្ពុជាទទួលបានចំណួលជាង៦៤លានដុល្លារអាមេរិកពីការនាំអង្កចេញក្នុងរយៈពេល២ខែដំបូង នៃដើមឆ្នាំ២០២១

    កម្ពុជាទទួលបានចំណួលជាង៦៤លានដុល្លារអាមេរិកពីការនាំអង្កចេញក្នុងរយៈពេល២ខែដំបូង នៃដើមឆ្នាំ២០២១

    យោងតាមរបាយការណ៍របស់សហពន្ធ័ស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល២ខែដើមឆ្នាំ២០២១ កម្ពុជាបានសម្រេចនូវការនាំចេញអង្កររបស់ខ្លួន ក្នុងរង្វង់ទឹកប្រាក់ ៦៤លាន៥សែន៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងក្នុងបរិមាណ ៧ម៉ឺន៦ពាន់២២២ តោន។ ការនាំចេញក្នុងរយៈពេល២ខែនោះ គឺថយចុះ ៤៤.១៦% បើប្រៀបធៀបនឹងរយះពេលដូចគ្នា នៃឆ្នាំ២០២០ ។ ការថយចុះនោះ គឺបណ្តាលមកពីមូលហេតុចំបងដោយសារកង្វះកុងតែន័រ និងតម្លៃដឹកជញ្ជូន តាមផ្លូវសមុទ្រនៅបន្តខ្ពស់ រហូតដល់ជិត៥០០% នៃតម្លៃដឹកជញ្ជូនឆ្នាំ ២០១៩។ ស្របពេលនោះផងដែរ បើប្រៀបធៀបទៅនឹងខែមករាឆ្នាំ២០២១ ក្នុងខែកុម្ភៈ កំពុងឈានទៅរកការកើនឡើងជាវិជ្ជមានជាបណ្តើរៗ។ ក្នុងខែមករា ឆ្នាំ២០២១ កម្ពុជា នាំចេញបានត្រឹមតែចំនួន ៣ម៉ឺន៤ពាន់២៧៣តោន ទៅកាន់ទិសដៅចំនួន២៨ប្រទេសតែប៉ុណ្ណោះ តែនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ ការនាំចេញ បានកើនឡើងបាន ២២% ពោលគឺឡើងដល់ ៤ម៉ឺន១ពាន់៩៤៩តោន និងទិសដៅទីផ្សារទៀតសោត ក៏កើនដល់៣៥ប្រទេសផងដែរ។ ចំពោះទិសដៅទីផ្សារ នៃការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១នេះ ប្រទេសចិន ដែលរួមទាំងហុងកុង និងម៉ាកាវ ផងដែរនោះ នៅតែជាទីផ្សារធំជាងគេ នៃការនាំចេញអង្កររបស់កម្ពុជា ដែលមានចំណែកដល់ទៅ ៤៩.៣៧% គិតជាបរិមាណគឺមានចំនួន ៣ម៉ឺន៧ពាន់៦៣០…

  • កម្ពុជាចេញផលិតផលកសិកម្មក្រៅពីអង្ករបានជាង១លាន៥សែន ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១

    កម្ពុជាចេញផលិតផលកសិកម្មក្រៅពីអង្ករបានជាង១លាន៥សែន ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១

    រដ្ឋមន្ត្រីក្រសួងកសិកម្មលោកវេង សាខុន នៅរសៀលថ្ងៃទី២មីនាឆ្នាំ២០២១ តាមរយៈទំព័រហ្វេសប៊ុករបស់លោក បានបញ្ចេញលទ្ធផលនៃការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករក្នុងរយៈពេល២ខែដើមឆ្នាំ២១២១។ លោកបានបន្តថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មដោយផ្អែកលើប្រព័ន្ធទិន្នន័យភូតគាមអនាម័យ បានឲ្យដឹងថា ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១មានចំនួន លាន៥សែន៩ម៉ឺន៩ពាន់៩២២តោន៣៧០គីឡូក្រាម មានការកើនឡើងចំនួន ៥សែន៦ម៉ឺន៩ពាន់៤៩៣តោន៨៨០គីឡូក្រាម ស្មើនឹង ៥៥,២៧% បើធៀបទៅនឹងឆ្នាំ២០២០។ ផលិតផលកសិកម្មទាំងនោះ ត្រូវបាននាំចេញទៅកាន់គោលដៅចំនួន២៥ប្រទេស ។ ក្នុងចំណោមផលិតផលដែលបាននាំចេញទាំងអស់ មានផលិតផលមួយចំនួនបានទទួលបញ្ជាទិញបានច្រើនជាងគេ ដូចជា៖ ១) ដំឡូងមីក្រៀមមានចំនួន ៨០ម៉ឺន២ពាន់៤៥១តោន, ២) ដំឡូងមីស្រស់មានចំនួន១៥ម៉ឺន៤ ពាន់៧៥០តោន, ៣) ស្រូវចំនួន ២៨ម៉ឺន៧ពាន់៨៥០ ក្នុងនោះមិនបានឆ្លងកាត់ច្រកភូតគាមអនាម័យមានចំនួន៥៥ម៉ឺន៩ពាន់៣៣ តោន, ៤) គ្រាប់ស្វាយចន្ទីចំនួន ៧ម៉ឺន៩ពាន់៤៧៣តោន,៥) គ្រាប់ពោតក្រហមមានចំនួន៧ម៉ឺន៨ពាន់៨៥៦តោន, ៦) ផ្លែចេកស្រស់ចំនួន៧ម៉ឺន៥ពាន់ ៦៤៥តោន, ៧) ផ្លែស្វាយស្រស់ចំនួន៤ម៉ឺន៣ពាន់៦៨០តោន, ៨) ម្ទេសស្រស់ចំនួន ៣ម៉ឺន២ពាន់៤១៧តោន, ៩) ដូងប្រេងចំនួន ៧ពាន់១៧៦តោន, ១០) កន្ទក់មានចំនួន ៦ពាន់២៥០ តោន និងផលិតផលចំនួន ៣៣…

  • ណេតបង្កប់ល្បែងសុីសងនៅបុរីឡុងនី ខាងជើងផ្សារទួលពង្រ សង្កាត់ចោមចៅ១ បិទហើយបើកវិញៗមិនខ្លាចអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ

    ណេតបង្កប់ល្បែងសុីសងនៅបុរីឡុងនី ខាងជើងផ្សារទួលពង្រ សង្កាត់ចោមចៅ១ បិទហើយបើកវិញៗមិនខ្លាចអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ

    ភ្នំពេញ ៖ ទីតាំងណេតបង្កប់ល្បែងសុីសងមួយកន្លែងនៅបុរីឡុងនី ខាងជើងផ្សារទួលពង្រ សង្កាត់ចោមចៅ១ ត្រូវអាជ្ញាធរចុះបិទជាច្រើនដងមកហើយ ប៉ុន្តែឥលូវបើកវិញៗមិនខ្លាចអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យទាល់តែសោះ ។ ប្រភពបានឲ្យដឹងថា ទីតាំងណេតបង្កប់ល្បែងសុីសងខាងលើបើកទទួលអ្នកញៀនល្បែង២៥ម៉ោងលើ២៤ម៉ោង និងពេញ១សប្តាហ៍ មានអ្នកចេញចូលមិនដែលខាន ។ ហើយត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបជាច្រើនលើកមកហើយដែរ ប៉ុន្តែនៅតែបើកបានវិញដដែល សង្ស័យតែមានខ្នងខ្សែក្រាស់ហើយបានជាបើកលេងបានវិញ ម៉្យាងវិញទៀតគឺចំនៅមុខផ្លូវធំតែម្តង ។ សូមបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ សុទ្ធតែធ្លាប់បានចេញ បទបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោម ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងរាជធានីភ្នំពេញ ព្រោះវាជាមូលហេតុនាំឲ្យមានសកម្មភាពចោរឆក់ចោរប្លន់ ។ ប្រជាពលរដ្ធរង់ចាំមើល លោកហែម ដារិទ្ធ អភិបាលខណ្ឌ និងលោកម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មានវិធានការបង្ក្រាបជាម្តងទៀតដែរឬទេ ??? ដោយ / គ្រី សម្បត្តិ

  • អណ្តើក ហ្លួងចំនួន ១០ ក្បាលត្រូវបានគេលែងចូលក្នុងទីជម្រកធម្មជាតិនៅខេត្តព្រះសីហនុ

    អណ្តើក ហ្លួងចំនួន ១០ ក្បាលត្រូវបានគេលែងចូលក្នុងទីជម្រកធម្មជាតិនៅខេត្តព្រះសីហនុ

    ភ្នំពេញ៖អណ្តើកហ្លួង ឬអណ្តើកសរសៃដែលជាប្រភេទជិតផុតពូជបំផុតក្នុងពិភពលោក ចំនួន ១០ក្បាល ត្រូវបានគេលែង ចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល ស្ថិតក្នុងឃុំចំការហ្លួង ស្រុកកំពុងសីលា ខេត្តព្រះសីហនុ។ការលែងសត្វដ៏កម្រ និងជិតផុតពូជបំផុតនៅក្នុងពិភពលោកនេះបានធ្វើឡើងកាលពីថ្មីៗមកនេះដោយអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) និង នាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយឧទ្យានសត្វព្រៃសឹង្ហបុរី (Wildlife Reserves Singapore-WRS)។ សូមបញ្ជាក់ថាការលែងអណ្តើកហ្លួងនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងរយៈពេលជិតពីរទសវត្សរ៍ក្នុងការការពារសំបុក អណ្តើក ការយកចិត្តទុកដាក់មើលថែទាំកូនអណ្តើកទាំងអស់នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង និងការការពារសត្វអណ្តើកនៅក្នុងសហគមន៍តាមដងព្រែកស្រែអំបិល ដែលគាំទ្រដោយ WRS និងដៃគូមួយចំនួនទៀត។ នេះគឺជាការលែងអណ្តើកហ្លួងលើកទីប្រាំចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល បន្ទាប់ពីការលែងលើកទី ១ ទី២ និងទី៣ ក្នុងឆ្នាំ ២០១៥ ២០១៧ ២០១៩ និង ២០២០ ដែលសរុបទាំងបួនលើក មានចំនួន ៩៦ក្បាល។ ក្នុងពិធីនេះលោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលបានលើកឡើងថា «ខ្ញុំសាទរយ៉ាងក្រៃលែងចំពោះការចូលរួមពីអាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន បងប្អូនជាប្រជាពលរដ្ឋ និងជាពិសេស អង្គការ WCS ដែលបាននិងកំពុងស្តារប្រភេទដែលកំពុងរងគ្រោះនេះឲ្យមានវត្តមានក្នុងដែនទឹកធម្មជាតិនេះឡើងវិញ។»ជាមួយគ្នាប្រធាននាយកដ្ឋានអភិរក្សជលផលរូបនេះក៏បានស្នើឲ្យភាគីពាក់ព័ន្ធបន្តកិច្ចការស្តារប្រភេទអណ្តើកនេះ ព្រមទាំងក្រើនរំលឹកដល់ជនល្មើសមួយចំនួនដែលនៅតែបន្តជួញដូរប្រភេទសត្វនេះ នឹងត្រូវទទួលទោសចំពោះមុខច្បាប់។ ពាក់ព័ន្ធក្នុងរឿងនេះលោក…

  • ក្រុមហ៊ុនឯកជនល្បីៗឈ្មោះនៅក្នុងស្រុក៣បរិច្ចាគទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ ជូនដល់មូលនិធិត្រីចក្រយានកម្ពុជា នៅសាលារាជធានីភ្នំពេញ

    ក្រុមហ៊ុនឯកជនល្បីៗឈ្មោះនៅក្នុងស្រុក៣បរិច្ចាគទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ ជូនដល់មូលនិធិត្រីចក្រយានកម្ពុជា នៅសាលារាជធានីភ្នំពេញ

    ភ្នំពេញ៖ ក្រុមហ៊ុនឯកជនល្បីៗឈ្មោះនៅក្នុងស្រុកចំនួន ៣បានបរិច្ចាគនូវទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ ជូនដល់មូលនិធិត្រីចក្រយានកម្ពុជា( ស៊ីក្លូ) ដើម្បីជួយសម្រួលជីវភាពអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញអាចទទួលបាននូវការហូបចុក និងការរស់នៅសមរម្យ ខណៈដែលពួកគាត់ មានជីវភាពក្រីក្រនិងភាគច្រើនជាមនុស្សចាស់ផងនោះ។ក្រុមហ៊ុនទាំងបីដែលបានមកសម្តែងការគួរសមនិងផ្តល់ថវិកាទាំងនេះជូនឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ មិនា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ។ ក្រុមហ៊ុនដែលបរិច្ចាគទឹកប្រាក់ជូនដល់មូលនិធិត្រីចក្រយានកម្ពុជា( ស៊ីក្លូ)ខាងលើនេះរួមមាន៖ ទី១ លោក អ៊ឺង ស៊ីវម៉េង តំណាងលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ជាប្រធានអគ្គនាយក នៃក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co., Ltd ) ផ្តល់ជូនថវិកាចំនួន១០ម៉ឺនដុល្លារអាមរិក ។ ទី២ ក្រុមហ៊ុនជីប ម៉ុងឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក។ ទី៣ ក្រុមហ៊ុនប៉េង ហួត ឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារដែរ ។សរុបទាំងអស់ចំនួន៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិកដើម្បីជួយសម្រួលជីវភាពបងប្អូនអ្នកធាក់ស៊ីក្លូ ដែលពួកគាត់ភាគច្រើនជាមនុស្សចាស់ ដែលបាននិងកំពុងរកស៊ីធាក់ស៊ីក្លូ នៅរាជធានីភ្នំពេញ ។ ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងបីក្រុមហ៊ុនដែលបានយកចិត្តទុកដាក់ឧបត្ថម្ភជាថិវការរបស់ខ្លួនដល់មូលនិធិត្រីចក្រយានកម្ពុជាក្នុងចូលរួមចំណែកជួយសម្រួលដល់ជីវភាពបងប្អូនអ្នកធាក់ស៊ីក្លូនៅភ្នំពេញ ដើម្បីឲ្យពួកគាត់ដោះស្រាយជីវភាពបានមួយកម្រិតថែមទៀត។ ឯឧ…

  • សម្ដេច ស ខេង ប្រាប់ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ហៅមន្ដ្រីពាក់ព័ន្ធសំខាន់ៗប្រជុំដោះស្រាយជូនពលរដ្ឋ

    សម្ដេច ស ខេង ប្រាប់ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ហៅមន្ដ្រីពាក់ព័ន្ធសំខាន់ៗប្រជុំដោះស្រាយជូនពលរដ្ឋ

    សម្ដេច ស ខេង ប្រាប់ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ហៅមន្ដ្រីពាក់ព័ន្ធសំខាន់ៗប្រជុំដោះស្រាយជូនពលរដ្ឋ។

  • កម្ពុជានឹងមានភ្លៀង ផ្គរ រន្ទះ ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៩មីនាឆ្នាំ២០២១

    កម្ពុជានឹងមានភ្លៀង ផ្គរ រន្ទះ ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៩មីនាឆ្នាំ២០២១

    កម្ពុជានឹងមានភ្លៀង ផ្គរ រន្ទះ ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៩មីនាឆ្នាំ២០២១។

  • ដំណឹងរីករាយ៖មេអណ្តើកហ្លួងដែលជាសត្វដ៏កម្រចិញ្ចឹមនៅក្នុងមជ្ឈមណ្ឌលពងជាលើកដំបូងបានជាង៧០ពង

    ដំណឹងរីករាយ៖មេអណ្តើកហ្លួងដែលជាសត្វដ៏កម្រចិញ្ចឹមនៅក្នុងមជ្ឈមណ្ឌលពងជាលើកដំបូងបានជាង៧០ពង

    កោះកុង៖ កាលពីសប្តាហ៍កន្លងទៅ មេអណ្តើកហ្លួងចិញ្ចឹមចំនួន ៥ក្បាល បានពងនៅលើឆ្នេរខ្សាច់សិប្បនិមិ្មតក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង សរុបមានចំនួន ៧១ពង។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) នៅថ្ងៃទី២ខែមីនាឆ្នាំ២០២១នេះ។ យោងតាមសេចក្តីប្រកាសខាងលើនេះបានបញ្ជាក់ថាបើយោងតាមរូបភាពទទួលបានពីម៉ាស៊ីនថតសត្វស្វ័យប្រវត្តិបានបញ្ជាក់ថា ពងអណ្តើកហ្លួងទាំងអស់នោះ គឺជាពងរបស់មេអណ្តើកហ្លួង ៥ក្បាលដែលក្រុមការងារបានយកទៅចិញ្ចឹមថែទាំនៅក្នុងមជ្ឈមណ្ឌលនោះក្បាលពីជាង ១០ឆ្នាំមុន ដោយក្នុងនោះមាន ៤ក្បាលត្រូវបានក្រុមការងារយកពីតាមឆ្នេរខ្សាច់ក្នុងប្រព័ន្ធព្រែកស្រែអំបិលក្រោយញាស់ភ្លាម និង មួយក្បាលទៀតត្រូវបានពលរដ្ឋនៅខេត្តកោះកុងយកមកប្រគល់ឱ្យកាលពីឆ្នាំ ២០១៧។ ពាក់ព័ន្ធក្នុងរឿងនេះលោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សប្រចាំតំបន់កោះកុងនិងមេគង្គនៃអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) បានបញ្ជាក់ថា «នេះជាលើកទីមួយហើយដែលអណ្តើកហ្លួងចិញ្ចឹមនៅក្នុងមជ្ឈមណ្ឌលនេះបានពង ក្រោយពេលដែល មេអណ្តើកហ្លួងទាំងនេះត្រូវបានយកមកចិញ្ចឹមថែទាំតាំងពីឆ្នាំ ២០០៦មក។ ក្រុមការងារនឹងពិភាក្សាគ្នាថាតើត្រូវសាងសង់សម្បុកសប្បនិមិត្តដើម្បីភ្ញាស់ពងទាំងនេះ ឬមួយក៏ទុកវាឱ្យញាស់ក្នុងសភាពដើម។» លោក ស្ទីវឹន ផ្លាត (Steven G. Platt) អ្នកជំនាញផ្នែកឧរង្គសត្វនិងថលជលិក នៃអង្គការ WCS ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានឱ្យដឹងថា «នេះគឺជារឿងដ៏រំភើបនិងដ៏សំខាន់មួយដែលមិនគួរឱ្យជឿថាប្រភេទសត្វអណ្តើកក៏កម្របែបនេះអាចពងនៅទីនេះ។ ការបង្កកំណើតរបស់សត្វអណ្តើកហ្លួងដែលយើងយកមកចិញ្ចឹមគឺជាគោលដៅអភិរក្សមួយសម្រាប់ស្តារប្រភេទអណ្តើកហ្លួងដែលជិតផុតនេះឡើងវិញនៅក្នុងប្រទេសកម្ពុជា។ យើងរំពឹងថាគម្រោងនឹងអាចជំរុញការបង្កាត់ប្រភេទអណ្តើកនេះបានចំនួនច្រើននៅក្នុងមជ្ឈមណ្ឌលនេះ និងអាចយកវាទៅលែងចូលក្នុងទីជម្រកធម្មជាតិរបស់វាវិញ”។ លោកស្រីបណ្ឌិត សុនចា លូហ្ស៍ (Dr Sonja Luz) អនុប្រធានផ្នែកអភិរក្ស ស្រាវជ្រាវ…

  • អាជ្ញាធរខេត្តបាត់ដំបងនិងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំ-ស្រុកសង្កែ ធ្វើការព្រមានដល់អ្នកជាប់ពាក់ព័ន្ធពីការទន្ទ្រានដីព្រៃក្នុងតំបន់៣ ដែលនៅតែបន្តកើតមាននិងត្រូវប្រឈមចំពោះមុខច្បាប់ដោយមិនលើកលែង នោះឡើយ

    អាជ្ញាធរខេត្តបាត់ដំបងនិងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំ-ស្រុកសង្កែ ធ្វើការព្រមានដល់អ្នកជាប់ពាក់ព័ន្ធពីការទន្ទ្រានដីព្រៃក្នុងតំបន់៣ ដែលនៅតែបន្តកើតមាននិងត្រូវប្រឈមចំពោះមុខច្បាប់ដោយមិនលើកលែង នោះឡើយ

    ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានធ្វើការព្រមានដោយធ្ងន់ៗថាកន្លងមកនេះការកាប់បំផ្លាញ ងទន្រ្ទាមដីព្រៃលិចទឹកនៅតំបន់៣គឺ៖ នៅតែបន្តកើតមានតាមបណ្តាស្រុកមួយចំនួនក្នុងនោះដូចជា៖ស្រុកសង្កែ, មោងឫស្សី, ឯកភ្នំនិងស្រុកថ្មគោលជាដើម ហើយការកាប់បំផ្លាញ ការទន្រ្ទាននូវដីព្រៃលិចទឹកក្នុងដែន តំបន់២ និង តំបន់៣ ដែលត្រូវហាមដាច់ខាតនិងកំណត់ដោយច្បាប់នៅតែបន្តកើតមានជាដដែលៗ បើទោះបីអាជ្ញាធរបឹងទន្លេសាប និងមន្ត្រីជំនាញបានធ្វើការផ្សព្វផ្សាយចាប់តាំងពីអំឡុង ឆ្នាំ២០១១មកម៉្លេះ។ ហើយនៅកន្លែងខ្លះថែមទាំងបានបោះបង្គោលកំណត់ព្រំ ពីតំបន់១ តំបន់២ និង តំបន់៣ ដែលជាតំបន់ហាមឃាត់ដោយច្បាប់ដាច់ខាតនិងជាតំបន់ព្រៃលិចទឹក ដែលជាជម្រកត្រីពូជពងកូន និង ជីវៈចម្រុះមច្ឆជាតិ ទៀតផង។ ការថ្លែងលើកឡើងបែបនេះ បានធ្វើឡើងក្នុងខណៈដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី នៅក្នុងពិធីបើកការដ្ឋានជួសជុលកែលម្អឲ្យប្រសើរឡើងវិញ ផ្លូវខេត្ត លេខ១៥៦(BB2) ដោយធ្វើការចាក់ក្រាលដីល្បាយថ្ម ប្រវែង៤,៦៥០ម៉ែត្រ ទទឹង៥ម៉ែត្រ ដែលស្ថិតនៅក្នុងភូមិសាស្ត្រភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានវត្តមានពីឯកឧត្តម កុល វិរ័ក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយស្រុកសង្កែនិងឃុំតាប៉ុន ព្រមទាំងថ្នាក់ដឹកនាំអង្គភាព មន្ទីរជំនាញជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានឃុំ-ស្រុកនៅទីនោះព្រមទាំងបងប្អូនប្រជាពលរដ្ឋចូលរួមកុះករប្រមាណជាង២០០គ្រួសារ។ ក្នុងឱកាសចូលរួមពិធីបេីកការដ្ឋាន ក្នុងការស្តារ និងជួសជុល កែលម្អឡេីងវិញ ផ្លូវខេត្ត លេខ ១៥៦BB2មួយខ្សែនេះ…

  • អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភថិវិកា ២០លានរៀល ដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ក្នុងព្រឹត្តិការបង្ក្រាបក្រុមចោរដែលចូលប្លន់និងជម្រិតមិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ!

    អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភថិវិកា ២០លានរៀល ដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ក្នុងព្រឹត្តិការបង្ក្រាបក្រុមចោរដែលចូលប្លន់និងជម្រិតមិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ!

    ក្រុមឧក្រិដ្ឋជនមានគ្នា០៤នាក់ បានរៀបផែនការ ចូលជម្រិតយកប្រាក់១លានដុល្លារពីម្ចាស់ផ្ទះ ជាមុន បន្ទាប់មកពេលបានប្រាក់ហើយ នឹងប្លន់សម្លាប់ម្ចាស់ផ្ទះទាំងគ្រួសារជាក្រោយ ។ ជាក់ស្តែង កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAKមួយដើម និងកាំភ្លើងខ្លី០២ដើម ចូលមកប្លន់តាមផែនការមែន ក៏ប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង៕