-
ជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន ករណីក្លែងហត្ថលេខា និង ត្រា របស់សម្តេចតេជោ ហ៊ុន សែន

កណ្តាល៖កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចាប់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធបទល្មើស ក្លែងហត្ថលេខា និង ត្រា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ប្រើប្រាស់ឯកសណ្ឋានយោធាក្លែងក្លាយ ។ សមត្ថកិច្ច បានបញ្ជូនក្រុមជនសង្ស័យ មកអយ្យការអមសាលាដំបូងខេត្តកណ្តាល នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ខណៈពេលនេះ លោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី កំពុងសាកសួរតាមនីតិវិធី ។ បទល្មើស នេះ បានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចបឹងកញ្ច្រាំ ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។ ព័ត៌មានលម្អិតបន្ថែម នឹងរាយការណ៍ នាពេលក្រោយទៀត ៕
-
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៦ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល៦នាក់

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្ស៥នាក់ស្លាប់ និងរបួសធ្ងន់ស្រាលចំនួន៦នាក់។ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅព្រឹកនេះ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, ប្រជែង និងបត់គ្រោះថ្នាក់៕
-
រថយន្តកាមរីបាឡែនឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុករថយន្តកុតឺន័រពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តកាមរីបាឡែនបត់ឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុករថយន្តសណ្តោងទូកុងតឺន័រពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២១ នៅចំនុចខាងជេីងក្រុមហ៊ុនសាបៀកម្ពុជា តាមបណ្តោយផ្លូវលេខ២១៧ ស្ថិតក្នុងសង្កាត់ជេីងឯក ខណ្ឌដង្កោ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តសណ្តោងទូកុងតឺន័រ ក្បាលពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ3F 2025 បេីកបរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជេីងខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់បេីករថយន្តម៉ាកកាមរីបាឡែន ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2AB 0187 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២១៧ក្នុងទិសដៅពីជេីងទៅត្បូងលុះមកដល់ចំណុចកេីតហេតុក៏ទាញចង្កូតបត់ឆ្វេងបំណងឆ្លងផ្លូវបត់ទៅក្រោយវិញក៏ជ្រុលបុករថយន្តកុងតឺន័រពីចំហៀងពេញទំហឹងបណ្តាលឲ្យរថយន្តបាឡែនរងការខូចខាតស្ទេីទាំងស្រុងសំណាងមិនមានមនុស្សរងរបួស ។ ក្រោយកេីតហេតុសម្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីហេតុនិងធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕ដោយ៖ ជីម ភារ៉ា
-
រថយន្តហ៊ីយ៉ាន់ដាយស្តារិចបុករថយន្តដឹកសំរាមខ្ទេចមួយកំណាត់មុខ នៅស្តុបណតប្រីត

នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយស្តារិចមួយគ្រឿងបើកបរដោយបុរសជនជាតិខ្មែរម្នាក់រួមដំណើរនឹងប្រុសស្រីជនជាតិចិនមួយក្រុមទៀតបោះមួយលឿនដូចហោះជ្រុលទៅបុករថយន្តដឹកសំរាមក្រុមហ៊ុនស៊ីនទ្រីពីចំហៀងបណ្ដាលឲ្យខ្ទេចផ្នែកខាងមុខសំណាងល្អអ្នកបើកបរងរបួសបួសស្រាល។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង៣០នាទីយប់ថ្ងៃទី ២៧ខែកុម្ភៈឆ្នាំ ២០២១ នៅត្រង់ចំណុចស្តុបព៊ណតប្រីតតាមបណ្ដោយផ្លូវណតប្រីតកែងនឹងផ្លូវ ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តហ៊ីយ៉ាន់ដាយស្តារិចពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AX-5361បើកដោយបុរសជនជាតិខ្មែរម្នាក់រួមដំណើរនឹងជនជាតិចិនប្រុសស្រី៥ ទៅ៦ នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ ២០០៤ ទិសដៅពីកើតទៅលិចបោះពួយក្នុងល្បឿនលឿនដូចហោះលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តដឹកសំរាមក្រុមហ៊ុនស៊ីនទ្រីមួយគ្រឿងក្បាលពណ៌បៃតងក៏គ្មានស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវណតប្រីរទិសដៅពីជើងទៅត្បូងពីចំហៀងផ្នែកខាងស្ដាំពេញទំហឹងបណ្ដាលឲ្យរថយន្តស្តារិចមួយកំណាត់មុខមើលលែងយល់ ចំណែករថយន្តដឹកសំរាមដាច់ប៉ុងកង់ចំកណ្ដាលខូចខាតយ៉ាងដំណំទៅមុខលែងរួច។សំណាងល្អអ្នកបើកបររថយន្តស្តារិចរងរបួសស្រាលរួចនាំគ្នាចុះពីរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖ ជីម ភារ៉ា
-
រថយន្តធនធំបើកបរក្នុងល្បឿនលឿនបុកម៉ូតូមួយគ្រឿងចំពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

ភ្នំពេញ៖ រថយន្តធនធំម៉ាកហ៊ីយ៉ាន់ដាយបើកបរក្នុងល្បឿនលឿន បុកម៉ូតូមួយគ្រឿងចំពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ ដួលបោកផ្ទប់នឹងខ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះស្លាប់ មានឈ្មោះ តូច សារ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាកស្មាស់រ៉េវូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1X-5387 ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ក្នុងល្បឿនល្មម ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3E-7022 ធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនលឿនក៏បានជ្រុលទៅបុកម៉ូតូម៉ាកស្មាស់រ៉េវូ ចំពីក្រោយចំពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ដួលបោកផ្ទប់នឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកឯ តៃកុងរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ បានបើកទៅមុខប្រហែល២០០ម៉ែត្រ ចុះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកឲ្យចុះមកវាស់វែងយកម៉ូតូរងគ្រោះ និងរថយន្តបង្កយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកឯ…
-
អគ្គិភ័យឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងយឆាបឆេះផ្ទះមួយខ្នងស្ទើរតែទាំងស្រុង នៅខាងច្បារអំពៅ

អគ្គិភ័យឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងយឆាបឆេះផ្ទះមួយខ្នងស្ទើរតែទាំងស្រុង នៅខាងច្បារអំពៅ ភ្នំពេញ៖ អគិ្គភ័យឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើង បណ្ដាលឲ្យឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅខូចខាតស្ទើរតែទាំងស្រុង។ ករណីគ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៥០នាទី ថ្ងៃទី២៦ ខែកុម្ភ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ម្ចាស់ឈ្មោះ អ៊ុង ជួន ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បើតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានដើរមកអង្គុយលេងនៅផ្ទះបងរបស់គាត់នៅខាងមុខផ្ទះ ក៏ស្រាប់តែអង្គុយជជែកគ្នាលេងសុខៗក៏ឃើញឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើង បណ្តាលឲ្យបង្កជាអណ្ដាតភ្លើងឆាបឆេះឡើងនៅផ្ទះបាយជាន់ក្រោមយ៉ាងសន្ធោសន្ធៅ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ជួយដងទឹកជះមួយដៃមួយជើង ហើយបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍ រួចធ្វើការទាក់ទងទៅខាងរថយន្តពន្លត់អគ្គិភ័យឲ្យចេញមកជួយអន្តរាគមន៍ភ្លាមៗ។ ក្នុងករណីគ្រោះថ្នាក់អគ្គិភ័យនេះ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិផ្ទះទាំងស្រុងប្រភេទ សំណង់ ឈេីលេីថ្មក្រោមប្រក់ស័ង្កសី (ទំហំ ៦ម៉ែត្រ x ៨ម៉ែត្រ )។ សូមបញ្ជាក់ថា ភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២គ្រឿង រួមទាំងរថយន្តពន្លត់អគ្គិភ័យបុរីប៉េងហួតចំនួន២គ្រឿងទៀត សរុបទាំងអស់ចំនួន៤គ្រឿង ចុះមកជួយអន្តរាគមន៍ភ្លាមៗ ដោយប្រើពេលវាលារយៈពេល២៥នាទី ដើម្បីបាញ់ទឹកពន្លត់ឲ្យរលត់ទៅវិញជាស្ថាពរតែម្តង៕
-
ស្ត្រីមានផ្ទៃពោះចំនួន៥៨នាក់ ស្ត្រីមានកូនតូច ចំនួន១៦៧នាក់ និងស្រ្តីសម្រាលកូនចំនួន៤នាក់បានទទួលអំណោយមនុស្សធម៌ ពីក្រុមការងារឥស្សរជនឆ្នើមសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត

នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះសាខាកាកបាទក្រម្រហមកម្ពុជា ខេត្តកំពត ដែលមានឯកឧត្តមជាវ តាយ ជាប្រធានគណៈកម្មាធិការសាខា លោកជំទាវ លាង ហៃ ជាវតាយ ប្រធានក្រុមការងារឥស្សរជឆ្នើមសាខា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត កំពត បានអញ្ជើញជាជាអធិបតីក្នុងពិធីអបសាទរទិវាជាតិសុខភាពមាតា និងទារក ២១ កុម្ភៈ ២០២១ ជាមួយបងប្អូនស្ត្រីចំនួន ២២៩ នាក់ ក្នុងនោះស្ត្រីមានផ្ទៃពោះចំនួន៥៨នាក់ ស្ត្រីមានកូនតូច១៦៧នាក់ និងស្រ្តីសម្រាលកូនចំនួន៤នាក់ ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណសាលាឃុំដំបូកខ្ពស់ស្ថិតនៅក្នុងភូមិត្រពាំងរុន ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។ ក្នុងឱកាសនោះលោកជំទាវ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ក៏បានអានសារ លិខិតរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គ លេខាធិការអង្គការ សហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ ក្នុងការថែទាំសុខភាពម្ដាយនិងកូនក្នុងបរិបទ រស់នៅធម្មតាតាមបែបកន្លងថ្មី…
-
កិច្ច ប្រជុំបូកសរុបលទ្ធផលបេសកកម្មពិនិត្យឡើងវិញសម្រាប់គាំទ្រដល់ការអនុវត្តគម្រោងUSESDP-II របស់ធនាគារអភិវឌ្ឍន៍អាស៊ីADB

ក្រសួងអប់រំយុវជននិងកីឡាបានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB)តាមរយៈVideoConferenceដើម្បីគាំទ្រដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យណាតប៊ុនរឿនរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជានាយកគម្រោងUSESDP-IIព្រមទាំងឯកឧត្ដមថ្នាក់ដឹកនាំនិងមន្ត្រីសម្របសម្រួលគម្រោងក្រុមការងារបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រុមទីប្រឹក្សារបស់គម្រោងតំណាងអង្គការ KAPE និង VSO។ ក្នុងឱកាសនោះឯកឧត្ដមបណ្ឌិតសភាចារ្យបានផ្ដល់អនុសាសន៍បូកសរុបកិច្ចប្រជុំនៃការពិនិត្យមើលរួមគ្នាជាមួយក្រុមការងារបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ីពីវឌ្ឍនភាពនៃការអនុវត្តគម្រោងបញ្ហាប្រឈមនានានិងផែនការអនុវត្តបន្តបន្ទាប់របស់គម្រោង។បេសកកម្មនេះបានប្រព្រឹត្តទៅរយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី២២-២៦ខែកុម្ភៈឆ្នាំ២០២១។ដោយ-រ៉ាវុធ
-
អាជ្ញាធរខណ្ឌច្បារអំពៅចុះយកសំណាកអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន១៨ នាក់

ភ្នំពេញ ៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅដឹកនាំដោយលោក ហ៊ត គឹមនី អភិបាល រង ខណ្ឌ បានសហការណ៍ជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំCOVID 19 TYDA នៅ យប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉េាង២១និង០០នាទីយប់ បានចុះយកសំណាកអ្នកពាក់ព័ន្ធព្រឹត្តិការណ៏សហគមន៍ ២០កុម្ភៈ ចំនួន១៨ នាក់ ស្ថិតនៅទីតាំងចត្តាឡីស័ក មុខវត្តច័ន្ទរង្សី ស្ថិតនៅក្នុងភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ ។ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តន៍ឲ្យបាននូវ វិធានការ ៣ កុំ ៣ ការពារ ឲ្យភ្ជាប់ខ្លួនជានិច្ច ទើបយើងអាចឈ្នះ កូវីដ-១៩ បាន ហេីយបើសិនមិនមានការចាំបាច់នោះទេ សុំកុំចេញក្រៅផ្ទះ ដើម្បី ចូលរួមចំណែក ប្រយុទ្ធប្រឆាំង និង ជំងឺកូវីដ -១៩ ទាំងអស់គ្នា៕ ដោយ៖ ភារ៉ា និងប៊ុនធី
-
អភិបាលខេត្តឧត្ដរមានជ័យ ចុះពិនិត្យការសាងសង់ស្ពានប្រអប់ពីរកន្លែង និងផ្លូវលំមួយខ្សែតភ្ជាប់ទៅកាន់តំបន់ប្រវត្តិសាស្ត្រផ្ទះ លោក ប៉ុល ពត !

ខេត្តឧត្តរមានជ័យ៖ អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ បានដឹកនាំមន្ត្រីខេត្ត និងក្រុមការងារ ចុះពិនិត្យការសាងសង់ស្ពានប្រអប់ពីរកន្លែង និងផ្លូវលំមួយខ្សែ តភ្ជាប់ទៅកាន់តំបន់ប្រវត្តិសាស្ត្រ ផ្ទះប៉ុលពត នៅថ្ងៃទី២៥កុម្ភះ ម្សិលមិញ នៅចំណុចក្បាលទន្សោង ជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ បានថ្លែងថា ស្ពានប្រអប់ពីរកន្លែង និងផ្លូវលំមួយខ្សែ ដែលតភ្ជាប់ទៅកាន់តំបន់ប្រវត្តិសាស្ត្រផ្ទះប៉ុលពត ដែលកំពុងសាងសង់នេះ គឺជាអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។លោកអភិបាលខេត្ត បានថ្លែងទៀតថា តំបន់ប្រវត្តិសាស្រ្ត លើភ្នំដងរ៉ែក ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅគ្រាបច្ចុប្បន្ននេះ កំពុងត្រូវបានរៀបចំកែសម្រួលផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដើម្បីឲ្យតំបន់ប្រវត្តិសាស្ត្រមួយនេះ ប្រែក្លាយជាតំបន់រម្មណីយដ្ឋានទេសចរប្រវត្តិសាស្ត្រ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងចង់មកលេងកំសាន្ត ឲ្យមានភាពងាយស្រួល។ លោក ប៉ែន កុសល្យ បានក្រើនរំលឹកដល់កងកម្លាំងប្រដាប់អាវុធទាំង៣ ដែលកំពុងឈរជើងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានតឹងរឹងបំផុត ត្រូវត្រួតពិនិត្យមើលសកម្មភាពនានាតាមព្រំដែន ត្រូវចាប់ឃាត់ឲ្យបាន នូវពលរដ្ឋលួចឆ្លងដែន…