-
សម្ដេចតេជោរំលឹកខួប៤២ឆ្នាំនៃការជួបជុំរវាងសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ក្រោយការបែកគ្នាជាង២ឆ្នាំដើម្បីតស៊ូរំដោះជាតិ

សម្ដេចតេជោរំលឹកខួប៤២ឆ្នាំនៃការជួបជុំរវាងសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ក្រោយការបែកគ្នាជាង២ឆ្នាំដើម្បីតស៊ូរំដោះជាតិ។ នៅថ្ងៃ២៤កុម្ភៈឆ្នាំ២០២១នេះ សម្ដេចតេជោហ៊ុន សែន បានសរសេររំលឹក ដូចតទៅ៖ ថ្ងៃនេះគឺជាខួប៤២ឆ្នាំ នៃការជួបគ្នាឡើងវិញ រវាងខ្ញុំនិងភរិយាខ្ញុំ (២៤ កុម្ភះ ១៩៧៩- ២៤ កុម្ភះ ២០២១)។កាលពីលើកមុន ខ្ញុំបានសរសេររៀបរាប់ត្រួសៗមួយចំនួនរួចមកហើយលើការ ជួបហើយព្រាត់ និង ព្រាត់ហើយជួប។ លើកនេះខ្ញុំខិតខំសរសេរបំពេញបន្ថែមនូវរឿងរ៉ាវបន្ទាប់ពីកូនប្រុសកំសត់បានស្លាប់យ៉ាងវេទនាកាលពីថ្ងៃទី១០ ខែ វិច្ចកា ឆ្នាំ១៩៧៦ ហើយដែលខ្ញុំបានសរសេរនូវអត្ថបទមួយមានចំណងជើងថា(ការឈឺចាប់ដែលមិនអាចបំភ្លេចបាន)។ ខ្ញុំគួររំលឹកថា បន្ទាប់ពីមិនអាចសុំការអនុញ្ញាតពីមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់និងនៅថែទាំ ភរិយាដែលទើបសម្រាលកូនបាន ខ្ញុំត្រូវបង្ខំចិត្តធ្វើដំណើរជាមួយមេបញ្ជាការរូបនេះទៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ (ពេលនោះគេបង្កើតជាស្រុកពាមជីលាំង)។ យើងសម្រាកនិងធ្វើការនៅទីនោះមួយយប់ និងមួយព្រឹក។ ពេលរសៀលយើងបានធ្វើដំណើរត្រឡប់មកអង្គភាពវិញ ដោយឆ្លងកាត់តាមមន្ទីរពេទ្យស្រុកមេមត់ ដែលភរិយាខ្ញុំកំពុងសម្រាកនៅទីនោះ។ ក្នុងពេលធ្វើដំណើរ ខ្ញុំបានខិតខំសុំមេបញ្ជាការរូបនេះជាថ្មីម្តងទៀត ដើម្បីបាននៅមើលថែភរិយារបស់ខ្ញុំ ។ តែសំណើរដដែល ចម្លើយក៏ដដែលដែរ ដែលធ្វើអោយខ្ញុំស្ទើរតែទ្រាំលែងបានបំរុងដកកាំភ្លើងបាញ់ក្បាលអាចង្រៃនេះប៉ុន្តែការអត់ធ្មត់គឺជារឿងចាំបាច់ ដើម្បីធានាដល់ការរស់រានមានជីវិត សម្រាប់ការតស៊ូមួយដែលខ្លួនបានរៀបចំបណ្តាញសម្ងាត់មួយចំនួនរួចមកហើយ។ ម៉ោងប្រមាណជាង៤ល្ងាច ថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦…
-
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បញ្ជាពីការអនុវត្តមាត្រាមាត្រា៤៤ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានទោសជាប់ពន្ធនាគារផងដែរ សម្រាប់ចំណាត់ការផ្លូវច្បាប់នានា ទាក់ទងនឹងបញ្ហាកូវីដ-១៩

រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព នៅថ្ងៃទី២៣កុម្ភៈឆ្នាំ២០២១ បានឲ្យដឹងថា ស្ថាប័នអយ្យការនឹងអនុវត្តមាត្រា៤៤ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ នេះបន្ថែមទៀត សម្រាប់ចំណាត់ការផ្លូវច្បាប់នានា ទាក់ទងនឹងបញ្ហាកូវីដ-១៩។ លោកបានបញ្ជាក់ថា ខ្លឹមសារនៃមាត្រា៤៤ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយបានចែងថា រាល់បុគ្គលដែលបានដឹងអំពីស្ថានភាពហានិភ័យដែលអាចបង្កឲ្យមានគ្រោះមហន្តរាយ ហើយមិនបានរាយការណ៍ព័ត៌មានជាបន្ទាន់ជូនអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និង/ឬពិន័យជាប្រាក់ពី ១០ម៉ឺនរៀល ទៅ ១លានរៀល ៕
-
ទីតាំង ចំនួន៤៤កន្លែងហើយដែល អាជ្ញាធររាជធានីភ្នំពេញបានបិទ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩

ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី២៣កុម្ភៈនេះ នៅរាជធានីភ្នំពេញមានទីតាំងចំនួន៤៤កន្លែងហើយ ដែលអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល បានយកសំណាកនិងបានបិទទីតាំងទាំងនោះ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ–១៩ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាស ឯឧ ប្រចាំការ ដោះស្រាយកិច្ចការបន្ទាន់ពាក់ព័ន្ធជំងឺកូវីដ–១៩ ព្រឹកថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា រដ្ឋបាលអាជ្ញាធររាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង ១៤បានយកចិត្តទុកដាក់ខ្លាំងណាស់ ជុំវិញការបង្ការនិងទប់ស្កាត់ការរីកដាលរីករាលដាលជំងឺកូវីដ–១៩នេះដោយយើងបានបិទទីតាំងចំនួន៤៤ហើយ នៅរាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺនេះក្រោយពីយើងបានយកសំណាកចេញពីទីតាំងទាំង៤៤នេះ។ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំទៅដល់អាជ្ញាធរមន្ទីរសុខាភិបាលនិងមន្ត្រីពាក់ព័ន្ធត្រូវតែសហការគ្នាធ្វើការងារនេះឲ្យបានលឿននិងមានប្រសិទ្ធភាពដើម្បីឈានទៅលុបបំបាត់ឲ្យបាននូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ។ គួរបញ្ជាក់ដែរថា មកដល់ពេលនេះមានទីតាំងបន្តបន្ទាប់ទៀត ដែលអាជ្ញាធររាជធានីភ្នំពេញសហការជាមួយនឹងក្រសួងសុខាភិបាលគ្រោងនឹងយកសំណាកជាមួយនឹងការបិទទីតាំងទាំងនោះផងដែរក្រោយពីបានទទួលព័ត៌មានថាទីតាំងនោះគឺមានអ្នកដែលសង្ស័យពាក់ព័ន្ធសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈនេះ។ ឯកឧត្តមឃួង ស្រេងបានបញ្ជាក់ផងដែរថា ចំពោះកិច្ចប្រជុំខាងលើនេះនឹងត្រូវធ្វើឡើងជារាងរាល់ថ្ងៃចាប់ពីម៉ោង១០ទៅម៉ោង១១ព្រឹក ដើម្បីយើងគ្រប់គ្រងស្ថានការណ៍ ថាតើយើងគួរតែមានវិធានការយ៉ាងណាបន្ថែមទៀតក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ–១៩នេះ៕ សម្បត្តិ
-
កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន

នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ មានរៀបចំកិច្ចប្រជុំពិភាក្សាលើ «សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន» ក្រោមអធិបតីភាព ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាអគ្គលេខាធិការ អគ្គនាយក នាយកខុទ្ធកាល័យ ជំនួយការអមក្រសួងបរិស្ថាន និងសមាសភាពពាក់ព័ន្ធជាច្រើនរូប។ អនុក្រឹត្យនេះកំណត់បេសកកម្ម ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន និងបណ្តាអង្គភាពក្រោមឱវាទក្រសួង។ ក្រសួងបរិស្ថានត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់បេសកកម្មឱ្យដឹកនាំ និងគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្របនិងមាននិរន្តរភាព និងការរស់នៅដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សាធារណជន អាចស្វែងយល់ពីកិច្ចការដែលក្រសួងបរិស្ថានបាននិងកំពុងធ្វើតាមរយៈអនុក្រឹត្យដ៏មានសារៈសំខាន់នេះផងដែរ៕ ដោយ / គ្រី សម្បត្តិ
-
លោក ឌី រ័ត្នខែមរុណ ដឹកនាំកម្លាំងចុះប្រមូលសំរាម និង លាងសំអាតផ្លូវ ត្រង់ចំណុចក្រោមស្ពាន អាកាសស្ទឹងមានជ័យ

ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះ ចុះប្រមូលសម្រាម រើសសម្រាម និងបាញ់ទឹកសំអាតផ្លូវនៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីសណ្តាប់ធ្នាប់ល្អ បរិស្ថានល្អ និងអនាម័យល្អ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ។ ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់ ប្រមូលសម្រាម រើសសម្រាម និងលាងសំអាតផ្លូវត្រង់ចំណុច ស្ពានអាកាសស្ទឹងមានជ័យ នេះដែរ លោកអភិបាលរងខណ្ឌ បានណែនាំអោយមន្ត្រីភ្នាក់ងារអនាម័យសង្កាត់ទាំង៧ ក្រុមការងារពាក់ព័ន្ធ និងកងកម្លាំង ក្នុងជួរគណៈបញ្ជាការឯកភាពខណ្ឌ-សង្កាត់ ទាំងអស់ ត្រូវយកចិត្តទុកដាក់ និង ពង្រឹងបន្ថែមទៀតលើការងារ សន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ជាប់ជាប្រចាំ ដើម្បីទីក្រុងស្អាត បរិស្ថានអនាម័យល្អក្នុងមូលដ្ឋានខណ្ឌមានជ័យ ។ ទន្ទឹមនឹងនេះ លោក ឌី…
-
សារលិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុរបស់សម្តេចធម្មវិសុទ្ធវង្សា

-
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការការពារសន្តិសុខនៅតាមព្រំដែន

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការការពារសន្តិសុខនៅតាមព្រំដែន ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ អគ្គស្នងការ អគ្គស្នងការរងនគរបាលជាតិ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា កិច្ចប្រជុំក្នុងថ្ងៃនេះគឺដើម្បីពិភាក្សាអំពីស្ថានភាពតាមព្រំដែន និងការរៀបចំកម្លាំងនគរបាលការពារព្រំដែន និងពាក់ព័ន្ធនឹងកំណែទម្រង់នគរបាលការពារព្រំដែន។ សម្ដេចក្រឡាហោម បានបន្ថែមថា ពាក់ព័ន្ធនឹងកំណែទម្រង់នគរបាលការពារព្រំដែន ចាំបាច់ត្រូវមានការរៀបចំផែនការជាក់លាក់ ហើយសម្រាប់នគរបាលការពារនៅមានចំណុចខ្វះខាតមួយចំនួនដែលត្រូវរួមគ្នាយកចិត្តទុកដាក់ដោះស្រាយបន្ត គឺមិនមែនត្រឹមតែដោះស្រាយបញ្ហានៅចំពោះមុខនោះទេ។ ជាងនេះទៅទៀត សម្ដេចក្រឡាហោម បានចាត់ទុកថា កងកម្លាំងនគរបាលការពារព្រំដែន ជាកម្លាំងឈរនៅជួរមុខជាមួយកងយុទ្ធពលខេមរភូមិន្ទក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ សម្ដេចក្រឡាហោម បានបន្តថា ការងាររបស់កងកម្លាំងនគរបាលការពារព្រំដែន ជាកិត្តិយស និងជាមោទនភាពរបស់ក្រសួងមហាផ្ទៃ ដែលរាជរដ្ឋាភិបាលផ្ដល់ការទុកចិត្ត ផ្ដល់តួនាទីរួមជាមួយកងយុទ្ធពលខេមរភូមិន្ទក្នុងការការពារបូរណភាពទឹកដី បន្ថែមពីលើភារកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងប្រទេស។ សម្ដេចក្រឡាហោម ក៏បានបញ្ជាក់បន្តថា ដើម្បីឲ្យស្របតាមតួនាទីដ៏មានសារៈសំខាន់ និងតបតាមការទុកចិត្តរបស់រាជរដ្ឋាភិបាល ក្រុមការងារពាក់ព័ន្ធចាំបាច់រួមគ្នាគាំទ្រកងកម្លាំងនគរបាលការពារព្រំដែនឲ្យមានភាពរឹងមាំ ការតាំងចិត្តច្បាស់លាស់ ព្រមទាំងដោះស្រាយបញ្ហានានាផងដែរ។ ឯកឧត្តម…
-
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២២ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល១៦នាក់

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្ស ៤នាក់ស្លាប់ និងរបួសធ្ងន់ស្រាលចំនួន ១៦នាក់។ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅព្រឹកនេះ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ បើកបរល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ និងប្រជែងជាដើម៕
-
កម្ពុជានៅតែបន្តចុះត្រជាក់ ចាប់ពីថ្ងៃទី ២៤ កុម្ភៈ ដល់ថ្ងៃទី២ មីនា ដោយសារឥទ្ធិពលសម្ពាធទាបកម្រិតខ្សោយ និងការប្រែប្រួល នៃទិសខ្យល់

-
ស្រវឹងស្រាជិះម៉ូតូឌុបគ្នាទៅបុកគូទរថយន្ត រួចដេញវាយម្ចាស់រថយន្តរត់ឲ្យគេជួយ

ភ្នំពេញ ៖ យុវជនពីរនាក់ស្រវឹងស្រាជិះម៉ូតូមួយគ្រឿងទៅបុកគូទរថយន្ត LEXUS RX330 ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រួចម្នាក់រត់គេចខ្លួនបាត់ នៅសល់ម្នាក់ទៀត យកមួកសុវត្ថិភាពដេញវាយម្ចាស់រថយន្តរត់ឲ្យគេជួយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១០ យប់ថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ទល់មុខច្រកចូលផ្ទះឡ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលេីនេះបានប្រាប់ឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បើករថយន្ត LEXUS RX330 មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Y- 3726ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់អែបនឹងចិញ្ចើមផ្លូវ ខណ:នោះក៏មានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប1AE-7903ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ត LEXUS ពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ភ្លាមនោះយុវជនម្នាក់បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់នៅសល់ម្នាក់ទៀតបានយកមួកសុវត្ថិភាពដេញវាយម្ចាស់ រថយន្តរត់ជុំវិញរថយន្ត ស្រែកឲ្យគេជួយ បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការសួរនាំនៅនឹងកន្លែងកើតហេតុ។ ក្រោយមក សមត្ថកិច្ចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជាងជិត១ម៉ោងនៅមិនត្រូវគ្នាទើបសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់៕ដោយ៖ ជីម ភារ៉ា