-
ផ្ទុះ កំប៉ុង ហ្គាស ចង្រ្កានគោឡើងភ្នំ បណ្ដាលឲ្យភ្ញៀវរបួសធ្ងន់ស្រាល២នាក់នៅក្នុង ហាង “ពិភពសាច់អាំង១៦៨ សាខាទួលទំពូង”

ភ្នំពេញ ៖ មានករណីផ្ទុះ កំប៉ុង ហ្គាស ចង្រ្កានគោឡើងភ្នំ បណ្ដាលឲ្យប្ដីប្រពន្ធ២នាក់ជាភ្ញៀវរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង០៨:៣០នាទី យប់ ថ្ងៃ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២១នេះ នៅក្នុង ហាង “ពិភពសាច់អាំង១៦៨ សាខាទួលទំពូង” ជាប់ផ្លូវ ១៦៣ កែងផ្លូវ ៤៥៦ ស្ថិតក្នុងសង្កាត់ ទួល ទំពូង ទី១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកេីតហេតុ ប្ដីប្រពន្ធ២នាក់ខាងលេីបានចូលហាងយីហោខាងលេីនិងកម្មង់ម្ហូបគោឡេីងភ្នំ ។ មួយសន្ទុះក្រោយមកស្រាប់តែផ្ទុះកំប៉ុងហ្គាសធ្វេីឲ្យរបួសទាំងពីរនាក់ប្ដីប្រពន្ធត្រូវបានបញ្ជូនតាមកង់បីឥណ្ឌាទៅមន្ទីរពេទ្យភ្លាមៗ ។ ក្នុងករណីនេះ ការងារទូរទស្សន៍អប្សរាយេីងខ្ញុំមិនអាចសុំការបំភ្លឺពីម្ចាស់ហាង “ពិភពសាច់អាំង១៦៨ សាខាទួលទំពូង” បាននោះទេ ៕ ដោយ៖ ភារ៉ា និងប៊ុនធី
-
អភិបាលខេត្តព្រៃវែង ចុះត្រួតពិនិត្យលើកិច្ចការងារគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិកោះរការ ដើម្បីសិក្សាស្វែងយល់អំពីបញ្ហាផ្សេងៗ និងបញ្ហាប្រឈមនៅតាមច្រកទ្វារព្រំដែន

នៅថ្ងៃព្រហស្ប៍ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានចុះត្រួតពិនិត្យលើកិច្ចការងារគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិកោះរការ ដើម្បីសិក្សាស្វែងយល់អំពីបញ្ហាផ្សេងៗ និងបញ្ហាប្រឈមនៅតាមច្រកទ្វារព្រំដែន ស្ថិតក្នុងភូមិសាស្ត្រភូមិកោះរការ ឃុំកោះរការ ស្រុកពាមជរ ខេត្តព្រៃវែង។ ក្នុងដំណើរចុះត្រួតពិនិត្យនេះ ក៏មានការចូលរួមពីលោកអភិបាលរងខេត្ត នាយក(រង)រដ្ឋបាលសាលាខេត្ត និងអាជ្ញាធរ សមត្ថកិច្ចស្រុកពាមជរ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។ សូមបញ្ជាក់ផងដែរថា ការចុះពិនិត្យនេះគឺក្នុងគោលបំណងបង្កើនការរឹតបន្តឹងលើដំណើរឆ្លងកាត់ព្រមទាំងត្រួតពិនិត្យការដោះដូរទំនិញគ្រប់ប្រភេទ ដែលនេះ ជាកិច្ចការឆ្លើយតប ទៅនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះ បណ្តាខេត្តជាប់ព្រំដែន ដែលត្រូវការពារអោយបាននូវការ លួចឆ្លងដែនខុសច្បាប់ ខណៈ ប្រទេសជិតខាងកាន់តែមានការរីករាលដាល និង លេចឡើងនូវការបំប្លែងខ្លួនថ្មីនៃជំងឺកូវីដ-១៩ ចូលក្នុង សហគមន៍៕ដោយ -រ៉ាវុធ
-
សារលិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជូនចំពោះឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសចម្រើនជន្មាយុ

-
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៤ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល១៣នាក់

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សចំនួន៦នាក់បានស្លាប់ និង១៣នាក់ទៀត បានរងរបួសធ្ងន់ស្រាល។ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់គ្រោះថ្នាក់, និងស្រវឹង៕
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទូលថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ប្រោសប្រទានព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទូលថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសប្រទានព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកុម្ភៈ ឆ្នាំ២០២១ ៕ ដោយ / គ្រី សម្បត្តិ
-
លោក នុត ពុធ ដារ៉ា អភិបាលរង ខេត្តកណ្តាលចុះសួរសុខទុក្ខនិងណែនាំដល់បងប្អូនចំនួន១៧គ្រួសារស្ថិតក្នុងឃុំបាក់ដាវដែលពាក់ព័ន្ធនិងព្រឹត្តការណ៍សហគមន៍២០ កុម្ភៈ ឆ្នាំ២០២១

នៅថ្ងៃ ពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក នុត ពុធដារ៉ាអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អមដំណើរ លោក ប្រធានក្រុមប្រឹក្សាស្រុកនិងលោក ប៊ុន ផេង អភិបាលនៃគណៈអភិបាលស្រុក ខ្សាច់កណ្តាលព្រមទាំងអាជ្ញាធរដែនដីជាច្រើនរូបទៀតបានអញ្ជើញចុះសួរសុខទុក្ខ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋចំនួន ១៧គ្រួសារ ស្ថិតក្នុងឃុំបាក់ដាវ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ និងបានធ្វេីចត្តាឡីស័ក នៅតាមផ្ទះរៀងខ្លួនក្នុងរយះពេល១៤ថ្ងៃ ត្រូវសហការណ៍អនុវត្តន៍ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ហាមចេញក្រៅ ថែរក្សាសុវត្ថិសុខភាព ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ជាពិសេស វិធានការសម្តេចតេជោ ៣ការពារ ៣កុំ ។ ក្នុងនោះដែលបាននាំយកអំណោយឧបត្ថម្ភ ១គ្រួសារទទួលបាន អង្ករ២៥គីឡូ,មី១កេះ , កស៉ីអ៉ីវ១យួរ,ត្រីខ១យួរ,សៀងផ្អែម១យួរ,ម៉ាស់១ប្រអប់ និងថវិកា១០ម៉ឺនរៀល ។សរុប ៖ អង្ករ៤២៥គីឡូ,មី១៧កេស,ទឹកស៉ីអ៉ីវ១៧យួរ,ត្រីខ១៧យួរ,សៀងផ្អែម១៧យួរ,ម៉ាស១៧ប្រអប់ និងថវិកា…
-
សម្តេចតេជោ បានដាក់ចេញផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦

-
លោក ចេង មុនីរ៉ា បន្តចុះចែកម៉ាសជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍ស្មសាន ស្ថិតក្នុងភូមិដេីមស្លែង១ សង្កាត់ ច្បារអំពៅទី២

ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ និងលោក ស្រី ហេង សុវត្ថា អភិបាលរង ខណ្ឌ ព្រមទាំងយុវជន ស.ស.យ.ក នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានបន្តចុះចែកម៉ាសដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍ស្មសាន ស្ថិតក្នុងភូមិដេីមស្លែង១ សង្កាត់ ច្បារអំពៅទី២ ចំនួន១១០គ្រួសារ ស្មេីនឹង១០០០ម៉ាស់ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ ។ ក្នុងឱកាសនោះ លោកចេង មុនីរ៉ា ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ធអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល អនាម័យខ្លួនប្រាណឲ្យបានជាប់ជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់នូវជម្ងឺកូវីដ១៩ ៕ ដោយ / គ្រី សម្បត្តិ
-
ឯកឧត្តម សៅ សុភាព ជួបជាមួយក្រុមហ៊ុន Infrastructure Asia (IA) និង Singapore Corporation Enterprise (SCE) តាមរយៈប្រព័ន្ធ Video Conference ដើម្បីពិភាក្សាអំពីកិច្ចសហការលើការងារគ្រប់គ្រងសំរាម សំណល់រឹង

ភ្នំពេញ ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ បានទទួលជួបជាមួយក្រុមហ៊ុន Infrastructure Asia (IA) និង Singapore Corporation Enterprise (SCE) តាមរយៈប្រព័ន្ធ Video Conference ដើម្បីពិភាក្សាអំពីកិច្ចសហការលើការងារគ្រប់គ្រងសំរាម សំណល់រឹង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកអគ្គនាយករង និងលោកប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សរុប ៧ នាក់ កាលពីថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ។ ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីវឌ្ឍនភាពការងារជ្រើសរើសក្រុមហ៊ុនទាំង៣ ក្នុងការផ្តល់សេវាប្រមូល សម្អាត និងដឹកជញ្ជូនសំរាម ការបង្កើតគណៈកម្មការគ្រប់គ្រងសំរាម សំណល់រឹង ការបង្កើតសហគ្រាសសាធារណៈ គ្រប់គ្រងសំរាម សំណល់រឹង ព្រមទាំងការដាក់ចេញឱ្យអនុវត្តនូវគោលនយោបាយគ្រប់គ្រងសំរាម ការរៀបចំប្រព័ន្ធថ្មីគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ការគិតគូរពីការសាងសង់ទីលានចាក់សំរាមកម្រិតតំបន់…
-
អភិបាលខេត្តកណ្ដាល នាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ ជូនដល់អភិបាលក្រុង-ស្រុក ទាំង១១ ក្នុងខេត្ត សម្រាប់ចែកជូនប្រជាពលរដ្ឋ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ:

ខេត្តកណ្ដាល៖ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ ក្រ១ ក្រ២ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឧបត្ថម្ភនូវ អង្ករចំនួន ៣៧ តោន ត្រីខ ២៥០យួរ មី ៤០០ កេស ទឹកស៊ីអ៊ីវ ៤៧០ យួរ និងភួយចំនួន ៤៧០ សម្រាប់ ដល់អភិបាលក្រុង-ស្រុក ទាំង១១ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ធ្ងន់ធ្ងរ ក្នុងព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ ២០ កុម្ភៈ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ មានប្រសាសន៍ក្នុងឱកាសដល់នៅអង្ករ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឱ្យដឹងថា បើទោះជាគ្រឿងឧបភោគបរិភោគ និងសំភារៈប្រើប្រាស់ទាំងអស់នេះ វាមិនអាចជួយបានទាំងស្រុងដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្រ១ ក្រ២ តែអាចជួយសម្រួល និងកាត់បន្ថយបានមួយរយៈពេល។ ហើយការជួយឧបត្ថម្ភទាំងនេះ មិនត្រឹមតែមានតែលើកនេះទេ និងនៅមានបន្តតាមដំណាក់កាលដំណាក់កាលផងដែរ។…