Category: ព័ត៌មានសង្គម

  • ក្រសួងព័ត៌មាននឹងបង្កើតប្រព័ន្ធផ្សាយទូរទស្សន៍ចល័តនៅក្នុង App របស់ក្រសួងព័ត៌មាន

    ក្រសួងព័ត៌មាននឹងបង្កើតប្រព័ន្ធផ្សាយទូរទស្សន៍ចល័តនៅក្នុង App របស់ក្រសួងព័ត៌មាន

    ក្រសួងព័ត៌មាននឹងបង្កើតប្រព័ន្ធផ្សាយជាលក្ខណៈទូរទស្សន៍ចល័តOTT នៅក្នុង App របស់ក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយព័ត៌មាន អំពីសមិទ្ធផល គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ជូនប្រជាពលរដ្ឋ ។កិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំទៅដល់ថ្នាក់ដឹកនាំ ដែលទទួលបន្ទុកនៅក្នុងការគ្រប់គ្រងទៅលើ app របស់ក្រសួងព័ត៌មាន ដោយនៅក្នុងពេលបច្ចុប្បន្ននេះក្រសួងព័ត៌មាន នឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៀតនូវប្រព័ន្ធ OTT នៅក្នុង App របស់ក្រសួងព័ត៌មាន ។ ក្នុងឱកាសនោះដែរ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ ក្រសួងព័ត៌មានកំពុងធ្វើបច្ចុប្បន្នភាពបន្ថែមទៀតនូវមុខងារបន្ថែម នៅក្នុង App របស់ក្រសួងតាមរយៈការបង្កើតនូវប្រព័ន្ធOTT ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមការងាររៀបចំពិនិត្យលទ្ធភាពក្នុងការរៀបចំដូចជាសិក្ខាសាលា ឬ វគ្គបណ្ដុះបណ្ដាលផ្សេងៗ ជាមួយនឹងអ្នកនាំពាក្យបណ្ដាក្រសួងស្ថាប័នផ្សេងៗ ឱ្យស្វែងយល់អំពីការប្រើប្រាស់ប្រព័ន្ធ app របស់ក្រសួងព័ត៌មាន ដើម្បីធ្វើយ៉ាងណាឱ្យស្ថាប័នរបស់រាជរដ្ឋាភិបាល បានដឹងអំពី app របស់ក្រសួង ហើយបានសហការ ក្នុងការប្រើប្រាស់យន្តការ…

  • សមត្ថកិច្ចបញ្ចូនជនសង្ស័យម្នាក់ទៅតុលាការ ក្រោយចេញពីពន្ធនាគារហេីយមកឆក់កាបូបលុយប្រជាពលរដ្ឋត្រូវសមត្ថកិច្ចឃាត់ខ្លួន

    សមត្ថកិច្ចបញ្ចូនជនសង្ស័យម្នាក់ទៅតុលាការ ក្រោយចេញពីពន្ធនាគារហេីយមកឆក់កាបូបលុយប្រជាពលរដ្ឋត្រូវសមត្ថកិច្ចឃាត់ខ្លួន

    ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នេះ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យបានបញ្ចូនជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ពាក់ព័ន្ធ ករណីឆក់ និងឃាត់ខ្លួនបានកាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ១៩ និង ០០ នាទី នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ សេង វ៉ាន់ធី ហៅ ធីហើម ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅផ្ទះលេខអា០៦ ផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ហេង ស្រីមុំ ភេទ ស្រី អាយុ ៤៤ ឆ្នាំ…

  • ឧត្តមសេនីយ៍ត្រី នៃ និយម អញ្ជើញចែកម៉ាសដល់បុគ្គលិកនៅតាមការិយល័យនិងផ្នែក្រុងស្រុក ក្រោមចំណុះតំបន់ប្រតិបត្តិការសឹករងកណ្តាល

    ឧត្តមសេនីយ៍ត្រី នៃ និយម អញ្ជើញចែកម៉ាសដល់បុគ្គលិកនៅតាមការិយល័យនិងផ្នែក្រុងស្រុក ក្រោមចំណុះតំបន់ប្រតិបត្តិការសឹករងកណ្តាល

    ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានញ្ជើញចែកម៉ាសដល់ នាយទាហាន នាយទាហានរង ពលទាហាន ជនៅតាមការិយាល័យ ផ្នែកសឹករងក្រុង/ស្រុក វរៈ ចំណុះក្រោមតំបន់ប្រតិបត្តិការសឹករងកណ្តាលទាំងមូលចំនួន ២៣០០០ម៉ាស់ ស្មើរនិង៤៦០ប្រអប់ ដើម្បីពាក់នៅក្នុងពេលចុះបំពេញបេសកកម្មការងារ ដែលថ្នាក់លើប្រគល់ជូន។ នៅក្នុងឱកាសនេះ ឯកឧត្តម មេបញ្ជាការ បានផ្តាំផ្ញើរទៅដល់កងកម្លាំងទាំងអស់ ត្រូវគោរពអោយបានម៉ឺងម៉ាត់ នូវបទបញ្ជាទាំងអស់នៅក្នុងពេលបំពេញការងារ។ ឯកឧត្តមមេបញ្ជាការ ក៏បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ពេលចុះប្រតិបត្តិការទប់ស្កាត់ ត្រូវរក្សាគម្លាតសុវត្ថភាព ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវនេះ។ បន្ទាប់ពីបានទទួលម៉ាស់ ពីឯកឧត្តម មេបញ្ជាការ លោក វរសេនីយ៍ឯក ឈៀ វណ្ណឌី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកណ្តាល តំណាង ឯកឧត្តម មេបញ្ជាការ បានអញ្ជើញ យកម៉ាស់ទៅប្រគល់ដល់ កងកម្លាំរបស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលកំពុងចុះបំពេញបេសកកម្មឈរជើង នៅតាមបន្ទាត់ព្រុំដែនកម្ពុជា-វៀតណាម ផងដែរ៕

  • អាជ្ញាធរខណ្ឌពោធិ៍សែនជ័យនាំយកសាច់ជ្រូកសម្ដេចតេជោចែកជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅភូមិត្រពាំងអញ្ចាញ៤ និងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង

    អាជ្ញាធរខណ្ឌពោធិ៍សែនជ័យនាំយកសាច់ជ្រូកសម្ដេចតេជោចែកជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅភូមិត្រពាំងអញ្ចាញ៤ និងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង

    ភ្នំពេញ ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យដឹកនាំដោយ លោកអភិបាលខណ្ឌហែម ដារិទ្ធិ អភិបាលខណ្ឌ បាននាំយកសាច់ជ្រូករបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋ៤៥គ្រួសារនៅក្នុងភូមិចំនួន២ ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ គឺភូមិត្រពាំងអញ្ចាញ៤ និងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ។ លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យបានប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋទាំង៤៥គ្រួសារ ដែលរស់នៅក្នុងភូមិទាំង២ខាងលើ មានការជាប់ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍កូវីដ១៩ សហគមន៍២០កុម្ភៈ ហើយក្រោយពេលរកឃើញពួកគាត់ត្រូវបានតម្រូវឲ្យធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺនេះ ។ ជាក់ស្តែងសាច់ជ្រូកចំនួន៧ក្បាលស្មើនឹងជិត៧០០គីឡូក្រាមដែលជារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅចែកជូនពួកគាត់រួមនិងទីតាំងចត្តាឡីស័កផ្សេងទៀតផងដែរ ។ នៅក្នុងឱកាសនោះលោកអភិបាលខណ្ឌ ក៏បានផ្ដាំផ្ញើរសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងនោះអនុវត្តទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាលណែនាំ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ទាំងអស់គ្នា។ សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២០ ខែកុម្ភៈ មានពិធីមង្គលការនៅក្នុងភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ដែលមានអ្នកចូលរួមច្រើនហើយក្នុងចំណោមភ្ញៀវដែលចូលរួមក្នុងពិធីនេះគឺមានអ្នកផ្ទុកជម្ងឺកូវីដ១៩ ។ បន្ទាប់អាជ្ញាធរនិងក្រុមជំនាញបានយកសំណាកម្ចាស់ដើមការទាំងគ្រួសារខាងប្រុសនិងខាងស្រីចំនួន១៥នាក់ ហើយក្រោយមកយើងបានឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅផ្ទះ។ក្រោយមកនៅថ្ងៃទីទី២៥ ខែកុម្ភៈ អាជ្ញាធរបានរកឃើញ នៅប្លុកផ្ទះជួលនៅក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធ័សែនជ័យ ។ ខណៈនោះមនុស្ស២នាក់ឈ្មោះងឹន សែន…

  • ទីតាំងណេតយីហោ វីអេ 2888 បង្កប់ល្បែងសុីសងនៅស្តុបផ្សារចំការដូង ប្រជាពលរដ្ធស្នើអាជ្ញាធរសមត្ថកិច្ចចុះបង្ក្រាប

    ទីតាំងណេតយីហោ វីអេ 2888 បង្កប់ល្បែងសុីសងនៅស្តុបផ្សារចំការដូង ប្រជាពលរដ្ធស្នើអាជ្ញាធរសមត្ថកិច្ចចុះបង្ក្រាប

    ភ្នំពេញ ៖ ទីតាំងណេតយីហោ វីអេ 2888 បង្កប់ល្បែងសុីសងគ្រប់ប្រភេទរាប់សិបឆ្នាំ នៅស្តុបផ្សារចំការដូង ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ប្រជាពលរដ្ធស្នើអាជ្ញាធរសមត្ថកិច្ចចុះបង្ក្រាប ។ តាមប្រភពព័ត៌មានដែលទទួលបានពីប្រជាពលរដ្ឋ បានបញ្ជាក់ប្រាប់ថាទីតាំងនោះ បានបើកដំណើរការការយូរឆ្នាំណាស់មកហើយ ដោយមិនដែលឃើញមានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាមួយចុះបង្ក្រាបឡើយ។ យើងសង្កេតឃើញថា កាលពីពេលថ្មីកន្លងទៅនេះ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ចេញបទបញ្ជាតឹងរឹងឲ្យមន្ត្រីក្រោមឱវាទ ចាត់ការល្បែងស៊ីសងគ្រប់ប្រភេទ ។ សូមបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ សុទ្ធតែធ្លាប់បានចេញ បទបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោម ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងរាជធានីភ្នំពេញ ព្រោះវាជាមូលហេតុនាំឲ្យមានសកម្មភាពចោរឆក់ចោរប្លន់ ។ មហាជននឹងរង់ចាំមើលថា តើអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដង្កោ អាចហ៊ានចុះទៅបង្ក្រាបទីតាំងអុីនធើណេតខាងលើនេះ បានដែរឬទេ ដោយទីតាំងណេតបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ៕ ដោយ / គ្រី សម្បត្តិ

  • ខណៈនេះ ក្រុមឧក្រិដ្ឋជនពាក់ព័ន្ធករណីចាប់ជំរិត ប្លន់បាញ់សម្លាប់ បានបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ចជំនាញបណ្ដាលឲ្យ (ស្លាប់៤នាក់) នៅក្នុងបុរីអង្គរភ្នំពេញ

    ខណៈនេះ ក្រុមឧក្រិដ្ឋជនពាក់ព័ន្ធករណីចាប់ជំរិត ប្លន់បាញ់សម្លាប់ បានបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ចជំនាញបណ្ដាលឲ្យ (ស្លាប់៤នាក់) នៅក្នុងបុរីអង្គរភ្នំពេញ

    (ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជថានីភ្នំពេញ នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានបើកប្រតិបត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជន ក្នុងករណីប្លន់បាញ់សម្លាប់ និងចាប់ជំរិត ដែលមានទីតាំងក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបនេះ ឧក្រិដ្ឋជនបានប្រើប្រាស់កាំភ្លើងវែង និងខ្លីជាច្រើនដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយភ្លាមនោះដោយប្រើប្រាស់សិទ្ធិការពារខ្លួន បាញ់ត្រឡប់ទៅវិញ បណ្ដាលឲ្យក្រុមជនល្មើសស្លាប់ចំនួន៤នាក់ នៅកន្លែងកើតហេតុ។ ខណៈពេលកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វេីការឡោមព័ទ្ធនិងបន្តស្រាវជ្រាវបង្ក្រាបក្រុមឧក្រិដ្ឋជនខាងលេីបន្ថែមទៀតទាល់តែអស់ ។ ព័ត៌មានលំអិតក្រុមការងារយេីងនឹងបន្តនៅពេលក្រោយ ៕ដោយ ៖ ភារ៉ា និងប៊ុនធី

  • ក្រសួងមហាផ្ទៃជ្រើសរើសក្របខណ្ឌចំនួន ៤០នាក់ សម្រាប់ឆ្នាំ២០២១

    ក្រសួងមហាផ្ទៃជ្រើសរើសក្របខណ្ឌចំនួន ៤០នាក់ សម្រាប់ឆ្នាំ២០២១

    ក្រសួងមហាផ្ទៃជ្រើសរើសក្របខណ្ឌចំនួន ៤០នាក់ សម្រាប់ឆ្នាំ២០២១។

  • សម្តេចតេជោ ហ៊ុន សែន កោតសរសើរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងភរិយាថ្នាក់ដឹកនាំដទៃទៀត ដែលប្រើប្រាស់កាបូបធ្វើពីកំប្លោក នៅខេត្តសៀមរាប និងជំរុញឲ្យមានការប្រើប្រាស់ កាបូបធ្វើពីកំប្លោក កាន់តែទូលំទូលាយ

    សម្តេចតេជោ ហ៊ុន សែន កោតសរសើរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងភរិយាថ្នាក់ដឹកនាំដទៃទៀត ដែលប្រើប្រាស់កាបូបធ្វើពីកំប្លោក នៅខេត្តសៀមរាប និងជំរុញឲ្យមានការប្រើប្រាស់ កាបូបធ្វើពីកំប្លោក កាន់តែទូលំទូលាយ

    ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងកោតសរសើរភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងភរិយាថ្នាក់ដឹកនាំដទៃទៀត ដែលប្រើប្រាស់កាបូបធ្វើពីកំប្លោក នៅខេត្តសៀមរាប។ នៅលើ Facebook ផ្លូវការ ដែលមានភ្ជាប់រូបភាពមួយសន្លឹក ឈរទន្ទឹមគ្នាក្នុងដៃកាន់កាបូបធ្វើពីកំប្លោករបស់ភរិយាសម្តេចតេជោ ហ៊ុន សែន និងភរិយាថ្នាក់ដឹកនាំដទៃទៀត, សម្តេចបានថ្លែងជំរុញឲ្យមានការប្រើប្រាស់កាបូបធ្វើកំប្លោកនៅខេត្តសៀមរាប កាន់តែទូលំទូលាយជាងមុន។ សម្តេចតេជោ រំពឹងទុកថា បើសិនកាបូបប្រភេទនេះ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយពីស្ត្រីខ្មែរ ច្បាស់ជាធ្វើឲ្យសិប្បកម្មកែច្នៃ និងអ្នករកកំប្លោកទទួលបាននូវប្រាក់ចំណូល និងបង្កើតបាននូវការងារធ្វើសម្រាប់ប្រជាជនមិនខាន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងថា៖ សូមកោតសរសើរចំពោះលោកជំទាវទាំងអស់ ដែលបានប្រើប្រាស់ផលិតផលច្នៃប្រឌិតរបស់កូនខ្មែរនៅខេត្តសៀមរាប។ ប្រសិនបើកាបូបខ្មែរ ដែលធ្វើពីកំប្លោកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយពីស្ត្រីខ្មែរ ច្បាស់ជាធ្វើឲ្យសិប្បកម្មកែច្នៃ និងអ្នករកកំប្លោកទទួលបាននូវប្រាក់ចំណូល និងបង្កើតបាននូវការងារធ្វើសម្រាប់ប្រជាជនយើង។ មួយប៉ុស្តិ៍នេះ ខ្ញុំមើលឃើញថាប្រពន្ធខ្ញុំនៅតែស្អាតដូចមុនរៀបការ។ នេះជាការសរសើររបស់ប្តី ៕

  • ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះវររាជមាតា បានយាងទៅទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព

    ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះវររាជមាតា បានយាងទៅទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព

    ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះវររាជមាតា បានយាងទៅទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិន។ ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ រួមមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីព្រះបរមរាជវាំង និងព្រះញាតិវង្សជាច្រើនអង្គទៀត អញ្ជើញយាង ថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ…

  • អភិបាលខេត្តកែប ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនស្រ្តីដែលកំពុងសម្រាកសម្រាលកូន និងពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យបង្អែកខេត្តកែប

    អភិបាលខេត្តកែប ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនស្រ្តីដែលកំពុងសម្រាកសម្រាលកូន និងពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យបង្អែកខេត្តកែប

    ខេត្តកែប៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប និងលោកជំទាវ ស ម៉ាលីដា សោម ពិសិដ្ឋ អនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប ដោយមានការអញ្ជើញចូលរួមអមដំណើរដោយលោកជំទាវអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកស្រីប្រធានអនុសាខាក្រុង ស្រុក និងមន្រ្តីប្រតិបត្តិ បានពាំនាំនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ដើម្បីចុះសួរសុខទុក្ខ សំណេះសំណាលជាមួយស្រ្តីដែលកំពុងសម្រាកសម្រាលកូន និងពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យបង្អែកខេត្តកែប ចំនួន៣៣រូប។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែផ្តល់ការយកចិត្តទុកដាក់គិតគូរដល់ប្រជាពលរដ្ឋគ្រប់ៗរូបដែលជួបប្រទះនូវបញ្ហាប្រឈម ឬគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់បក្សពួក ឬនិន្នាការនយោបាយឡើយ ។ ព្រមជាមួយនេះ ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានអប់រំណែនាំដល់បងប្អូនស្រ្តីដែលទើបសម្រាលកូន និងមកទទួលសេវាពិនិត្យផ្ទៃពោះនាឱកាសនេះត្រូវចេះថែរក្សាអនាម័យសុខភាពឲ្យបានល្អជាប្រចាំ ត្រូវចូលរួមពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ការណែនាំរបស់គ្រូពេទ្យ ដើម្បីសុខភាពម្តាយ និងទាក ជាពិសេសត្រូវចូលរួមអនុវត្តឲ្យបានជាប្រចាំនូវវិធានការ ៣ការពារ និងវិធានការ ៣កុំ និងអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល…