-
បុរសម្នាក់បានស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ បន្ទាប់ពីជិះម៉ូតូស្កុបពីយ៉ាងលឿនទៅបុករថយន្ត Prius ឆ្លងកាត់ទទឹងផ្លូវ ពេញទំហឹង

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូស្កុបពីមួយគ្រឿងយ៉ាងលឿនហេីយជ្រុលទៅបុករថយន្តToyota Prius កំពុងឆ្លងកាត់ទទឹងផ្លូវ ជាតិលេខ២យ៉ាងពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យសួគ៌ា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ ចាន់ ប៊ុនណា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ បុគ្គលិក ធនាគរ ABA ស្នាក់នៅ បុរីពិភពថ្មី កំបូល ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងគេឃេីញរថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-7044 បានបេីកឆ្លងកាត់ទទឹងផ្លូវជាតិលេខ២ បម្រុងទៅទិសខាងជេីង ខណៈបានពាក់កណ្ដាលផ្លូវក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 1HI -2612 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន ហេីយបានជ្រុលបុករថយន្ត Toyota Prius ខាងលេីចំពីចហៀងពេញទំហឹង បណ្ដាលឲ្យម៉ូតូបាក់ក រួញចូលគ្នា…
-
រថយន្ត LEXUS RX330 បុករបាំងថ្មនៅស្ទុបចេនឡាក្រឡាប់ផ្ងារជេីងម្ខាង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាឡេីងជោគជាំ បានបេីករថយន្ត LEXUS RX330 មួយគ្រឿងក្នុងល្បឿនលឿនរួចជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តដាច់កាឡែកង់មុខផ្នែកខាងឆ្វេង និងក្រឡាប់ផ្ងារជេីងម្ខាងតែត្រូវប្រជាពលរដ្ឋជួយលេីកឡេីងវិញ ដោយបង្កឲ្យមានការភ្ញាក់ផ្អេីលសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ នៅត្រង់ចំណុចស្ទុបចេនឡា តាមបណ្ដោយផ្លូវមុន្នីរ៉េត ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ។ បេីតាមសាក្សីពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីនេះបានប្រាប់ថា មុនកេីតហេតុគេឃេីញរថយន្តបង្កម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BD-1220 ដែលបេីកបរដោយបុរសម្នាក់មានស្ថានភាពស្រវឹងស្រាខ្លាំង ធ្វេីដំណេីរតាមបណ្ដោយផ្លូវមុន្នីរ៉េត និងឆ្លងស្ទុបចេនឡា ទិសដៅពីលិចមកកេីតក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កដាច់កាឡែកង់មុខផ្នែកខាងឆ្វេង និងក្រឡាប់ផ្ងារជេីងម្ខាង តែត្រូវបានប្រជាពលរដ្ឋក៏ដូចជាអាជីវករផ្សារដេីមគ ជួយលេីកឡេីងវិញដោយមិនធ្វេីឲ្យតៃកុង ឬអ្នកណាម្នាក់រងរបួសឡេីយ ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ហេីយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយតាមច្បាប់ ៕ ដោយ៖ ជីម ភារ៉ា
-
សមត្ថកិច្ចប៉ុស្ដិ៍ព្រែកថ្មី នៃខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ព្រែកថ្មី នៃអធិការខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពីបទ :ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំនុចមុខដីឡូតិ៍គ្មាន ផ្លូវលំ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ នេះបេីយោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ។ ក្នុងរបាយការណ៍បានបញ្ចាក់ថា ជនសង្ស័យទាំង៤នាក់រួមមាន ៖ ទី១ ឈ្មោះ រ៉េត ម៉ី ភេទ ស្រី អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។ ទី២- ឈ្មោះ ខេង ពោងភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ…
-
ក្រុមហ៊ុនមួយគ្រោងនឹងបោះទុន១៥លានដុល្លារបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា
គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៩កុម្ភៈឆ្នាំ២០២១ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន CART TIRE CO., LTD លើសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត។ គម្រោងបង្កើតរោងចក្រនោះមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ បាវិត ខេត្តស្វាយរៀង។ គម្រោងនោះ មានទុនវិនិយោគប្រមាណ១៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង៕
-
នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន

ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ នៅវេលាម៉ោង១១,៣០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញខណ្ឌ +ប៉ុស្តិ៍បានចុះស្រាវជ្រាវបង្ក្រាបជាក់ស្តែងករណីរជួញដូរសារធាតុញៀនដោយខុសច្បាប់ ត្រង់ចំណុច ផ្លូវលំ ក្រុម៧ ភូមិ លូ សង្កាត់ស្វាយប៉ាក ។ ក្នុងករណីបង្ក្រាបនេះកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួន់ជនសង្ស័យចំនួន១នាក់ ឈ្មោះ ង្វៀង វ៉ាំងតាយ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅ ផ្លូវលំ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ។ ព្រមទាំងដកហូតសម្ភារៈ ក្រាមពណ៌សថ្លាចំនួន១៦កញ្ចប់។ បច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញខណ្ឌឬស្សីកែវ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍នីតិវិធី ៕ ដោយ៖ ភារ៉ា និងប៊ុនធី
-
គរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធ ករណីគ្រឿងញៀន

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១នេះ មានជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលភ្នំពញថ្មី ឃាត់ខ្លួនជាបន្តបន្ទាប់ នៅយប់ថ្ងៃទី១៨ដូចគ្នា រួមមាន ៖ លេីកទី១ ជនសង្ស័យ០២នាក់ ៖១-ឈ្មោះ លី ប៉ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបិតម៉ូតូ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ , ២-ឈ្មោះ សៃ វាសនា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបិតម៉ូតូ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។ លេីកទី២ ជនសង្ស័យ០២នាក់ ៖១-ឈ្មោះ ហុន សីហា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជន…
-
ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចប៉ុស្ដិ៍គោកឃ្លាង ឃាត់ខ្លួនពីបទ ប៉ុនប៉ងលួចម៉ូតូកង់បីឥណ្ឌា

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលគោកឃ្លាង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចម៉ូតូកង់បីឥណ្ឌា កាលពីវេលាម៉ោង០៤ និង០០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២១ នៅចំណុចមុខហាងតាយស៊ីង ផ្លូវ១០១៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ជនសង្ស័យមានឈ្មោះ ឈីវ ឡុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបគ្មានស្នាក់នៅមិនពិតប្រាកដ (មានសារថាតុញៀន) បានធវើសកម្មភាពប៉ុនប៉ងលួចម៉ូតូកង់បីឥណ្ឌារបស់ជនរងគ្រោះឈ្មោះ ឈ្មោះ ម៉ាត់ សុស ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរត់ម៉ូតូកង់បីឥណ្ឌា ស្នាក់នៅបន្ទប់ជួល ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ សម្ភារៈបន្សល់ទុក ម៉ូតូកង់ឥណ្ឌា០១គ្រឿង ពាក់ស្លាកលេខភ្នំពេញ1HI-8743 ។បច្ចុប្បន្ន ជនសង្ស័យរូបនេះកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ ការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ សម្រេចបាន ២៧,១០%ហើយ

ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះពិនិត្យគុណភាពនៃការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដោយមានការចូលរួម ក្រុមការងារបច្ចេកទេសក្រសួង តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគី ពាក់ព័ន្ធផងដែរ។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលគុណភាព និងវឌ្ឍនភាពនៃការសាងសង់ថា តើក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរឬយ៉ាងណា និងលើសពីនេះទៀត ដើម្បីស្វែងរកដំណោះស្រាយ និងផ្ដល់អនុសាសន៍ បន្ថែមដល់ភាគីសាងសង់ ដែលអាចធានាដល់ការសាងសង់ផ្លូវបានរឹងមាំ ប្រើប្រាស់បានយូរអង្វែង។ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ហើយគម្រោងផ្លូវនេះមានប្រវែងសរុប ៧២,១៧ គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់…
-
សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំក្នុងកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអ្នកចូលរួមជាច្រើនរូបទៀតផងដែរ។ នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានកិច្ចសហការជាមួយអ្នកជំនាញច្បាប់របស់អង្គការ Vital Strategies លើជំនួយបច្ចេកទេស ក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ បាន តាក់តែងបញ្ចប់សេចក្តីព្រាងច្បាប់ដំបូង ដែលរួមមាន១២ជំពូក ស្មើនឹង១៦៩មាត្រា។ សេចក្តីព្រាងច្បាប់នេះ បានប្រជុំឆ្លងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ជារៀងរាល់សប្តាហ៍។ ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ដថា…
-
អនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការកែសម្រួលមាត្រា៤, មាត្រា៦, មាត្រា៨, មាត្រា១០ និងមាត្រ១១ នៃអនុក្រឹត្យលេខ២៣៨ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៦ ស្តីពីការបង្កើត មូលនិធិបរិស្ថាន និងសង្គម
