Category: ព័ត៌មានសង្គម

  • អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់៧ខ្នង នៅក្បែរវត្តចាស់ ខណ្ឌជ្រោយចង្វារ

    អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់៧ខ្នង នៅក្បែរវត្តចាស់ ខណ្ឌជ្រោយចង្វារ

    ភ្នំពេញ ៖ ផ្ទះប្រជាពរដ្ឋចំនួន៧ខ្នងដែលធ្វើអំពីឈើលើក្រោមថ្ម ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជាច្រេីនចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ កាលវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុង ជាប់របងវត្តចាស់ ក្នុងក្រុម២ ភូមិជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។ បេីតាមសម្ដីប្រជាពលរដ្ឋម្នាក់ដែលផ្ទះរបស់គាត់ជាប់និងផ្ទះឆេះមុនគេនោះ បានប្រាប់ឲ្យដឹងថា ផ្ទះរងគ្រោះធ្វើអំពីឈើប្រក់សង្ក័សី និងបេីកសិប្បកម្មធ្វើតុកទូរ ខណៈម្ចាស់ផ្ទះមិននៅហេីយចាក់សោរចោល ស្រាប់តែឆាបឆេះយ៉ាងសន្ធោសន្ធៅ ។ ពេលនោះប្រជាពលរដ្ឋឃើញដូច្នេះក៏ប្រញាប់ប្រញាលនាំគ្នារត់ចេញ និងខ្លះក៏បានប្រមូលសម្ភារៈបន្តិចបន្ទួចចេញមកជាមួយផងដែរ ទេីបរាលដាលដល់ផ្ទះជាប់គ្នាជាបន្តបន្ទាប់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តអន្តរាគមន៍ជាច្រើនគ្រឿងមកបាញ់ពន្លត់ទើបរលត់ទៅវិញទាំងស្រុង តែអ្វីដែលគួរឲ្យសោកស្ដាយនោះផ្ទះប្រជាពលរដ្ឋត្រូវបានគ្រោះអគ្គីភ័យលេបត្របាក់ទាំងស្រុងទៅហេីយ ។ ក្នុងករណីគ្រោះអគ្គិភ័យខាងលេីនេះគឺមិនមានអ្នកណាបាត់បង់ជីវិតនោះទេ ដោយសមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គីភ័យនេះផ្ដើមចេញពីឆ្លងចរន្តអគ្គីសនី និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន១៧គ្រឿងផងដែរ ៕ ដោយ៖ ជីម ភារ៉ា

  • ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់ និងមិនមានអ្នកជាសះស្បេីយ

    ថ្ងៃទី១៨  ខែកុម្ភ:  ឆ្នាំ២០២១  មានករណីវិជ្ជមានវីរុសកូវីដ-១៩  ថ្មី ចំនួន  ០១នាក់  និងមិនមានអ្នកជាសះស្បេីយ

    ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់ និងមិនមានអ្នកជាសះស្បេីយ។

  • រដ្ឋបាលខេត្តបាត់ដំបង ណែនាំដល់កម្លាំងដែលពាក់ព័ន្ធឈរជើង នៅច្រកដូង ស្រុកកំរៀង ត្រូវពង្រឹងការត្រួតពិនិត្យជាប្រចាំ ដើម្បីទប់ស្កាត់ពលករឆ្លងដែន ដែលមិនបានធ្វើចត្តាឡីស័កគ្រប់រូបភាព

    រដ្ឋបាលខេត្តបាត់ដំបង ណែនាំដល់កម្លាំងដែលពាក់ព័ន្ធឈរជើង នៅច្រកដូង ស្រុកកំរៀង ត្រូវពង្រឹងការត្រួតពិនិត្យជាប្រចាំ ដើម្បីទប់ស្កាត់ពលករឆ្លងដែន ដែលមិនបានធ្វើចត្តាឡីស័កគ្រប់រូបភាព

    ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំពង្រឹងបន្ថែមគ្រប់ជំនាញនៅច្រកនៅច្រកអន្តរជាតិកម្ពុជា-ថៃ ដូង ស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ។ ឯកឧត្តម ណុប ដារ៉ា បានធ្វើការណែនាំដល់កម្លាំងដែលពាក់ព័ន្ធ ឈរជើងនៅច្រកដូង ត្រូវពង្រឹងបន្ថែមនៅការត្រួតពិនិត្យជាប្រចាំ ដើម្បីទប់ស្កាត់ពលករឆ្លងដែន ដែលមិនបានធ្វើចត្តាឡីស័កគ្រប់រូបភាព បន្តស្រាវជ្រាវរកមេខ្យល់ដែលនាំពលករឆ្លងដែនគេចពីការធ្វើចត្តាឡីស័កមកផ្ដន្ទាទោសតាមច្បាប់ ត្រួតពិនិត្យជាប្រចាំរាល់ឡានទំនិញរបស់បងប្អូនអាជីវករ ដែលធ្វើការផ្លាស់ប្ដូរទំនិញនៅច្រកនេះឱ្យបានម៉ឺងម៉ាត់ ហើយឡានដឹកទំនិញ ត្រូវបកកញ្ចក់រ៉ៃប៉ាន់ចេញជាបន្ទាន់ ។ ឯកឧត្តម ណុប ដារ៉ា បានបន្តថា ត្រូវសហការគ្នាឲ្យបានស្អិតរមួត រវាងកម្លាំងកងទ័ព ដែលឈរជើងនៅទីនេះ និងកម្លាំងសមត្ថកិច្ចគ្រប់ជំនាញ សំដៅធានាអោយបាន នូវការទប់ស្កាត់ការពលករឆ្លងដែន ដែលគេចពីការធ្វើចត្តាឡីស័ក ៕ ដោយ វណ្ណលុក

  • មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ រដ្ឋាភិបាលប្តេជ្ញាចិត្តអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម ដើម្បីពង្រឹងសិទ្ធិអំណោចដល់ពលរដ្ឋមូលដ្ឋាន

    មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ រដ្ឋាភិបាលប្តេជ្ញាចិត្តអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម ដើម្បីពង្រឹងសិទ្ធិអំណោចដល់ពលរដ្ឋមូលដ្ឋាន

    (ភ្នំពេញ)៖ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម នៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស.) បានបញ្ជាក់ថា រាជរដ្ឋាភិបាលប្តេជ្ញាចិត្ត ផ្នែកនយោបាយយ៉ាងមុតមាំក្នុងការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម (ISAF) ដើម្បីពង្រឹងសិទ្ធិអំណោចដល់ប្រជាពលរដ្ឋ ពង្រឹងភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ និងពង្រឹងគណនេយ្យភាពរបស់ រដ្ឋបាលថ្នាក់ក្រោមឱ្យកែលម្អការផ្តល់សេវាសាធារណៈបានកាន់តែមានប្រសិទ្ធភាព។ ការបញ្ជាក់របស់ឯកឧត្តម ងី ច័ន្ទ្រផល បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពរៀបចំពិធីសម្ពោធការដាក់ឱ្យអនុវត្តគម្រោងគាំទ្រផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ ដោយសហការជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា (WVIC) នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយមានចូលរួមពីតំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដែលជាដៃគូពាក់ព័ន្ធ សរុបប្រមាណ ១៥០រូប នៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់។ គម្រោងការផ្សារភ្ជាប់ប្រជាពលរដ្ឋដើម្បីចូលរួមធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈ តាមរយៈការងារគណនេយ្យភាពសង្គម នឹងផ្តោតការធានារថាការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់ភូមិក្នុងតំបន់គោលដៅមានកិច្ចសន្ទនាជាមួយអាជ្ញាធរថ្នាក់មូលដ្ឋាន ដើម្បីពង្រឹងដល់គុណភាពសេវាសាធារណៈ។ គម្រោងនេះនឹងត្រូវបានអនុវត្តជាមួយបណ្តាញអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ចំនួន ១,៩០០នាក់។ ឯកឧត្តម ងី ច័ន្ទ្រផល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តផ្នែកនយោបាយយ៉ាងមុតមាំក្នុងការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម (ISAF) នេះ ដើម្បីពង្រឹងសិទ្ធិអំណោចដល់ប្រជាពលរដ្ឋ ពង្រឹងភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ និងពង្រឹងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមទាំងនោះឱ្យកែលម្អការផ្តល់សេវាសាធារណៈបានកាន់តែមានប្រសិទ្ធភាព»។…

  • រដ្ឋបាលខេត្តកណ្ដាល រៀបចំកិច្ចប្រជុំស្តីពីការធ្វើផែនការត្រៀមបញ្ឈប់បន្ទោបង់ពាសវាលពាសកាល(ODF)ខេត្តកណ្ដាល នៃក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ “PWG”

    រដ្ឋបាលខេត្តកណ្ដាល រៀបចំកិច្ចប្រជុំស្តីពីការធ្វើផែនការត្រៀមបញ្ឈប់បន្ទោបង់ពាសវាលពាសកាល(ODF)ខេត្តកណ្ដាល នៃក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ “PWG”

    ខេត្តកណ្តាល៖ អាជ្ញាធរខេត្តកណ្ដាល ស្នើឱ្យក្រុង-ស្រុកទាំងអស់ ត្រូវខិតខំជំរុញឱ្យប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល បញ្ឈប់ឱ្យបាននូវការបន្ទោរបង់ពាសវាលពាសកាល។ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានជំរុញបែបនេះក្នុងឱកាសឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការធ្វើផែនការត្រៀមបញ្ឈប់បន្ទោបង់ពាសវាលពាសកាល(ODF)ខេត្តកណ្ដាល” នៃក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ “PWG” ដែលរៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ ដែលកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរង ក្រុង-ស្រុកទាំង១១ និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត។ ឯកឧត្តមអភិបាលរងខេត្តបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទបានដៅខេត្តចំនួន ០៥ មាន(ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តកែប) ដែលត្រូវជម្រុញទៅជាខេត្តបញ្ឈប់បន្ទោបង់ ពាសវាលពាសកាលទាំងស្រុង នៅឆ្នាំ២០២៣។ ប៉ុន្តែចំពោះខេត្តកណ្តាលយើងវិញ បើទោះបីក្រសួងអភិវឌ្ឍន៍ជនបទ មិនបានដាក់បញ្ចូលទៅក្នុងគោលដៅ ក្នុងការជម្រុញជាខេត្តបញ្ឈប់បន្ទោបង់ពាសវាលពាល(ODF) ក៏ពិតមែន ប៉ុន្តែតាមរយៈការពិនិត្យជាក់ស្តែងទៅលើ សេដ្ឋកិច្ច ស្ថានភាពភូមិសាស្រ្ត យើងត្រូវតែដាក់បញ្ចូលខេត្តកណ្តាលរបស់យើងទៅក្នុងគោលដៅដែលត្រូវ ជម្រុញជាខេត្ត ODF ដូចខេត្តទាំងប្រាំនោះដែរ។ ដើម្បីឱ្យខេត្តកណ្ដាលក្លាយជាខេត្តODF យើងត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា យើងត្រូវប្តេជ្ញាចិត្តទាំងអស់គ្នា ថាយើងពិតជាអាចធ្វើបាន ហើយធ្វើបានល្អផងដែរ។…

  • ចូលក្នុង បង្គន់ផ្សារទំនើប ស៊ីធី ម៉ល ច្របាច់.ក និង វាយស្ត្រីអនាម័យម្នាក់ ប្លន់យកទូរស័ព្ទបានសម្រេច តែត្រូវសន្តិសុខចាប់ប្រគល់ឲ្យសមត្ថកិច្ច

    ចូលក្នុង បង្គន់ផ្សារទំនើប ស៊ីធី ម៉ល ច្របាច់.ក និង វាយស្ត្រីអនាម័យម្នាក់ ប្លន់យកទូរស័ព្ទបានសម្រេច តែត្រូវសន្តិសុខចាប់ប្រគល់ឲ្យសមត្ថកិច្ច

    ភ្នំពេញ ៖ ស្ត្រីម្នាក់អនាម័យម្នាក់នៅផ្សារទំនេីប សុីធី ម៉ល បានចូលក្នុងបង្គន់ដេីម្បីបត់ជេីងស្រាប់តែមានជនសង្ស័យម្នាក់ បានលោតចូលទៅច្របាច់.ក និង វាយប្លន់យកទូរស័ព្ទបានសម្រេច រួចរត់គេចខ្លួន តែភ្លាមៗក៏ត្រូវបានសន្តិសុខផ្សារ តាមចាប់ខ្លួនបានមកវិញ ។ ក្នុងករណីខាងលេីនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្សារទំនើប ស៊ីធី ម៉ល សង្កាត់វាលវង់ ខណ្ឌ៧មករា ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ាន់ លក្ខិណា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរអនាម័យនៅផ្សារស៊ីធីម៉ល បានចូលក្នុងបន្ទប់ទឹកបត់ជើងស្រាប់តែមានជនសង្ស័យ ឈ្មោះ សុខ តូលី អាយុ២៧ឆ្នាំ មុខរបររត់តុនៅច្បារអំពៅ បានលោតមកច្របាច់.ក និង វាយយកទូរស័ព្ទពីជនរងគ្រោះ រួចរត់គេចខ្លួន តែត្រូវបានសន្តិសុខផ្សារ ចាប់ខ្លួនបានមកវិញ ។ ជនសង្ស័យរូបនេះត្រូវបានធ្វើតេស្តរកសារធាតុញៀន ដោយលទ្ធផល គឺ វិជ្ជមាន ហេីយពេលនេះ សមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដេីម្បីផ្ដន្ទាទោសតាមច្បាប់ ៕ដោយ៖ ភារ៉ា និងប៊ុនធី

  • ប្រឡាយទួលពង្រដែលមានតួនាទីរំដោះទឹកក្នុងខណ្ឌចំនួន៤នឹងប្រែក្លាយជាប្រឡាយបេតុងទទឹង៨ម៉ែត្រ

    ប្រឡាយទួលពង្រដែលមានតួនាទីរំដោះទឹកក្នុងខណ្ឌចំនួន៤នឹងប្រែក្លាយជាប្រឡាយបេតុងទទឹង៨ម៉ែត្រ

    អភិបាលរាជធានីភ្នំពេញបានត្រួតពិនិត្យមើលការស្តារប្រឡាយមេរំដោះទឹក ក្នុងខណ្ឌចំនួន៤ ដើម្បីត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងរំដោះទឹកនារដូវវស្សាខាងមុខនេះ។ ដើម្បីជម្រុញឱ្យការងារស្តារប្រឡាយទួលពង្រទំហំ៨ម៉ែត្រទទួលបានជោគជ័យ និងទាន់ពេលវេលា មុនរដូវវស្សាមកដល់ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌដង្កោ ខណ្ឌពោធិសែនជ័យ និងខណ្ឌមានជ័យដើរដោយថ្មើរជើង ដើម្បីត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែងនៃតួប្រឡាយ ក៏ដូចជាសមត្ថភាពរបស់ស្ថានីយបូមទឹកលូប្រាំ សំដៅធ្វើយ៉ាងណាបើកផ្លូវទឹកឱ្យហូរបានលឿន កាត់បន្ថយការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងខណ្ឌចំនួន៤នៅជាយរាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ប្រឡាយដែលបានត្រួតពិនិត្យ និងស្ដារនេះមានសារៈសំខាន់បំផុតក្នុងការរំដោះទឹកពីផ្លូវជាតិលេខ៤ ក្នុងខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌមានជ័យ ហើយការស្ដារប្រឡាយនេះបានធ្វើឱ្យប៉ះពាល់ដីកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋមួយចំនួន ហើយប្រជាពលរដ្ឋក៏បានចូលរួមបរិច្ចាគដីដែលជាកម្មសិទ្ធិរបស់ខ្លួននោះជូនមកឱ្យរដ្ឋបាលរាជធានីភ្នំពេញផងដែរ ។ លោកពិតជាអរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមបរិច្ចាគដីដែលមានទំហំរហូតដល់២ម៉ែត្រនិងមានបណ្ដោយរហូតដល់៥០០ម៉ែត្រ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញមានលទ្ធភាពស្ដារប្រឡាយនេះឱ្យបានធំរហូតដល់ទទឹង៨ម៉ែត្រទៅតាមគម្រោង។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញត្រូវស្តារប្រឡាយទួលពង្រ១ ហើយសាងសង់ជាប្រឡាយបេតុងឱ្យបានទទឹង ៨ម៉ែត្រ បណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូង ដល់បុរីជីបម៉ុង ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីពម៉ុងដល់ប្រឡាយបឹងហា និងដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ…

  • រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សា ទៅលើសេចក្តីព្រាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា

    រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សា ទៅលើសេចក្តីព្រាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា

    ភ្នំពេញ៖ គណៈកម្មាធិការអន្តរក្រសួងទទួលបន្ទុករៀបចំសេចក្ដីព្រាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និង សេចក្ដីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល បានបើកកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាទៅលើសេចក្ដីព្រាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងទទួលបន្ទុករៀបចំសេចក្ដី ព្រាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងសេចក្ដីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ។ ស្របតាមស្មារតីនៃចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ និងការចង្អុលបង្ហាញនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤, ក្រប ខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលត្រូវបានគិតគូរប្រកបដោយភាពគ្រប់ ជ្រុងជ្រោយ និងប្រាកដនិយមខ្ពស់ នឹងក្លាយជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់ក្នុងការធ្វើបរិវត្ដកម្មឌីជីថល ។ ម្យ៉ាងទៀត ក្របខណ្ឌគោលនយោបាយនេះ ត្រូវបានរៀបចំឡើងដោយមានភាពឆ្លើយតបខ្ពស់ ទៅនឹងនិន្នាការសកល នៃបដិវត្តន៍ ឧស្សាហកម្ម ៤.០ ក៏ដូចជាបរិវត្តកម្មឌីជីថល ដែលបាននិងកំពុងធ្វើឱ្យនិម្មាបនកម្មសេដ្ឋកិច្ចពិភពលោក និងតំបន់ មានការវិវឌ្ឍឥតឈប់ឈរ ជាពិសេសក្នុងបរិការណ៍ដែលចាប់តាំងពីឆ្នាំ២០២០មក, បទពិសោធន៍ និងមេរៀន នៃវិបត្តិជំងឺកូវីដ-១៩ បានបង្ហាញអំពីសក្ដានុពលកាន់ តែសំខាន់នៃបរិវត្តកម្ម ឌីជីថល ក្នុងការជំរុញការអភិវឌ្ឍ…

  • ក្រសួងពាណិជ្ជកម្មកម្ពុជាស្នើសុំឱ្យធុរជនហ្វីលីពីនពិនិត្យលទ្ធភាពនាំចេញផលិតផលកសិកម្មពីកម្ពុជា

    ក្រសួងពាណិជ្ជកម្មកម្ពុជាស្នើសុំឱ្យធុរជនហ្វីលីពីនពិនិត្យលទ្ធភាពនាំចេញផលិតផលកសិកម្មពីកម្ពុជា

    ការស្នើរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្តិ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មីប្រចាំ កម្ពុជា នារសៀលថ្ងៃសទី១៧កុម្ភៈឆ្នាំ២០២១ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។ ក្នុងជំនួបនោះ លោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពីន បានលើកឡើងពីទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរដែលកន្លងមកមានការរីកចំរើនជាលំដាប់ តែកំណើននោះបានថយចុះបន្ដិចបន្ទួចក្នុងឆ្នាំ២០២០ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។ លោកស្រី បានស្ងើចសរសើរប្រទេសកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោនាយករដ្ឋមន្រ្ដី។ ក្នុងកិច្ចជំនួបនោះ លោករដ្ឋមន្រ្ដី ក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្ដិ បានស្នើសុំភាគីហ្វីលីពីនឱ្យពិនិត្យមើលលទ្ធភាពក្នុងការនាំចូលអង្ករពីកម្ពុជា និងកៀងគរធុរជនហ្វីលីពីនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាដូចជាបង្កើតរោងចក្រកែច្នៃផលិតផលកសិ-ឧស្សាហកម្មសម្រាប់នាំចេញទៅទីផ្សារហ្វីលីពីន និងសកលលោក។ ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងថាគោលការណ៍ថ្មីរបស់ប្រទេសហ្វីលីពីន បានអនុញ្ញាតឱ្យវិស័យឯកជនរបស់ខ្លួនមកទិញអង្ករដោយផ្ទាល់ ឱ្យតែអនុលោមតាមវិធានការអនាម័យ-ភូតគាមអនាម័យរបស់ហ្វីលីពីន ដោយមិនចាំបាច់ឆ្លងកាត់តាមរយៈយន្ដការរបស់រាជរដ្ឋាភិបាលទៀតឡើយ។ ទន្ទឹមនឹងនោះ ភាគីហ្វីលីពីនក៏បានជម្រាបថា រដ្ឋាភិបាលហ្វីលីពីនបានផ្ដល់ការទទួលស្គាល់ដល់ក្រុមហ៊ុនមួយចំនួនសម្រាប់ធ្វើពាណិជ្ជកម្មស្រូវអង្ករ ហើយស្ថានទូតនឹងផ្ញើបញ្ជីនោះមកក្រសួងពាណិជ្ជកម្ម ដើម្បីសម្របសម្រួលជាមួយក្រុមហ៊ុនហ្រ្គីនត្រេដ និងសហព័ន្ធស្រូវអង្ករកម្ពុជា។ ក្នុងកិច្ចជំនួបនោះដែរ លោករដ្ឋមន្រ្ដី បានស្នើសុំឱ្យធុរជនហ្វីលីពីនពិនិត្យលទ្ធភាពនាំចេញផលិតផលកសិកម្មដទៃទៀតពីកម្ពុជារួមមាន ដំឡូងមី ពោត និងផលិតផលសក្ដានុពលសំខាន់ៗផ្សេងទៀតទៅកាន់ទីផ្សារហ្វីលីពីន។ លោករដ្ឋមន្រ្ដី ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគ និងបានអញ្ជើញភាគីហ្វីលីពីន…

  • ក្រសួងមហាផ្ទៃ បន្តកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាអំពីមូលហេតុ និងខ្លឹមសារនៃមាត្រាទាំង១៤ ដែលស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដោយអង្គការសង្គមស៊ីវិល

    ក្រសួងមហាផ្ទៃ បន្តកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាអំពីមូលហេតុ និងខ្លឹមសារនៃមាត្រាទាំង១៤ ដែលស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដោយអង្គការសង្គមស៊ីវិល

    ទីស្តីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល បានបន្តដឹកនាំកិច្ចប្រជុំជាមួយសមាជិកសមាជិកក្រុមការងាររបស់រាជរដ្ឋាភិបាល ចំនួនប្រមាណជាង២០រូប ដែលជាតំណាងក្រសួងស្ថានប័នពាក់ព័ន្ធ ដើម្បីបន្តពិនិត្យពិភាក្សាអំពីមូលហេតុ និងខ្លឹមសារនៃមាត្រាទាំង១៤ ដែលស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដោយអង្គការសង្គមស៊ីវិល។ កិច្ចប្រជុំនេះ បានធ្វើការពិនិត្យពិភាក្សាដោយផ្តោតសំខាន់លើខ្លឹមសារដែលស្នើសុំធ្វើវិសោធនកម្ម ផ្អែកលើមូលដ្ឋានច្បាប់ជាតិ លិខិតុបករណ៍អន្តរជាតិ និងបទពិសោធន៍ពីបណ្តាប្រទេសនានា ព្រមទាំងការអនុវត្តជាក់ស្តែងជាពេលកន្លងមក ដើម្បីធានាឲ្យមានសង្គតភាពក្នុងការអនុវត្តច្បាប់នេះឲ្យស្របតាមការវិវត្តរបស់សង្គមកម្ពុជា ជាពិសេសក្នុងគោលបំណងដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈ៕ដោយ -រ៉ាវុធ