Category: ព័ត៌មានសង្គម

  • រដ្ឋបាលខេត្តកណ្តាល រៀបចំពីធីប្រកាសបើកឱ្យដំណើរការជាផ្លូវការកម្មវិធីគ្រប់គ្រងធនធានទឹក និងវិវឌ្ឍនាការកសិកម្ម អេកូឡូស៊ីនៅកម្ពុជា ហៅកាត់វ៉តហ្វ័រខេម ជំហាន១

    រដ្ឋបាលខេត្តកណ្តាល រៀបចំពីធីប្រកាសបើកឱ្យដំណើរការជាផ្លូវការកម្មវិធីគ្រប់គ្រងធនធានទឹក និងវិវឌ្ឍនាការកសិកម្ម អេកូឡូស៊ីនៅកម្ពុជា ហៅកាត់វ៉តហ្វ័រខេម ជំហាន១

    ខេត្តកណ្តាល៖ ពិធីប្រកាសបើកឱ្យដំណើរការ ជាផ្លូវការនូវការអនុវត្តកម្មវិធីគ្រប់គ្រងធនធានទឹក និងវិវឌ្ឍនាការកសិកម្មអេកូឡូស៊ីនៅកម្ពុជា ជំហាន១ ហៅកាត់ថា វ៉តហ្វ័រខេម (WAT4CAM) ត្រូវបានក្រសួុងកសិកម្មផ្តល់លទ្ធភាពអោយខេត្តកណ្តាល ធ្វើការប្រកាសបើកវគ្គអោយដំណើរការជាផ្លូវការ ក្នុងគោលបំណងផ្សាភ្ជាប់ជាមួុយអ្នកពាក់ព័ន្ធដើម្បីបញ្ជ្រាបពីគោលបំណង និងទំហំការងាររបស់ក្រុមការងារជំនួយបច្ចេកទេសកសិកម្ម (TA-AGRI) របស់កម្មវិធី ព្រមទាំងទទួលបាននូវគំនិតយោបល់ និងធាតុចូលរបស់អ្នកពាក់ព័ន្ធទាំងនោះ ដើម្បីកែលម្អផែនការសកម្មភាព និងការអនុវត្តកម្មវិធី។ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បញ្ជាក់ដូច្នេះក្នុងឱកាសបើកវគ្គជាផ្លូវការ នាព្រឹកថ្ងៃទី១៧ ខែ កុម្ភះ ឆ្នាំ ២០២១ នៅមជ្ឈមណ្ឌលគរុកោសលក្យភូមិភាគខេត្តកណ្តាល។ ឯកឧត្តមបន្តថា គម្រោងនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះបានឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម បានកំណត់ចក្ខុវិស័យយ៉ាងច្បាស់ដោយតម្រង់ទិសឆ្ពោះទៅរកការធ្វើទំនើបកម្មកសិកម្ម ដែលមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដើម្បីកំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តម ម៉ៅ ហាក់ នាយកកម្មវិធី WAT4CAM នៃក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា កម្មវិធីគ្រប់គ្រងធនធានទឹក និងវិវឌ្ឍនាការកសិកម្មអេកូឡូស៊ី នៅកម្ពុជា មានសមាសភាគ ៤ធំៗ ក្នុងនោះមាន៣សមាសភាគ គឺដឹកនាំអនុវត្តដោយក្រសួងធនធានទឹក…

  • ក្រសួងសាធារណការ និងដឹកជញ្ជូន បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងដាក់ទិសដៅការងារបន្តឆ្នាំ២០២១

    ក្រសួងសាធារណការ និងដឹកជញ្ជូន បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងដាក់ទិសដៅការងារបន្តឆ្នាំ២០២១

    ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិស ដៅការងារឆ្នាំ២០២១ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការក្រោមឱវាទក្រសួងនៅក្នុងសាល ប្រជុំធំដោយផ្ទាល់ចំនួន៣២០នាក់ និងចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយចំនួន៥០០នាក់ ក្នុងនោះចំនួន២៣៥នាក់នៅក្នុងសាលប្រជុំនានានៅទីស្តីការក្រសួង និង២៦៥នាក់ មកពីមន្ទីរសាធារណការ និងដឹក ជញ្ជូនសរុបទាំងអស់ចំនួន៨២០នាក់។ ថ្លែងទៅកាន់ពិធីបិទសន្និបាតនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានរាយការណ៍ជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងអង្គពិធីទាំងមូល អំពីលទ្ធផលនៃ កិច្ចពិភាក្សា ផ្លាស់ប្តូរយោបល់លើ ចំណុចខ្លាំង ចំណុចខ្សាយ បញ្ហាប្រឈម សំណូមពរ និងដំណោះ ស្រាយ ដែលបានលើកឡើងនៅក្នុងបទអន្តរាគមន៍នៃសន្និបាតដែលបានប្រព្រឹត្តទៅអស់…

  • វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ប្រជុំឆ្លងផែនការថវិកាលម្អិតសម្រាប់រយៈពេល៣ឆ្នាំរំកិល(២០២២-២០២៤) ឆ្នាំ២០២១

    វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ប្រជុំឆ្លងផែនការថវិកាលម្អិតសម្រាប់រយៈពេល៣ឆ្នាំរំកិល(២០២២-២០២៤) ឆ្នាំ២០២១

    ដីឥដ្ឋ៖​ នៅព្រឹកថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានបើកកិច្ចប្រជុំឆ្លងផែនការថវិកាលម្អិតសម្រាប់រយៈពេល៣ឆ្នាំរំកិល(២០២២-២០២៤) ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យរង សេន សត្យា នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ដោយមានការអញ្ជើញចូលរួមពីលោកនាយករងនិងនាយការិយាល័យជំនាញ នៃវិទ្យាស្ថានមួយចំនួនទៀត។ នៅក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យរង ប្រធានអង្គប្រជុំមានមតិស្វាគមន៍ដល់សមាជិកនៃអង្គប្រជុំ បន្ទាប់មកបានឱ្យក្រុមការងារជំនាញរាយការណ៍អំពីផែនការថវិកា លម្អិតសម្រាប់រយៈពេល៣ឆ្នាំរំកិល(២០២២-២០២៤)របស់ខ្លួន ដើម្បីត្រួតពិនិត្យ។ ជាបន្តទៀត លោកប្រធានអង្គប្រជុំ បានឱ្យសមាជិក សមាជិកា ពិនិត្យកែសម្រួលខ្លឹមសារនិងទូរលេខមួយចំនួន ក្នុងផែនការថវិកាលម្អិតសម្រាប់រយៈពេល៣ឆ្នាំរំកិលរបស់វិទ្យាស្ថាន។ ជាលទ្ធផល អង្គប្រជុំបានឯកភាពលើខ្លឹមសារនិងទូរលេខដែលបានកែសម្រួលរួចនិងណែនាំដូចខាងក្រោម៖-ស្នើឱ្យក្រុមការងារត្រួតពិនិត្យកែសម្រួលទូរលេខឱ្យបានត្រឹមត្រូវ មុននឹងដាក់ជូនមន្ទីរចាត់ការ-ជំរុញការពង្រឹងវិន័យការងារ ថែរក្សាសុខភាពឱ្យបានល្អ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ។ ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ទោប្រធានអង្គប្រជុំ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃវិទ្យាស្ថានដែលបានខិតខំប្រឹងប្រែងបំពេញការងារបានល្អប្រសើរ៕ដោយ -រ៉ាវុធ

  • ក្រុមហ៊ុនសែលកាត រកឃើញអ្នកឈ្នះទឹកប្រាក់ ៩ម៉ឺនដុល្លារ ពីកម្មវិធីផ្ញើសារឈ្នះរង្វាន់ គឺជាអ្នករស់នៅខេត្តពោធិ៍សាត់

    ក្រុមហ៊ុនសែលកាត រកឃើញអ្នកឈ្នះទឹកប្រាក់ ៩ម៉ឺនដុល្លារ ពីកម្មវិធីផ្ញើសារឈ្នះរង្វាន់ គឺជាអ្នករស់នៅខេត្តពោធិ៍សាត់

    ពោធិ៍សាត់៖ អតិថិជនមហាសំណាង ! សូមចូលរួមអបអរសាទរដល់លោក ស៊ុន ចន្ថា ដែលមាន មុខរបរជាអ្នកលក់ចាប់ហួយ និងមានទីលំនៅឃុំអូរតាគី ស្រុកបាកាន ខេត្តពោធ៍សាត់ បាន ឈ្នះលុយសុទ្ធរហូតដល់ទៅ $90,000 ពីកម្មវិធី «ឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃ» របស់ សែល កាត កាលពីថ្ងៃទី 10 ខែមករា ឆ្នាំ 2021មកនេះ។ លោក ស៊ុន ចន្ថា ពិតជាអតិថិជនមហាសំ ណាងពិតៗតែម្តង ដូច្នេះបើលោកអ្នកចង់ក្លាយជាអ្នកឈ្នះលុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់នេះ បន្ទាប់ទៀតនោះ កុំភ្លេចលើកទូរស័ព្ទហើយតេទៅ 8888 រួចចុចលេខ 1 ដើម្បីចូលរួមលេង រាល់ថ្ងៃ ចុចលេខ 2 ដើម្បីចូលរួមសម្រាប់ថ្ងៃនេះ នោះលោកអ្នកនឹងមានឱកាសក្លាយ ជាអ្នកឈ្នះរង្វាន់លុយសុទ្ធពី សែលកាត យ៉ាងពិតប្រាកដ។ បើដូច្នេះនៅចាំអីទៀត ! តេកាន់តែ ច្រើនមានឱកាសឈ្នះកាន់តែច្រើន។ ជាមួយគ្នានេះដែរ សូមកុំភ្លេចតាមដានការចាប់រង្វាន់ ដែលមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV…

  • សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ ២០២១ របស់ក្រសួង បានប្រព្រឹត្តទៅក្រោមប្រធានបទ៖ “លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្រ្ត បច្ចេកទេស ដើម្បី ពង្រឹងគុណភាព ប្រសិទ្ធភាព ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងភស្តុភារកម្ម”

    សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ ២០២១ របស់ក្រសួង បានប្រព្រឹត្តទៅក្រោមប្រធានបទ៖ “លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្រ្ត បច្ចេកទេស ដើម្បី ពង្រឹងគុណភាព ប្រសិទ្ធភាព ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងភស្តុភារកម្ម”

    ថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការ ក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ ២០២១ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ចំនួន៣២០នាក់ នៅក្នុងសាលប្រជុំធំ និងចូលរួមតាម ប្រព័ន្ធវីដេអូពីចម្ងាយចំនួន៥០០នាក់ ក្នុងនោះចំនួន២៣៥នាក់នៅក្នុងសាលប្រជុំនានានៅទីស្តីការក្រសួង និង២៦៥នាក់ មកពីមន្ទីរសាធារណការ និងដឹកជញ្ជូន សរុបទាំងអស់ចំនួន៨២០នាក់។ សន្និបាតឆ្នាំនេះ បានរៀបចំឡើងក្រោមប្រធានបទ៖ “លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្រ្ត បច្ចេកទេស ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងភស្តុភារកម្ម” ក្នុងគោល បំណងពិនិត្យមើលវឌ្ឍនភាពការងារ ការពិភាក្សាផ្លាស់ប្ដូរយោបល់ និងដកស្រង់បទពិសោធន៍ ល្អៗ ការ អនុវត្តតាមអនុសាសន៍ដ៏ល្អប្រពៃ មានតម្លៃ និងប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋា ភិបាល ដើម្បី ជាត្រីវិស័យ និងជាផែនទីបង្ហាញផ្លូវដោះស្រាយ បំពេញបន្ថែម និងកែលម្អចំណុចខ្វះខាត…

  • មេបញ្ជាការស្តីទីយោធភូមិភាគទី៥ បន្តចុះត្រួតពិនិត្យកងកម្លាំងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ

    មេបញ្ជាការស្តីទីយោធភូមិភាគទី៥ បន្តចុះត្រួតពិនិត្យកងកម្លាំងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ

    លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទី យោធភូមិភាគទី៥ អមដំណើរ លោកអភិបាលរងខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ និងលោកអភិបាលក្រុងប៉ោយប៉ែត នៅយប់ថ្ងៃ១៦កុម្ភៈឆ្នាំ២០២១ បានចុះត្រួតពិនិត្យកងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ ដែលកំពុងឈរជើងសហការជាមួយកម្លាំងចម្រុះនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ។ ក្នុងឱកាសនោះ លោកមេបញ្ជាការស្តីទី យោធភាគទី៥ បានដាក់បទបញ្ជាដាច់ខាតដល់កងកម្លាំងទាំងអស់ ត្រូវអនុវត្តបទបញ្ជាថ្នាក់លើឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីធានាបានថា គ្មានការលួចឆ្លងដែនចូលដោយមិនបានធើ្វចត្តាឡីស័ក។ លោកបានបញ្ជាឲ្យគ្រប់បណ្តាគោលដៅ ត្រូវយកចិត្ដទុកដាក់ រឹតបន្តឹង និងល្បាតត្រួតពិនិត្យ ២៤ម៉ោងលើ២៤ម៉ោង មិនឱ្យមានប្រជាពលរដ្ឋឆ្លងដែនចូលមកមិនបានធ្វើចត្តាឡីស័កដាច់ខាត គ្រប់បណ្តាគោលដៅដែលបានកំណត់ ពិសេសរកអោយឃើញនូវមេខ្យល់លួចនាំប្រជាពលរដ្ឋខ្មែរចូលតាមគ្រប់រូបភាព ដើម្បីមានវិធានការតាមផ្លូវច្បាប់៕

  • លោកជំទាវអភិបាលខេត្តប៉ៃលិន នាំយកស្បៀងអាហាររបស់តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩

    លោកជំទាវអភិបាលខេត្តប៉ៃលិន នាំយកស្បៀងអាហាររបស់តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩

    ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខ ត្រួតពិនិត្យ និងនាំយកស្បៀងអាហាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅឧបត្ថម្ភ ដល់កងកម្លាំង ដែលកំពុងឈរជើងប្រចាំការនៅតាមគោលដៅនានា តាមបណ្តោយខ្សែរបន្ទាត់ ព្រំដែន រវាងខេត្ត ប៉ៃលិន និងខេត្តចាន់បុរី ប្រទេសថៃ ក្នុងបេសកម្មប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ពីក្រៅ ប្រទេស ជាពិសេសប្រទេសថៃ ដែលកំពុងផ្ទុះការចម្លងជម្ងឺកូវីដ-១៩ចូលក្នុងសហគមន៍ ។ ក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ បាននាំបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់កងកម្លាំងទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងទ្វេរ…

  • អំណោយឯកឧត្តម ស សុខា, ឯកឧត្តម ស រដ្ឋា និងលោកជំទាវ ត្រូវបានចែកជូនពលរដ្ឋ ១៥គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ នៅសង្កាត់ទួលតាឯក ក្រុង-ខេត្តបាត់ដំបង

    អំណោយឯកឧត្តម ស សុខា, ឯកឧត្តម ស រដ្ឋា និងលោកជំទាវ ត្រូវបានចែកជូនពលរដ្ឋ ១៥គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ នៅសង្កាត់ទួលតាឯក ក្រុង-ខេត្តបាត់ដំបង

    បាត់ដំបង៖ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង រួមទាំងគ្រួសារ ស.ស.យ.ក ក្រុងបាត់ដំបង បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត មានខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ព្រមទាំង ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ចែកជូន និងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ១៥គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង (ក្នុងស្ថានីយ៍រថភ្លើង) ដោយឆេះផ្ទះទាំងស្រុង ៨ខ្នង និងឆេះអស់៥០% ចំនួន ៥ខ្នង សរុបស្មើនឹង ១៥គ្រួសារ ។ អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋទាំង១៥គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករចំនួន២០ គ.ក, ទឹកសុទ្ធ ២យួរ, អំបិល ១ថង់, ស្ករស…

  • លោកឌី រ័ត្នខេមរុណ នាំអំណោយមនុស្សធម៌ចែកជូនគ្រួសារទីទាល់ក្រ ចាស់ជរា គ្មានទីពឹង ចំនួន ២៥គ្រួសារ

    លោកឌី រ័ត្នខេមរុណ នាំអំណោយមនុស្សធម៌ចែកជូនគ្រួសារទីទាល់ក្រ ចាស់ជរា គ្មានទីពឹង ចំនួន ២៥គ្រួសារ

    ភ្នំពេញ ៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា បានចុះ សំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ចាស់ជរា គ្មានទីពឹង ចំនួន ២៥គ្រួសារ មកពី ៦ ភូមិ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២១ ។ ក្នុងឱកាសនោះដែរ ឌី រ័ត្នខេមរុណ ប្រធានអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ…

  • កម្ពុជា និងសហរដ្ឋអាមេរិក ពិភាក្សាអំពីលទ្ធភាពក្នុងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត

    កម្ពុជា និងសហរដ្ឋអាមេរិក ពិភាក្សាអំពីលទ្ធភាពក្នុងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត

    កិច្ចពិភាក្សានោះធ្វើឡើងរវាងរដ្ឋមន្ត្រីក្រសួងពណិជ្ជកម្មលោក ប៉ាន សូរស័ក្ដិ ជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃ១៦កុម្ភៈឆ្នាំ២០២១ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។ ក្នុងជំនួបនោះ លោករដ្ឋមន្រ្តីបានលើកឡើងអំពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលទោះជាប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងបង្កផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងរបៀបរបបរស់នៅរបស់ប្រទេសទាំងអស់នៅលើពិភពលោក ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែមានការកើនឡើងកាលពីឆ្នាំកន្លងទៅ។ ជាមួយគ្នានោះដែរ លោករដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញអំពីកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចការពារកម្មសិទ្ធិបញ្ញា ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ១៩៩៦ កន្លងទៅ ដែលក្រោយមកវិស័យកម្មសិទ្ធិបញ្ញាមានការរីកចម្រើនច្រើនគួរឱ្យកត់សម្គាល់ ដែលថ្មីៗនេះកម្ពុជាបានចូលនិងកំពុងសិក្សាចូលជាសមាជិកនៃសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាសំខាន់ៗជាច្រើនទៀត ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តកិច្ចសម្រួលពាណិជ្ជកម្ម ដែលថ្មីៗនេះ បានដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធព័ត៌មាន (CamDX) សំដៅសម្រួលការចុះបញ្ជីពអាជីវកម្ម និងទាក់ទាញវិនិយោគបន្ថែមទៀត។ នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានពិភាក្សាផងដែរអំពីលទ្ធភាពក្នុងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យឌីជីថល ការងារអាទិភាពផ្សេងទៀតពាក់ព័ន្ធនឹងការត្រៀមខ្លួនធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងបញ្ជាក់ជាថ្មីអំពីការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត។យោងតាមរបាយការណ៍ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកបានកើនឡើងដល់៦ពាន់៩២០លានដុល្លារក្នុងឆ្នាំ២០២០ ដែលកើនឡើងប្រមាណ១៧,៨%បើធៀបទៅនឹងឆ្នាំ២០១៩៕