Category: ព័ត៌មានសង្គម

  • សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ១គ្រួសារ នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល

    សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ១គ្រួសារ នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល

    កណ្តាល ៖ រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យ លោកស្រី គង់ ចាន់បុស្សិបា លេខាធិការគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំប្រតិភូសាខា ១ក្រុម ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន១គ្រួសារ នៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មានមតិសំណេះសំណាលទៅកាន់គ្រួសាររងគ្រោះ លោកស្រី គង់ ចាន់បុស្សិបា ក្នុងនាម លោក គង់សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរ និងនឹករលឹកបំផុត ។ លោកស្រីបានបន្តថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងមានគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ…

  • មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល ផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដល់ភូមិចំនួន៧ ស្ថិតក្នុងឃុំសំបូរមាស ស្រុកមុខកំពូល

    មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល ផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដល់ភូមិចំនួន៧ ស្ថិតក្នុងឃុំសំបូរមាស ស្រុកមុខកំពូល

    កណ្តាល÷ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីរ ដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទាំងអស់ចូលរួមសហការ និងបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ ដែលត្រូវចុះវាសវែងផ្ទាល់ ក្នុងឃុំសំបួរមាស ពីព្រោះវាជាការចាំបាច់ណាស់ដែលបងប្អូនប្រជាពលរដ្ឋម្ចាស់ដី ត្រូវតែអញ្ជើញចូលរួមតាមការអញ្ជើញ និងការជូនដំណឹងរបស់ក្រុមការងារ ក្នុងការចង្អុលបង្ហាញទីតាំងដី ព្រំដី និងផ្ដល់ព័ត៌មាន ឯកសារផ្សេងៗ តាមនីតិវិធីដែលបានកំណត់ ដើម្បីឱ្យក្រុមការងារនេះអាចដំណើរការបានល្អ និងឆាប់រហ័សក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនប្រជាពលរដ្ឋ។ ការអំពាវនាវនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដល់ភូមិចំនួន៧ រួមមាន÷ ភូមិអន្លង់ស្លែង ភូមិជ្រៃមួយរយ ភូមិអំពិលទឹក ភូមិពោង ភូមិព្រែកឬស្សី ភូមិក្រោលគោ និងភូមិពាម ស្ថិតក្នុងឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២១។ លោក ទៀង កុស្យារៈ បានបញ្ជាក់ថា នេះគឺជាលើកទី៤ហើយដែលក្រុមការងារបានប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសតំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងឃុំសំបួរមាស។ លោកបានបន្តថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាកម្មវិធីថ្មីដែលមានលក្ខណៈ ហ្មត់ចត់ច្បាស់លាស់ និងប្រើបច្ចេកទេសទំនើប និងមាន៥ដំណាក់កាលគឺ÷ ដំណាក់កាលទី១ ប្រកាសដំបន់វិនិច្ឆ័យ និងបង្កើតគណៈកម្មការរដ្ឋបាល,…

  • ក្រសួងវប្បធម៌អំពាវនាវយុវវ័យកុំភ្លើតភ្លើនថ្ងៃទី១៤កុម្ភៈ

    ក្រសួងវប្បធម៌អំពាវនាវយុវវ័យកុំភ្លើតភ្លើនថ្ងៃទី១៤កុម្ភៈ

    ក្រសួងវប្បធម៌បានអំពាវនាវឲ្យអាណាព្យាបាលរំលឹកកូនប្រុសស្រី ដើម្បីការប្រើប្រាស់ទីវានៃសេចក្ដីស្រលាញ់ ១៤កុម្ភៈក្នុងគោលដៅត្រឹមត្រូវ។ ទិវានៃ ក្តីស្រឡាញ់ឬ Valentine’s Day ដែលនឹងមកដល់ថ្ងៃទី១៤កុម្ភៈ ត្រូវគេ ចាត់ទុកថា មិនមែនជាទិវានៃប្រពៃណី ខ្មែរនោះទេ ប៉ុន្តែយុវជនមួយ ចំនួនតូចបានភ្លើតភ្លើន, ភ្លេចការសិក្សា, បាត់បង់សេចក្តីថ្លៃថ្នូរនិងក្រុមគ្រួសារ, ប្រាសចាកវប្ប ធម៌និងប្រពៃណី ជាតិខ្មែរដោយប្រើប្រាស់ទិវា Valentine’s Day ជាការបញ្ជាក់ក្តីស្រឡាញ់ចំពោះ គូស្នេហ៍ជាពិសេសក្នុងចំណោម យុវវ័យក្មេងៗ ដែលឈានទៅដល់ការរួម ភេទនៅថ្ងៃនោះថែមទៀត ដែលអាច ប៉ះពាល់ដល់អនាគតយុវវ័យ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា វប្បធម៌ផ្តេសផ្តាសរបស់ Valentine’s Day បាន និងកំពុងជ្រៀត ចូលមកក្នុងសង្គមកម្ពុជា ជាពិសសេសស្រទាប់យុវជន មួយចំនួនដែលបានទទួលយក និងប្រើប្រាស់ភាព ភ័ន្ត ច្រឡំនោះ បណ្តាលឲ្យប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិទៀតផង។ ក្រសួងវប្បធម៌បានអំពាវនាវ ប្រជាជន ជាពិសេសយុវជនកម្ពុជា ត្រូវសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅចំពោះវប្បមធ៌ ប្រពៃណី ដែលជាមរតក ដ៏ថ្លៃថ្លារបស់ដូនតាខ្មែរ ព្រមទាំងត្រូវសិក្សាឈ្វេងយល់ឲ្យបានគ្រប់ជ្រុងជ្រោយពីខ្លឹមសារ និងឥទ្ធិពលនៃវប្បធម៌ ទំនៀមទម្លាប់ពីខាងក្រៅ…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាលជាមួយ លោក គឹម សៀប អតីតអនុរដ្ឋមន្រ្តីក្រសួងគមនាគមន៍

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាលជាមួយ លោក គឹម សៀប អតីតអនុរដ្ឋមន្រ្តីក្រសួងគមនាគមន៍

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំប្រតិភូចុះជួបសំណេះសំណាលជាមួយ លោក គឹម សៀប អាយុ ៨៥ អតីតអនុរដ្ឋមន្រ្តីក្រសួងគមនាគមន៍ និងភរិយា ដែលមានអាយុប្រហាក់ប្រហែលគ្នា (មន្រ្តីចូលនិវត្តន៍) នៅគេហដ្ឋាន ស្ថិតក្នុងភូមិព្រែកសំរោង ឃុំតាខ្មៅ ខេត្តកណ្តាល នាព្រឹក ថ្ងៃព្រហស្បតិ៍ ១៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ។ ថ្លែងក្នុងឧកាសនោះលោកជំទាវបានមានប្រសាសន៍ថា ៖ ការចុះមកសួរសុខទុក្ខនេះបន្ទាប់ពីបានទទួលដំណឹងថា លោក គឹម សៀប មានជំងឺ និងបានសម្រាកនៅមន្ទីពេទ្យ ។ ដោយមានការមមាញឹកក្នុងការងារទើបលោកជំទាវពុំបានសួរសុទុក្ខនៅមន្ទីរពេទ្យ ទើបថ្ងៃនេះបានមកជួបសួរសុខទុក្ខដោយផ្ទាល់គេហដ្ឋានតែម្តង ។ លោកជំទាវក៏បានជូនពរឲ្យលោក គឹម សៀប និងភរិយា មានកម្លាំ មាំមួន និងជៀសផុតពីជំងឺផ្សេងៗទាំងឡាយ ទាំងពួង ព្រមទាំងជួបប្រទះនូវពុទ្ធពរទាំង ៤…

  • ក្រុមហ៊ុន FedEx ស្នើហោះហើរដឹកទំនិញចេញចូលកម្ពុជានៅក្នុងខែមិថុនាឆ្នាំ២០២១

    ក្រុមហ៊ុន FedEx ស្នើហោះហើរដឹកទំនិញចេញចូលកម្ពុជានៅក្នុងខែមិថុនាឆ្នាំ២០២១

    ការស្នើនោះធ្វើឡើងតាមរយៈឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាលោក Patrick Murphy ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោកម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅព្រឹកថ្ងៃទី១១កុម្ភៈឆ្នាំ២០២១។ ជំនួបនោះ ធ្វើឡើងដោយភាគីសហរដ្ឋអាមេរិក ចង់ស្វែងយល់ពីការវិវត្តន៍នៃវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានលើកឡើងថា គណៈប្រតិភូរបស់កលោក ចង់ស្វែងយល់ពីការវិវត្តន៍នៃការត្រៀមខ្លួនសម្រាប់ការចូលជាសមាជិកអនុសញ្ញាខេបថោន (Cape Town Convention) ព្រមទាំងស្វែងយល់និងទទួលបាននៅការគាំទ្រដល់សំណើររបស់ក្រុមហ៊ុនFedEx ដែលមានគម្រោងហោះហើរដឹកទំនិញចេញចូលកម្ពុជា(Cargo/Freight) នៅក្នុងខែមិថុនាឆ្នាំ២០២១ខាងមុខ។ ជាការឆ្លើតតបក្នុងជំនួបនោះ លោករដ្ឋមន្រ្តីម៉ៅ ហាវណ្ណាល់ បានសន្យថា នឹងពិនិត្យឡើងវិញលើអនុសញ្ញាខេបថោន(Cape Town Convention)ដោយពិនិត្យលើក្រុមការងារត្រូវខិតខំបង្កើនល្បឿនដើម្បីឱ្យទទួលបានលទ្ធផលជាទីគាប់ចិត្ត និងលោកស្នើសុំឱ្យភាគីសហរដ្ឋអាមេរិកជួយផ្តល់ជំនួយបច្ចេកទេសនិងអ្នកជំនាញការជួយតម្រង់ទិសដល់ក្រុមការងារអាកាសចរស៊ីវីលឱ្យសម្រេចបានលទ្ធផលទៅតាមផែនការរបស់ខ្លួន។ ចំពោះក្រុមហ៊ុន FedEx លោកម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា កម្ពុជាបានពិនិត្យ និងគាំទ្រឱ្យមានការហោះហើរមកកម្ពុជាហើយ ប៉ុន្តែដោយសារមានការខ្វះខាតនូវឯកសារមួយចំនួនដែលត្រូវបំពេញបន្ថែម ហើយខាងភាគីសហរដ្ឋអាមេរិកក៏បានយកទៅពិនិត្យពិចារណាហើយ ភាគីកម្ពុជាសន្យាជួយគាំទ្រ និងជួយសម្រួលដល់ក្រុមហ៊ុន FedEx របស់សហរដ្ឋអាមេរិក៕

  • សហព័ន្ធរុស្ស៊ី បានបង្ហាញពីគោលបំណងក្នុងការចូលរួមជួយដល់វិស័យបោសសម្អាតមីននៅកម្ពុជា

    សហព័ន្ធរុស្ស៊ី បានបង្ហាញពីគោលបំណងក្នុងការចូលរួមជួយដល់វិស័យបោសសម្អាតមីននៅកម្ពុជា

    បង្ហាញពីគោលបំណងនោះធ្វើឡើងដោយលោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្សីប្រចាំនៅកម្ពុជាក្នុងឱកាសជួបពិភាក្សាការងារជាមួយអនុប្រធានទី១អាជ្ញាធរមីនកម្ពុជា លោកទេសរដ្ឋមន្ត្រីលី ធុជ នាព្រឹកថ្ងៃទី១១កុម្ភៈ ឆ្នាំ២០២១ នៅអាជ្ញាធរមីន។ លោកទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលរុស្ស៊ី ដែលបានជួយដល់កម្ពុជាក្នុងការទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ព្រមទាំងបានជួយកសាងធនធានមនុស្សនៅកម្ពុជា រហូតដល់សព្វថ្ងៃនេះ។ លោកក៏បានជម្រាបប្រាប់ដល់ ឯកអគ្គរដ្ឋទូតរុស្ស៊ីថា កម្ពុជា-រុស្ស៊ីមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាប្រវត្តិសាស្ត្ររយៈពេល ៦៥ឆ្នាំមកហើយ។ ក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងអំពីសមិទ្ធផលសម្រេចបាន និងផែនការបន្តសម្រាប់វិស័យសកម្មភាពមីនកម្ពុជា ដែលក្នុងនោះ ខ្ញុំបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចង់ឃេីញណាស់ប្រជាពលរដ្ឋខ្មែរទាំងអស់ទទួលបានសេចក្ដីសុខ សុខដុម និងសុវត្ថិភាពដូចគ្នានិងគ្រប់ទីកន្លែង។ ក្នុងឱកាសនោះ លោក Anatoly Borovik បានកោតសរសើរ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាចំពោះចំណាត់ការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានធ្វើអោយគាត់ និងសហការីអាចធ្វើដំណើរីរគ្រប់ទីកន្លែងទូទាំងប្រទេស ដោយមិនភ័យខ្លាចឆ្លងជំងឺកូវីដ។ ជាមួយគ្នានោះ លោក ឯកអគ្គរដ្ឋទូត ក៏បានបង្ហាញពីឆន្ទៈ និងគោលបំណងរបស់ប្រទេសរុស្សី ក្នុងការចូលរួមជួយដល់វិស័យបោសសម្អាតមីននៅកម្ពុជា ហើយ ឯកអគ្គរដ្ឋទូត នឹងរាយការណ៍ទៅគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រុស្សី ឲ្យជួយដល់ការងារបោសសម្អាតមីននោះផងដែរ៕

  • ក្រុមហ៊ុនមួយគ្រោងនឹងវិនិយោគនៅកម្ពុជាដែលអាចបង្កើតការងារបានជិត៨០០កន្លែង

    ក្រុមហ៊ុនមួយគ្រោងនឹងវិនិយោគនៅកម្ពុជាដែលអាចបង្កើតការងារបានជិត៨០០កន្លែង

    គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១១កុម្ភៈឆ្នាំ២០២១ បានចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន XIN JELLY INDUSTRY AND TRADING CO., LTD លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងក្រណាត់ទ្រនាប់សម្លៀកបំពាក់។ គម្រោងវិនិយោគនោះ មានទីតាំងវិនិយោគស្ថិតនៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានទុនវិនិយោគប្រមាណ ២លាន៦សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៦៤កន្លែង៕

  • ក្រសួងវប្បធម៌អំពាវនាវឲ្យអាណាព្យាបាលរំលឹកកូនឲ្យប្រើប្រាស់ទីវានៃសេចក្ដីស្រលាញ់១៤កុម្ភៈក្នុងគោលដៅត្រឹមត្រូវ

    ក្រសួងវប្បធម៌អំពាវនាវឲ្យអាណាព្យាបាលរំលឹកកូនឲ្យប្រើប្រាស់ទីវានៃសេចក្ដីស្រលាញ់១៤កុម្ភៈក្នុងគោលដៅត្រឹមត្រូវ

    ថ្ងៃទី១៤កុម្ភៈ ដែលមនុស្សមួយចំនួន ជាពិសេសគ្រិស្ដសានិកជនបានកំណត់ថា ជាទិវានៃក្ដីស្រឡាញ់ នឹងឈានចូលមកដល់នៅថ្ងៃអាទិត្យចុងសប្ដាហ៏នេះ។ ក្រសួងវបប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា បច្ចុប្បន្ន ទិវានោះបាន និងកំពុងជ្រៀតចូលមកក្នុងសង្គមកម្ពុជា ជាពិសសេសស្រទាវយុវជនបណ្ដាលឲ្យមនុស្សមួយចំនួនបានទទួលយក និងប្រើប្រាស់ភាពភ័ន្តច្រឡំនាំឲ្យមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិទៀតផង។ ក្រសួងវប្បធម៌បានបន្តថា ក្នុងបរិការណ៍នេះ ប្រជាជន ជាពិសេសយុវជនកម្ពុជា ត្រូវសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅចំពោះវប្បមធ៌ ប្រពៃណី ដែលជាមរតកដ៏ថ្លៃថ្លារបស់ដូនតាយើង ព្រមទាំងត្រូវសិក្សាឈ្វេងយល់ឲ្យបានគ្រប់ជ្រុងជ្រោយពីខ្លឹមសារ និងឥទ្ធិពលនៃវប្បធម៌ ទំនៀមទម្លាប់ពីខាងក្រៅ ដើម្បីបន្ស៊ីចូលទៅក្នុងឥរិយាបថ និងបរិបទនៃសង្គមរបស់ខ្លួន ក្នុងគោលដៅរក្សាឲ្យបាននូវអត្ថិភាពជាប្រជាជាតិថ្លៃថ្នូរមួយដែលមានវ័យចំណាស់រាប់ពាន់ឆ្នាំមកហើយនៅទ្វីបអាស៊ី។ ក្រសួងវប្បធម៌បានបញ្ជាក់ថា ទិវានៃក្ដីស្រឡាញ់នៅកម្ពុជា គួរជាឱកាសក្នុងការចែកចាយ និងធានានូវក្ដីស្រឡាញ់ប្រកបដោយភាពទូលំទូលាយ និងសន្ដានចិត្តស្មោះសរចំពោះមនុស្សដែលនៅជុំវិញខ្លួនមានជាអាទិ៍ ក្រុមគ្រួសារ ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ និងចំពោះអ្នកដែលនៅក្នុងសង្គមជាមួយគ្នា ដូចជា ជនពិការ កុមារកំព្រា និងអ្នកដែលខ្សត់ខ្សោយជាងខ្លួនជាដើម ក្រោមរូបភាពជួបជុំពិភាក្សាគ្នា ឬទទួលទានអាហាររួមគ្នាដោយក្ដីសោមនស្សរីករាយ ការសរសេរលិខិតជូនពរ ការជូនអំណោយផ្សេងៗ ដើម្បីបញ្ជាក់ពីកត្តញ្ញូតាធម៌ ក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់របស់ខ្លួនចំពោះអ្នកមានគុណ បុព្វការីជន និងចំពោះសង្គមជាតិ។ ជាមួយគ្នានោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់មាតាបិតា…

  • រដ្ឋបាលខេត្តព្រៃវែង បើកកិច្ចប្រជុំគណៈកម្មាការសកម្មភាពកំចាត់មីនខេត្តព្រៃវែង

    រដ្ឋបាលខេត្តព្រៃវែង បើកកិច្ចប្រជុំគណៈកម្មាការសកម្មភាពកំចាត់មីនខេត្តព្រៃវែង

    រសៀលថ្ងៃពុធទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជេីញដឹកនាំកិច្ចប្រជុំគណៈកម្មាការសកម្មភាពកំចាត់មីនខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង “B” នៃសាលាខេត្តព្រៃវែង។ កិច្ចប្រជុំនេះ ក៍មានការចូលរួមពីលោកអភិបាលរងខេត្ត នាយក/នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីអភិបាលក្រុង/ស្រុក មន្ត្រីសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានកងឯកភាពកំចាត់មីនទី៥ និងការិយាល័យចំណុះសាលាខេត្តព្រៃវែង។ ក្នុងកិច្ចប្រជុំនេះដែរ យោងតាមគណៈកម្មការសកម្មភាពកំចាត់មីន បានអោយដឹងថា មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ មួយចំនួនត្រូវបានប្រទះឃើញជាបន្តបន្ទាប់ ហេតុនេះ ដើម្បី ទប់ស្កាត់បញ្ហានេះ ឯកឧត្តម អភិបាលខេត្ត ស្នើរសុំគណៈកម្មាធិការសកម្មភាព មីនខេត្ត និង អង្គការពាក់ព័ន្ធទាំងអស់ ចូលរួមសហការតាមដាន ជាប្រចាំនៅតាមទីកន្លែងដែលជាសមរភូមិកាលពីជំនាន់សង្គ្រាមកន្លងមក ដែលបច្ចុប្បន្ន ប្រជាពលរដ្ឋកំពុងរស់នៅ ដោយត្រូវបង្កើនការផ្សព្វផ្សាយអប់រំ ដល់ពលរដ្ឋអោយយល់ដឹងពីផលប៉ះពាល់ដោយសារមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ ត្រូវរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន ពេលប្រទះឃើញគ្រាប់ទាំង នោះហើយ អាជ្ញាធរ ជំនាញពាក់ព័ន្ធ ត្រូវឆ្លើយតបអោយបានទាន់ពេលវេលាក្នុងការប្រមូលយកទៅកម្ទេចចោល និង ត្រូវដាក់ស្លាកសញ្ញាសំគាល់ជាបន្ទាន់តាមតំបន់សង្ស័យ…

  • សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នគ្រោះអគ្គិភ័យ កូវីដ-១៩ និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងថ្ងៃសែនចូលឆ្នាំចិន

    សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នគ្រោះអគ្គិភ័យ កូវីដ-១៩ និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងថ្ងៃសែនចូលឆ្នាំចិន

    នាព្រឹកថ្ងៃទី១១កុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារជូនពរ និងអបអរសាទរពលរដ្ឋខ្មែរសែស្រឡាយចិនក្នុងថ្ងៃសែនចូលឆ្នាំចិន។ តាមរយៈសារជូនពរ ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក រស់សម្តេចតេជោ មានខ្លឹមសារទាំងស្រុងថា ជូនពរថ្ងៃចូលឆ្នាំចិន Gong Xi Fa Cai 2021 ។ ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរក្នុងថ្ងៃសែនចូលឆ្នាំចិនថ្ងៃនេះ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាសសែន ធូប និងទៀន… ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យកើតឡើងដោយការធ្វេសប្រហែសណាមួយដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ។ សូមចូលរួមទប់ស្កាត់ការពារការចម្លងជម្ងឺកូវីដ១៩ ទាំងអស់គ្នា តាមរយៈការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗផងដែរ។ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំបើកប្រជែងយកលឿនតែខ្លួនឯង កុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា។ ខ្ញុំ និងភរិយា សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ ជោគជ័យ និងហេងហេងគ្រប់ៗគ្នាចាប់ពីក្នុងថ្ងៃចូលឆ្នាំចិន ២០២១ នេះតទៅ៕