Category: ព័ត៌មានសង្គម

  • ទេសរដ្ឋមន្ដ្រី ឆាយ ថន ប្រកាសផ្សព្វផ្សាយរបាយការណ៍ លទ្ធផលអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជា ឆ្នាំ២០១៩, ប្រជាពលរដ្ឋ១.៧លានគ្រួសារ ប្រកបមុខរបរកសិកម្ម

    ទេសរដ្ឋមន្ដ្រី ឆាយ ថន ប្រកាសផ្សព្វផ្សាយរបាយការណ៍ លទ្ធផលអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជា ឆ្នាំ២០១៩, ប្រជាពលរដ្ឋ១.៧លានគ្រួសារ ប្រកបមុខរបរកសិកម្ម

    ភ្នំពេញ៖ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងផែនការ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាស ផ្សព្វផ្សាយរបាយការណ៍ ស្ដីពី លទ្ធផលអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជា ឆ្នាំ២០១៩ ដែលសហការរៀបចំដោយ វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងផែនការ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ។ ទេសរដ្ឋមន្ដ្រី ឆាយ ថន បានថ្លែងថា ដំណើរការប្រព្រឹត្តទៅ នៃអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជា ឆ្នាំ២០១៩ គឺត្រូវបានអនុវត្តជ្រើសរើសសំណាកតំរូ ចំនួន៨០០ភូមិ និងសំណាកគ្រួសារប្រកប មុខរបរកសិកម្ម មានចំនួនជិត១៦,០០០គ្រួសារ និងអង្គភាពកសិកម្មមិនមែនគ្រួសារ (សហគ្រាសកសិកម្មខ្នាតធំ) ត្រូវបានជ្រើសរើស ផ្អែកតាមលក្ខណៈប្រភេទ នៃស្តង់ដារអន្តរជាតិមានចំនួន១៨៦មូលដ្ឋាន ដែលស្ថិតនៅក្នុងរាជធានីខេត្ត ទាំង២៥ ដើម្បីសម្ភាសន៍ប្រមូលទិន្នន័យព័ត៌មានផ្នែកកសិកម្ម និងជលផលដោយប្រើប្រាស់ម៉ាស៊ីនតាប្លែត (TABLET)។ ទេសរដ្ឋមន្ដ្រី ឆាយ ថន បានបន្ថែមទៀតថា ផ្អែកតាមលទ្ធផលទិន្នន័យអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជា ឆ្នាំ២០១៩ បានបង្ហាញអំពីនិន្នាការ នៃស្ថានភាពគ្រួសារ ធ្វើសកម្មភាពប្រកបមុខរបរ…

  • ក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តកម្ពុជាចិនលើកទី៥នៅតែបន្តអនុវត្តវិធានការយ៉ាងម៉ត់ចត់ចំពោះសុខភាពអនាម័យអ្នកចូលទស្សនាយន្ត ដើម្បីចូលរួមទប់ស្តាត់ជំងឺកូវីដ១៩

    ក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តកម្ពុជាចិនលើកទី៥នៅតែបន្តអនុវត្តវិធានការយ៉ាងម៉ត់ចត់ចំពោះសុខភាពអនាម័យអ្នកចូលទស្សនាយន្ត ដើម្បីចូលរួមទប់ស្តាត់ជំងឺកូវីដ១៩

    ក្រុមការងារនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រោមកិច្ចសហការពីស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃ ទី៨ ខែ មករា ឆ្នាំ២០២១ បានបន្តសកម្មភាពចុះចាក់បញ្ចាំងខ្សែភាពយន្តចល័តកម្ពុជា ចិនលើកទី៥នៅក្នុងទីរួមខេត្ត កំពង់ស្ពឺហើយ បន្ទាប់ពីធ្វើសកម្មភាពចុះចាក់បញ្ចាំងបាន៣ខេត្តរួចមកហើយ ក្នុងនោះមាន ខេត្ត កណ្តាល តាកែវ កំពត។តាមការបញ្ជាក់ពីតំណាងក្រុមការងារចាក់បញ្ចាំងភាពយន្តនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បះ បានបញ្ជាក់ថា នៅក្នុងសកម្មភាពចុះចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា ចិនលើកទី៥នេះ ដែលក្រុមការងារនៃប្រទេសទាំងពីរបានចុះចាក់បញ្ចាំងជូនពលរដ្ឋទស្សនាចំនួន៣ខេត្តរួចមកនោះ សង្កេតឃើញថា មានប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករជាមួយ និងទឹកមុខសប្បាយរីករាយ។ តំណាងក្រុមការងារចាក់បញ្ចាំងភាពយន្តនៃក្រសួងវប្បធម៌រូបនេះ បានអះអាងទៀត នៅក្នុងសកម្មភាពចុះចាក់បញ្ចាំងខ្សែភាពដែលធ្វើឡើងបាន៣ខេត្តកន្លងមកនេះ ទោះបីជាស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជាមិនមានការឆ្លងនៅក្នុងសហគមន៍ក៍ដោយក៍ក្រុមការងារនៃប្រទេសទាំងពីរនៅតែប្រុងប្រយ័ត្នខ្ពស់ ដោយមុននិងបើកឲ្យប្រជាពលរដ្ឋចូលទស្សនាភាពយន្តក្រុមការងារបានយកចិត្តទុកដាក់ដូចជា៖វាស់កម្លៅ បាញ់អាគុលសម្លាប់មេរោគ ពិសេស គម្លៀតសង្គម ដើម្បីចូលរួមទប់ស្តាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩តាមវិធានការរបស់ក្រសួងសុខាភិបាល។ ខ្សែភាពយន្តចល័តកម្ពុជា-ចិនលើកទី៥នេះ គឺធ្វើឡើងក្នុងគោលផ្សព្វផ្សាយពីចំណងមិត្តភាព កម្ពុជា-ចិន ទៅដល់ប្រជាពលរដ្ឋកម្ពុជា ។ ដោយសារតែខ្សែភាពយន្ត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ចំណេះដឹងអប់រំបន្ថែម ពីវប្បធម៌ទំនៀមទម្លាប់ ប្រពៃណី និងជីវភាពរស់នៅរបស់ប្រជាជន និងការរីកចំរើន នៃប្រទេសទាំងពីរ កម្ពុជា និងចិនដែលជាមហាមិត្តដែកថែប ។ ការបញ្ចាំងភាពយន្តនេះដែរ បានធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា-ចិន ចាត់ទុកជាឆ្នាំផ្លាស់ប្តូរវប្បធម៌ និងទេសរចណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌សិល្បៈភាពយន្តរវាងកម្ពុជា-ចិន អោយកាន់តែស៊ីជម្រៅ…

  • អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ រៀបចំពិធីប្រកាសផ្ទេរសិទ្ធិគ្រប់គ្រង និងការទទួលខុសត្រូវរវាងរដ្ឋបាលខណ្ឌមានជ័យ និងរដ្ឋបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមួយរដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្ដាល

    អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ រៀបចំពិធីប្រកាសផ្ទេរសិទ្ធិគ្រប់គ្រង និងការទទួលខុសត្រូវរវាងរដ្ឋបាលខណ្ឌមានជ័យ និងរដ្ឋបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមួយរដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្ដាល

    នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំពិធីប្រកាសផ្ទេរសិទ្ធិគ្រប់គ្រង និងការទទួលខុសត្រូវរវាងរដ្ឋបាលខណ្ឌមានជ័យ និងរដ្ឋបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមួយរដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពី អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល អភិបាលរងរាជធានីភ្នំពេញ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ អភិបាលខណ្ឌមានជ័យ និងខណ្ឌដង្កោ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយករដ្ឋបាល បានលើកឡើងថា កិច្ចប្រជុំថ្ងៃនេះគឺដើម្បីធ្វើការប្រកាសផ្ទេរសិទ្ធិគ្រប់គ្រង និងការទទួលខុសត្រូវរវាងរដ្ឋបាលខណ្ឌមានជ័យ និងរដ្ឋបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមួយរដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយកន្លងមក រាជធានីភ្នំពេញបានស្នើឲ្យមានការកែសម្រួលព្រំប្រទល់នេះ។ ឯកឧត្តម បានបន្តថា…

  • រាជរដ្ឋាភិបាលនឹងរៀបចំបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ ចុងឆ្នាំ២០២១នេះ ក្រោយលើកពេលមួយឆ្នាំ

    រាជរដ្ឋាភិបាលនឹងរៀបចំបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ ចុងឆ្នាំ២០២១នេះ ក្រោយលើកពេលមួយឆ្នាំ

    ព្រះសីហនុ៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីបុណ្យសមុទ្រលើកទី៩ (ជុំទី៣) ឡើងវិញនៅចុងឆ្នាំ២០២១ ខាងមុខនេះ ក្រោយលើកពេលមួយឆ្នាំនៅឆ្នាំ២០២០ ដោយសារតែរងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ ខណៈពិធីបុណ្យសមុទ្រនៅឆ្នាំនេះ ថ្នាក់ដឹកនាំបានដាក់ចេញគោលបំណងថានឹងរៀបចំឱ្យកាន់តែពិសេសជាងឆ្នាំមុនៗ។ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះឱ្យបានល្អប្រសើររលូនទៅបាន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិសេសមួយនៅរដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងគោលបំណងពិភាក្សាជាមួយក្រសួង-ស្ថាប័ន មន្ទីរ អង្គភាពជំនាញត្រៀមកិច្ចការមួយចំនួនបណ្ដើរៗ។ នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន ណែនាំឱ្យក្រុមការងារចាប់ផ្ដើមបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីធ្វើកិច្ចការងារតាមមុខព្រួញនីមួយៗ សំដៅរៀបចំពិធីបុណ្យទាំងមូលឱ្យបានរលូនជោគជ័យ។ ក្នុងនោះដែរមានកម្មវិធីសម្ដែងសិល្បៈ ព្រឹត្តិការណ៍កីឡា ការការពារសុខសន្តិភាព ការរៀបចំតុបតែងសោភ័ណភាពនៅតាមទីសាធារណៈ តាមឆ្នេរសមុទ្រ និងទីតាំងសំខាន់មួយចំនួនទៀត។ ចំពោះការរៀបចំឱ្យមានវិថីម្ហូបអាហារ ក៏ត្រូវបានលោករដ្ឋមន្ត្រី ថោង ខុន គាំទ្ររៀបចំឱ្យបានល្អប្រសើរ។ លោកបានជំរុញឱ្យមានការនាំយកផលិតផលកសិកម្ម សិប្បកម្ម ផលិតផលពាណិជ្ជកម្មក្នុងស្រុកមកតាំងបង្ហាញក្នុងពិធីបុណ្យឱ្យបានច្រើនបំផុត។ ក្រៅពីនេះត្រូវផ្សព្វផ្សាយផលិតផលទេសចរណ៍ សក្ដានុពលទេសចរណ៍ដែលមាននៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ តំបន់ទេសចរណ៍ធម្មជាតិ សក្ដានុពលនៅតាមតំបន់ឆ្នេរសមុទ្រ នៅតាមកោះ…

  • ពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានរតនាគារខេត្តប៉ៃលិន

    ពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានរតនាគារខេត្តប៉ៃលិន

    ប៉ៃលិន ៖ ពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានរតនាគារខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ០១១ សហវ.ប្រក សម្រេចតែងតាំងលោក ណេង ករុណា ជាប្រធានរតនាគារខេត្តប៉ៃលិនថ្មីជំនួសលោក ហៀង សុងហួតដែលត្រូវដល់អាយុចូលនិវត្តន៌ ។ បន្ទាប់ពីទទួលបានប្រកាសតែងតាំងមុខតំណែងថ្មី ពីឯកឧត្តម ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួចមកលោក ណេង ករុណា ដែលទើបតែងតាំងមុខតំណែងថ្មី បានធ្វើការប្តេជ្ញាចិត្តធ្វើការប្តេជ្ញាអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ គោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះ ឲ្យមានប្រសិទ្ធភាពខ្ពស់…

  • សេចក្ដីណែនាំស្ដីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្ដីស្រឡាញ់

    សេចក្ដីណែនាំស្ដីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្ដីស្រឡាញ់

    សេចក្ដីណែនាំស្ដីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្ដីស្រឡាញ (១៤ កុម្ភៈ) នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រប់គ្រឹះស្ថានសិក្សា និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

  • អាជ្ញាធរខណ្ឌបឹងកេងកង ចុះត្រួតពិនិត្យសណ្តាប់ធ្នាប់ការលក់ដូររបស់បងប្អូនអាជីវករដែលលក់ដូរនៅតាមបណ្តោយផ្លូវលេខ៤០២ និងកាប់ដើមឈើ

    អាជ្ញាធរខណ្ឌបឹងកេងកង ចុះត្រួតពិនិត្យសណ្តាប់ធ្នាប់ការលក់ដូររបស់បងប្អូនអាជីវករដែលលក់ដូរនៅតាមបណ្តោយផ្លូវលេខ៤០២ និងកាប់ដើមឈើ

    ភ្នំពេញ ៖ រដ្ឋបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានដឹកនាំមន្ត្រី កម្លាំងប្រជាការពារ ដោយមានការចូលរួមពីលោកចៅសង្កាត់ទំនប់ទឹក នាព្រឹកថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ចុះត្រួតពិនិត្យសណ្តាប់ធ្នាប់ការលក់ដូររបស់បងប្អូនអាជីវករដែលលក់ដូរនៅតាមបណ្តោយផ្លូវលេខ៤០២ និងកាប់ដើមឈើដែលងាប់នៅលើផ្លូវលេខ១៨៧ កែងផ្លូវលេខ៤០២ ជៀសវាងការបាក់ធ្លាក់ធ្វើឱ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវជាយថាហេតុ។ ជាមួយគ្នានេះ រដ្ឋបាលខណ្ឌបឹងកេងកងសូមសំណូមពរដល់បងប្អូនអាជីវករដែលលក់ដូរលើចញ្ចើមផ្លូវមេត្តាចូលរួមថែរក្សាអនាម័យ និងរបៀបរៀបរយឱ្យបានស្អាតទាំងអស់គ្នា។ ដោយ / គ្រី សម្បត្តិ

  • សម្តេចក្រឡាហោម ស ខេង រំលឹកដល់អាជ្ញាធរត្រូវជួយពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយមិនត្រូវគិតនិន្នាការនយោបាយឡើយ

    សម្តេចក្រឡាហោម ស ខេង រំលឹកដល់អាជ្ញាធរត្រូវជួយពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយមិនត្រូវគិតនិន្នាការនយោបាយឡើយ

    សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ជាពិសេសគណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ ត្រូវចុះជួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយនានា ឲ្យបានទាន់ពេលវេលា និងមិនត្រូវគិតថាពួកគាត់មាននិន្នានាការនយោបាយអ្វីនោះឡើយ ហើយមួយវិញទៀតត្រូវត្រៀមរៀបចំគ្រឿងឧបភោគ បរិភោគ សម្ភារៈ សម្រាប់ជួយពួកគាត់ផងដែរ។ ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធាន អនុប្រធាន សមាជិក និងក្រុមជំនួយការ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៩កុម្ភៈនេះ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា គ្រោះមហន្តរាយដោយធម្មជាតិមានដូចជា ព្យុះ ខ្យល់កន្ត្រាក់ រន្ទះបាញ់ ទឹកជំនន់ រលកយក្សស៊ូណាមិ ការបាក់ច្រាំងទន្លេ ភាពរាំងស្ងួតយូរ ភ្លើងឆេះព្រៃ បន្ទុះភ្នំភ្លើង ជំងឺរាត ត្បាត និងសត្វបំផ្លាញដំណាំជាដើម ហើយសម្រាប់គ្រោះមហន្តរាយជាយថាហេតុ គឺមានដូចជា ការបាក់រលំអគារ ការធ្លាក់យន្តហោះ អគ្គីភ័យជាដើម ហើយគ្រោះទាំងឡាយនេះនឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរយើង ដូច្នេះក្នុងនាមអាជ្ញាធរ ត្រូវសហការគ្នាឲ្យបានល្អក្នុងការចុះជួយដល់ពួកគាត់ដែលរងគ្រោះនោះ។ សម្តេចក្រឡាហោម ស ខេង ក៏បានធ្វើការអំពាវនាវ ដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវធ្វើការទំនាក់ទំនងឲ្យបានជាប់ជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរមូលដ្ឋាន…

  • សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាប្រធានលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការ នៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងមហាផ្ទៃ

    សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាប្រធានលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការ នៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងមហាផ្ទៃ

    នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាប្រធានលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការ នៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ សមាជិក-សមាជិកា នៃលេខាធិការ ដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយ សរុបប្រមាណ ចំនួន១៥០នាក់។ សូមជម្រាបថា ក្រសួងមហាផ្ទៃ បានសម្រេចកែសម្រួលសមាភាព លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយ របស់ក្រសួងមហាផ្ទៃ ដែលមាន ឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយ ដោយមានសមាភាពសមាជិក សមាជិកាចំនួន២១រូបផងដែរ។ បន្ថែមពីនេះទៀត ក្រសួងមហាផ្ទៃ បានបង្កើតក្រុមជំនួយការ នៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយ របស់ក្រសួងមហាផ្ទៃ ដែលមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គសង្នការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាប្រធានក្រុមជំនួយការ នៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយ និងមានសមាភាពចូលរួម…

  • ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគាស់ទ្វារយកទ្រព្យសម្បត្តិរបស់ពលរដ្ឋយ៉ាងសកម្មក្នុងរាជធានី ត្រូវនគរបាលខណ្ឌដង្កោឃាត់ខ្លួន

    ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគាស់ទ្វារយកទ្រព្យសម្បត្តិរបស់ពលរដ្ឋយ៉ាងសកម្មក្នុងរាជធានី ត្រូវនគរបាលខណ្ឌដង្កោឃាត់ខ្លួន

    ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ខណ្ឌដង្កោ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ខណ:ពេលកំពុងធ្វើសកម្មភាពលួចគាស់ផ្ទះរបស់ជាពលរដ្ឋមួយកន្លែងនៅក្នុងបុរីលឹម ឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺព្រឹកថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០២១។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើមានឈ្មោះ ម៉ៅ ទិត្យ ភេទប្រុស ឣាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោ លោកវរសេនីយ៍ទោ ជាង ហុកសែ ឣធិការរងទទួលផ្នែកនគរបាលយុត្តិធម៌ បានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលដ្ឋាបាលដង្កោ បានធ្វើការល្បាតពួនស្ទាក់ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏បានប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពដើរចូលទៅក្នុងផ្ទះល្វែងរួចធ្វើសកម្មភាពគាស់ទ្វារបំរុងចូលលួចទ្រព្យសម្បត្តិ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចឃាត់ជនសង្ស័យបានធ្វើការឆែកឆេររកឃើញគ្រឿងញៀន១កញ្ចប់និងសោរមួយឈុត រួចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកកាន់ប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ដង្កោដើម្បីធ្វើការសាកសួនាំ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពទាំងទឹកមុខញញឹមញញ៉េមថា រូបគេធ្លាប់ធ្វើសកម្មភាពលួចគាស់ទ្វារយកទ្រព្យសម្បត្តិប្រជាពលរដ្ឋបានសម្រេចជាច្រើនដងមកហើយ ហើយគ្រឿងញៀន១កញ្ចប់នេះគឺរូបគេទិញចំនួន១០ដុល្លាទុកសម្រាប់ជក់កុំឲ្យងងុយដេក។ បច្ចុប្បន្ន នេះ ជនសង្ស័យខាងលើត្រូវបានឃុំខ្លួនបណ្តោះឣាសន្ននៅឣធិការដ្ឋានខណ្ឌដង្កោនិងកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនិតិវិធី៕ ដោយ ៖ ភារ៉ា និងប៊ុនធី