-
ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើមាត្រាចំនួន៥ នៃសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល

នារសៀលថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានបន្តបើកកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើ៥មាត្រា រួមមាន៖មាត្រា៣ ក្នុងជំពូកទី១ មាត្រា៨ មាត្រា៩ មាត្រា១០ និងមាត្រា១១ ក្នុងជំពូកទី៣ នៃសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សានីតិកម្ម និងថ្នាក់ដឹកនាំនៃអគ្គនាយក នាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។ នាឱកាសនោះ ឯកឧត្តម ប៊ុន ហុន បានលើកឡើងថា កិច្ចប្រជុំនៅក្នុងថ្ងៃនេះក្រុមការងារទាំងអស់និងពិនិត្យបន្តទៅលើខ្លឹមសានៃសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល ដើម្បីកែសម្រួលឲ្យបានសមស្រប និងគ្រប់ជ្រុងជ្រោយ។ ឯកឧត្តម បានសង្ឃឹមថា សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គលនេះ នឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ ដើម្បីគោរពឆ្លង និងស្នើសុំសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។…
-
លោកជំទាវ បាន ស្រីមុំ ផ្តល់ភាពកក់ក្តៅដោយអញ្ជើញចុះសួរសុខទុក្ខដល់មន្រ្តីរាជការ និងកុមារកំព្រានៅមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ផ្តល់ភាពកក់ក្តៅដោយអញ្ជើញចុះសួរសុខទុក្ខដល់មន្រ្តីរាជការ និងកុមារកំព្រានៅមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន កាលពីថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការចូលរួមពីលោកស្រីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវសម្បទា លោកស្រីប្រធាន/អនុប្រធានមណ្ឌល ម្តាយចិញ្ចឹមនិងក្មួយៗកុមារកំព្រា ។ លោកស្រី សេង សុគន្ធា ប្រធានមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន បានឱ្យដឹងថាមណ្ឌលកុមារកំព្រាខេត្តប៉ៃលិនសាងសង់លើផ្ទៃដីទំហំ១៤,១៥៦ម៉ែត្រការ៉េ មានអគារចំនួន១ខ្នងធ្វើអំពី៎ឥដ្ឋមានកម្ពស់២ជាន់និងផ្ទះចំនួន១១ខ្នងសង់ពីឈើប្រក់ហ្វីប្រូនិងរោងប្រជុំ១ខ្នង មានកុមារកំព្រា សរុបចំនួន ២២នាក់ ស្នាក់នៅមណ្ឌលមានចំនួន១១នាក់និងកុមារចិញ្ចឹមតាមបែបសហគមន៌មានចំនួន១១នាក់ ស្រី៧នាក់ហើយមានប្រធានមណ្ឌល១រួប អនុប្រធាន១រូប និងមន្រ្តីកិច្ចសន្យាចំនួន៣រូប។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានស្នើឱ្យប្រធានមណ្ឌល និងម៉ែដោះត្រូវចេះមើលថែកូនៗក្នុងមណ្ឌលឱ្យបានល្អ ចេះអនាម័យខ្លួនប្រាណ បង្ហាត់បង្រៀនបន្ថែមអោយកុមារមានចំណេះដឹង មានសីលធម៌ សុជីវធម៌ល្អក្នុងការរស់នៅក្នុងមណ្ឌលនិងសង្គម និងចូលរួមកែលម្អរបរិស្ថានក្នុងមណ្ឌលឱ្យកាន់តែស្រស់បំព្រងជាប្រចាំ ហើយសម្រាប់កូនៗ ចៅៗ ដែលរស់នៅក្នុ្ងមណ្ឌលត្រូវចេះស្តាប់ដំបូលន្មានលោកគ្រូអ្នកគ្រូ ម៉ែដោះ…
-
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៨ នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់ និងរបួសធ្ងន់ស្រាល២៩នាក់

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើងចំនួន១៤លើក បណ្ដាលឲ្យមនុស្សចំនួន៩នាក់បានស្លាប់ និង២៩នាក់ទៀត បានរងរបួសធ្ងន់ស្រាល។ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ បើកបរល្មើសល្បឿន មិនប្រកាន់ស្តាំ ប្រជែង និងមិនគោរពសិទ្ធិ៕ ដោយ/ ឆៃហួត និងប៊ុនធី
-
ស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃទី១០ដល់ថ្ងៃ១៦កុម្ភៈឆ្នាំ២០២១

-
បើករថយន្តលឿនទាំងមេឃកំពុងភ្លៀងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ពីរកង់ នៅស្តុបក្តាន់ពីរ

ភ្នំពេញ ៖ រថយន្តម៉ាក toyota prius មួយគ្រឿងបោះពួយយ៉ាងលឿនទាំងមេឃកំពុងភ្លៀង ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ចំនួនពីរកង់ ឯរថយន្តខ្ទេចផ្នែកខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង ៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាក toyota prius មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BH-6940ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ទាំងមេឃកំពុងភ្លៀង ស្រាប់តែដល់កន្លែងកេីតហេតុក៏រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់ចំនួនពីរកង់ រីឯរថយន្តខ្ទេចចំហៀងខាងមុខខាងឆ្វេងទៅមុខលែងរួច ភ្លាមនោះអ្នកបើកបររថយន្តបានបើកទ្វារចុះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរងចាំដោះស្រាយគ្នាតាមច្បាប់ពេលក្រោយ ៕ ដោយ ៖ ជីម ភារ៉ា
-
សមត្ថកិច្ចបង្ហាញពីល្បិចបោកប្រាស់យកប្រាក់របស់ជនល្មើស តាមរយៈ ការរាប់អាន សុំស្រឡាញ់ និងការបញ្ឆោតថាផ្ញើឥវ៉ាន់សម្ភារៈ ពីក្រៅប្រទេស

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី៨កុម្ភៈឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ឯក ជា ពៅ នៅថ្ងៃទី២មករា ឆ្នាំ២០២១ បានធ្វើការស្រាវជ្រាវ រហូតដល់មានការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។ តាមរយៈសារគឺឃើញបុរសទាំងពីរនាក់នោះ មានឆាតមកជនជាតិខ្មែរដំបូងធ្វើជារាប់អាន បន្ទាប់មកសុំស្រលាញ់ដោយបន្លំខ្លួនធ្វើជាអ្នកមាន ហើយកុហកថាខ្លួនមានបញ្ហាត្រូវការលុយកាក់ដើម្បីបញ្ឆោតឲ្យជនរងគ្រោះផ្ញើប្រាក់ទៅពួកគេ។ ខ្លះទៀត ប្រើល្បិចជាស្រលាញ់ហើយទិញរថយន្ត ឬរបស់មានតម្លៃមកហើយ ប៉ុន្តែតម្រូវឲ្យជនរងគ្រោះផ្ញើប្រាក់រាប់ពាន់ជាមុន ដើម្បីបង់សេវាផ្សេងៗ ក្រោយពីទទួលបានប្រាក់ពីជនរងគ្រោះហើយ ពួកគេមិនបានផ្ញើរបស់អ្វីមកនោះទេ ហើយគណនីហ្វេសប៊ុកដែលគេប្រើប្រាស់នោះគឺជាគណនីក្លែងក្លាយ។ ជនសង្សស័យទាំងពីមានឈ្មោះ KINGSLEY OBINNA NWEAZURA ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិនីហ្សេរីយ៉ា និង ទី២មានឈ្មោះ EMMA EKE ONYECHERE ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិនីហ្សេរីយ៉ា នៅចំណុច ផ្ទះលេខ ភូមិ សង្កាត់ ខណ្ឌ…
-
ឯកឧត្ដម ប៉ាន សូរស័ក្តិ៖ មន្ត្រីពាណិជ្ជកម្មត្រូវខិតខំពង្រឹងសមត្ថភាពខ្លួន និងបដិបត្តិតួនាទីភារកិច្ចឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពការងារ

កំពង់ឆ្នាំង៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានណែនាំក្រើនរំលឹកដល់មន្ត្រីរាជការបម្រើការងារនៅមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (កបប)ខេត្តកំពង់ឆ្នាំងឱ្យខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន និងបដិបត្តិតួនាទីភារកិច្ចឱ្យបានខ្ជាប់ខ្ជួន ដើម្បីប្រសិទ្ធភាព និងគុណភាពការងារជូនប្រទេសជាតិ និងប្រជាជន។ ការណែនាំ និងក្រើនរំលឹករបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការបម្រើការងារនៅមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (កបប)ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។ ក្នុងកិច្ចសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមន្រ្តីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការពង្រីកចំណេះដឹងខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស តាមរយៈការសិក្សាបន្ថែម ការស្រាវជ្រាវ និងដកស្រង់នូវបទពិសោធន៍ពីមន្រ្តីដែលមានសមត្ថភាព និងជាពិសេសរួមសហការគ្នាចុះផ្សារត្រួតពិនិត្យ សុវត្តិភាព ផលិតផល ទំនិញ គ្រឿងឧបភោគ បរិភោគ ឱ្យកាន់តែស្វាហាប់ ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ ឱ្យដូចជាការពារសុខភាពបងប្អូន កូនចៅរបស់ខ្លួនឯងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា មន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ត្រូវបន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវរាល់គោលការណ៍ លិខិតបទដ្ឋានច្បាប់…
-
អភិបាលខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពមណ្ឌលឡីស័ក និងស្ថានភាពសិស្សានុសិស្សកំពុងសិក្សារៀននៅពេលយកសាលារៀនធ្វើចត្តាឡីស័កនៅតំបន់ព្រំដែន

លោក ងួន រតនៈ នៅថ្ងៃសទី៨កុម្ភៈឆ្នាំ២០២១ បានចុះពិនិត្យស្ថានភាពមណ្ឌលឡីស័ក និងកន្លែងដែល សិស្សានុសិស្សកំពុងសិក្សារៀនសូត្រតាមវត្តអាម និងសាលាឯកជនមួយចំនួន ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ នៅក្នុងដំណើរចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក និងកន្លែងដែសិស្សានុសិស្សកំពុងសិក្សារៀនសូត្របណ្តោះអាសន្ន និងបានចាត់វិធានការជាបន្ទាន់ក្នុងការដោះស្រាយចំពោះមុខនូវបញ្ហាមួយចំនួនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សផងដែរ។ លោក ងួន រតនៈ បានណែនាំដល់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអាជ្ញាធរស្រុកកំរៀងត្រូវរៀបចំជួសជុលអគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សាមានជ័យ ដើម្បីឱ្យសិស្សានុសិស្សចូលរៀនជាបណ្តោះអាសន្ន។ ដោយឡែកនៅវិទ្យាល័យកំរៀង មានអន្តវាសិកដ្ឋានរបស់លោកគ្រូ អ្នកគ្រូ ប្រមាណ៣០បន្ទប់ លោក អភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរស្រុក យកបន្ទប់នោះរៀបចំដាក់ពលករ ដែលនៅក្នុងអនុវិទ្យាល័យត្រាង និងរៀបចំរកបន្ទប់ជួលឱ្យលោកគ្រូ អ្នកគ្រូ ស្នាក់នៅជាបណ្តោះអាសន្នសិន។ ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានសុំអធ្យាស្រ័យចំពោះសិស្សានុសិស្ស និងអាណាព្យាបាលសិស្ស នៅតាមស្រុកជាប់់ព្រំដែនថៃ ដែលត្រូវអាជ្ញាធរយកសាលារៀនធ្វើជាមណ្ឌលចត្តាឡីស័កចំពោះពលករ ក្នុងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ហើយអាជ្ញាធរបានបង្វែរសិស្សឲ្យទៅរៀនតាមវត្ត ឬកន្លែងផ្សេងៗ គឺដើម្បីសហគមន៍ និងប្រទេសជាតិ គ្មានជំងឺកូវីដ -១៩។ ក្នុងរយៈពេលដើមខែកុម្ភៈ ឆ្នាំ២០២១នេះ ចំនួនពលករខ្មែរ ឆ្លងដែនមកពីប្រទេសថៃ តាមច្រកនានាជាប់ខេត្តបាត់ដំបងបានកើនឡើងជាង១ពាន់នាក់ សាលារៀនជាប់ព្រំដែន ចំនួន…
-
នគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីហឹង្សាដោយចេតនា

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២១នេះ កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីហឹង្សាដោយចេតនា (ប្រើដៃជើងវាយឲ្យរបួស) ពាក់ពន្ធ័ក្នុងករណីមានករណីជនជាតិចិនចាប់ជនជាតិចិនដាក់ឡាន កាលពីថ្ងៃទី០៦-០២-២០២១ ម៉ោង ១៨ និង៥០នាទី នៅចំណុចមុខផ្ទះលេខ១៨ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ភាគីទី១ ៖ ចំនួន០១នាក់ ឈ្មោះ ឈីង លូ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរជាង ជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅក្នុងក្រុមហ៊ុនម៉ាស៊ីន ខណ្ឌទួលគោក គ្មានលិខិតឆ្លងដែន មានសារធាតុញៀន (ត្រូវឃាត់ខ្លួនក្នុងករណីជួញដូរគ្រឿងញៀននិងកាន់កាប់អាវុធខុសច្បាប់ ត្រូវបានអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបង្ក្រាបបានកាលពីថ្ងៃទី០៧-០២-២០២១) រងរបួសបែកម៉ាតនិងឈឺចុកចាប់ពេញខ្លួន បានប្រើអំពើហឹង្សាជាមួយ ភាគីទី២មានគ្នា០២នាក់ ៖១-ឈ្មោះ ZHU LI ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបររកស៊ី ស្នាក់នៅក្នុងផ្ទះសំណាក់អូរឬស្សី ខណ្ឌ៧មករា…
-
អាជ្ញាធរខណ្ឌឬស្សីកែវ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងហ្គ្រេមអនឡាញខុសច្បាប់មួយកន្លែងឃាត់ខ្លួនជនសង្ស័យប្រុសស្រី១៣នាក់និងដកហូតវត្ថុតាងជាច្រេីន

ភ្នំពេញ ៖ កម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌឬស្សីកែវ នៅវេលាង១៥,០៥នាទី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះបង្ក្រាបជាក់ស្តែងល្បែងស៊ីសងហ្គ្រេមអនឡាញខុសច្បាប់ មួយកន្លែងត្រង់ចំណុចក្រុម២ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ដោយឃាត់ខ្លួនជនសង្ស័យចំនួន១៣នាក់ (ស្រី០៥នាក់)និងដកហូតវត្ថុតាងមួយចំនួនធំ ។ ក្នុងប្រតិបត្តិការ ខាងលេីមានការចូលរួមសហការពីលោក សន សោភ័ណ្ឌ នាយករដ្ឋបាលសាលាខណ្ឌឫស្សីកែវ តំណាងឯកឧត្តម ជាពិសី គណះអភិបាលខណ្ទឫស្សីកែវ , លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ , លោក ហ៊ូ សាម៉ន ចៅសង្កាត់រងទី១ សង្កាត់ស្វាយប៉ាកព្រមទាំងកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ និងសណ្តាប់ធ្នាប់សាលាខណ្ឌជាច្រេីននាក់ទៀត ។ ជាលទ្ធផលក្នុងការបង្ក្រាប កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន១៣នាក់ (ស្រី០៥នាក់)រួមមាន ៖១_ ឈ្មោះ ថាង ចិន្តា ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅកន្លែងកើតហេតមករកការងារធ្វើ។ ២ឈ្មោះ ម៉ា និមិត្ត ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរ មកមើលតាមសង្សា។ ៣ឈ្មោះ ស៊ីម…